« ថ្ងៃទី ១១–១៧ ខែមីនា ។ ម៉ាថាយ ១០–១២; ម៉ាកុស ២; លូកា ៧; ១១ ៖ ‹ ‹ ព្រះយេស៊ូវទ្រង់ចាត់ពួកដប់ពីរនាក់នេះឲ្យទៅ › ›»ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ គម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១១–១៧ ខែមីនា ។ ម៉ាថាយ ១០-១២ ម៉ាកុស ២ លូកា ៧ »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១១–១៧ ខែមីនា
ម៉ាថាយ ១០–១២; ,ម៉ាកុស ២; លូកា ៧; ១១
« ព្រះយេស៊ូវទ្រង់ចាត់ពួកដប់ពីរនាក់នេះឲ្យទៅ »
នៅពេលអ្នកអាន ម៉ាថាយ ១០–១២; ម៉ាកុស ២; និង លូកា ៧; ១១, កត់ចំណាំអំពីចំណាប់អារម្មណ៍ដែលអ្នកទទួលមកពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមគិតពិចារណាហើយកត់ត្រាវាទុក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អព្ភូតហេតុក្នុងការព្យាបាលដោយព្រះបន្ទូលរបស់ព្រះយេស៊ូវត្រូវបានគេផ្សព្វផ្សាយមួយរំពេច ។ ហ្វូងមនុស្សបានដើរតាមទ្រង់ ដោយសង្ឃឹមថាបានជាពីជំងឺរបស់ពួកគេ ។ ប៉ុន្តែនៅពេលព្រះអង្គសង្គ្រោះមើលទៅហ្វូងមនុស្ស ទ្រង់បានទតឃើញហួសពីជំងឺខាងរូបកាយ ។ ទ្រង់បានឃើញ « ហ្វូងចៀមដែលឥតអ្នកគង្វាល » ពេញដោយក្ដីមេត្តាករុណា (ម៉ាថាយ ៩:៣៦) ។ ទ្រង់បានសង្កេតឃើញថា « ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ » ( ម៉ាថាយ ៩:៣៧) ។ ដូច្នេះទ្រង់បានហៅពួកដប់ពីរនាក់មក « ប្រទានឲ្យគេមានអំណាច » ហើយបានបញ្ជូនពួកគេឲ្យទៅបង្រៀន និងបម្រើ « ចៀមបាត់បង់របស់វង្សានុវង្សនៃពួកអ៊ីស្រាអែល » (ម៉ាថាយ ១០:១, ៦) ។ សព្វថ្ងៃនេះតម្រូវការអ្នកធ្វើការបន្ថែមដើម្បីបម្រើដល់កូនចៅរបស់ព្រះវរបិតាសួគ៌ គឺមានទំហំធំដដែល ។ នៅតែមានពួកសាវកដប់ពីរនាក់ ប៉ុន្តែមានពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែច្រើនជាងពីមុន—ជាអ្នកដែលអាចប្រកាសទៅកាន់ពិភពលោកទាំងមូល « នគរស្ថានសួគ៌ជិតដល់ហើយ » (ម៉ាថាយ ១០:៧) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអម្ចាស់ប្រទានអំណាចដល់ពួកអ្នកបម្រើទ្រង់ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ។
