« ថ្ងៃទី ១៨–២៤ ខែមីនា ។ ម៉ាថាយ ១៣, លូកា ៨, ១៣ ៖ ‹ អ្នកណាដែលមាន ត្រចៀកសម្រាប់ស្តាប់ឲ្យស្តាប់ចុះ ›» ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១៨–២៤ ខែមីនា ។ ម៉ាថាយ ១៣ លូកា ៨, ១៣ »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៨–២៤ ខែមីនា
ម៉ាថាយ ១៣; លូកា ៨; ១៣
« អ្នកណា ដែលមានត្រចៀកសម្រាប់ស្តាប់ឲ្យស្តាប់ចុះ »
នៅពេលអ្នកអាន ម៉ាថាយ ១៣ និង លូកា ៨; ១៣ ចូរគិតអំពីរបៀបដែលអ្នកនឹងរៀបចំខ្លួនដើម្បី « ស្ដាប់ » ហើយមានអំណរគុណចំពោះការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅ ក្នុងរឿងប្រៀបប្រដូចនេះ ។ តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីអនុវត្តការបង្រៀនទាំងនេះនៅក្នុងជីវិតរបស់អ្នក ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ការបង្រៀនដែលគួរឲ្យចងចាំបំផុតមួយចំនួនរបស់ព្រះអង្គសង្គ្រោះ គឺនៅក្នុងទម្រង់ជារឿងសាមញ្ញៗដែលហៅថា រឿងប្រៀបប្រដូច ។ ទាំងនេះគឺមានច្រើនជាងគ្រាន់តែជារឿងគួរឲ្យចាប់អារម្មណ៍អំពីវត្ថុ ឬព្រឹត្តការណ៍សាមញ្ញ ។ វាមាននូវសេចក្ដីពិតដ៏អស្ចារ្យអំពីនគរនៃព្រះ សម្រាប់អស់អ្នកដែលរៀបចំខ្លួនខាងវិញ្ញាណ ។ រឿងប្រៀបប្រដូចមួយនៃរឿងប្រៀបប្រដូចដំបូងគេដែលបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺ—រឿងប្រៀបប្រដូចនៃអ្នកព្រោះគ្រាប់ពូជ ( សូមមើល ម៉ាថាយ ១៣:៣–២៣)—អញ្ជើញយើងឲ្យពិនិត្យមើលភាពស្រេចបាច់របស់យើងដើម្បីទទួលព្រះបន្ទូលរបស់ព្រះ ។ ព្រះយេស៊ូវបានប្រកាសថា « ដ្បិតអ្នកណាដែលមាន គេនឹងឲ្យទៅអ្នកនោះ ហើយអ្នកនោះនឹងមានជាបរិបូរឡើង » ( ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ ម៉ាថាយ ១៣:១០ [នៅក្នុងម៉ាថាយ ១៣:១២ លេខយោង ក] ) ។ ដូច្នេះនៅពេលយើងរៀបចំសិក្សារឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ—ឬការបង្រៀនផ្សេងៗរបស់ទ្រង់—កន្លែងល្អមួយដើម្បីចាប់ផ្ដើម គឺត្រួតពិនិត្យមើលដួងចិត្តរបស់យើង ហើយកំណត់ថាតើយើងកំពុងដាក់ព្រះបន្ទូលរបស់ព្រះ « នៅលើដីល្អ » ដើម្បីឲ្យវាដុះចេញផ្កាផ្លែ ដែលនឹងប្រទានពរដល់យើង និងក្រុមគ្រួសាររបស់យើងយ៉ាងបរិបូរឬទេ ។ (ម៉ាថាយ ១៣:៨) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
តើ « នគរស្ថានសួគ៌ » ដែលព្រះគ្រីស្ទសំដៅទៅលើនៅ ក្នុងម៉ាថាយ ១៣គឺជាអ្វី ?
នៅក្នុងជំពូកនេះ « នគរស្ថានសួគ៌ » សំដៅទៅលើសាសនាចក្រពិតរបស់ព្រះគ្រីស្ទ ដែលជានគរស្ថានសួគ៌នៅ លើផែនដី ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល Bible Dictionary, « Kingdom of heaven or kingdom of God »។
ដួងចិត្តរបស់ខ្ញុំត្រូវតែបានរៀបចំដើម្បីទទួលព្រះបន្ទូលរបស់ព្រះ ។
ហេតុអ្វីក៏ដួងចិត្តមួយចំនួនទទួលយកសេចក្ដីពិត ខណៈដែលដួងចិត្តឯទៀតហាក់ដូចជាមិនចង់ទទួលយកដូច្នេះ ? ការអានរឿងប្រៀបប្រដូចអំពីអ្នកព្រោះគ្រាប់ពូជ អាចផ្ដល់ឱកាសល្អដើម្បីគិតអំពីរបៀបដែលអ្នកទទួលបានសេចក្ដីពិតមក ពីព្រះអម្ចាស់ ។ វាអាចនឹងជាប្រយោជន៍ដើម្បីផ្គូរផ្គងជាមុន ខ ៣–៨ នៃម៉ាថាយ ១៣ ជាមួយនឹងការបកប្រែដែលបានផ្ដល់ឲ្យនៅ ក្នុង ខ ១៨–២៣ជាមុនសិន ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីបណ្ដុះ « ដីល្អ » នៅក្នុងខ្លួនរបស់យើង ? តើ « បន្លា » មួយចំនួនណាខ្លះដែលរារាំងយើងមិនឲ្យស្ដាប់ឮ ហើយមិនឲ្យដើរតាមព្រះបន្ទូលរបស់ព្រះដ៏ពិត ?
