« ថ្ងៃទី ១–១៤ខែមេសា ។ ម៉ាថាយ ១៦–១៧; ម៉ាកុស ៩; លូកា ៩ ៖ ‹ ទ្រង់ជាព្រះគ្រីស្ទ ›»ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១–១៤ខែមេសា ។ ម៉ាថាយ ១៦–១៧ ម៉ាកុស ៩ លូកា ៩ »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១–១៤ខែមេសា
ម៉ាថាយ ១៦–១៧; ម៉ាកុស ៩; លូកា ៩
« ទ្រង់ជាព្រះគ្រីស្ទ »
អំឡុងពីរសប្ដាហ៍ក្រោយ សូមពិចារណាអំពីទីបន្ទាល់របស់ពេត្រុស ដែលមាននៅក្នុង ម៉ាថាយ ១៦:១៥–១៧, និងទីបន្ទាល់អំពីពួកព្យាការី និងពួកសាវកដែលអ្នកនឹងស្ដាប់ឮអំឡុងពេលសន្និសីទទូទៅ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
តើវាមិនចម្លែកទេឬអីដែលពួកផារិស៊ី និងពួកសាឌូស៊ី តម្រូវឲ្យព្រះយេស៊ូវបង្ហាញដល់ពួកគេនូវ « ទីស្គាល់មួយពីស្ថានសួគ៌ » នោះ ? តើអព្ភូតហេតុរបស់ទ្រង់ដែលមនុស្សជាច្រើនបានដឹងពុំគ្រប់គ្រាន់ទេឬអី ? ចុះចំណែកឯការបង្រៀនដ៏ប្រកបដោយអានុភាព ឬវិធីជាច្រើនដែលទ្រង់បានបំពេញតាមការព្យាករណ៍ពីបុរាណវិញនោះ ? តម្រូវការរបស់ពួកគេធ្វើឡើងពុំគ្រាន់តែជាការខ្វះទីស្គាល់មួយនោះទេ ប៉ុន្តែដោយសារការមិនព្រម « យល់ពីទីសម្គាល់ » ហើយទទួលយកវិញទេតើ ។ ( សូមមើល ម៉ាថាយ ១៦:១–៤) ។
ពេត្រុស ដូចជាពួកផារិស៊ី និងពួកសាឌូស៊ី បានធ្វើជាសាក្សីចំពោះ អព្ភូតហេតុរបស់ព្រះអង្គសង្គ្រោះ ហើយបានស្ដាប់ឮការបង្រៀនរបស់ទ្រង់ ។ ប៉ុន្តែទីបន្ទាល់ដ៏ច្បាស់របស់ពេត្រុស « ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ » ពុំមែនកើតមកពីញាណខាងរូបកាយរបស់គាត់ ទេ—គឺកើតចេញមកពី « សាច់ និងឈាម » របស់គាត់ ។ ទីបន្ទាល់របស់គាត់ត្រូវបានបើកសម្ដែងដល់គាត់ ដោយ « ព្រះវរបិតា ដែល គង់ នៅ ស្ថានសួគ៌ » របស់យើង» ។វិវរណៈគឺជាសិលាដែលព្រះអង្គសង្គ្រោះស្ថាបនាសាសនាចក្ររបស់ទ្រង់ តាំងពីជំនាន់នោះ រហូតដល់ឥឡូវនេះ—ជាវិវរណៈមកពីស្ថានសួគ៌ដល់ពួកអ្នកបម្រើរបស់ទ្រង់ ។ ហើយនេះ គឺជាសិលាដែលយើងអាចស្ថាបនាភាពជាសិស្សរបស់យើង—ជាវិវរណៈថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ហើយថាពួកអ្នកបម្រើរបស់ទ្រង់កាន់ « កូនសោទាំងឡាយនៃព្រះនគរ » ។ នៅពេលយើងស្ថាបនានៅលើគ្រឹះនេះ « ទ្វារស្ថាននរកនឹងពុំដែលឈ្នះ[ យើង ]ឡើយ » ។ ( ម៉ាថាយ ១៦:១៥–១៩) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ទីបន្ទាល់មួយអំពីព្រះយេស៊ូវគ្រីស្ទ កើតមកពីវិវរណៈ ។
បើព្រះយេស៊ូវគ្រីស្ទសួរដល់មនុស្សសព្វថ្ងៃនេះថា « តើមនុស្សទាំងឡាយគេថា កូនមនុស្សជាអ្នកណា ? » ចម្លើយរបស់ពួកគេនឹងខុសពីចម្លើយដែលបានផ្ដល់ឲ្យដោយមនុស្សនៅជំនាន់របស់ទ្រង់ ។ តើអ្នកកត់សម្គាល់ឃើញអាកប្បកិរិយានៅសម័យទំនើបមានចំពោះព្រះយេស៊ូវគ្រីស្ទយ៉ាងណាខ្លះ ? តើអ្នកនឹងឆ្លើយតបយ៉ាងដូចម្ដេច បើព្រះយេស៊ូវបានសួរអ្នក « តើអ្នកថាយើងជានរណា ? » ( សូមមើល ម៉ាថាយ ១៦:១៣–១៥) ។
ចូរពិចារណាអំពីទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះ និងរបៀបដែលអ្នកទទួលបានវា ។ តើអ្នករៀនអ្វីខ្លះ មក ពី ម៉ាថាយ ១៦:១៥–១៧ដែលអាចពង្រឹងដល់ទីបន្ទាល់ ? បើអ្នកនឹងរៀនបន្ថែមអំពីទីបន្ទាល់ និងវិវរណៈផ្ទាល់ខ្លួន សូមរកមើលខគម្ពីរទាំងនេះ ៖ យ៉ូហាន ១៥:២៦; កូរិនថូសទី ១ ១២:៣; នីហ្វៃទី ២ ៣១:១៨; អាលម៉ា ៥:៤៥–៤៨; និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២–៣ ។
ម៉ាថាយ ១៧:១–៩; ម៉ាកុស ៩:២–១០; លូកា ៩:២៨–៣៦
តើមានអ្វីខ្លះកើតឡើងនៅលើភ្នំប្រែរូប ?
នៅពេលព្រះយេស៊ូវនាំ ពេត្រុស យ៉ាកុប និងយ៉ូហានទៅ « ភ្នំខ្ពស់ » នោះទ្រង់បានប្រែរូប ( ឬបានប្រកបដោយសិរីល្អ ) នៅចំពោះមុខពួកគេ ។ ម៉ូសេ និងអេលីយ៉ាស ( អេលីយ៉ា ) ក៏បានលេចមក ហើយប្រទានកូនសោបព្វជិតភាពមកឲ្យពួកសាវក ។ កូនសោទាំងនេះអាចឲ្យពួកគេដឹកនាំសាសនាចក្ររបស់ព្រះគ្រីស្ទនៅលើផែនដីបន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់ ( សូមមើល Bible Dictionary, « Transfiguration, Mount of ») ។ កូនសោទាំងនេះក៏ត្រូវបានស្ដារឡើងវិញនៅក្នុងជំនាន់របស់យើងផងដែរ ( សូមមើល គ និង ស ១១០) ។
តើ « កូនសោនៃនគរស្ថានសួគ៌ » គឺជាអ្វី?
