តន្ត្រី
យើង​និយាយ​ដោយ​ស្នេហ៍


102

យើង​និយាយ​ដោយ​ស្នេហ៍

ដោយ​ស្រទន់

ច្រៀងវគ្គ​និមួយៗផ្សេង​គ្នា បន្ទាប់​មកច្រៀង​រួមគ្នា​នៅ​វគ្គទីបី។

១. (កុមារី) ខ្ញុំឃើញ​ម្តាយ​ខ្ញុំលុតជង្គង់ជាមួយ​ក្រុមគ្រួសារ​រាល់​ថ្ងៃ។

ខ្ញុំឮពាក្យពេចន៍​គាត់​វាចា​កាលគាត់ឱន​កាយ​អធិស្ឋាន។

សូមអង្វរដល់​បិតា​រំសាយ​ក្តី​ខ្លាច​ខ្ញុំ

ហើយ​ខ្ញុំ​មាន​អំណរ​យើង​និយាយដោយ​ស្នេហ៍។

២. (កុមារា) ផ្ទះរបស់​ខ្ញុំជា​កន្លែង​ដែល​ទទួលពរពីអំណាច​បព្វជិតភាព

ខ្ញុំមានឪពុក​និងម្តាយ​ជួយ​ដឹកនាំ​ផ្លូវ

បង្រៀន​ខ្ញុំឲ្យ​ទុកចិត្តនឹង​ធ្វើ​តាម

ហើយអ្វី​ដែល​គាត់​បង្រៀន​គឺ​ភ្លឺថ្លា

​ព្រោះយើង​និយាយ​ដោយ​ស្នេហ៍។

៣. (វគ្គ​ទីបី​បញ្ចប់) ជាញឹកញាប់​ខ្ញុំដឹង​ព្រះគ្រីស្ទនៅក្បែរ

កាល​យើង​និយាយ​ដោយ​ស្នេហ៍។

និពន្ធ​ទំនុក​ច្រៀង និង និពន្ធបទភ្លេង ៖ ជេនីស ខេព ភឺរី ក.ឆ្នាំ ១៩៣៨

© ១៩៨០ ដោយ​ជេនីស ខេព ភឺរី ។ ចម្រៀង​នេះអាច​ថត​ចម្លង​យក​មកប្រើប្រាស់​ម្តងម្កាល​នៅក្នុង​សាសនាចក្រ និង ក្នុង​គេហដ្ឋាន​ពុំមែន​សម្រាប់ធ្វើ​អាជីវកម្មឡើយ ។

ម៉ូសាយ 4:15

គោលលិទ្ធិនិងសេចក្តីសញ្ញា 68:28