ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៥–២១ ខែ មេសា ។ បុណ្យ​អ៊ិស្ទើរ ៖ ‹ សេចក្តីស្លាប់​អើយ ជ័យ​ជំនះ​របស់​ឯង​នៅ​ឯណា ? ›


« ថ្ងៃទី ១៥–២១ ខែ មេសា ។ បុណ្យ​អ៊ិស្ទើរ ៖ ‹ សេចក្តីស្លាប់​អើយ ជ័យ​ជំនះ​របស់​ឯង​នៅ​ឯណា ? › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« ថ្ងៃទី ១៥–២១ ខែ មេសា ។ បុណ្យ​អ៊ិស្ទើរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

ព្រះ​ផ្នូរ

ថ្ងៃទី ១៥–២១ ខែ មេសា

បុណ្យ​អ៊ីស្ទើរ

« សេចក្តី​ស្លាប់​អើយ ជ័យ​ជំនះ​របស់​ឯង​នៅ​ឯណា ? »

សូម​ប្រើ​ពេលវេលា​របស់​អ្នក​ជាមួយ​នឹង​កុមារ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មើល​ទៅ​បុណ្យ​អ៊ិស្ទើរ​ថា ជា​រដូវ​មួយ​ដើម្បី​អបអរ​នៅក្នុង​ព្រះអង្គ​សង្គ្រោះ ហើយ​ដើម្បី​បង្កើន​សេចក្ដី​ដឹងគុណ​របស់​ពួកគេ​ចំពោះ​ពលិកម្ម​របស់​ទ្រង់​កាន់​តែ​ជ្រាលជ្រៅ ។ គំនិត​នៅក្នុង​គម្រោង​មេរៀន​ទាំងនេះ​អាច​ត្រូវ​បាន​កែតម្រូវ​ដើម្បី​ជួយ​អ្នក​ឲ្យ​បង្រៀន​កុមារ​គ្រប់​អាយុ​បាន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

sharing icon

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ជួយ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ អ្នក​អាច​បង្ហាញ​រូបភាព​ព្រះអង្គ​សង្គ្រោះ​នៅ​សួនច្បារ​គែតសេម៉ានី នៅលើ​ឈើឆ្កាង និង​បន្ទាប់​ពី​ការរស់​ឡើង​វិញ​របស់​ទ្រង់ ( សូមមើល រូបភាព​នៅក្នុង គម្រោង​នា​សប្ដាហ៍​នេះ នៅ​ក្នុង​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ និង សៀវភៅ​រូបភាព​ដំណឹងល្អល.រ. ៥៦, ៥៧, ៥៨, ៥៩ និង ៦០ ) ។

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ ។

ពេល​អ្នក​អាន​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​ដល់​កុមារ​ឲ្យ​មាន​អារម្មណ៍​សេចក្ដី​ស្រឡាញ់​ដ៏​លើសលប់​របស់​ព្រះយេស៊ូវ​ចំពោះ​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្រៀន​កុមារ​ថា ដោយសារ​យើង​ទាំងអស់​គ្នា​មាន​បាប នោះ​យើង​មិន​អាច​ត្រឡប់​ទៅរក​ព្រះ​ដោយ​គ្មាន​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​រងទុក្ខ​ដោយសារ​អំពើបាប​របស់​យើង​បាន​ទេ ។ ព្រះយេស៊ូវ​គ្រីស្ទ​អាច​សង្រ្គោះ​យើង​ចេញ​ពី​អំពើបាប​របស់​យើង​បាន ប្រសិនបើ​យើង​ប្រែចិត្ត ។ សូម​លើក​កញ្ចក់​មួយ​ឡើង ហើយ​ឲ្យ​កុមារ​ប្ដូរវេន​គ្នា​មើល​កញ្ចក់​នោះ ។ កាល​កុមារ​ម្នាក់ៗ​មើល​ហើយ សូម​និយាយ​ថា « ព្រះយេស៊ូវ​ស្រឡាញ់ [ ឈ្មោះ​របស់​កុមារ ] ហើយ​ទ្រង់​អាច​ជួយ​សង្គ្រោះ [ ឈ្មោះ​របស់​កុមារ ] បាន » ។