« កូនសោនៃនគរស្ថានសួគ៌ » ដែលព្រះអង្គសង្គ្រោះបានសន្យាប្រទានឲ្យពេត្រុស គឺជាកូនសោទាំងឡាយនៃបព្វជិតភាព (ម៉ាថាយ ១៦:១៩) ។ « កូនសោបព្វជិតភាពគឺជាសិទ្ធិអំណាចរបស់ព្រះ ដែលបានប្រទានដល់ថ្នាក់ដឹកនាំបព្វជិតភាពដើម្បី ដឹកនាំ គ្រប់គ្រង និង ត្រួតត្រាការប្រើប្រាស់បព្វជិតភាពរបស់ទ្រង់នៅលើផែនដី ។ ការប្រើប្រាស់សិទ្ធិអំណាចបព្វជិតភាព គឺត្រូវបានគ្រប់គ្រងដោយអ្នកទាំងឡាយដែលកាន់កូនសោ ( សូមមើល គ. និង ស. ៦៥:២៨១:២១២៤:១២៣ ) ។ អ្នកទាំងឡាយដែលកាន់កូនសោ មានសិទ្ធិដើម្បីធ្វើជាអធិបតី និងដឹកនាំសាសនាចក្រនៅក្នុងដែនកំណត់មួយ » (ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រឆ្នាំ ២០១០ ] ចំណុច ២.១.១ ) ។
កូនសោ ទាំងឡាយនៃបព្វជិតភាពត្រូវបានប្រទានឲ្យពេត្រុស និងពួកសាវកដទៃទៀតនៅលើភ្នំប្រែរូប គឺត្រូវបានស្ដារឡើងវិញនៅ ក្នុងជំនាន់របស់យើង ( សូមមើល គ និង ស ១១០:១១–១៦ ) ។ អស់អ្នកដែលកាន់កូនសោបព្វជិតភាពរួមមានទាំងគណៈ ប្រធាន ទី មួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងអ្នកមានសិទ្ធិអំណាចទូទៅដទៃទៀត ប្រធានព្រះវិហារបរិសុទ្ធ ប្រធានបេសកកម្ម ប្រធានស្ដេក និងប្រធានមណ្ឌល និង ប៊ីស្សព ប្រធានសាខា និងគណៈប្រធានកូរ៉ុម។
សូមមើលផងដែរ នែល អិល អាន់ឌើរសិន, « Power in the Priesthood,» Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៩២–៩៥ ពិតចំពោះសេចក្ដីជំនឿ, ទំព័រ ១២៦–២៧; « Priesthood Keys: The Restoration of Priesthood Keys » ( វីដេអូ LDS.org) ។
ម៉ាថាយ ១៧:១៤–២១; ម៉ាកុស ៩:១៤–២៩
នៅពេលស្វែងរកសេចក្ដីជំនឿកាន់តែខ្លាំង ខ្ញុំត្រូវតែកាន់ខ្ជាប់នឹងសេចក្ដីជំនឿដែលខ្ញុំមានរួចហើយនោះជាមុនសិន ។
ឪពុកម្នាក់ដែលប្រាប់នៅ ក្នុងម៉ាថាយ ១៧និងម៉ាកុស ៩មានហេតុផលជាច្រើនដើម្បីសង្ស័យថា ព្រះយេស៊ូវអាចព្យាបាលកូនប្រុសរបស់គាត់បានឬយ៉ាងណា ។ គាត់បានសុំឲ្យពួកសិស្សរបស់ព្រះយេស៊ូវព្យាបាលកូនប្រុសគាត់ ហើយពួកគេពុំអាចព្យាបាលបាន ។ ប៉ុន្តែនៅពេលព្រះអង្គសង្គ្រោះបានអញ្ជើញឲ្យគាត់ប្រើសេចក្ដីជំនឿ នោះគាត់ពុំបានផ្ដោតទៅលើភាពសង្ស័យរបស់គាត់ ទៀតឡើយ ។ គាត់បាននិយាយថា « ព្រះអម្ចាស់អើយ ទូលបង្គំជឿ » បន្ទាប់មកដោយបានទទួលស្គាល់ពីសេចក្ដីជំនឿរបស់គាត់ថាពុំល្អឥតខ្ចោះ គាត់បានបន្ថែមថា « សូមជួយចំពោះសេចក្ដីណាដែលខ្ញុំមិនជឿផង » ។
តើព្រះវិញ្ញាណបង្រៀនអ្នកអ្វីខ្លះ នៅពេលអ្នកអានអំពីអព្ភូតហេតុនេះ ? តើព្រះវរបិតាសួគ៌ បានជួយអ្នកបង្កើនសេចក្ដីជំនឿរបស់អ្នកដោយរបៀបណា ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីស្ថាបនានៅលើសេចក្ដីជំនឿដែលអ្នកមានរួចហើយនោះ ? ប្រហែលជាអ្នកអាចប្រមូលផ្ដុំបញ្ជីខគម្ពីរ សារលិខិតសន្និសិទ ឬបទពិសោធន៍នានាដែលបានជួយពង្រឹងដល់សេចក្ដីជំនឿរបស់អ្នក ។
