ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១១–១៧ ខែ មីនា ។ ម៉ាថាយ ១០–១២, ម៉ាកុស ២, លូកា ៧, ១១ ៖ ‹ ព្រះយេស៊ូវ​ទ្រង់​ចាត់​ពួក ១២ នាក់​នេះ​ឲ្យ​ទៅ ›


« ថ្ងៃទី ១១–១៧ ខែ មីនា ។ ម៉ាថាយ ១០–១២, ម៉ាកុស ២, លូកា ៧, ១១ ៖ ‹ ព្រះយេស៊ូវ​ទ្រង់​ចាត់​ពួក ១២ នាក់​នេះ​ឲ្យ​ទៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« ថ្ងៃទី ១១–១៧ ខែ មីនា ។ ម៉ាថាយ ១០–១២, ម៉ាកុស ២, លូកា ៧, ១១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

ព្រះយេស៊ូវ​តែងតាំង​ពេត្រុស

ថ្ងៃទី ១១–១៧ ខែ មីនា

ម៉ាថាយ ១០–១២; ម៉ាកុស ២; លូកា ៧១១

« ព្រះយេស៊ូវ​ទ្រង់​ចាត់​ពួក ១២ នាក់​នេះ​ឲ្យ​ទៅ »

កាល​អ្នក​អាន ម៉ាថាយ ១០–១២; ម៉ាកុស ២ និង លូកា ៧១១ អ្នក​នឹង​ទទួល​បាន​ការបំផុស​នានា​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​នឹង​ជួយ​អ្នក​ឲ្យ​រៀបចំ ។ ការបំផុស​ទាំងនេះ រួម​ជាមួយ​នឹង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ព្រម​ទាំង​គម្រោង​មេរៀន​នេះ អាច​ជួយ​អ្នក​ក្នុង​ការរៀបចំ​មេរៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

sharing icon

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​លើកទឹក​ចិត្ត​កុមារ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​រក្សា​ថ្ងៃ​សម្រាក​ទុក​ជា​បរិសុទ្ធ ។

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

ម៉ាថាយ ១០:១–១០

ព្រះយេស៊ូវ​បាន​ហៅ​ពួកសាវក​ដប់ពីរ​នាក់ និង​ប្រទាន​ដល់​ពួកគេ​នូវ​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

តើ​កុមារ​ដែល​អ្នក​បង្រៀន​ដឹង​ថា យើង​មាន​ពួកសាវក​ដប់ពីរ​នាក់​នា​សព្វថ្ងៃ​នេះ​ដែរ​ឬ​ទេ ? តើ​អ្នក​អាច​ប្រើ​បទគម្ពីរ​ទាំងនេះ​ដើម្បី​បង្រៀន​ពួកគេ​អំពី​សារៈសំខាន់​ក្នុង​ការមាន​ពួកសាវក​នា​សម័យ​ទំនើប​ដោយ​របៀប​ណា ហើយ​ថា​តើ​ពួកសាវក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​កិច្ចការ​អ្វីខ្លះ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សង្ខេប ម៉ាថាយ ១០:១–១០ ជា​ពាក្យ​សាមញ្ញ ។ ( សូមមើល ព្រះគ្រីស្ទ​តែងតាំង​ពួកសាវក,​សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣៨ ) ។ សូម​ពន្យល់​ថា ព្រះយេស៊ូវ​ហៅ​ពួកសាវក​ឲ្យ​ជួយ​ទ្រង់​ក្នុង​ការស្ថាបនា​សាសនាចក្រ​របស់​ទ្រង់ ។