សូមមើលផងដែរ លូកា ១៣:៣៤; ម៉ូសាយ ២:៩; ៣:១៩; អាលម៉ា ១២:១០–១១; ៣២:២៨–៤៣; ដាល្លិន អេក អូក, « The Parable of the Sower, » Ensign ឬ លីអាហូណា, ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣២–៣៥ ) ។
រឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវជួយខ្ញុំយល់អំពី ការរីកចម្រើន និងជោគវាសនានៃសាសនាចក្ររបស់ទ្រង់ ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា រឿងប្រៀបប្រដូចនៅក្នុងម៉ាថាយ ១៣ពិពណ៌នាអំពីការរីកចម្រើន និងជោគវាសនារបស់សាសនាចក្រនៅថ្ងៃចុងក្រោយ ( សូមមើលTeachings of Presidents of the Church:Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៩៣-៣០៣ ) ។ នៅ ពេលអ្នកអានរឿង ប្រៀបប្រដូចទាំងនេះ សូមកត់ត្រានូវអ្វីដែលរឿងនោះបង្រៀនអ្នកអំពីសាសនាចក្ររបស់ព្រះអម្ចាស់ ( អ្នកអាចនឹងចង់យោងអ្វីដែលព្យាការីយ៉ូសែប បានបង្រៀនអំពីរឿងប្រៀបប្រដូចមួយចំនួនទាំងនេះ ) ៖
-
ស្រូវ សាឡី និងស្រង៉ែ (១៣:២៤–៣០, ៣៦–៤៣) ៖ មនុស្សទុច្ចរិត និងមនុស្សសុចរិត រីកលូតលាស់ជាមួយគ្នារហូតដល់ចុងបញ្ចប់នៃពិភពលោក ។
-
គ្រាប់ពូជ (១៣:៣១–៣២) ៖
-
មេដំបែរ ( ១៣:៣៣ ) ៖
-
កំណប់កប់ទុក និងកែវមុក្ដាដ៏មានតម្លៃមហិមា១៣:៤៤–៤៦) ៖
-
សំណាញ់ (១៣:៤៧–៥០) ៖
-
ថៅកែ (១៣:៥២) ៖
បន្ទាប់ពីពិចារណាអំពីរឿង ប្រៀបប្រដូចទាំងនេះហើយ តើអ្នកទទួលបានអារម្មណ៍បំផុសគំនិតអ្វីខ្លះដើម្បីធ្វើការចូលរួមកាន់តែពេញលេញនៅ ក្នុងកិច្ចការនៃសាសនាចក្រថ្ងៃចុងក្រោយរបស់ព្រះគ្រីស្ទ ? តើមានសំណួរអ្វីខ្លះផុសក្នុងគំនិតដែលអាចជួយអ្នកអនុវត្តរឿង ប្រៀបប្រដូចទាំងនេះ ? ឧទាហរណ៍ « តើខ្ញុំមានឆន្ទៈពលិកម្មចំពោះសាសនាចក្រឬទេ ? »
សូមមើលផងដែរ Bible Dictionary, « Leaven, » « Parables » ។
មនុស្សសុចរិត ត្រូវលូតលាស់នៅ ក្នុងចំណោមមនុស្សទុច្ចរិតរហូតដល់ចុងបញ្ចប់នៃពិភពលោក ។
របៀបមួយដើម្បីវិភាគរឿងប្រៀបធៀបនេះ គឺគូររូបអំពីរឿងនោះ ហើយបិទស្លាកវាជាមួយនឹងការបកប្រែនៅក្នុងម៉ាថាយ ១៣:៣៦–៤៣ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៦:១–៧ ។ ស្រងែ គឺជា« ស្មៅពុលម្យ៉ាង ដែលរហូតដល់ស្នៀតរបស់វាគឺមានសណ្ឋានស្រដៀងគ្នាទៅនឹងស្រូវសាឡី » (Bible Dictionary, « Tares ») ។ តើសេចក្ដីពិតអ្វីខ្លះនៅ ក្នុងរឿងប្រៀបប្រដូចនេះដែលបំផុសគំនិតអ្នកឲ្យបន្ដនៅស្មោះត្រង់ទោះជាមានសេចក្ដីទុច្ចរិតនៅ ក្នុងពិភពលោកនេះក្ដី ?
