ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៥–២១​ខែ​មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ ‹ សេចក្តី​ស្លាប់​អើយ ជ័យជំនះ​របស់​ឯង​នៅ​ឯណា ? ›


« ថ្ងៃទី ១៥–២១​ខែ​មេសា ។ បុណ្យ​អ៊ីស្ទើរ ៖ ‹ សេចក្តី​ស្លាប់​អើយ ជ័យជំនះ​របស់​ឯង​នៅ​ឯណា ? ›» ។ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៥-២១​ខែ​មេសា ។ បុណ្យ​អ៊ីស្ទើរ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

ផ្នូរ​ក្នុង​សួនច្បារ

ថ្ងៃទី ១៥-២១​ខែ​មេសា

បុណ្យ​អ៊ីស្ទើរ

« សេចក្តី​ស្លាប់​អើយ ជ័យជំនះ​របស់​ឯង​នៅ​ឯណា ? »

នៅពេល​អ្នកអាន​ទីបន្ទាល់​អំពី​ការ​រស់​ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​គម្រោង​នេះ សូម​កត់ចំណាំ​អំពី​អារម្មណ៍ និង​ចំណាប់អារម្មណ៍​ដែល​កើត​មាន​ចំពោះ​អ្នក​មកពី ព្រះវិញ្ញាណបរិសុទ្ធ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

អំឡុង​សប្ដាហ៍​ចុង​ក្រោយ​នៃ​ជីវិត​របស់​ព្រះអង្គសង្គ្រោះ មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​នៅ​ជុំ​វិញ​ទ្រង់ ចូលរួម​នៅ​ក្នុង​ទំនៀមទម្លាប់​នៃ​បុណ្យរំលង ។ ពួកគេ​បាន​រៀបចំ​អាហារ ច្រៀង​ចម្រៀង ហើយ​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ចងចាំ​អំពី​ការ​រំដោះ​នៃ​ពូជពង្ស​អ៊ីស្រាអែល​ពី ការ​ធ្វើ ជា​ទាសករ​ដល់​ពួក​អេស៊ីព្ទ ។ ក្រុមគ្រួសារ​បាន​ប្រមូល​ផ្ដុំ​គ្នា​ស្ដាប់​រឿង​នៃ​ទេវតា​បំផ្លាញ​បាន​រំលង​ផុត​ផ្ទះ​របស់​ពួកអយ្យកោ​របស់ពួកគេ ដែល​បាន​គូស​សញ្ញា​នៅ​លើ​មាត់ទ្វារ​ដោយ​ឈាម​របស់​ចៀម ។ នៅ​ក្នុង​ការ​ប្រារព្វ​ទាំងអស់​នេះ គឺ​សម្បូរ​ទៅ​ដោយ​និមិត្ត​រូប​នៃ​ការ​ប្រោសលោះ ដែល​មាន​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​កូនចៀម​នៃ​ព្រះ ដែល​ហៀប​នឹង​រំដោះ​ពួកគេ​ចេញ​ពី​សេវកភាព​នៃ​អំពើបាប និង​សេចក្ដីស្លាប់—តាមរយៈ​ការ​រងទុក្ខ​របស់​ទ្រង់ ការ​សុគត​របស់​ទ្រង់ និង​ការ​រស់ឡើងវិញ​របស់​ទ្រង់ ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី មាន​អ្នក​ដែល​ទទួល​ស្គាល់​ព្រះយេស៊ូវ​ថា​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា​របស់​ពួកគេ ជា​អង្គប្រោសលោះ​ដ៏​អស់កល្បជានិច្ច​របស់​ពួកគេ ។ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ បាន​ថ្លែង​ជា​សាក្សី​ទៅ​កាន់​ពិភពលោក​ថា « ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា … ; ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ » (កូរិនថូសទី ១ ១៥:៣–៤) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ២១–២៨

ព្រះយេស៊ូវគ្រីស្ទ មាន​ព្រះចេស្ដា​ដើម្បី​ជួយ​ខ្ញុំ​យកឈ្នះ​អំពើបាប សេចក្ដីស្លាប់ ការ​សាកល្បង និង​ភាព​ទន់ខ្សោយ​ទាំងឡាយ ។