ការណែនាំដែលព្រះយេស៊ូវបានប្រទានឲ្យនៅ ក្នុង ម៉ាថាយ ១០ គឺប្រទានដល់ពួកសាវកទ្រង់ ប៉ុន្តែយើងទាំង អស់គ្នាមានចំណែកនៅ ក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ តើអំណាចអ្វីដែលព្រះគ្រីស្ទបានប្រទានដល់ពួកសាវករបស់ទ្រង់ដើម្បីជួយពួកគេបំពេញ បេសកកម្មរបស់ពួកគេ ? តើអ្នកអាចបានអំណាចរបស់ទ្រង់នៅក្នុងកិច្ចការដែលអ្នកត្រូវបានហៅឲ្យធ្វើយ៉ាងដូចម្ដេច ? ( សូមមើល កូរិនថូសទី ២ ៦:១–១០; គ. និង ស. ១២១:៣៤–៤៦ ) ។
ពួកសាវកដប់ពីរនាក់បានធ្វើកិច្ចការរបស់ព្រះអម្ចាស់សព្វថ្ងៃនេះ ។
នៅពេលអ្នកអានអំពីការអនុញ្ញាតដែលព្រះគ្រីស្ទប្រទានដល់ពួកសាវកទ្រង់ អ្នកអាចទទួលបានចំណាប់អារម្មណ៍អំពី កិច្ចការដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកធ្វើ ។ តារាងខាងក្រោមនេះ អាចជួយអ្នករៀបចំគំនិតរបស់អ្នកបាន ៖
ចំណាប់អារម្មណ៍ដែលខ្ញុំបានទទួល | |
---|---|
ព្រះអង្គសង្គ្រោះបានប្រទានអំណាចដល់ពួកសិស្សរបស់ទ្រង់ ។ | ចំណាប់អារម្មណ៍ដែលខ្ញុំបានទទួល ព្រះនឹងប្រទានដល់ខ្ញុំនូវអំណាចដែលខ្ញុំត្រូវការដើម្បីធ្វើកិច្ចការរបស់ខ្ញុំ ។ |
ចំណាប់អារម្មណ៍ដែលខ្ញុំបានទទួល |
សូមមើលផងដែរ មាត្រានៃសេចក្តីជំនឿ ១:៦; Bible Dictionary, « Apostle »; « Jesus Calls Twelve Apostles to Preach and Bless Others » (វីដេអូ, LDS.org) ។
នៅពេលខ្ញុំនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ នោះទ្រង់នឹងបំផុសគំនិតខ្ញុំឲ្យដឹងពីអ្វីដែលខ្ញុំត្រូវនិយាយ ។
ព្រះអម្ចាស់ទត ឃើញជាមុនថា ពួកសិស្សរបស់ទ្រង់នឹងត្រូវគេបៀតបៀន ហើយសាកសួរអំពីសេចក្ដីជំនឿរបស់ពួកគេ—ជាអ្វីមួយស្រដៀងទៅនឹងអ្វីដែលពួកសិស្សសព្វថ្ងៃនេះអាចជួបប្រទះ ។ ប៉ុន្តែទ្រង់បានសន្យានឹងពួកសាវកថា ពួកគេនឹងដឹងដោយព្រះវិញ្ញាណអំពីអ្វី ដែលត្រូវនិយាយ ។ តើអ្នកធ្លាប់មានបទពិសោធន៍ នៅពេលការសន្យាដ៏ទេវភាពនេះ ត្រូវបានបំពេញនៅ ក្នុងជីវិតរបស់អ្នក ប្រហែលជានៅពេលអ្នកថ្លែងទីបន្ទាល់របស់អ្នក ប្រទានពរ ឬមានការសន្ទនានឹងនរណាម្នាក់ឬទេ ? សូមគិតធ្វើការចែកចាយបទពិសោធន៍របស់អ្នកជាមួយនឹងមនុស្សជាទីស្រឡាញ់ម្នាក់ ឬកត់ត្រាវាទុកក្នុងសៀវភៅកំណត់ហេតុ ។
សូមមើលផងដែរ លូកា ១២:១១–១២គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨៥ ។
តើព្រះយេស៊ូវចង់មានន័យយ៉ាងណា ពេលទ្រង់មានបន្ទូលថា « ខ្ញុំមិនមែនមក ដើម្បីតាំងឲ្យមានសេចក្ដីមេត្រីទេ គឺឲ្យមានជាដាវវិញ » ?