តើ « ស្រ្ដីខ្លះ » បានបម្រើព្រះអង្គសង្គ្រោះតាមរបៀបណាខ្លះ?
« ពួកសិស្សភេទស្រីបានធ្វើដំណើរជាមួយព្រះយេស៊ូវ និងពួកដប់ពីរនាក់ ដើម្បីរៀនពី [ ព្រះយេស៊ូវ ]ខាងវិញ្ញាណ ហើយបម្រើទ្រង់ខាងសាច់ឈាម ។… ដើម្បីទទួលបានការបម្រើរបស់ព្រះយេស៊ូវបន្ថែម—ជាដំណឹងដ៏រីករាយនៃដំណឹងល្អរបស់ទ្រង់ និងជាពរជ័យនៃអំណាចការព្យាបាលរបស់ទ្រង់—ស្ត្រីទាំងនេះបានបម្រើទ្រង់ បរិច្ចាគទ្រព្យរបស់ពួកគេ ហើយមានការលះបង់ » (Daughters in My Kingdom [ ឆ្នាំ ២០១១ ], ទំព័រ ៤) ។ ស្ត្រីដែលដើរតាមព្រះអង្គសង្គ្រោះ ក៏បានថ្លែងទីបន្ទាល់ដ៏មានអំណាចផងដែរអំពីទ្រង់ ( សូមមើល លីនដា ខេ ប៊ើតុន, « Certain Women,» Ensign ឬ លីអាហូណា ខែឧសភា ឆ្នាំ ២០១៧ ទំព័រ ១២–១៥ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលអ្នកសិក្សាអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះជាមួយនឹងគ្រួសាររបស់អ្នក នោះព្រះវិញ្ញាណអាចជួយអ្នកដឹងថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារអ្នក ។ នេះ គឺជាការផ្ដល់យោបល់មួយចំនួន ៖
នៅពេលសមាជិកគ្រួសារអ្នកអានរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ នោះពួកគេអាចនឹងរីករាយនឹងការគិតអំពីរឿងប្រៀបធៀបផ្ទាល់ខ្លួនរបស់ពួកគេដែលបង្រៀនសេចក្ដីពិតដូចគ្នានេះអំពីនគរស្ថានសួគ៌ ( សាសនាចក្រ ) ដោយប្រើកម្មវត្ថុ ឬស្ថានភាពដែលស្រដៀងគ្នានោះ ។
តើយើងអាចធ្វើអ្វីខ្លះជាគ្រួសារដើម្បីបណ្ដុះ « ដីល្អ » នៅក្នុងដួងចិត្ត និងក្នុងគេហដ្ឋានរបស់យើង ? (ម៉ាថាយ ១៣:២៣) ។ ប្រសិនបើអ្នកមានកូនតូចៗនៅ ក្នុងគ្រួសារអ្នក វាអាចនឹងសប្បាយដើម្បីអញ្ជើញសមាជិកគ្រួសារឲ្យដើរតួតាមរបៀបផ្សេងៗដើម្បីរៀបចំដួងចិត្តយើងស្ដាប់ព្រះបន្ទូលរបស់ព្រះ ខណៈដែលសមាជិកគ្រួសារដទៃទៀតគិតស្មានអំពីអ្វីដែលពួកគេកំពុងដើរតួរធ្វើនោះ ។
តើអ្នកអាចជួយសមាជិកគ្រួសារអ្នកយល់ដឹងអំពីសារៈសំខាន់នៃការទទួលយកព្រះបន្ទូលរបស់ព្រះគ្រីស្ទដោយស្ម័គ្រចិត្តយ៉ាងដូចម្ដេច ? ឧទាហរណ៍ អ្នកអាចបិទត្រចៀករបស់សមាជិកគ្រួសារ ខណៈដែលអ្នកអានម៉ាថាយ ១៣:១៣–១៦ដោយស្ងាត់ស្ងៀម ។ តើសមាជិកគ្រួសារនោះយល់អ្វីខ្លះមកពីខគម្ពីរ ? តើភ្នែក ត្រចៀក និងដួងចិត្តមានតួនាទីអ្វីនៅក្នុងការទទួលយកព្រះបន្ទូលរបស់ព្រះ ? តើយើងបិទភ្នែក បិទត្រចៀក ហើយបិទដួងចិត្តពុំទទួលយកព្រះបន្ទូលរបស់ព្រះតាមរបៀបណា ?
តើបុរសពីរនាក់នៅ ក្នុងរឿងប្រៀបប្រដូចទាំងនេះមានលក្ខណៈដូចគ្នាអ្វីខ្លះ ? តើមានអ្វីបន្ថែមខ្លះទៀត ដែលយើងគួរតែធ្វើជាបុគ្គលម្នាក់ៗ និងជាគ្រួសារដើម្បីដាក់នគររបស់ព្រះមុនគេនៅ ក្នុងជីវិតរស់នៅរបស់យើង ?
តើយើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយរំដោះមនុស្សចេញពីសេវកភាពយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។