  • សូម​ឲ្យ​កុមារ​រាប់​ពួកសាវក​នៅក្នុង​រូបភាពព្រះគ្រីស្ទ​តែងតាំង​ពួកសាវក​( សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣៨ ) និង​នៅក្នុង​រូបភាព​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​នា​ពេល​បច្ចុប្បន្ន ( សូមមើល LDS.org ឬ ទស្សនាវដ្ដី Ensignលីអាហូណា សម្រាប់​ការចេញ​ផ្សាយ​សន្និសីទ​ទូទៅ​មួយ ) ។ សូម​ពន្យល់​ថា យើង​មាន​ពួកសាវក​ដប់ពីរ​នាក់​នា​សព្វថ្ងៃ​នេះ គឺ​ដូចជា​នៅ​ជំនាន់​របស់​ព្រះយេស៊ូវ​ដែរ ។

  • សូម​លាក់​រូបភាព​ពួកសាវក​សម័យ​ទំនើប​នៅក្នុង​ថ្នាក់ ( សម្រាប់​រូបភាព សូម​មើល​នៅក្នុង​ការចេញ​ផ្សាយ​សន្និសីទ​ទូទៅ​នា​ពេល​ថ្មីៗ​នេះ​មួយ​នៃ​ទស្សនាវដ្ដី Ensignលីអាហូណា ) ។ សូម​ឲ្យ​កុមារ​ស្វែងរក​រូបភាព​ទាំងនោះ និង​ប្រាប់​ពួកគេ​ដោយ​សង្ខេប​អំពី​សាវក​នីមួយៗ ( សូមមើល « Meet Today’s Prophets and Apostles » នៅលើគេហទំព័រ LDS.org ) ។

  • សូម​ឲ្យ​កុមារ​ម្នាក់​កាន់​រូបភាព​មួយ​នៃ​គណៈប្រធាន​ទីមួយ និង​រូបភាព​មួយ​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​កុមារ​ម្នាក់​នោះ​ដឹកនាំ​កុមារ​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់​ដើរ​ទៅកាន់​រូបភាព​របស់​ព្រះយេស៊ូវ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ពួកព្យាការី និង​ពួកសាវក​ដឹកនាំ​យើង​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ពួកសាវក​របស់​ព្រះអង្គ​សង្គ្រោះ ។

កូរ៉ុមនៃ​ពួកដប់ពីរ​នាក់

ពួកសាវក​ដប់ពីរ​នាក់​ធ្វើកិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ​នា​សព្វថ្ងៃ​នេះ ។

ម៉ាថាយ ១១:២៨–៣០

ព្រះយេស៊ូវ​នឹង​ជួយ​ខ្ញុំ កាល​ខ្ញុំ​មក​រក​ទ្រង់ ។

កុមារ​អាច​មាន​អារម្មណ៍​សុខសាន្ដ​ដែល​ដឹង​ថា ព្រះយេស៊ូវ​នឹង​ជួយ​ពួកគេ​ឲ្យ​ស្បើយ​ពី​បន្ទុក​របស់​គេ នៅពេល​ពួកគេ​មក​រក​ទ្រង់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន ម៉ាថាយ ១១:២៨–៣០ ហើយ​បង្ហាញ​រូបភាព​នឹម​គោ​នៅក្នុង គម្រោង​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ។ សូម​បង្ហាញ​ថា នឹម​គោ​អាច​ទាញ​របស់​ធ្ងន់ៗ​រួម​គ្នា ជាជាង​ទាញ​របស់​ធ្ងន់​ដាច់​ដោយ​ឡែក​ពី​គ្នា ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​មាន​អារម្មណ៍​ក្រៀមក្រំ ព្រួយបារម្ភ ឬ​ភ័យ​ខ្លាច នោះ​យើង​អាច​ស្វែងរក​ព្រះយេស៊ូវ ហើយ​ទ្រង់​នឹង​ជួយ​យើង ។

  • សូម​ឲ្យ​កុមារ​ម្នាក់​លើក​របស់​ធ្ងន់​មួយ ។ នៅពេល​គេ​ព្យាយាម​លើក​វា សូម​ជួយ​ដល់​គាត់ ។ តើ​ព្រះយេស៊ូវ​ជួយ​យើង​ឲ្យ​ធ្វើ​រឿង​លំបាកៗ​តាម​របៀប​ណា ? តើ​កុមារ​ធ្លាប់​មាន​អារម្មណ៍​ដឹង​ពី​ជំនួយ​របស់​ទ្រង់​ដែរ​ឬ​ទេ ?

