ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១–១៤ ខែ មេសា ។ ម៉ាថាយ ១៦–១៧, ម៉ាកុស ៩, លូកា ៩ ៖ ‹ ទ្រង់​ជា​ព្រះគ្រីស្ទ ›


« ថ្ងៃទី ១–១៤ ខែ មេសា ។ ម៉ាថាយ ១៦–១៧, ម៉ាកុស ៩, លូកា ៩ ៖ ‹ ទ្រង់​ជា​ព្រះគ្រីស្ទ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី​ឆ្នាំ ២០១៩ ( ២០១៩ )

« ថ្ងៃទី ១–១៤ ខែ មេសា ។ ម៉ាថាយ ១៦–១៧, ម៉ាកុស ៩, លូកា ៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

ភាពផ្លាស់ប្រែ​នៃ​ព្រះគ្រីស្ទ

ភាពផ្លាស់ប្រែ ដោយ ខាល ហ៊ែនរិច ប្លច

ថ្ងៃទី ១–១៤ ខែ មេសា ។

ម៉ាថាយ ១៦–១៧; ម៉ាកុស ៩; លូកា ៩

« ទ្រង់​ជា​ព្រះគ្រីស្ទ »

កាល​អ្នក​សញ្ជឹង​គិត​អំពី​ជំពូក​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទាំងនេះ ហើយ​ស្ដាប់​តាម​សារលិខិត​អំឡុង​សន្និសីទ​ទូទៅ សូម​យក​ចិត្ត​ទុកដាក់​លើ​សារលិខិត​ដែល​អ្នក​មាន​អារម្មណ៍​ថា​កុមារ​នៅក្នុង​ថ្នាក់​របស់​អ្នក​ត្រូវការ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

sharing icon

អញ្ជើញ​ឲ្យ​ចែកចាយ

ប្រសិនបើ​កុមារ​នៅក្នុង​ថ្នាក់​របស់​អ្នក​បាន​ស្ដាប់ ឬ​បាន​មើល​សន្និសីទ​ទូទៅ សូម​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​មួយ​ដែល​ពួកគេ​បាន​ឮ ឬ​បាន​ឃើញ ។

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

ម៉ាថាយ ១៦:១៣–១៧

ខ្ញុំ​អាច​ទទួល​បាន​ទីបន្ទាល់​មួយ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ។

សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ប្រើ​ទីបន្ទាល់​របស់​ពេត្រុស និង​ចម្លើយ​របស់​ព្រះយេស៊ូវ​ដើម្បី​បង្រៀន​ដល់​កុមារ​អំពី​ទីបន្ទាល់ ហើយ​បំផុស​គំនិត​ដល់​ពួកគេ​ឲ្យ​ស្វែងរក​ទីបន្ទាល់​ផ្ទាល់​ខ្លួន​មួយ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ស្ដាប់រក​អ្វី​ដែល​ពេត្រុស​បាន​ពោល កាល​អ្នក​អាន​នៅក្នុង ម៉ាថាយ ១៦:១៥–១៧ ។ ( សូមមើល​ផងដែរ « ជំពូក​ទី ៣២ ៖ ពេត្រុស​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ » រឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ៧៦–៧៧ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើ LDS.org ) ។ សូម​ពន្យល់​ថា ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អាន​បទគម្ពីរ​ទាំងនេះ​ម្តងទៀត ។ ( ឬ​សូម​បង្ហាញ​វីដេអូ​ម្ដង​ទៀត ) ។ លើក​នេះ​សូម​ឲ្យ​កុមារ​ស្ដាប់​រក​មើល​នរណា​ដែល​បាន​ប្រាប់​ពេត្រុស​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ។

  • សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ពន្យល់​ពី​របៀប​ដែល​អ្នក​បាន​ទទួល​ទីបន្ទាល់​នោះ ។ សូម​ឲ្យ​កុមារ​ស្វែងរក​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​គេ​មកពី​ព្រះវរបិតា​សួគ៌ ។

ម៉ាថាយ ១៦:១៥–១៩

ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ដល់​ពួកព្យាការី និង​ពួកសាវក​នូវ​កូនសោ​បព្វជិតភាព​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រៀបធៀប​វិវរណៈ​ទៅនឹង​សិលា​មួយ ហើយ​សិទ្ធិ​អំណាច​បព្វជិតភាព​ទៅនឹង​កូនសោ ។ តើ​អ្នក​អាច​ប្រើ​រឿង​ប្រៀបធៀប​ទាំងនេះ​ដើម្បី​ជួយ​កុមារ​ឲ្យ​មាន​ជំនឿ​ទៅលើ​អស់​អ្នក​ដែល​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​សិលា​មួយ​ដុំ​ដល់​កុមារ កាល​អ្នក​អាន ម៉ាថាយ ១៦:១៨ ជាមួយ​នឹង​ពួកគេ ។ សូម​និយាយ​សារឡើង​វិញ​ជាមួយ​នឹង​ពួកគេ​នូវ​ឃ្លា « នៅលើ​សិលា​នេះ ខ្ញុំ​នឹង​ស្ថាបនា​សាសនាចក្រ​របស់​ខ្ញុំ » ដោយ​បន្ថែម​កាយវិការ​ទៅនឹង​ពាក្យ​ទាំងនេះ ។ សូម​ពន្យល់​ថា សាសនាចក្រ​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​នៅលើ « សិលា » នៃ​វិវរណៈ ។