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា « ខ្ញុំប្រាកដថាអ្នកទាំងអស់គ្នាមួយចំនួន ត្រូវឪពុក និងម្ដាយបងប្អូនប្រុសស្រី បដិសេធ និងឈប់រាប់រក នៅពេលអ្នកទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយចូលក្នុងសេចក្ដីសញ្ញារបស់ទ្រង់ ។ ប៉ុន្តែក្ដីស្រឡាញ់ដ៏ធំរបស់អ្នកចំពោះព្រះគ្រីស្ទ តម្រូវឲ្យមានការលះបង់នូវទំនាក់ទំនងដែលអ្នកស្រឡាញ់ជាទីបំផុត ហើយដែលអ្នកបានបង្ហូរទឹកភ្នែកជាច្រើន ។ ប៉ុន្តែដោយក្ដីស្រឡាញ់ពុំសាបសូន្យរបស់អ្នក នោះអ្នកនៅខ្ជាប់ខ្ជួនក្រោមឈើឆ្កាងនេះ បង្ហាញខ្លួនអ្នកថា អ្នកពុំខ្មាស់អំពីព្រះរាជបុត្រានៃព្រះឡើយ » (« Finding Your Life, » Ensign ខែមីនា ឆ្នាំ ២០១៦ ទំព័រ ២៨ ) ។
ឆន្ទៈដើម្បីលះបង់ទំនាក់ទំនងដ៏រីករាយដើម្បីដើរតាមព្រះអង្គសង្គ្រោះមានមកជាមួយនូវសេចក្ដីសន្យាមួយថា « អ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ » (ម៉ាថាយ ១០:៣៩) ។
ព្រះយេស៊ូវគ្រីស្ទនឹងប្រទានឲ្យខ្ញុំសម្រាកនៅពេលខ្ញុំពឹងផ្អែកទៅលើទ្រង់ និងដង្វាយធួនរបស់ទ្រង់ ។
យើងទាំងអស់គ្នារែកបន្ទុក—បន្ទុកខ្លះកើតមកពីអំពើបាប និងកំហុសផ្ទាល់ខ្លួនរបស់យើង ឯខ្លះទៀតបណ្ដាលមកពីជម្រើសរបស់អ្នកដទៃ ហើយខ្លះទៀតពុំមែនជាកំហុសរបស់នរណាទាំងអស់ ប៉ុន្តែវាជាផ្នែកមួយនៃជីវិតនៅលើផែនដី ។ មិនថាយើងមានបញ្ហាដោយមូលហេតុណាទេ ព្រះយេស៊ូវបានអង្វរឲ្យយើងមករកទ្រង់ដើម្បីទ្រង់អាចជួយយើងរែកបន្ទុកយើង ហើយរកបានភាពស្រាកស្រាន្ដ ( សូមមើលផងដែរម៉ូសាយ ២៤) ។ អែលឌើរ ដាវីឌ អេ បែដណា បានបង្រៀនថា « ការចុះនិងការរក្សាសេចក្តីសញ្ញាពិសិដ្ឋ គឺជាការទឹមខ្លួនយើងជាមួយនឹងព្រះអម្ចាស់ព្រះយេស៊ូវ គ្រីស្ទ » (« Bear Up Their Burdens with Ease » Ensign ឬ លីអាហូណា, ខែឧសភា ឆ្នាំ ២០១៤, ទំព័រ ៨៨ ) ។ សូមចាំអំពីរឿងនេះនៅ ក្នុងចិត្ត សូមពិចារណាសំណួរដូចខាងក្រោមដើម្បីយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរនេះកាន់តែល្អប្រសើរ ៖ « តើសេចក្ដីសញ្ញារបស់ខ្ញុំទឹមខ្ញុំ ទៅជាមួយនឹងព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ? » « តើខ្ញុំចាំបាច់ត្រូវធ្វើអ្វីខ្លះដើម្បីមករកព្រះគ្រីស្ទ ? » ឬ « តើមានន័យយ៉ាងណាដែលថានឹមរបស់ព្រះអង្គសង្គ្រោះងាយស្រួល ហើយបន្ទុករបស់ទ្រង់ស្រាលនោះ ? »
តើមានសំណួរអ្វីខ្លះទៀតលេចឡើងក្នុងគំនិតរបស់អ្នក ពេលអ្នកអានវា ? ចូរកត់ត្រាវា ហើយស្រាវជ្រាវរកចម្លើយក្នុងសប្ដាហ៍នេះនៅក្នុងបទគម្ពីរនិងពាក្យសម្ដីរបស់ពួកព្យាការី ។ អ្នកអាចរកឃើញចម្លើយចំពោះសំណួររបស់អ្នកមួយចំនួននៅ ក្នុងសារលិខិតរបស់អែលឌើរ ដេវីឌ អេ បែដណា ដែលជាសេចក្តីយោងមកពីខាងលើ ។