ម៉ាថាយ ១២:១–១៣

ខ្ញុំ​អាច​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។

តើ​មាន​វិធី​សប្បាយៗ​ណា​ខ្លះ ដែល​អ្នក​អាច​បង្រៀន​ដល់​កុមារ​អំពី​ថ្ងៃ​ឈប់​សម្រាក និង​ពី​មូលហេតុ​ដែល​យើង​រក្សា​វា​ឲ្យ​បរិសុទ្ធ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន ម៉ាថាយ ១២:១០–១៣ ឮៗ ។ សូម​ឲ្យ​កុមារ​ក្រោក​ឈរ ហើយ​អង្គុយ​ចុះ​រាល់​ពេល​អ្នក​និយាយ​ថា « ថ្ងៃ​ឈប់​សម្រាក » ហើយ​បន្ទាប់មក​ថា​សារ​ឡើង​វិញ​ជាមួយ​នឹង​កុមារ​នូវ​ឃ្លា « មាន [ ច្បាប់ ] ឲ្យ​ធ្វើការ​ល្អ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ » ( ម៉ាថាយ ១២:១២ ) ។ តើ​ពួកគេ​គិត​ថា វា​មាន​ន័យ​យ៉ាង​ដូចម្ដេច ?

  • សូម​បង្ហាញ​ប្រតិទិន​មួយ​ដល់​កុមារ ហើយ​គូស​ពណ៌​លើ​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​ពួកគេ ។ តើ​យើង​ធ្វើ​កិច្ចការ​អ្វីខ្លះ​នៅ​ថ្ងៃ​ផ្សេង​ទៀត​ក្នុង​សប្ដាហ៍ ? តើ​យើង​អាច​ធ្វើ​អ្វី​បាន​នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​នេះ​ខុស​ពី​ថ្ងៃ​ដទៃ​ទៀត ? ( សូមមើល អេសាយ ៥៨:១៣–១៤ ) ។

  • សូម​ឲ្យ​កុមារ​គូរ​អ្វី​ល្អៗ​ដែល​ពួកគេ​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​ឈប់​សម្រាក ( សូមមើល​ទំព័រ​សកម្មភាព​នា​សប្ដាហ៍​នេះ ) ។

  • សូម​ឲ្យ​កុមារ​រក​នឹក​ធ្វើ​កាយវិការ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចាំ​ពី​របៀប​ដែល​យើង​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក កាល​ពួកគេ​ច្រៀង​បទ « ថ្ងៃ​សៅរ៍ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១០៥ ។

  • សូម​គូរ​រូប​ភ្នែក ត្រចៀក មាត់ និង​ដៃ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​កុមារ​ប្រាប់​ដល់​អ្នក​ពី​អ្វី​ដែល​ផ្នែក​នៃ​អវៈយវៈ​នីមួយៗ​ទាំងនេះ​នៅលើ​រាងកាយ​យើង​អាច​ធ្វើ​ដើម្បី​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។

