១. គ្រាមួយនៅក្នុងក្រោលដ៏រាបសា
ជាកន្លែងសត្វគោនិងចៀម
មាតាជាទីស្រឡាញ់ដាក់កូនផ្ទុំ
នៅក្នុងស្នូកក្រាលដោយចំបើង
មាតាម៉ារានិងព្រះគ្រីស្ទ
ដ៏រុងរឿងគង់នៅទីនោះ ។
២. ព្រះបញ្ជូនបុត្រសំណព្វទ្រង់
មកពីដំណាក់សួគ៌ានៃទ្រង់
ហើយទ្រង់យាងមកបង្ហាញមនុស្សលោក
ឲ្យចេះជួយនឹងស្រឡាញ់គ្នា
ជាហេតុដែលទេវតាច្រៀងបទ
អំណរនៅយប់បុណ្យគ្រីស្ទម៉ាស ៕