ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២៥–៣១ ខែ​មីនា ។ ម៉ាថាយ ១៤–១៥; ម៉ាកុស ៦–៧; យ៉ូហាន ៥–៦ ៖ ‹ កុំ​ឲ្យ​ភ័យ​ឡើយ › 


« ថ្ងៃ​ទី ២៥–៣១ ខែ​មីនា ។ ម៉ាថាយ ១៤–១៥; ម៉ាកុស ៦–៧ ; យ៉ូហាន ៥–៦ ៖ ‹ កុំ​ឲ្យ​ភ័យ​ឡើយ ›»ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )

« ថ្ងៃ​ទី ២៥–៣១ ខែ​មីនា ។ ម៉ាថាយ ១៤–១៥ ម៉ាកុស ៦–៧ យ៉ូហាន៥–៦ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩

ព្រះគ្រីស្ទ​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស

ប្រទាន​អាហារ​ដល់​ពួកគេ, ដោយ ចច កូកូ

ថ្ងៃ​ទី ២៥–៣១ ខែ​មីនា

ម៉ាថាយ ១៤–១៥; ម៉ាកុស ៦–៧; យ៉ូហាន ៥–៦

« កុំ​ឲ្យ​ភ័យ​ឡើយ »

នៅពេល​អ្នកអាន ម៉ាថាយ ១៤–១៥; ម៉ាកុស ៦–៧; និង យ៉ូហាន ៥–៦, សូម​រក​មើល​សេចក្ដីពិត​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ។ អ្នក​អាច​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូចជា « តើ​ដំណើរ​រឿង​នៅក្នុង​ជំពូក​ទាំង​នេះ​ទាក់​ទង​នឹង​ខ្ញុំ​ដូចម្ដេច​ខ្លះ ? » « តើ​សារលិខិត​អ្វីខ្លះ​ដែល​ខ្ញុំ​ស្វែងរក​សម្រាប់​ជីវិត​ខ្ញុំ ? » ឬ « តើ​ខ្ញុំ​ចង់​ចែកចាយ​នឹង​គ្រួសារ​ខ្ញុំ ឬ​អ្នកដទៃ​អំពី​អ្វីខ្លះ ? »

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

តើ​មាន​អ្វី​ខ្លះ​អាច​បំផុសគំនិត​ដល់​ពេត្រុស​ឲ្យ​ចាក​ចេញ​ពី​ទូក​សុវត្ថិភាព​របស់​គាត់​នៅ កណ្ដាល​សមុទ្រ​កាលីឡេ អំឡុង​ពេល​មាន​ព្យុះ​រលក​គ្រាំ​គ្រេង​នោះ ? តើ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​គាត់​ជឿ​ថា បើ​ព្រះយេស៊ូវ​អាច​យាង​ដើរ​លើ​ទឹក​បាន នោះ​គាត់​ក៏​អាច​ដើរ​បាន​ដែរ ? យើង​ពុំ​ដឹង​ច្បាស់ ប៉ុន្តែ​ប្រហែល​ជា​ពេត្រុស​យល់​ថា ព្រះរាជបុត្រា​របស់​ព្រះ​យាង​មក​ពុំ​គ្រាន់​តែ​ធ្វើ​រឿង​ល្អៗ​សម្រាប់​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​ជួយ​មនុស្ស​ដូចជា​ពេត្រុស​ដើម្បី​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ផងដែរ ។ ក្រោយ​មក​មាន​ការ​អញ្ជើញ​របស់​ព្រះយេស៊ូវ​ថា « ចូរ​មក​តាម​ខ្ញុំ » (លូកា ១៨:២២) ។ ពេត្រុស​បាន​ទទួល​យក​ការ​អញ្ជើញ​នេះ​ម្ដង​ហើយ រួច​គាត់​មាន​ឆន្ទៈ​ទទួល​យក​វា​ម្ដង​ទៀត ទោះ​ជា​វា​មានន័យ​ថា​គាត់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ភ័យ​ខ្លាច ហើយ​ទៅ​ធ្វើ​អ្វីមួយ​ដែល​ហាក់ដូចជា​មិន​អាច​ធ្វើ​ទៅ​បាន​ក្ដី ។ ប្រហែល​ជា​ព្រះអម្ចាស់​នឹង​ពុំ​សុំ​យើងឲ្យ​បោះ​ជំហាន​ចេញ​ពី​ទូក​នៅ​កណ្ដាល​ព្យុះ ឬ​បរិច្ចាគ​នំប៉័ង​ពុំ​គ្រប់គ្រាន់​របស់​យើង នៅពេល​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ការ​ទទួល​ទាននោះ​ទេ ប៉ុន្តែ​ទ្រង់​អាច​សុំ​ឲ្យ​យើង​ទទួល​យក​ការ​ដឹកនាំ​ ទោះ​ជា​ពេល​ដែល​យើង​ពុំ​យល់​ពេញ​លេញ​ក្ដី ។ មិន​ថា​ការ​អញ្ជើញ​របស់​ទ្រង់​ឲ្យ​យើង​ធ្វើ​អ្វី​នោះទេ ពេល​ខ្លះ​វា​អាច​នឹង​ជា​ការ​ភ្ញាក់​ផ្អើល ឬ​ភ័យខ្លាច​ផងដែរ ។ ប៉ុន្ដែ​អព្ភូតហេតុ​អាច​កើត​មាន បើ​យើង​ដូចជា​ពេត្រុស នឹង​ទុក​ភាពភ័យ​ខ្លាច ការ​សង្ស័យ និង​ការយល់​ដឹង​មាន​កម្រិត​របស់​យើង​មួយ​អន្លើរ ហើយ​ដើរ​តាម​ទ្រង់​ដោយ​ជំនឿ​នោះ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

