98 ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ ដោយក្លៀវក្លា ១. ខ្ញុំមានក្រុមគ្រួសារលើផែនដី។ គេផ្តល់ក្តីសុខដល់ខ្ញុំ។ ខ្ញុំចង់រស់នៅជាមួយពួកគេជារៀងដរាបតទៅ។ [Chorus] ក្រុមគ្រួសារអាចរស់នៅជានិរន្តរ តាមផែនការព្រះបិតា។ ខ្ញុំតែងតែចង់រស់នៅជាមួយនឹងគ្រួសារខ្ញុំ ហើយព្រះអង្គបានបង្ហាញផ្លូវដល់ខ្ញុំ។ ព្រះអង្គបានបង្ហាញផ្លូវដល់ខ្ញុំ។ ២. ចាប់តាំងពីខ្ញុំនៅវ័យកុមារ ខ្ញុំរៀបចំដោយប្រុងប្រយ័ត្ន ទើបខ្ញុំអាចរៀបការក្នុងព្រះវិហារបរិសុទ្ធអស់កល្ប។ [Chorus] ក្រុមគ្រួសារអាចរស់នៅជានិរន្តរ តាមផែនការព្រះបិតា។ ខ្ញុំតែងតែចង់រស់នៅជាមួយនឹងគ្រួសារខ្ញុំ ហើយព្រះអង្គបានបង្ហាញផ្លូវដល់ខ្ញុំ។ ព្រះអង្គបានបង្ហាញផ្លូវដល់ខ្ញុំ។ សូមមើលផងដែរទំនុកតម្កើងទំព័រ ១៨៧ ។ និពន្ធទំនុកច្រៀង ៖ រ៉ូស មុរី ហ្គាតនឺ ឆ្នាំ ១៩២៧–១៩៩៩. © ១៩៨០ IRI និពន្ធបទភ្លេង ៖ វេនយ៉ា វ៉ាយ វ៉តឃីនស៍ ក.ឆ្នាំ ១៩៣៨ ។ © ១៩៨០ IRI គោលលិទ្ធិនិងសេចក្តីសញ្ញា 138:47–48 អាលម៉ា 37:35