តន្ត្រី
ចម្រៀង​ក្រុម​រទេះ​រុញ​


136

ចម្រៀង​ក្រុម​រទេះ​រុញ​

ដោយ​ក្តីសប្បាយ

ពេល​អ្នក​ត្រួសត្រាយទៅទិសខាងលិច

មាន​ក្តីក្លាហានគេជួបការល្បង។

គេរុញរទេះ​អស់​ពេញ​មួយ​ថ្ងៃ

កាលពួកគេ​រុញ​គេច្រៀង​បទនេះ៖

អ្នកខ្លះត្រូវរុញ​​អ្នក​ខ្លះ​ត្រូវទាញ

នៅពេល​យើង​ដើរ​ឡើង​ទៅលើ​ភ្នំ

យើង​ធ្វើ​ដូច្នោះរហូត​យើង​ទៅដល់ជ្រលងភ្នំ

យើង​សប្បាយនៅតាម​ផ្លូវ

យើង​ទៅរហូតយើង​ទៅដល់ជ្រលងភ្នំ។

ជម្រើសច្រៀង​បន្ទរពីក្រោយ
រុញ ហើយ​ទាញ
នៅពេល​យើងឡើង​ទៅភ្នំ
នៅ​តាមផ្លូវ
យើង​ទៅរហូតយើង​ទៅដល់ជ្រលងភ្នំ។

និពន្ធ​ទំនុក​ច្រៀង ៖ អត្ថបទដើម​ដោយ ចន ដានីយ៉ែល ថមសុន ម៉ាក់អាលីស្ទើរ ១៨២៧–១៩១០ ។ កំណែថ្មីដោយ លូស៊ី ខាដុន រីឌីង ១៩០៩–១៩៨២ ។ © ១៩៦៩ IRI

និពន្ធ​បទភ្លេង ៖ ចន ដានីយ៉ែល ថមសុន ម៉ាក់អាលីស្ទើរ ១៨២៧–១៩១០ ។ រៀបរៀង​ © ១៩៨៩ IRI