យ៉ូហាន ៥:១៧–៤៧

ព្រះយេស៊ូវគ្រីស្ទ​គោរព​ព្រះ​វរបិតា​ទ្រង់ ។

ទំនាក់​ទំនង​រវាង​ព្រះវរបិតាសួគ៌ និង​កូនចៅ​របស់​ទ្រង់​ម្នាក់ៗ គឺ​ជា​រឿង​ដ៏​ពិដិស្ឋ​មួយ ។ នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ព្រះយេស៊ូវគ្រីស្ទ បាន​ប្រទាន​ដល់​យើង​នូវ​គំរូ​ដ៏​បំផុសគំនិត​មួយ​ដើម្បី​ធ្វើ​តាម​នៅ​ក្នុង​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ ។ សូមអានយ៉ូហាន ៥:១៧–៤៧ហើយ​គូស​ចំណាំ ឬ​កត់ចំណាំ​ឧទាហរណ៍​នៃ​ពាក្យ​បិតានីមួយៗ ។ តើ​ព្រះរាជបុត្រា​គោរព​ព្រះបិតា​យ៉ាង​ដូចម្ដេច ហើយ​តើ​អ្នកអាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ដោយ​របៀប​ណា ? តើអ្នក​បានរៀន​អ្វីខ្លះ​អំពី​របៀប​ដែល​ព្រះបិតា​មាន​ព្រះទ័យ​អំពី​ព្រះរាជបុត្រា​ទ្រង់ ? តើ​ការ​ពង្រឹង​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌​អាច​បង្កើន​ឆន្ទៈ​របស់​អ្នក​ក្នុង​ការ​ព្យាយាមគោរព​តាម​ព្រះទ័យ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ យ៉ូហាន ១៧; ជែហ្វ្រី  អ័រ ហូឡិន « The Grandeur of God,» Ensignលីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០–៧៣ ។

