តន្ត្រី
ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺ


70

ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺ

ដោយ​អធិស្ឋាន

Optional obbligato (ជាមួយវគ្គទី ៣) សម្រាប់ខ្លុយ ឬវីយ៉ូឡុង

១. (កុមារ) ប្រាប់​ខ្ញុំឲ្យ​​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះអង្គ

ប្រាប់​ខ្ញុំ​ឲ្យ​អធិស្ឋាន​ទៅព្រះ​បិតា

ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​នូវអ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ

ប្រាប់ខ្ញុំ​ប្រាប់ខ្ញុំ​ឲ្យដើរ​ក្នុងពន្លឺ។

២. (ឪពុកម្ដាយ) ចូល​មក​កូន​តូច​យើង​នឹង​រៀន​ជាមួយ​គ្នា

នូវ​បញ្ញត្តិ​ទ្រង់​ដើម្បី​យើង​អាច​ទៅវិញ

ទៅរស់នៅ​ឯ​ស្ថាន​សួគ៌​ជាមួយ​ព្រះអង្គ

ជានិច្ច​ជានិច្ច​ចូរ​ដើរ​ក្នុង​ពន្លឺ ។

៣. (ទាំងអស់គ្នា) ព្រះវរបិតា​យើងសូមអរគុណ​ព្រះអង្គ

សម្រាប់​ការ​ណែនាំ​ដែល​បង្ហាញ​ប្រាប់​ផ្លូវ

យើង​សូម​សរសើរ​ព្រះអង្គនូវ​បទចម្រៀង!

រីករាយ​រីករាយ​នឹង​ដើរ​ក្នុង​ពន្លឺ ។

សូមមើលផងដែរ ទំនុកតម្កើងព្រះ ទំព័រ ១៩១ ។

និពន្ធ​ទំនុក​ច្រៀង និង និពន្ធបទ​ភ្លេង៖​ ក្លារា ដ័បបុលយូ ម៉ាកម៉ាស្ទើរ ឆ្នាំ១៩០៤—១៩៩៧ ។ © ១៩៥៨ IRI

Obbligato ដោយ ដាវីន វូលហ្វត កើតឆ្នាំ ១៩៣៦។ © ១៩៨៩ IRI

អេសាយ 2:5

អេភេសូ 5:8