នៅពេលខ្ញុំត្រូវបានអត់ទោសអំពើបាបរបស់ខ្ញុំ សេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះអង្គសង្គ្រោះមានកាន់តែជ្រាលជ្រៅ ។
តើអ្នកឃើញខ្លួនឯងនៅ ក្នុងដំណើររឿងក្នុងខគម្ពីរទាំងនេះអំពីព្រះយេស៊ូវយាងមកជួបស៊ីម៉ូន ជាពួកផារិស៊ីឬទេ ? តើអ្នកដូចជាស៊ីម៉ូនឬទេ ? តើអ្នកអាចធ្វើអ្វីខ្លះដើម្បីធ្វើតាមគំរូរបស់ស្ត្រីនោះក្នុងការបង្ហាញភាពរាបសារ និងសេចក្ដីស្រឡាញ់ចំពោះព្រះយេស៊ូវគ្រីស្ទ ? តើអ្នកធ្លាប់មានភាពទន់ភ្លន់ និងសេចក្តីមេត្តាករុណា ដែលព្រះអង្គសង្គ្រោះបង្ហាញដល់ស្ត្រីនោះនៅពេលណា ? តើអ្នករៀនអ្វីខ្លះចេញមក ពីខគម្ពីរទាំងនេះអំពីរបៀបដែលការអភ័យទោសបានពង្រឹងដល់សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអង្គសង្គ្រោះ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលអ្នកអានគម្ពីរជាមួយនឹងគ្រួសាររបស់អ្នក នោះព្រះវិញ្ញាណអាចជួយអ្នកស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារអ្នក ។ នេះ គឺជាការផ្ដល់យោបល់មួយចំនួន ៖
នៅពេលយើងពិចារណាអំពីសារលិខិតសន្និសីទទូទៅក្នុងពេលថ្មីៗ តើយើងកំពុងធ្វើបានយ៉ាងណាខ្លះជាលក្ខណៈគ្រួសារក្នុងការទទួល ហើយធ្វើតាមដំបូន្មានរបស់ពួកសាវកសម័យទំនើប ? តើការគោរពប្រតិបត្តិរបស់យើងចំពោះដំបូន្មានរបស់ទ្រង់នាំយើងទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
អ្នកអាចជួយគ្រួសារអ្នកមើលឃើញការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅ ក្នុងខគម្ពីរទាំងនេះដោយឲ្យពួកគេផ្លាស់វេណគ្នាព្យាយាមទាញអ្វីមួយដែលធ្ងន់ៗ ដោយខ្លួនគេ ជាមុនសិន បន្ទាប់មកទើបផ្តល់ជំនួយ ។ តើបន្ទុកមួយចំនួនដែលយើងរែក មានអ្វីខ្លះ ? តើការទទួលយកនឹមរបស់ព្រះយេស៊ូវមកដាក់លើខ្លួនយើងមានន័យយ៉ាងដូចម្ដេច ? រូបភាពអមជាមួយនឹងគម្រោងនេះ អាចជួយអ្នកពន្យល់ថានឹមគឺជាអ្វី បាន ។
តើយើង« ធ្វើបានល្អ »ប៉ុណ្ណានៅថ្ងៃ ឈប់សម្រាក ? (ម៉ាថាយ ១២:១២) ។ តើព្រះអង្គសង្គ្រោះអាចព្យាបាលយើងនៅថ្ងៃឈប់សម្រាកតាមរបៀបណាខ្លះ ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។
ការកែលម្អដល់ការសិក្សាផ្ទាល់ខ្លួន
សូមស្ដាប់ព្រះវិញ្ញាណ ។ នៅពេលអ្នកសិក្សា សូមយកចិត្តទុកដាក់ទៅលើគំនិត និងអារម្មណ៍របស់អ្នក ( សូមមើល គ. និង ស. ៨:២–៣) ប្រសិនបើវាមិនទាក់ទងនឹងអ្វីដែលអ្នកកំពុងអាន ។ ចំណាប់ អារម្មណ៍ទាំងនោះ អាចជាអ្វីដែលព្រះសព្វព្រះទ័យចង់ឲ្យអ្នកដឹង និងធ្វើ ។
ព្រះអង្គសង្គ្រោះបាន មានបន្ទូល ថា ៖ « ចូរទទួលនឹមខ្ញុំ » ( ម៉ាថាយ ១១:២៩ ) ។
ព្រះវិហារ បរិសុទ្ធខឺតឡង់ និងជាព្រះវិហារបរិសុទ្ធដំបូងគេបង្អស់ ដោយ ដាន ប៊ើរ