សូមមើលផងដែរ ជែហ្រ្វី អ័រ ហូឡិន « Lord, I Believe »Ensignឬ លីអាហូណាខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៥ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលអ្នកអានគម្ពីរជាមួយនឹងគ្រួសាររបស់អ្នក នោះព្រះវិញ្ញាណអាចជួយអ្នកស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារអ្នក ។ នេះ គឺជាការផ្ដល់យោបល់មួយចំនួន ៖
ដើម្បីបង្រៀនកូនៗអំពីកូនសោបព្វជិតភាព អ្នកអាចប្រាប់ដំណើររឿងរបស់អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុនអំពីការត្រូវបានចាក់សោជាប់មិនឲ្យគាត់ចូលក្នុងឡានបាន ( សូមមើល« Where Are the Keys and Authority of the Priesthood ? » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ២៩–៣២ ) ។ អ្នកអាចឲ្យកូនៗរបស់អ្នកប្រើកូនសោទាំងឡាយដើម្បីចាក់បើកចូលក្នុងផ្ទះ ក្នុងឡាន ឬនៅកន្លែងចាក់សោណាផ្សេងទៀត ។ សូមពិចារណាធ្វើការបង្ហាញរូបភាពមួយរបស់ប្រធាន សាសនាចក្រ ហើយថ្លែងទីបន្ទាល់ថា លោកកាន់គ្រប់កូនសោនៃបព្វជិតភាព ដូចពេត្រុសផងដែរ ។
ពួកព្យាការីមានជំនឿលើព្រះយេស៊ូវគ្រីស្ទ ថាអាចរំកិលភ្នំបាន ( សូមមើល យ៉ាកុប ៤:៦; ម៉ូសេ ៧:១៣) ។ ទីបន្ទាល់ខាងក្រោមគឺមកពីប៊ីស្សព រីឆាឌ ស៊ី អែជ្ជលី អាចជួយធ្វើឲ្យខនេះទាក់ទងនឹងគ្រួសារអ្នក ៖ « ខ្ញុំពុំធ្លាប់ឃើញពីការរំកិលភ្នំជាក់ស្ដែងណាមួយទេ ។ ប៉ុន្តែដោយសារសេចក្ដីជំនឿ ខ្ញុំបានឃើញភ្នំនៃភាពសង្ស័យ និងការអស់សង្ឃឹមបានរំកិលចេញ តែជំនួសដោយសេចក្ដីសង្ឃឹម និងភាពសុទិដ្ឋិនិយម ។ ដោយសារសេចក្ដីជំនឿ ខ្ញុំបានធ្វើជាសាក្សីដោយផ្ទាល់ថា ភ្នំនៃអំពើបាបជំនួសដោយការប្រែចិត្ត និងការអភ័យទោស ។ ហើយដោយសារសេចក្ដីជំនឿ ខ្ញុំបានធ្វើជាសាក្សីដោយផ្ទាល់ថា ភ្នំនៃការឈឺចាប់ជំនួសដោយភាពសុខសាន្ដ សេចក្ដីសង្ឃឹម និងការដឹងគុណ ។ មែនហើយ ខ្ញុំបានឃើញភ្នំបានរំកិលចេញ » (« Faith—the Choice Is Yours,» Ensign ឬ លីអាហូណា ខែវិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៣៣ ) ។ តើមានភ្នំមួយចំនួនណាខ្លះទៀតនៅ ក្នុងជីវិតរបស់យើងដែលចាំបាច់ត្រូវរំកិលចេញ ? តើយើងអាចបង្ហាញសេចក្ដីជំនឿទៅលើព្រះចេស្ដារបស់ព្រះដើម្បីជួយយើងរំកិលភ្នំទាំងនេះចេញដោយរបៀបណា ?
តើវាមានន័យយ៉ាងណាដើម្បីងាកមើលទៅ ក្រោយ បន្ទាប់ពីដាក់ដៃរបស់យើងកាន់នង្គ័ល ? ហេតុអ្វីក៏អាកប្បកិរិយានេះធ្វើឲ្យយើងមិនសក្ដិសមនឹងនគរនៃព្រះ ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។