១ទីក្តីស្នេហ៍ជាទីរបស់ព្រះ។
ទីក្តីស្នេហ៍យើងចង់រស់នៅ។
នាំយើងធ្វើតាមការពិតទ្រង់
ជួយយើងគោរពទ្រង់ដោយក្ដីស្មោះ។
២ទីក្តីស្នេហ៍ជាទីរបស់ព្រះ។
យើងគិតពីទ្រង់ដោយគោរព។
បង្រៀនយើងអធិស្ឋានទៅទ្រង់ស្ថានលើ
នឹងដឹងថាទ្រង់ដឹកនាំយើងដោយក្តីស្នេហ៍។
៣ព្រះហស្តដ៏កក់ក្តៅទ្រង់ឱបក្រសោបយើង
ជាចម្រៀងធ្វើឲ្យយើងចង់ច្រៀង
សុភមង្គលកើតមានពេលយើងមានក្ដីស្នេហ៍
ក្តីស្នេហ៍យើងផ្តល់នឹងតបមកវិញ ។
៤ក្តីស្នេហ៍ជាទីរបស់ព្រះ ។
យើងចង់រស់នៅជាមួយទ្រង់។
បង្ហាញផ្លូវត្រូវដឹកនាំយើងដោយស្រទន់
ដែលយើងអាចនៅអស់កល្បជាមួយនឹងទ្រង់ ។
និពន្ធទំនុកច្រៀង ៖ចូអាន ប៊ូសមែន ដកស៊ី កើតឆ្នាំ ១៩៣២ និង ណ័រមា ប៊ី ស៊្មីធ ឆ្នាំ ១៩២៣–២០១០
និពន្ធបទភ្លេង ៖ ចូអាន ប៊ូសមែន ដកស៊ី កើតឆ្នាំ ១៩៣២ និង ម៉ាចូរី ឃាសស្ទែលថុន ចារ ឆ្នាំ ១៩២៧–២០១៩
© ឆ្នាំ ១៩៧២ ដោយ ចូអាន ប៊ូសមែន ដកស៊ី និង ម៉ាចូរី ឃាសស្ទែលថុន ចារ រៀបរៀង© ១៩៨៩ IRI ។ ចម្រៀងនេះ អាចថតចម្លងយកមកប្រើប្រាស់ម្ដងម្កាលនៅក្នុងសាសនាចក្រ និងក្នុងគេហដ្ឋាន ពុំមែនសម្រាប់ធ្វើអាជីវកម្មឡើយ ។