  • សូម​បង្ហាញ​កុមារ​នូវ​កូនសោ​មួយ​ចំនួន ហើយ​សួរ​ថា តើ​យើង​ប្រើ​កូនសោ​ដើម្បី​ធ្វើ​អ្វី ។ សូម​ពន្យល់​ថា ពេត្រុស និង​ពួកសាវក​ផ្សេង​ទៀត​បាន​ទទួល​កូនសោ​បព្វជិតភាព​ទាំងឡាយ​មកពី​ព្រះយេស៊ូវ ។ កូនសោ​ទាំងនេះ « បើក​សោ » យក​ពរជ័យ​នានា​មក​ឲ្យ​យើង ហើយ​បើក​ផ្លូវ​ទៅ​ស្ថានសួគ៌ ។ ឧទាហរណ៍ កូនសោ​បព្វជិតភាព​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​ពិធីបុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​យក​ពិធី​សាក្រាម៉ង់ ។ សូម​ចែក​កូនសោ​ក្រដាស​ដល់​កុមារ ហើយ​ឲ្យ​ពួកគេ​សរសេរ​ពរជ័យ​នានា​ដែល​កូនសោ​បព្វជិតភាព​បាន « បើក​សោ » យក ។

  • សូម​បង្ហាញ​រូបភាព​ប្រធាន​សាសនាចក្រ​មួយ ហើយ​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា លោក​កាន់​នូវ​កូនសោ​បព្វជិតភាព​ទាំងអស់​នា​សព្វថ្ងៃ​នេះ គឺ​ដូចជា​ពេត្រុស​បាន​កាន់​ដូច្នោះ​ដែរ ។

រូប​សំណាក​ពេត្រុស​កាន់​កូនសោ

ព្រះយេស៊ូវ​បាន​ប្រទាន​​កូនសោ​នៃ​បព្វជិតភាព​ដល់​ពេត្រុស ។

ម៉ាថាយ ១៧:១៩–២០

សេចក្ដីជំនឿ​របស់​ខ្ញុំ​អាច​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ ។

នៅពេល​អ្នក​អាន​សេចក្ដី​សន្យា​របស់​ព្រះយេស៊ូវ​ថា សេចក្ដី​ជំនឿ​ដូចជា​គ្រាប់​ពូជ​ស្ពៃខៀវ​អាច​រំកិល​ភ្នំ​មួយ​បាន តើ​អ្នក​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាងណា​អំពី​កុមារ​ដែល​អ្នក​បង្រៀន​ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ប្ដូរ​វេន​គ្នា​គូរ​រូប​ភ្នំ​ធំៗ និង​គ្រាប់​ពូជ​តូចៗ​នៅលើ​ក្ដារខៀន កាល​អ្នក​អាន ម៉ាថាយ ១៧:១៩–២០ ជាមួយ​នឹង​ពួកគេ ។ សូម​ពន្យល់​ថា ភ្នំ​ទាំងឡាយ​ដែល​យើង​ត្រូវ​រំកិល​នោះ​ជា​ធម្មតា​គឺជា​រឿង​ដែល​មើល​ទៅ​ពិបាក​ធ្វើ​សម្រាប់​យើង ។ តើ​មាន​រឿង​មួយ​ចំនួន​អ្វី​ខ្លះ​ដែល​យើង​មាន​អារម្មណ៍​ថា​ដូចជា​ភ្នំ​នោះ ? សូម​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ដើម្បី​ជួយ​កុមារ​ឲ្យ​គិត​អំពី​របៀប​ដែល​សេចក្ដី​ជំនឿ​អាច​ជួយ​ពួកគេ​ឲ្យ​ធ្វើ​រឿង​នានា​ដែល​ព្រះ​សព្វព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ។