  • សូម​បង្ហាញ​រូបភាព ព្រះយេស៊ូវ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានីសៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៦ ) កាល​អ្នក​តំណាល​រឿង​អំពី​ព្រះយេស៊ូវ​រងទុក្ខ​នៅ​ឯ​សួនច្បារ​គែតសេម៉ានី​សម្រាប់​អំពើ​បាប​ទាំងឡាយ​របស់​ពិភពលោក​នេះ ( សូមមើល ម៉ាថាយ ២៦:៣៦–៤៦; លូកា ២២:៣៩–៤៤ ) ។ សូម​ពន្យល់​ថា ដោយសារតែ​ការរងទុក្ខ​របស់​ទ្រង់ នោះ​យើង​អាច​ត្រូវ​បាន​អភ័យទោស​ឲ្យ កាល​បាន​ធ្វើ​ការជ្រើសរើស​ខុស ។ អ្នក​ក៏​អាច​ប្រើ « ជំពូក​ទី ៥១ ៖ ព្រះយេស៊ូវ​រងទុក្ខ​នៅឯ​សួនច្បារ​គែតសេម៉ានី »រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១២៩–៣២ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើ ( LDS.org ) ។

  • សូម​ច្រៀង​រួមគ្នា​បទ « ខ្ញុំ​ស្គាល់​ក្ដី​ស្នេហ៍​ព្រះ​សង្គ្រោះ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២ ។ តើ​មាន​ពាក្យ​ណាខ្លះ​នៅក្នុង​ចម្រៀង​នេះ​រៀបរាប់​ពី​ក្ដីស្នេហ៍​របស់​ព្រះអង្គ​សង្គ្រោះ ? សូម​សួរ​កុមារ​ថា តើ​ពួកគេ​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​យល់​ពី​ក្ដីស្នេហ៍​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ។

ដោយសារ​តែ​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​ខ្ញុំ​នឹង​រស់​នៅ​ម្ដង​ទៀត ។

តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​យល់​ថា ដោយសារ​តែ​ព្រអង្គ​សង្គ្រោះ នោះ​យើង និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​នឹង​រស់នៅ​ម្ដងទៀត​នៅ​ថ្ងៃ​ណា​មួយ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្រៀន​កុមារ​អំពី​រឿង​បុណ្យ​អ៊ិស្ទើរ​ដោយ​ប្រើ​ប្រាស់​រូបភាព​ព្រះគ្រីស្ទ​នៅក្នុង​សួនច្បារ​គែតសេម៉ានី នៅលើ​ឈើឆ្កាង និង​ក្រោយ​ពី​ការរស់​ឡើង​វិញ​របស់​ទ្រង់ ដែល​មាន​នៅក្នុង​សៀវភៅ​រូបភាព​ដំណឹងល្អ​( ល.រ. ៥៦,​៥៧,​៥៨,​៥៩ និង ៦០ ) ព្រមទាំង​រូបភាព​ពេញ​មួយ​ទំព័រ​នៅក្នុង គម្រោង​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ។ ចូរ​ឲ្យ​កុមារ​ពីរ​បី​នាក់​កាន់​រូបភាព​ទាំងនេះ ខណៈ​អ្នក​តំណាល​រឿង ។ សូម​ប្រាប់​កុមារ​អំពី​មនុស្ស​ពីរ​បី​នាក់​ដែល​បាន​ឃើញ​ព្រះយេស៊ូវ​បន្ទាប់​ពី​ទ្រង់​បាន​រស់​ឡើង​វិញ ​ដែល​មាន​ដូចជា ម៉ារា ( សូមមើល យ៉ូហាន ២០:១–១៨ ) ឬ ថូម៉ាស ( សូមមើល យ៉ូហាន ២០:២៤–២៩ ) ។

  • សូម​សង្កេត​មើល ប្រសិនបើ​កុមារ​ដឹង​ថា ហេតុអ្វី​បាន​ជា​យើង​ប្រារព្ធ​ធ្វើ​បុណ្យ​អ៊ិស្ទើរ ។ សូម​ពន្យល់​ថា នៅ​ថ្ងៃ​បុណ្យ​អ៊ិស្ទើរ​យើង​ប្រារព្ធ​ពិធី​នៃ​ថ្ងៃ​ដ៏​សំខាន់​បំផុត​នៅក្នុង​ប្រវត្តិសាស្ដ្រ​—​ជា​ថ្ងៃ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រស់​ឡើង​វិញ ។ សូម​សួរ ប្រសិនបើ​មាន​កុមារ​ណា​ចង់​ចែកចាយ​អ្វី​ដែល​គ្រួសារ​របស់​គេ​ធ្វើ​ដើម្បី​រំឭក​ដល់​ការរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ពន្យល់​ថា រស់​ឡើង​វិញ មាន​ន័យ​ថា រស់នៅ​ម្ដង​ទៀត​បន្ទាប់​ពី​យើង​ស្លាប់ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​រស់​ឡើង​វិញ​ម្ដង​ទៀត​—​យើង​នឹង​រស់នៅ​ម្ដង​ទៀត​បន្ទាប់​ពី​យើង​ស្លាប់​ទៅ ហើយ​យើង​នឹង​មិន​ស្លាប់​ទៀត​ឡើយ ។