របៀប​មួយ​ដើម្បី​ផ្ដោត​ទៅលើ​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ សប្ដាហ៍​នេះ​ត្រូវ​ចំណាយ​ពេល​ជា​រៀងរាល់​ថ្ងៃ​អាន អំពី​សប្ដាហ៍​ចុង​ក្រោយ​នៃ​ជីវិត​របស់​ព្រះយេស៊ូវ ( កាលវិភាគ​អាន​អាច​មាន​ដូច​ខាង​ក្រោម ) ។ តើ​អ្នក​រកឃើញ​អ្វីខ្លះ​នៅ ក្នុង​ជំពូក​ទាំងនេះ​ដែល​ជួយ​អ្នក​មាន​អារម្មណ៍​ទទួល​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ? តើ​អ្នក​រៀន​អ្វីខ្លះ​អំពី ព្រះចេស្តា​របស់​ទ្រង់​ដើម្បី​រំដោះ​អ្នក​ចេញ​ពី​អំពើបាប និង​ការ​ស្លាប់ ? តើអ្នក​រៀន​អ្វីខ្លះ​អំពី​ការ​ស៊ូទ្រាំ​នឹង​ការ​សាកល្បង និង​ការ​យកឈ្នះ​លើ​ភាព​ទន់ខ្សោយ ? តើ​អ្នក​ប្រើសេចក្ដីជំនឿ​ទៅលើ​ព្រះចេស្ដា​នៃ​ការ​រំដោះ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • ថ្ងៃអាទិត្យ ៖ ការ​ចូល​ទៅ​ទីក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ (ម៉ាថាយ ២១:៦–១១)

  • ថ្ងៃ​ចន្ទ ៖ ការ​សម្អាត​ព្រះវិហារ (ម៉ាថាយ ២១:១២–១៦)

  • ថ្ងៃ​អង្គារ ៖ ការ​បង្រៀន​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម (ម៉ាថាយ ២១–២៣)

  • ថ្ងៃពុធ ៖ បន្ដ​ការ​បង្រៀន (ម៉ាថាយ ២៤–២៥)

  • ថ្ងៃ​ព្រហស្បតិ៍ ៖ បុណ្យរំលង និង​ការ​រងទុក្ខ​របស់​ព្រះ​គ្រីស្ទ​នៅក្នុងសួនច្បារ​គេតសេម៉ានី (ម៉ាថាយ ២៦)

  • ថ្ងៃ​សុក្រ ៖ ការ​សាកល្បង ការឆ្កាង និង​ការ​បញ្ចុះ (ម៉ាថាយ ២៧:១–៦១)

  • ថ្ងៃសៅរ៍ ៖ ព្រះសព​របស់​ព្រះគ្រីស្ទ​បាន​ដាក់​ទៅ​ក្នុង​ផ្នូរ (ម៉ាថាយ ២៧:៦២–៦៦) ខណៈ​ដែល​ព្រះវិញ្ញាណ​របស់​ទ្រង់​បាន​ទៅ​បម្រើនៅ ក្នុង​ពិភពវិញ្ញាណ (គ និង ស ១៣៨)

  • ថ្ងៃអាទិត្យ ៖ ការ​បង្ហាញ​ព្រះកាយ​របស់​ព្រះគ្រីស្ទ​ដែល​បាន​រស់ឡើងវិញ (ម៉ាថាយ ២៨:១–១០)

អាហារ​ចុងក្រោយ

អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ ដោយ ខាល ហ៊ែនរិច ប្លច

ម៉ាថាយ ២៨:១–១០; លូកា ២៤:១៣–៣៥; យ៉ូហាន ២០:១៩–២៩; កូរិនថូសទី ១  ១៥:១–៨, ៥៥

សាក្សី​ជាច្រើន​បាន​ថ្លែង​ទីបន្ទាល់​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ស្រមៃ​មើល​ថា​វា​យ៉ាង​ណា​ចំពោះ​ពួក​សិស្ស​ដែល​ត្រូវ​មើល​ឃើញ​ព្រះយេស៊ូវ​ត្រូវ​គេ​ចំអក ប្រមាថ ហើយ​ឆ្កាង​នោះ ។ ពួកគេ​បាន​ធ្វើ​ជា​សាក្សី​នៃ​ព្រះចេស្ដា​របស់ទ្រង់ បាន​ដឹង​ពី​សេចក្ដីពិត​នៃ​ការ​បង្រៀន​របស់​ទ្រង់ ហើយ​មាន​ជំនឿ​ថា​ទ្រង់​គឺជា​ព្រះរាជបុត្រា​របស់​ព្រះ ។ ការ​មើល​ឃើញ​ពី​ការសុគត​របស់​ទ្រង់ គឺ​ជា​ការសាកល្បង​សេចក្ដីជំនឿ​សម្រាប់​មនុស្ស​មួយចំនួន ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ពួកគេ​បាន​ក្លាយ​ជា​សាក្សី​អំពី​អព្ភូតហេតុ​ដ៏​ធំ​នៃ​ការ​រស់​ឡើង​វិញ​របស់​ទ្រង់ ។

តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ មកពី​ដំណើរ​រឿង​អំពី​អ្នកទាំងឡាយ​ដែល​បាន​ធ្វើជា​សាក្សី​របស់​ព្រះអង្គសង្គ្រោះ​ដែល​បាន​រស់​ឡើង​វិញ​នោះ ? សូម​គូសចំណាំ ឬ​កត់ចំណាំ​បទពិសោធន៍​របស់​បុគ្គល​ម្នាក់ៗ​នៅក្នុងម៉ាថាយ ២៨:១–១០; លូកា ២៤:១៣–៣៥; យ៉ូហាន ២០:១៩–២៩; កូរិនថូសទី ១  ១៥:១–៨, ៥៥ ។ ( សូម​កត់​ចំណាំ​ថា សាក្សី​ផ្សេងទៀត​អំពី​ព្រះគ្រីស្ទ​ដែល​បាន​រស់ឡើងវិញ អាច​រកបាន​នៅ​ក្នុង នីហ្វៃទី ៣ ១១; មរមន ១:១៥; អេធើរ ១២:៣៨–៣៩; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:១៩–២៤; ១១០:១–១០; និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៧) ។ នៅក្នុង​ដំណើរ​រឿង​ទាំងនេះ តើ​មាន​អ្វី​ដែល​ពង្រឹង​ដល់​សេចក្ដីជំនឿ របស់​អ្នក​ទៅលើ​ការ​រស់ឡើងវិញ​របស់​ព្រះអម្ចាស់​នោះ ? បន្ទាប់​ពី​ការ​រស់ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ អ្នក​ផ្សេងទៀត​ត្រូវ​បាន​រស់ឡើង​វិញ ហើយ​បាន​បង្ហាញខ្លួន​ដល់​មនុស្ស​ជាច្រើន ( សូមមើលម៉ាថាយ ២៧:៥២–៥៣,នីហ្វៃទី  ៣ ២៣:៩) ។ ហេតុអ្វី​អ្នក​មាន​អារម្មណ៍​ថា​វា​សំខាន់ ដែល​រឿង​នេះ​ត្រូវ​កត់ត្រា​នៅ​ក្នុង​ទាំង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ?

សូមមើល​ផងដែរ « Jesus Is Resurrected, » « The Risen Lord Appears to the Apostles, » « Blessed Are They That Have Not Seen, and Yet Have Believed » ( វីដេអូ LDS.org) ។

ពេត្រុសទី ១ ១:៣–១១

ព្រះយេស៊ូវគ្រីស្ទ ប្រទាន​សេចក្ដីសង្ឃឹម និង អំណរ​ដល់​ខ្ញុំ ។

កូនស្រី​របស់​អែលឌើរ ប៉ុល វី ចនសុន ឈ្មោះ អេលីសា ដែល​បាន​រងទុក្ខ​ដោយសារ​ជំងឺ​មហារីក​ដែល​នឹង​ស្លាប់​ក្នុង​រយៈ​ពេល​ខ្លី ហើយ​បាន​ស៊ូទ្រាំ​នឹង​ការ​វះកាត់​ជាច្រើន ជា​គំរូ​នៃ « សេចក្ដីសង្ឃឹម​ដ៏​រស់រវើក » ដែល​ពេត្រុស​បាន​ពិពណ៌នា​នៅក្នុង ពេត្រុសទី  ១ ១:៣–១១ ។ អែលឌើរ ចនសុន បាន​ចែកចាយ​សំបុត្រ​មួយ​ដែល​អេលីសា បាន​សរសេរ​នៅ​គ្រា​បុណ្យអ៊ីស្ទើរ ក្នុងអំឡុង​ពេល​ដ៏ខ្លី​​ពី​មុន​ពេល​នាង​បាន​ទទួល​មរណភាព​៖ « បុណ្យអ៊ីស្ទើរ គឺ​ជា​ការ​រំឭក​មួយ​អំពី​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​សង្ឃឹម​ចង់​បាន​សម្រាប់​ខ្លួន​ខ្ញុំ ។ ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ត្រូវ​បាន​ព្យាបាល​ហើយ​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​បាន​ជា​សះស្បើយ ។ ថ្ងៃ​ណា​មួយ​​ខ្ញុំ​នឹង​គ្មាន​ជាតិ​ដែក​ឬ​ផ្លាស្ទិច​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ទៀត ។ ថ្ងៃ​ណា​មួយ​ចិត្ត​ខ្ញុំ​នឹង​ឈប់​ភ័យខ្លាច ហើយ​គំនិត​ខ្ញុំ​នឹង​ឈប់​ព្រួយ​បារម្ភ​ទៀត ។… ខ្ញុំ​មាន​អំណរ​ណាស់​ដែល​ខ្ញុំ​ពិត​ជា​ជឿ​ទៅ​លើ​ជីវិត​បន្ទាប់​ពីជីវិត​នេះ​ថា​ជា​ជីវិត​ដ៏​ស្រស់ស្អាត​មួយ » (« And There Shall Be No More Death, »Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២១ ) ។

តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​នៅក្នុង ពេត្រុសទី ១  ១:៣–១១ បាន​ផ្ដល់​ក្តីសង្ឃឹម​ដល់​អ្នក​ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​អ្នក​ទទួល​អារម្មណ៍​ពី​ក្ដីសង្ឃឹម​នោះ​នៅពេល​ណា ? តើអ្នកអាច​ចែកចាយ​ក្ដីសង្ឃឹម​ដែល​អ្នក​មាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​នឹង​អស់​អ្នក​ដែល​អ្នក​ស្រឡាញ់​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរអាលម៉ា ២៧:២៨,៣៦:១–២៤,នីហ្វៃទី ៣ ៩:១១–១៧,មរ៉ូណៃ ៧:៤០–៤១

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

Mormon.org

វគ្គ « Holy Week » នៃ mormon.org/easter មាន​កាលប្រវត្តិ​មួយ និង​ការ​ពិពណ៌នា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នីមួយៗ​នៃ​សប្ដាហ៍​ចុង​ក្រោយ​នៃ​ជីវិត​របស់​ព្រះអង្គសង្គ្រោះ ។ ជា​រៀងរាល់​ថ្ងៃ​ក្នុង​សប្ដាហ៍​នោះ គ្រួសារ​របស់​អ្នក​អាច​រំឭក​អំពី​ការ​ពិពណ៌នា​ទាំងនេះ​ដើម្បី​មើល​ឃើញ​ពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​នៅ​ថ្ងៃនោះ ឬ​អ្នកអាច​អាន​អំពី​សប្ដាហ៍​ចុង​ក្រោយ​របស់​ទ្រង់នៅក្នុង​បទគម្ពីរ​ជា​គ្រួសារ ( សូមមើល​បញ្ជី​ផ្ដល់​ជា​គំនិត​នៅក្នុង « វគ្គ​គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន » ។

ទំនុកតម្កើង និង សៀវភៅ​ចម្រៀង កុមារ

សូម​ពិចារណា​ធ្វើ​ការ​ច្រៀងចម្រៀង​ជុំគ្នា​អំពី​ដង្វាយធួន និង​ការ​រស់​ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ អំឡុង​សប្ដាហ៍​នេះ រួមទាំង​បទមួយចំនួន​ទៀត​ដែល​អ្នក​ពុំ​សូវ​ស្គាល់ ( សូមមើល​មាតិកា​ប្រធានបទនៃ ទំនុកតម្កើងសៀវភៅ​ចម្រៀង​កុមារ, នៅក្រោម​ប្រធានបទ​ដូចជា « ដង្វាយធួន » « បុណ្យអ៊ីស្ទើរ » ឬ « ការរស់ឡើងវិញ » ។ ដើម្បី​ជួយ​សមាជិក​គ្រួសារ​រៀន​ចម្រៀង​ទាំងឡាយ អ្នក​អាច​បង្ហាញ​រូបភាព​ដែល​ត្រូវ​នឹង​ទំនុក ។

« ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​របស់​ពួកសាវក »

សូមអាន​ជា​គ្រួសារ​នូវ​សេចក្ដី​ថ្លែងការណ៍​អំពី« ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​របស់​ពួកសាវក »Ensignលីអាហូណា ខែមេសា ឆ្នាំ ២០០០ ២–៣; សូមមើល​ផងដែរ LDS.org ), ហើយ​អញ្ជើញ​សមាជិក​គ្រួសារ​នីមួយៗ​រើស​សារលិខិត​បុណ្យអ៊ីស្ទើរ​មួយ​មកពី​ទីបន្ទាល់​នេះ​ដើម្បី​ចែកចាយ​ជាមួយ​នឹង​អ្នកដទៃ ។ ឧទាហរណ៍ អ្នកអាច​បង្កើត​ជា​បដា​បង្ហាញ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម នៅលើ​ច្រក​ទ្វារ​របស់អ្នក ឬ​នៅលើ​បង្អួចរបស់​អ្នក ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ដាក់គោលដៅ​ដែល​អាច​គ្រប់គ្រង​បាន ។ ការចំណាយ​ពេល​ពីរបីនាទី​ក្នុង​មួយ​ថ្ងៃ សិក្សា​បទគម្ពីរ អាច​ប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នក ។ សូម​តាំងចិត្ត​សិក្សា​រាល់ថ្ងៃ ស្វែងរក​វិធី​មួយ​ដើម្បី​រំឭក​អ្នក​អំពី ការ​តាំង​ចិត្ត​របស់​អ្នក ហើយ​ខំ​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ធ្វើ​តាម ។

ព្រះគ្រីស្ទ​គង់​នៅក្នុង​ច្បារ​គែតសេម៉ានី

សួន​ច្បារ​គេតសេម៉ានីដោយ អ័ដាម អាប់រាម