  • សូម​ដាក់​រូបភាព​ភ្នំ​នៅ​ម្ខាង​នៃ​បន្ទប់​រៀន ហើយ​សរសេរ​ពាក្យ​ដូចជា ភ័យខ្លាច សង្ស័យព្រួយបារម្ភ ។ សូម​ឲ្យ​កុមារ​សរសេរ​កិច្ចការ​មួយ​ចំនួន​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ទទួល​បាន​សេចក្ដី​ជំនឿ​ដ៏​រឹងមាំ​ជាង​នេះ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ឲ្យ​កុមារ​ម្នាក់ៗ​ដែល​លើកឡើង​យោបល់​អ្វីមួយ​នោះ​រំកិល​រូប​ភ្នំ​ខិត​ទៅ​ម្ខាង​ទៀត​នៃ​ថ្នាក់​រៀន​បន្ដិច ។ សូម​អាន ម៉ាថាយ ១៧:១៩–២០ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​នៃ​សេចក្ដី​ជំនឿ​នៅក្នុង​ជីវិត​របស់​អ្នក ។

  • សូម​ឲ្យ​កុមារ​ច្រៀង​បទ « ជំនឿ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥០ រួច​ហើយ​ឲ្យ​គ្រាប់​ពូជ​មួយ​ដល់​កុមារ​ម្នាក់ៗ​ឲ្យ​យក​ទៅ​ផ្ទះ ។ សូម​ឲ្យ​ពួកគេ​ដាំ​គ្រាប់​ពូជ​នោះ ហើយ​ដាក់​វា​នៅ​កន្លែង​ណា​មួយ​ដែល​ពួកគេ​អាច​ឃើញ​វា​ធំ​លូតលាស់​ឡើង ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ដើម្បី​មាន​សេចក្ដី​ជំនឿ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

ម៉ាថាយ ១៦:១៣–១៧

ទីបន្ទាល់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មក​តាមរយៈ​វិវរណៈ​មកពី​ស្ថានសួគ៌ ។

តើ​ទីបន្ទាល់​របស់​ពេត្រុស​នៅក្នុង ម៉ាថាយ ១៦:១៣–១៧ អាច​ជួយ​ដល់​កុមារ​យ៉ាង​ដូចម្ដេច កាល​ពួកគេ​ស្ថាបនា​ទីបន្ទាល់​របស់​ពួកគេ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សួរ​កុមារ​ថា តើ​ពួកគេ​នឹង​និយាយ​យ៉ាង​ណា ប្រសិនបើ​នរណាម្នាក់​បាន​សួរ​ពួកគេ​ថា « តើ​ព្រះយេស៊ូវ​គឺ​ជា​នរណា ? » សូម​ឲ្យ​កុមារ​អាន ម៉ាថាយ ១៦:១៣–១៧ រកមើល​របៀប​ដែល​ពេត្រុស​បាន​ឆ្លើយតប​នឹង​សំណួរ​នោះ​យ៉ាង​ណា ។ តើ​លោក​បាន​ទទួល​ទីបន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវ​ដោយ​របៀប​ណា ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង ?

  • សូម​ជួយ​កុមារ​ឲ្យ​ប្រៀបធៀប​របៀប​ដែល​យើង​ដឹង​អំពី​សេចក្ដី​ពិត​ខាង​វិញ្ញាណ​តាម​របៀប​ដែល​យើង​ដឹង​អំពី​សេចក្ដី​ពិត​ផ្សេង​ទៀត ។ ឧទាហរណ៍ តើ​យើង​ដឹង​ថា មនុស្ស​ម្នាក់​ម្នាក់​ខ្ពស់​ប៉ុណ្ណា​ដោយ​របៀប​ណា ឬ​ថា​តើ​អាកាសធាតុ​មាន​សភាព​យ៉ាង​ណា ? តើ​យើង​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ​ដោយ​របៀប​ណា ?

  • សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​សូម​ឲ្យ​កុមារ​តាំងចិត្ត​ដើម្បី​ទទួល​បាន ឬ​ពង្រឹង​ទីបន្ទាល់​ផ្ទាល់​របស់​ពួកគេ ។

ម៉ាថាយ ១៦:១៥–១៩

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ដឹកនាំ​ដោយ​អស់​អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព ។

ការសិក្សា ម៉ាថាយ ១៦:១៥–១៩ អាច​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​កុមារ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺជា​ការស្ដារ​ឡើងវិញ​នៃ​សាសនាចក្រ​ដូចគ្នានឹង​​កាល​ដែល​ព្រះយេស៊ូវ​បាន​ស្ថាបនា ពេល​ទ្រង់​បាន​រស់នៅ​លើ​ផែនដី​នេះ​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ ម៉ាថាយ ១៦:១៩ នៅលើ​ក្ដារខៀន ហើយ​លុប​ពាក្យ​ពីរ​បី​ចោល​រួមមាន​ពាក្យ « កូនសោ » ។ សូម​ឲ្យ​កុមារ​រក​ពាក្យ​ដែល​លុប​នោះ ។

  • សូម​បង្ហាញ​វីដេអូ « Priesthood Keys: The Restoration of Priesthood Keys » ( LDS.org ) ឬ​រំឭក​ព័ត៌មាន​អំពី​កូនសោ​បព្វជិតភាព​នៅក្នុង​សៀវភៅ ពិត​ចំពោះ​សេចក្ដីជំនឿទំព័រ ១០៣–១០ ។ តើ​កូនសោ​បព្វជិតភាព​គឺជា​អ្វី ? តើ​កូនសោ​បព្វជិតភាព​ដូចជា​កូនសោ​ពិត​ដោយ​របៀបណា ?

