១. ឱកូនអើយកុំយំម៉ាក់ប៉ានិទានប្រាប់ថ្លៃ
ថាព្រះយេស៊ូវយាងមកផែនដីរបៀបណា
នៅឯស្រុកដ៏សែនឆ្ងាយកាត់មហាសាគរ
ទ្រង់បានប្រសូតមកជាទារកតូចដូចកូន ។
[Chorus]
ឱកូនអើយកូនសម្លាញ់អើយគេងទៅ
ឱកូនតូចអើយកូនកុំខ្លាចអីឡើយណា
ឱកូនតូចអើយកូនតូចសម្លាញ់អើយ
ព្រះយេស៊ូវទ្រង់មើលថែកូនតូចមួយនេះ ។
២. ដំណើររឿងបានប្រាប់ដោយទេវតាដ៏រុងរឿង
នៅជុំវិញពួកទេវតាមានពន្លឺស្ថានសួគ៌
គ្រប់ផ្កាយមានពន្លឺភ្លឺតែមានមួយនាំផ្លូវ
ហើយចាំនៅចំកន្លែងព្រះឱរសតូចផ្ទុំ ។
[Chorus]
ឱកូនអើយកូនសម្លាញ់អើយគេងទៅ
ឱកូនតូចអើយកូនកុំខ្លាចអីឡើយណា
ឱកូនតូចអើយកូនតូចសម្លាញ់អើយ
ព្រះយេស៊ូវទ្រង់មើលថែកូនតូចមួយនេះ ។
៣. អ្នកគង្វាលជួបទ្រង់ដូចបន្ទូលពួកទេវតា
ទារកតូចកំសត់ផ្ទុំនៅដោយឥតមានគ្រែ
ទ្រង់ផ្ទុំនៅក្នុងស្នូកដ៏តូចទាបយ៉ាងស្ងៀមស្ងាត់
ហើយព្រះឱរសតូចយេស៊ូវផ្ទុំក្នុងចំបើង ។
[Chorus]
ឱកូនអើយកូនសម្លាញ់អើយគេងទៅ
ឱកូនតូចអើយកូនកុំខ្លាចអីឡើយណា
ឱកូនតូចអើយកូនតូចសម្លាញ់អើយ
ព្រះយេស៊ូវទ្រង់មើលថែកូនតូចមួយនេះ ។
និពន្ធទំនុកច្រៀង និងនិពន្ធបទភ្លេង ៖ យ៉ូសែប បាឡែនទីនី ឆ្នាំ ១៨៦៨–១៩៤៤
Ostinato: ផាតទ្រីក ហេហ្គាល នែលសិន កើតឆ្នាំ ១៩៣៦–២០០៩ ។ © ១៩៨៩ IRI