  • សូម​ប្រើ​ស្រោម​ដៃ​មួយ​គូ​ដើម្បី​បង្រៀន​កុមារ​ថា យើង​ទាំងអស់​គ្នា​មាន​រូបកាយ​មួយ ( តំណាង​ដោយ​ស្រោម​ដៃ ) និង​វិញ្ញាណ​មួយ ( តំណាង​ដោយ​ដៃ​យើង ) ។ នៅពេល​យើង​ស្លាប់​ទៅ នោះ​វិញ្ញាណ​របស់​យើង​នឹង​បន្ដ​រស់នៅ ប៉ុន្ដែ​រាងកាយ​របស់​យើង​មិន​រស់​នៅ​ទៀត​ឡើយ ។ នៅពេល​យើង​រស់​ឡើងវិញ នោះ​វិញ្ញាណ​និង​រូបកាយ​របស់​យើង​នឹង​រួបរួម​គ្នា​ឡើង​វិញ​ម្ដង​ទៀត ។ សូម​អនុញ្ញាត​ឲ្យ​កុមារ​ប្ដូរវេន​គ្នា​ពាក់​ស្រោមដៃ ហើយ​ដោះ​វា​ចេញ ។

  • សូម​ច្រៀង​រួម​គ្នា​ចម្រៀង​អ៊ិស្ទើរ ដូចជា​បទ « តើ​ព្រះ​យេស៊ូវ​រស់​ឡើង​វិញ​ឬ »« ព្រះ​យេស៊ូវ​បាន​រស់​ឡើង​វិញ »សៀវភៅ​ចម្រៀង​កុមារទំព័រ ៤៥, ៤៤ ហើយ​សូម​បង្ហាញ​ដល់​កុមារ​នូវ​រូបភាព​ព្រះយេស៊ូវ​បន្ទាប់​ពី​ទ្រង់​បាន​រស់​ឡើង​វិញ ( សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៩, ៦០, ៦១ ) ។

  • សូម​បង្ហាញ​រូបភាព​មួយ​អំពី​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​បាន​ស្លាប់​ទៅ​ហើយ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា គាត់​នឹង​រស់​ឡើង​វិញ ដោយសារ​តែ​ដង្វាយ​ធួន និង ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​មើល​វីដេអូ « Jesus Is Resurrected » ឬ « The Risen Lord Appears to the Apostles » រួម​គ្នា ( LDS.org ) ។ សារលិខិត​បុណ្យ​អ៊ិស្ទើរ​បន្ថែម​នានា​អាច​រក​បាន​នៅលើ mormon.org/easter ។

ព្រះគ្រីស្ទ​ជាមួយ​នឹង​ម៉ារា​នៅឯ​ផ្នូរ​ទទេ

ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញដោយ ហ្គេក អុលសិន

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

ព្រះយេស៊ូវ​បាន​រងទុក្ខ​សម្រាប់​ខ្ញុំ​នៅក្នុង​សួន​គែតសេម៉ានី និង នៅលើ​ឈើ​ឆ្កាង ។

កាល​អ្នក​សិក្សា​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​ដល់​កុមារ​ឲ្យ​រៀន និង​ចងចាំ​ថា ព្រះគ្រីស្ទ​បាន​រងទុក្ខ​នៅ​សួន​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង​សម្រាប់​អំពើបាប ជំងឺ និង​ទុក្ខសោក​នានា​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន​ជាមួយ​នឹង​កុមារ​ក្នុង លូកា ២២:៣៩–៤៤ ព្រមទាំង​ខគម្ពីរ​ជម្រើស​មក​ពី ម៉ាថាយ ២៧:២៩–៥០ ។ សូម​ឲ្យ​ពួកគេ​រកមើល​ពាក្យ​ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួប​នៅឯ​សួន​គែតសេម៉ានី និង​នៅលើ​ឈើឆ្កាង ។

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​ចាំ​មាត្រា​ទីបី​នៃ​សេចក្ដី​ជំនឿ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​អំណាច​ដើម្បី​សង្គ្រោះ​យើង​ចេញ​ពី​អំពើបាប និង​ចេញ​ពី​សេចក្ដី​ស្លាប់ ។

