តន្ត្រី
រឿង​និទាន​ក្នុង​គម្ពីរ​មរមន


62

រឿង​និទាន​ក្នុង​គម្ពីរ​មរមន

ដោយ​អង់អាច

១. រឿង​និទាន​ក្នុង​គម្ពីរ​មរមន​គ្រូ​បាន​ប្រាប់​មក​ខ្ញុំ

អំពី​សាសន៍​លេមិន​នៅក្នុង​ប្រវត្តិ​សម័យ​បុរាណ។

យូរលង់​ហើយ​ជីដូន​ជីតា​បាន​ឆ្លង​មហាសមុទ្រ

ផ្ដល់​ដែនដី​បើ​គេ​រស់នៅ​សុចរិត។

២. ពួក​សាសន៍​លេមិន​ជួប​អ្នកដទៃ​ស្វែងរក​សេរីភាព

ជា​ដែនដី​ស្វាគមន៍​គ្រប់​សាសន៍​ដែល​ចង់​បាន​សេរីភាព។

គម្ពីរ​មរមន​បង្រៀន​ថា​យើងជា​បងប្អូន​នឹង​គ្នា

ផ្ដល់​ដែនដី​បើ​យើង​រស់នៅ​សុចរិត។

៣. អាលម៉ា​ធ្លាប់​រឹងរូស​ហើយ​គាត់​ប្រឆាំង​នឹង​អំពើល្អ។

នា​ថ្ងៃ​មួយ​ទេវតា​មួយ​អង្គ​នាំ​គាត់​ទៅ​រក​ពន្លឺ។

ចំពោះ​មុខ​បង​ប្អូន​គាត់​អាលម៉ា​បាន​រៀន​បន្ទាប​ខ្លួន។

រួច​បង្រៀន​លើ​ដែនដី​ដោយសុចរិត។

៤. សូម​កុំភ្លេច​អ័ប៊ីណា​ដៃ​ដែល​ក្រោក​ឈរ​ចំពោះស្ដេច។

ជាប់​ច្រវ៉ាក់​ពីក្បាល​ដល់​ចុង​ជើង​ព្រោះ​តែ​ដំណឹងល្អ។

បើគាត់​បដិសេធ​វា​នោះ​ស្ដេច​នឹង​ដោះ​គាត់​ឲ្យ​រួច។

គាត់​ស្មោះត្រង់​ស៊ូ​ស្លាប់​ដើម្បី​សុចរិត។

៥. អាំម៉ូនជា​អ្នក​ផ្សាយ​សាសនា​បម្រើពួកសាសន៍​លេមិន

ឃ្វាល​ចៀម​របស់​ស្តេច​ឡាម៉ូណៃជាច្រើន​យប់​ច្រើ​ន​ថ្ងៃ។

ចោរប្លន់​មក​ដល់​គាត់ការពារ​ចៀម​ខំច្បាំង​មិន​ភ័យ​ខ្លាច។

គាត់​រៀន​ថា​គាត់​អាចរស់នៅដោយ​សុចរិត។

៦. ពេល​កូន​ប្រុស​នៃ​ព្រះ​ពីរ​ពាន់​នាក់​ហៅ​ឲ្យ​ច្បាំង​សត្រូវ។

ដើរ​សម​យុទ្ធ​ជា​ទាហាន​ដើម្បី​ទៅ​ច្បាំង​ក្នុង​សង្គ្រាម។

ពួកគេ​ជឿ​ថា​ព្រះគ្រីស្ទ​ជាម្ចាស់​នឹង​រក្សា​ពួកគេ។

ពួកគេ​រៀន​ថា​គួរ​រស់​នៅ​ដោយ​សុចរិត។

៧. សាំ​យ៉ូអែល​ជា​សាសន៍​លេមិន​ឡើង​លើ​ជញ្ជាំង​កំផែង

ព្រមាន​ប្រជាជនហៅ​ឲ្យ​ប្រែចិត្ត​ជានាទីគាត់។

ព្រួញ​បាញ់​គាត់​មិន​ត្រូវ​ព្រោះ​គាត់​ជា​មនុស្ស​សំណព្វ​ព្រះ

គាត់​បង្រៀន​ក្នុង​ដែនដី​ដោយ​សុចរិត។

៨. (យឺតៗ​និង​ដោយ​គារវភាព)

បន្ទាប់ពី​ព្រះគ្រីស្ទ​ត្រូវ​ឆ្កាង​និង​សុគត​ដើម្បី​យើង

ទ្រង់​យាង​មក​បង្រៀន​ការ​ពិត​ឲ្យ​គ្រប់គ្នា​បាន​សេរី។

ព្រះហស្ត​ដាក់​លើ​កុមារ​គ្រប់រូបទ្រង់​ប្រទានពរ​ឲ្យ

ហើយ​ពួកគេ​រស់លើ​ដែនដី​សុចរិត។

និពន្ធ​ទំនុកច្រៀង និង​និពន្ធ​បទភ្លេង ៖ អេលីស្សាបែត ហ្វីហ្សី ប៊េតទីស្ទ ឆ្នាំ ១៩០៩–១៩៩៩ ។ © ១៩៦៩ IRI

វគ្គ​បន្ទាប់បន្សំ ៖ ណានស៊ី ឃេ ដានីស ខាតធឺ កើត​ឆ្នាំ ១៩៣៥ ។ © ១៩៨៦, ១៩៨៩ IRI

យ៉ូសែប ស្មីធ—ប្រវត្តិ 1:34

មាត្រានៃសេចក្តីជំនឿ 1:8