  • សូម​ជួយ​ឲ្យ​កុមារ​សរសេរ​នៅលើ​ក្ដារខៀន​អំពី​បុគ្គល​ដែល​មាន​កូនសោ​បព្វជិតភាព ។ ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ទំព័រ ១០៣–១០ មាន​នូវ​បញ្ជី​មួយ​ដែល​អាច​ជួយ​ដល់​ពួកគេ​បាន ) ។ សូម​ឲ្យ​នរណាម្នាក់​នៅក្នុង​វួដ​របស់​អ្នក​ដែល​កាន់​កូនសោ​ទាំងនេះ និយាយ​ទៅកាន់​សិស្ស​ក្នុង​ថ្នាក់​អំពី​មូលហេតុ​ដែល​កូនសោ​បព្វជិតភាព​ពិត​ជា​សំខាន់ ។

  • សូម​លាក់​កូនសោ ( ឬ​រូបភាព​កូនសោ ) ជុំវិញ​បន្ទប់​រៀន ហើយ​សូម​ឲ្យ​កុមារ​ស្វែងរក​វា ។ ក្រោយពី​កុមារ​រក​ឃើញ​កូនសោ​នីមួយៗ​ហើយ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​ពរជ័យ​នានា​ដែល​យើង​ពេញចិត្ត​ដោយសារ​តែ​កូនសោ​បព្វជិតភាព ( ឧទាហរណ៍ ក្រុមគ្រួសារ​ដ៏​អស់កល្ប ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​សាក្រាម៉ង់ ) ។

លូកា ៩:២៨–៣៦

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។

ភាពផ្លាស់ប្រែ​នៃ​ព្រះគ្រីស្ទ​គឺជា​ពាក្យ​មួយ​ដែល​ត្រូវបាន​លើកឡើង​ពីរ​បី​ដង​នៅក្នុង​ព្រះគម្ពីរ នៅពេល​គេ​ឭ​សំឡេង​នៃ​ព្រះ ជា​ព្រះបិតា​ថ្លែង​ទីបន្ទាល់​អំពី​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ ។ ការសិក្សា​ដំណើររឿង​នេះ​ជាមួយ​នឹង​កុមារ​អាច​ស្ថាបនា​សេចក្ដីជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​គូរ​រូបភាព​ភាពផ្លាស់​ប្រែ​នៃ​ព្រះគ្រីស្ទ ដូច​ដែល​មាន​នៅក្នុង ម៉ាថាយ ១៧:១–៩ ។ សូម​ឲ្យ​ពួកគេ​ពន្យល់​ពី​គំនូរ​របស់​ពួកគេ​ដល់​គ្នា​ទៅវិញ​ទៅមក ។ ( សូមមើល​ផងដែរ គម្រោង​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ) ។

  • សូម​ឲ្យ​កុមារ​មាន​ពេលវេលា​សញ្ជឹងគិត​អំពី​អ្វី​ដែល​រឿង​នេះ​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ឲ្យ​ពួកគេ​សរសេរ​គំនិត​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​កុមារ​ពីរ​បី​នាក់​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ព្រះ ។

learning icon

លើក​ទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅ​ផ្ទះ

សូម​ឲ្យ​កុមារ​សួរ​ឪពុកម្ដាយ​របស់​ពួកគេ ឬ​សមាជិក​គ្រួសារ​ផ្សេង​ទៀត​អំពី​របៀប​ដែល​ពួកគេ​បាន​ទទួល​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

កែលម្អ​ការបង្រៀន​របស់​យើង

សូម​ប្រើ​តន្ដ្រី ។ ចម្រៀង​ថ្នាក់​បឋមសិក្សា និង​ទំនុក​តម្កើង​អាច​ជួយ​កុមារ​គ្រប់​វ័យ​ទាំងអស់​ឲ្យ​យល់ និង​ចងចាំ​នូវ​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ។ ការច្រៀង​ក៏​អាច​ជួយ​ឲ្យ​កុមារ​បន្ដ​សកម្ម​នៅក្នុង​បទពិសោធន៍​រៀនសូត្រ​ផងដែរ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២២ ) ។

ទំព័រ​សកម្មភាព ៖ សេចក្ដី​ជំនឿ​របស់​យើង​អាច​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