១. ខ្ញុំស្គាល់ក្ដីស្នេហ៍ព្រះគ្រីស្ទ
ក្នុងពិភពលោកជុំវិញខ្ញុំ ។
វិញ្ញាណទ្រង់ក្សាន្ដចិត្តខ្ញុំ
តាមអ្វីៗខ្ញុំមើលឃើញ ។
[Chorus]
ទ្រង់ដឹងថាខ្ញុំធ្វើតាមទ្រង់
ផ្ដល់ជីវិតខ្ញុំឲ្យទ្រង់
ខ្ញុំស្គាល់ក្ដីស្នេហ៍ព្រះអង្គ
ក្ដីស្នេហ៍ទ្រង់ប្រទានដល់ខ្ញុំ ។
២. ខ្ញុំស្គាល់ក្ដីស្នេហ៍ព្រះគ្រីស្ទ
ក្ដីស្នេហ៍ទន់ភ្លន់នៅនឹងខ្ញុំ
ហើយពេលខ្ញុំអធិស្ឋាន
ចិត្តខ្ញុំពេញដោយក្ដីសុខ ។
[Chorus]
ទ្រង់ដឹងថាខ្ញុំធ្វើតាមទ្រង់
ផ្ដល់ជីវិតខ្ញុំឲ្យទ្រង់
ខ្ញុំស្គាល់ក្ដីស្នេហ៍ព្រះអង្គ
ក្ដីស្នេហ៍ទ្រង់ប្រទានដល់ខ្ញុំ ។
៣. ខ្ញុំស្គាល់ក្ដីស្នេហ៍ព្រះគ្រីស្ទ
ហើយដឹងថាទ្រង់ប្រទានពរ
ខ្ញុំឲ្យដួងចិត្តដល់ទ្រង់
ជាអ្នកគង្វាលនៃខ្ញុំ ។
[Chorus]
ទ្រង់ដឹងថាខ្ញុំធ្វើតាមទ្រង់
ផ្ដល់ជីវិតខ្ញុំឲ្យទ្រង់
ខ្ញុំស្គាល់ក្ដីស្នេហ៍ព្រះអង្គ
ក្ដីស្នេហ៍ទ្រង់ប្រទានដល់ខ្ញុំ ។
៤. ខ្ញុំចែកក្ដីស្នេហ៍ព្រះគ្រីស្ទ
តាមការបម្រើអ្នកដទៃ ។
ពេលបម្រើបានពរជ័យ
ខ្ញុំមានពរព្រោះចែកចាយ ។
[Chorus]
ទ្រង់ដឹងថាខ្ញុំធ្វើតាមទ្រង់
ផ្ដល់ជីវិតខ្ញុំឲ្យទ្រង់
ខ្ញុំស្គាល់ក្ដីស្នេហ៍ព្រះអង្គ
ក្ដីស្នេហ៍ទ្រង់ប្រទានដល់ខ្ញុំ ។
និពន្ធទំនុកច្រៀង ៖ រ៉ាលហ្វ រ៉ូជឺ ជុញ្ញ័រ កើតឆ្នាំ ១៩៣៦—១៩៩៦ ឃេ នីវែល ដេលី កើតឆ្នាំ ១៩៣៩ និង ឡូរី ហ្វសមែន កើតឆ្នាំ ១៩៤៨
និពន្ធបទភ្លេង ៖ឃេ នីវែល ដេលី កើតឆ្នាំ ១៩៣៩
© ១៩៧៨, ១៩៧៩ ដោយ ឃេ នីវែល ដេលី ។ ប្រើប្រាស់ដោយមានការអនុញ្ញាត ។ ចម្រៀងនេះអាចថតចម្លងយកមកប្រើប្រាស់ម្ដងម្កាលនៅក្នុងសាសនាចក្រ និងក្នុងគេហដ្ឋាន ពុំមែនសម្រាប់ធ្វើអាជីវកម្មឡើយ ។