ម៉ាថាយ ១៤:១៦–២១ម៉ាកុស ៦:៣៣–៤៤យ៉ូហាន ៦:៥–១៤

ព្រះអង្គសង្គ្រោះ​អាច​តម្កើង​ការ​ថ្វាយ​ដ៏​រាបសា​របស់​ខ្ញុំ​ដើម្បី​សម្រេច​នូវ​ព្រះរាជបំណង​របស់​ទ្រង់ ។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ពុំ​ល្អ​គ្រប់​គ្រាន់​ដើម្បី​បំពេញ​តាម​តម្រូវការ​ទាំងអស់​ដែល​អ្នក​មើល​ឃើញ​នៅ ជុំ​វិញ​អ្នក—នៅ​ក្នុង​គេហដ្ឋាន​របស់​អ្នក នៅ​ក្នុង​ទំនាក់ទំនង​របស់​អ្នក ឬ​នៅ ក្នុង​សង្គម​ដែរ​ឬទេ ? ពួកសិស្ស​របស់​ព្រះយេស៊ូវ ច្បាស់​ជា​មាន​អារម្មណ៍​ពុំ​ល្អ​គ្រប់គ្រាន់​ហើយ នៅពេល​ទ្រង់​សុំ​ឲ្យ​ពួកគេ​ផ្ដល់​អាហារ​ដល់​មនុស្ស​ស្រេក​ឃ្លាន​ជាង​ប្រាំពាន់នាក់ ( សូមមើលមើលម៉ាថាយ ១៤:២១) នៅពេល​ដែល​មាន​តែ​នំប៉័ងតែ​ប្រាំ​ដុំ ហើយ​ត្រី​ពីរ​ក្បាលប៉ុណ្ណោះ។ នៅពេល​អ្នក​អាន​អំពី​អព្ភូតហេតុ​ដែល​បាន​កើត​ឡើង​ក្រោយ​ទៀត ចូរ​ពិចារណា​អំពី​របៀប​ដែល​ព្រះអម្ចាស់​ប្រើ​ការ​ផ្ដល់​ការ​បម្រើ​ដ៏​រាបសារ​របស់​អ្នក​ដើម្បី​ប្រទានពរ​ដល់​អ្នក​ទាំងឡាយ​ដែល​នៅជុំវិញអ្នក ។ តើ​ទ្រង់​តម្កើង​ការខិតខំ​របស់​អ្នក​នៅពេល​អ្នក​បម្រើ​នៅក្នុង​សាសនាចក្រ​យ៉ាង​ដូចម្ដេច ? សូម​ពិចារណា​អំពី​សេចក្ដីថ្លែងការណ៍​នេះ មកពី​ប្រធាន ជេម អ៊ី ហ្វោស្ត ៖ « មនុស្ស​ដែល​មិន​ស្គាល់​ឈ្មោះ​ជា​ច្រើន​មាន​អំណោយទាន​ស្មើ​នឹង​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ក្បាល​ប៉ុណ្ណោះ តែ​បាន​តម្កើង​ការ​ហៅ​របស់​ពួកគេ ហើយ​បាន​បម្រើ​ដោយ​ពុំ​មាន​អ្នក​ទទួល​ស្គាល់ ឬ​អ្នក​យកចិត្ត​ទុកដាក់​ទេ ពួកគេ​បាន​ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់ពាន់​នាក់​យ៉ាង​ពិត » (« Five Loaves and Two Fishes, » Ensign, ខែ​ឧសភា ឆ្នាំ ១៩៩៤, ទំព័រ​៥) ។

ម៉ាថាយ ១៤:២២–៣៣; ម៉ាកុស ៦:៤៥–៥២; យ៉ូហាន ៦:១៥–២១

ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​ខ្ញុំ​ឲ្យ​ដាក់​ភាព​ភ័យ​ខ្លាច និង​ការ​សង្ស័យ​របស់​ខ្ញុំ​ទុក​មួយ​អន្លើរ ហើយ​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ទ្រង់ ។

សូម​គិត​នៅក្នុង​គំនិត​អំពី​រឿង​លម្អិត​អំពី​ទិដ្ឋភាព​ដែល​បាន​ពិពណ៌នា​នៅក្នុង ម៉ាថាយ ១៤:២២–៣៣; ម៉ាកុស ៦:៤៥–៥២; និង យ៉ូហាន ៦:១៥–២១ ។ សូម​ស្រមៃ​មើល​ថា​តើ​ពេត្រុស និង​ពួកសិស្ស​ដទៃទៀត​អាច​នឹង​មាន​អារម្មណ៍​យ៉ាងណា ។ តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ភាពជាសិស្ស​ចេញមក​ពី​ព្រះបន្ទូល និង​សកម្មភាព​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? តើ​អ្នកបាន​រៀន​អ្វីខ្លះ​មកពី​ពាក្យសម្ដី និង​សកម្មភាព​របស់​ពេត្រុស ? ( សូមមើល​ផងដែរ នីហ្វៃទី  ១ ៣:៧) ។ តើ​ព្រះអម្ចាស់​កំពុង​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​អ្វី​ខ្លះ​ដែល​អាច​នឹង​ដូចជា​ការ​បោះជំហាន​ចេញ​ពី​ទូក​នោះ ? តើ​អ្នក​រកឃើញ​អ្វីខ្លះ​នៅ ក្នុង​ខគម្ពីរ​ទាំង​នេះ ដែល​ផ្ដល់​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​របស់​អ្នក​ទៅ លើ​ព្រះយេស៊ូវគ្រីស្ទ ?

