តន្ត្រី
ផ្ទុំ​​នៅ​ក្នុង​ស្នូក​ទី​ឆ្ងាយ​


26

ផ្ទុំ​​នៅ​ក្នុង​ស្នូក​ទី​ឆ្ងាយ​

ទំនុក​បំពេរ

១. ផ្ទុំ​នៅក្នុង​ស្នូក​ទី​ឆ្ងាយ​​ឥត​មាន​គ្រែ​ដេក​ឡើយ

ព្រះ​យេស៊ូវ​ទារក​តូច​ផ្ទុំ​នៅ​ឥត​មាន​ខ្នើយ

ផ្កាយ​មួយ​នៅ​លើ​មេឃ​ដ៏​ខ្ពស់​ចាំ​ង​ចំ​ទី​ទ្រង់​ផ្ទុំ

ព្រះយេស៊ូវ​ទារក​តូច​ទ្រង់​ផ្ទុំ​ស្រួល​សម្ងំ។

[Chorus]

ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ)

ផ្ទុំ​ទៅ​អង្គសង្គ្រោះ​​នៅ​ក្នុង​ក្រោល​!

ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ)

ផ្ទុំ​ទៅ​ព្រះ​ដ៏​មហិមា ។

២. គោ​វា​តាំង​រោទិ៍​ឲ្យ​ឮ​ទារក​តូច​តើន​ឡើង

តែ​ព្រះយេស៊ូវ​ដ៏​តូច​ឥត​យំ​ក្នុង​ចំបើង

ខ្ញុំ​ស្រឡាញ់​ទារក​អើយ​ទត​មើល​មក​ពី​លើ

ចំដល់​ខ្ញុំ​ដែល​ដេក​នៅលើ​គ្រែ​ធ្វើ​ពី​ឈើ។

[Chorus]

ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ)

ផ្ទុំ​ទៅ​អង្គសង្គ្រោះ​​នៅ​ក្នុង​ក្រោល​!

ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ)

ផ្ទុំ​ទៅ​ព្រះ​ដ៏​មហិមា ។

៣. ឱ​សូម​គង់​នៅ​ជិត​ខ្ញុំ​សូម​នៅ​ឱ​ព្រះអង្គ

ជា​មួ​យ​យើង​ខ្ញុំ​ដរាប​ហើយ​ស្រឡាញ់​ខ្ញុំ​ផង

សូម​ពរ​ដល់​កូន​ទាំងឡាយ​ដោយ​ព្រះទ័យ​ស្រទន់

នាំ​យើង​ខ្ញុំ​ទៅ​ស្ថានសួគ៌​ប្រកប​ដោយ​ព្រះគុណ។

[Chorus]

ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ)

ផ្ទុំ​ទៅ​អង្គសង្គ្រោះ​​នៅ​ក្នុង​ក្រោល​!

ផ្ទុំទៅ (ផ្ទុំទៅ) ផ្ទុំទៅ (ផ្ទុំទៅ)

ផ្ទុំ​ទៅ​ព្រះ​ដ៏​មហិមា ៕

*បន្ទរ​អាច​ច្រៀង​នៅក្នុង​វគ្គ​ទី​មួយ ឬ​ទីពីរ ។

និពន្ធ​ទំនុក​ច្រៀង ៖ អនាមិក ប្រហែលជា​នៅក្នុង​ឆ្នាំ ១៨៨៣ ហ្វីឡា​ឌែល​ហ្វៀ

និពន្ធ​បទភ្លេង ៖ ឆាលី​ អេច ហ្គាព្រីល ឆ្នាំ ១៨៥៦–១៩៣២

លូកា 2:3–7

លូកា 18:15–17