  • សូម​ជួយ​កុមារ​ឲ្យ​រៀបចំ​ការនិយាយ​ខ្លី​មួយ​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​នឹង​មនុស្ស​ដទៃ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​បញ្ចូល​នៅក្នុង​ការនិយាយ​របស់​ពួកគេ​នូវ​បទគម្ពីរ និង​ទីបន្ទាល់​របស់​ពួកគេ ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ​បន្ថែម នោះ​ពួកគេ​អាច​អាន « ដង្វាយធួន​នៃព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង ពិត​ចំពោះ​សេចក្ដីជំនឿ ( ទំព័រ ៧៩–៨៦ ) ។

ដោយសារ​ព្រះយេស៊ូវ​បាន​សុគត ហើយ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​ខ្ញុំ​នឹង​រស់​នៅ​ម្ដង​ទៀត ។

ថ្ងៃ​មួយ កុមារ​ដែល​អ្នក​បង្រៀន​នឹង​ជួប​បទពិសោធន៍​ការស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់​ម្នាក់ ប្រសិនបើ​ពួកគេ​មិន​ទាន់​បាន​ជួប​ទេ​នោះ ។ សូម​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​យើង​ទាំងអស់​គ្នា​នឹង​រស់​នៅ​ម្ដង​ទៀត ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៥៧, ៥៨, និង ៥៩ ហើយ​សូម​ឲ្យ​កុមារ​ផ្គូផ្គង​រូបភាព​ទាំងនេះ​ទៅនឹង​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ៖ ម៉ាថាយ ២៧:២៩–៣៨, ៥៩–៦០; យ៉ូហាន ២០:១០–១៨ ។

  • សូម​ឲ្យ​កុមារ​អាន​រៀងៗ​ខ្លួន​នូវ « ការរស់​ឡើង​វិញ » នៅក្នុង​វចនានុក្រម​គម្ពីរ​ប៊ីប ហើយ​សរសេរ​សំណួរ​សាកល្បង​ដែល​ពួកគេ​អាច​សួរ​អំពី​អ្វី​ដែល​ពួកគេ​បាន​អាន ។ សូម​ផ្ដល់​ពេលវេលា​ឲ្យ​កុមារ​សួរ​សំណួរ​ពួកគេ​ដល់​គ្នា​ទៅវិញ​ទៅមក ហើយ​ស្វែងរក​ចម្លើយ​រួម​គ្នា ។

  • សូម​ជួយ​កុមារ​ឲ្យ​មើល​ក្នុង លិបិក្រម​ប្រធានបទ នៅ​ចុង​សៀវភៅ​ចម្រៀង​កុមារ ដើម្បី​ស្វែងរក​ចម្រៀង​មួយ​ដែល​ពួកគេ​ចង់​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ឬ​ការរស់​ឡើង​វិញ ។ សូម​ច្រៀង​ចម្រៀង​នោះ​ពីរ​បី​ដង​រួមគ្នា ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​រៀន​បាន​អ្វីខ្លះ​ពី​ចម្រៀង​នេះ ។

  • ពី​មុន​ចាប់ផ្ដើម​ថ្នាក់ សូម​ឲ្យ​កុមារ​ពីរ​បី​នាក់​រៀបចំ​ឡើង​មក​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ដង្វាយធួន និង​ការរស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ឲ្យ​កុមារ​សរសេរ​ទុក​នូវ​ទីបន្ទាល់​របស់​ពួកគេ​ដើម្បី​ចែកចាយ​នៅ​ផ្ទះ ។

learning icon

លើក​ទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅ​ផ្ទះ

ដើម្បី​ជួយ​កុមារ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ច្រៀង​ចម្រៀង​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ផ្ទះ​នា​សប្ដាហ៍​នេះ ។

កែលម្អ​ការបង្រៀន​របស់​យើង

កុមារ​ទទួល​បាន​ប្រយោជន៍​ពី​ការធ្វើ​រឿង​សារឡើង​វិញ ។ សូម​កុំ​ខ្លាច​នឹង​ធ្វើ​សកម្មភាព​នានា​ច្រើន​ដង​ច្រើន​សារឡើយ ជាពិសេស​ជាមួយ​នឹង​កុមារ​តូចៗ ។ ការធ្វើ​សារឡើង​វិញ​នឹង​ជួយ​កុមារ​ឲ្យ​ចងចាំ​អ្វី​ដែល​អ្នក​បង្រៀន ។

ទំព័រ​សកម្មភាព ៖ ខ្ញុំ​នឹង​រស់នៅ​ម្ដង​ទៀត