យ៉ូហាន ៦:២២–៧១

ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​ត្រូវ​តែ​មាន​ឆន្ទៈ​ជឿ ហើយ​ទទួល​យក​សេចក្ដីពិត ទោះ​ជា​វា​លំបាក​ដើម្បី​ធ្វើ​ក្ដី ។

នៅ​ថ្ងៃ​បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ប្រទាន​នំប៉័ង​ទៅ​ដល់​ហ្វូង​មនុស្ស​នៅ ទីរហោស្ថាន​ប្រកប​ដោយ អព្ភូតហេតុ​នោះ អ្នក​ដើរតាម​ទ្រង់​បាន​ជួប​នឹង​ទ្រង់ ហើយ​សុំ​អាហារ​បន្ថែម ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​បាន​ខកចិត្ត ព្រមទាំង​អាក់អន់ចិត្ត​ផងដែរ នៅពេល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ​នូវ​ប្រភេទ​នៃ​ការបីបាច់​ខាង​វិញ្ញាណ​ជំនួស​វិញ​នោះ—ជា « នំប៉័ង​នៃ​ជីវិត » (យ៉ូហាន ៦:៤៨) ។ មាន​មនុស្ស​ជាច្រើន​រក​ឃើញ​ថា « ពាក្យ​នេះ​ពិបាក​ស្ដាប់​ណាស់ » (យ៉ូហាន ៦:៦០) ។

តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍ នៅពេល​អ្នក​មានអារម្មណ៍​ថា​អ្វី​មួយ​ដែល​ព្រះអង្គសង្គ្រោះ ឬ​អ្នក​បម្រើ​ម្នាក់​របស់​ទ្រង់​បាន​បង្រៀន គឺជា គោលលទ្ធិ « ពិបាក » ឬ​លំបាក​ដើម្បី​ទទួល​យក​ឬទេ ? ចូរ​គិត​អំពី បទពិសោធន៍​នេះ នៅពេល​អ្នក​អាន​ដំណើរ​រឿង​នេះ​ជា​ពិសេស​នៅ ក្នុង​ពាក្យ​សម្ដី​របស់​ពេត្រុស​នៅក្នុង​ខ ៦៨–៦៩។ តើ​« ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច » មួយ​ចំនួន​មានអ្វី​ខ្លះ (យ៉ូហាន ៦:៦៨) ដែល​ជួយ​អ្នក​ឲ្យ​បន្ដ​តាំងចិត្ត​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ?

សូមមើល​ផងដែរ អិម  រ័សុល បាឡឺដ, « To Whom Shall We Go? » Ensignលីអាហូណា, ខែវិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩០-៩២ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​អ្នក​អានព្រះ​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​អ្នក នោះ​ព្រះវិញ្ញាណ​អាច​ជួយ​អ្នក​ដឹង​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​អ្នក ។ នេះ គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

ម៉ាថាយ ១៤:១៦–២១

នៅពេល​អ្នក​អាន​អំពី​ការ​ប្រទាន​អាហារ​ដល់​មនុស្ស​ប្រាំ​ពាន់​នាក់ អ្នក​អាច​ទទួល​ទាន​នំប៉័ង ខ្លះ និង​ត្រី​ខ្លះ ហើយ​នឹក​គិត​ថា​តើ​នឹង​ចំណាយ​អស់​ប៉ុន្មាន​ដើម្បី​ផ្ដល់​អាហារ​ដល់​មនុស្ស​ប្រាំ​ពាន់​នាក់ ។ តើ​គ្រួសារ​របស់​អ្នក​ត្រូវ​បាន​ប្រទាន​អាហារ​ខាង​វិញ្ញាណ​មកពី​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ? តើ​ទ្រង់​បាន​ប្រើ​អ្នក​ឲ្យ​ផ្ដល់ អាហារ​ដល់​អ្នកដទៃ​យ៉ាង​ដូចម្ដេច ?