teaching icon

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

ម៉ាថាយ ១០:១–១០; ម៉ាកុស ៣:១៣–១៩

ពួកសាវក​ដប់ពីរ​នាក់​អាច​បង្រៀន​ខ្ញុំ​អំពី​ព្រះយេស៊ូវ ។

តើ​ការរៀន​សូត្រ​អំពី​ពួកសាវក​ដប់ពីរ​នាក់​នៅក្នុង​ជំនាន់​របស់​ព្រះគ្រីស្ទ​អាច​ជួយ​កុមារ​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​អ្វី​ដែល​ពួកសាវក​ដប់ពីរ​នាក់​ធ្វើ​នា​ពេល​សព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​ពួកសាវក​នៅ​ជំនាន់​របស់​ព្រះយេស៊ូវ និង​នៅ​ជំនាន់​របស់​យើង ( សូមមើល ព្រះគ្រីស្ទ​តែងតាំង​ពួកសាវក សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣៨ និង​ការចេញ​ផ្សាយ​សន្និសីទ​នា​ពេល​ថ្មីៗ​នេះ​នៅក្នុង​ទស្សនាវដ្ដី​សាសនាចក្រ ) ។ សូម​ឲ្យ​កុមារ​អាន ម៉ាថាយ ១០:១–១០ និង ម៉ាកុស ៣:១៤–១៥ រួច​រកមើល​អ្វី​ដែល​ពួកសាវក​ធ្វើ ។

  • សូម​ឲ្យ​កុមារ​ពីរ​បី​នាក់​រៀបចំ​ឡើង​មក​ចែកចាយ​រឿង​មួយ ដែល​បាន​តំណាល​ដោយ​ពួកសាវក​នៅ​រស់​ម្នាក់ ។ តើ​ពួកសាវក​ដែល​នៅ​រស់​កំពុង​ជួយ​ពួកយើង​ឲ្យ​ក្លាយ​កាន់​តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

  • សូម​សរសេរ​ឈ្មោះ​ពួកសាវក​នា​សម័យ​ទំនើប​នៅលើ​ក្រដាស​មួយ​សន្លឹក ។ សូម​ឲ្យ​កុមារ​ផ្គូផ្គង​ឈ្មោះ​របស់​សាវក​ម្នាក់ៗ​ទៅនឹង​រូបភាព​របស់​លោក ( LDS.org ) ។ សកម្មភាព​នេះ​អាច​ធ្វើ​សារឡើង​វិញ​បី​បួន​ដង​បាន ។

  • សូម​ចែកចាយ​ឧទាហរណ៍​បី​បួន​នៃ​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​របស់​ពួកសាវក​នា​សម័យ​ទំនើប​ដល់​កុមារ ( សូមមើល​សារលិខិត​ពី​សន្និសីទ​ទូទៅ​នា​ពេល​ថ្មីៗ​នេះ ឬ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » Ensignលីអាហូណា ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។

  • សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​ចាំ និង​យល់​ពី មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៦ ។

ម៉ាថាយ ១១:២៨–៣០

ព្រះយេស៊ូវ​នឹង​ជួយ​ខ្ញុំ កាល​ខ្ញុំ​មក​រក​ទ្រង់ ។

តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​យល់​ថា ព្រអង្គ​សង្គ្រោះ​នឹង​ប្រទាន​ដល់​ពួកគេ​នូវ​ការសម្រាក​ពី​ឧបសគ្គ​នានា កាល​ពួកគេ​មក​រក​ទ្រង់​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ចែកចាយ​ពី​គ្រា​មួយ​ដែល​ពួកគេ​បាន​ព្រួយ​បារម្ភ ឬ​អន្ទះសា​អំពី​រឿង​អ្វីមួយ ។ សូម​ឲ្យ​ពួកគេ​ស្រាវជ្រាវ​ក្នុង ម៉ាថាយ ១១:២៨–៣០ រកមើល​ការប្រឹក្សា​ដែល​អាច​ជួយ​ដល់​ពួកគេ​នៅក្នុង​កាលៈទេសៈ​ស្រដៀង​គ្នា​នេះ ។

  • សូម​ឲ្យ​កុមារ​គូរ​រូបភាព​រឿង​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ដើម្បី​មក​រក​ព្រះយេស៊ូវ ហើយ​រៀន​សូត្រ​អំពី​ទ្រង់ ។ មាត្រា​នៃ​សេចក្ដី​ជំនឿ​ទីបួន​អាច​ផ្ដល់​ជា​គំនិត​ដល់​ពួកគេ​ខ្លះៗ ។