នំប៉័ង និង​ត្រី

ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៥០០០ នាក់ ជាមួយ​នឹង​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ក្បាល ។

ម៉ាថាយ ១៤:២២–៣៣

គ្រួសារ​របស់​អ្នក​អាច​នឹង​រីករាយក្នុង​ការ​ធ្វើ​សកម្មភាព​ឡើង​វិញ​នូវ​រឿង​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ ហេតុអ្វី​ពួក​សិស្ស​ភ័យខ្លាច ? ហេតុអ្វី​ពេត្រុស​អាច​យកឈ្នះ​លើ​ការ​ភ័យ​ខ្លាច​របស់​គាត់ ហើយ​ចាក​ចេញ​ពី​ទូក​បាន ? តើ​គាត់​បាន​បង្ហាញ​ពី​សេចក្ដី​ជំនឿ​យ៉ាង​ដូចម្ដេច ពេល​គាត់​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក ? តើ​យើង​ពេល​ខ្លះ​ដូចជា​ពេត្រុស​ដោយ​របៀប​ណា ?

យ៉ូហាន ៥:១–១៦

សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​កត់ចំណាំ​ឧទាហរណ៍​នៃ​ឃ្លា « បាន​ជា » នៅក្នុង​ខគម្ពីរ​ទាំង​នេះ ។ តើ​ព្រះយេស៊ូវ​អាច​ធ្វើ​ឲ្យ​មនុស្ស​បាន​ជា​តាម​របៀប​ណា ? តើ​នៅពេល​ណា ដែល​ទ្រង់​ធ្វើ​ឲ្យ​យើង​បាន​ជា ហើយ​ដោយ​របៀប​ណា ?

យ៉ូហាន ៦:២៨–៥៨

សូម​ផ្ដល់​នំប៉័ង​មួយចំណិត​ដល់​សមាជិក​គ្រួសារ​ម្នាក់ៗ ហើយ​ពិភាក្សា​អំពី​អត្ថប្រយោជន៍​ដែល​យើង​ទទួល​បាន​មក​ពី​នំប៉័ង និង​អាហារ​សុខភាព​ដទៃទៀត ។ បន្ទាប់មក​ស្រាវជ្រាវ​ខគម្ពីរ​ទាំង​នេះ​ជា​មួយ​គ្នា រក​មើល​ថា​ហេតុអ្វី​ព្រះយេស៊ូវ​គ្រីស្ទ​ហៅ​ព្រះអង្គទ្រង់​ថា​ជា « នំប៉័ង​នៃ​ជីវិត » (យ៉ូហាន ៦:៣៥) ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ស្វែងរក​គំនិត​យោបល់​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន​អ្នក ។ នៅ​ក្នុង​ការ​សិក្សា​ផ្ទាល់ខ្លួន និង​ការសិក្សា​ជា​គ្រួសារ​របស់​អ្នក ចូរ​កុំ​កំណត់​ខ្លួន​អ្នក​ចំពោះ​វគ្គ​បទគម្ពីរ​ដែល​បាន​ចែង​នៅក្នុង​គម្រោង​ទាំង​នេះ​ឡើយ ។ ព្រះអម្ចាស់​ទំនង​ជា​មាន​សារលិខិត​សម្រាប់​អ្នក​នៅ​ក្នុង​ជំពូក​ទាំងឡាយ​ដែល​ពុំ​បាន​រៀបរាប់​នៅ​ទីនេះ​ផងដែរ ។ សូម​ស្វែងរក​ប្រកប​ដោយ​ការអធិស្ឋាន ។

ព្រះយេស៊ូវ​បាន​លើក​ពេត្រុស​ចេញ​ពី​ទឹក

ទប់ទល់​នឹង​ខ្យល់ ដោយ លីស លេម៉ុន ស្វិនដល