ម៉ាថាយ ១២:១–១៤

ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​មួយ​ដើម្បី​ធ្វើ​កិច្ចការ​ល្អៗ ដែល​នាំ​ឲ្យ​ខ្ញុំ​ទៅ​កាន់តែ​ជិត​ព្រះ ។

កុមារ​ដែល​អ្នក​បង្រៀន​នឹង​ត្រូវបាន​ពង្រឹង​ឡើង កាល​អ្នក​បញ្ជាក់​ប្រាប់​ពី​គោលបំណង និង​ពរជ័យ​នានា​ក្នុង​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ម្នាក់​ដើរតួ​ជា​បុរស​ម្នាក់​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាបាល​ដៃ​របស់​លោក ( សូមមើល ម៉ាថាយ ១២:១០–១៣ ) ។ កុមារ​ម្នាក់​ទៀត​អាច​សម្ភាសន៍​គាត់​អំពី​បទពិសោនធន៍​នេះ ។

  • សូម​អាន ម៉ាថាយ ១២:១២ រួមគ្នា ។ តើ​មាន​កិច្ចការ​ល្អៗ​ណា​ខ្លះ​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​ឈប់​សម្រាក ? សូម​ឲ្យ​កុមារ​គូរ​រូបភាព​អំពី​គំនិត​របស់​ពួកគេ​នៅលើ​ទំព័រ​សកម្មភាព​នា​សប្ដាន៍​នេះ រួច​កាត់​វា​ចេញ​ជា​បំណែក​តូចៗ ហើយ​ប្ដូរ​វេន​គ្នា​ដាក់​តម្រៀប​បំណែក​ទាំងឡាយ​រួមគ្នា ។

  • សូម​លាក់​រូបភាព​មនុស្ស​បី​បួន​នាក់​ដែល​ធ្វើ​កិច្ចការ​នានា​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌​នៅ​ថ្ងៃ​ឈប់​សម្រាក ។ សូម​ឲ្យ​កុមារ​រកមើល​រូបភាព​នោះ ហើយ​ចែកចាយ​ពី​របៀប​ដែល​ការធ្វើ​កិច្ចការ​នៅក្នុង​រូបភាព​នោះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ដល់​ព្រះ ។

  • សូម​ឲ្យ​ថង់​មួយ​ដល់​កុមារ​ម្នាក់ៗ ដែល​ក្នុង​នោះ​មាន​ពេញ​ទៅ​ដោយ​គំនិត​ក្នុង​ការធ្វើ​កិច្ចការ​ល្អៗ​ដើម្បី​ធ្វើតាម​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ពួកគេ​អាច​ស្វែងរក​គំនិត​បន្ថែម​ទៀត​ពី « ការគោរព​ថ្ងៃ​ឈប់​សម្រាក »នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ទំព័រ ៣០–៣១ ។

learning icon

លើក​ទឹកចិត្ត​ឲ្យ​រៀនសូត្រ​នៅ​ផ្ទះ

សូម​ឲ្យ​កុមារ​ចែកចាយ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ​អំពី​គំនិត​នានា​ដើម្បី​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។

កែលម្អ​ការបង្រៀន​របស់​យើង

លើកទឹកចិត្ត​ឲ្យមាន​គារវភាព ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ផ្នែក​មួយ​នៃ​គារវភាព​ដ៏​សំខាន់​គឺ​ការគិត​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​រំឭក​កុមារ​ឲ្យ​មាន​គារវភាព​បាន ដោយ​ការច្រៀង ឬ​ច្រៀង​រហ៊ឹម​បន្ទរ​បទ​ចម្រៀង​មួយ​ដោយ​ស្ងាត់ស្ងៀម ឬ​ការបង្ហាញ​រូបភាព​ព្រះយេស៊ូវ​មួយ​សន្លឹក ។

ទំព័រ​សកម្មភាព ៖ ខ្ញុំ​នឹង​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