92
យើងនឹងនាំការពិតទ្រង់ដល់លោកិយ
កងទ័ពហេលេមិន
ដោយក្លៀវក្លា
១. យើងបានកើតមកដូចនីហ្វៃបុរាណ
ជាមួយឪពុកម្តាយល្អស្រឡាញ់ព្រះ។
យើងត្រូវបានបង្រៀនឲ្យបានយល់ដឹង
ថាយើងត្រូវធ្វើតាមបញ្ញត្តិព្រះអង្គ។
[Chorus]
យើងក៏ដូចជាកងទ័ពនៃហេលេមិន។
យើងបានបង្រៀនតាំងពីក្មេង។
យើងនឹងក្លាយជាអ្នកផ្សព្វផ្សាយនៃព្រះអង្គ
នាំការពិតដល់លោកិយ។
២. យើងកំណត់ឲ្យកើតនៅថ្ងៃចុងក្រោយ
ឲ្យកសាងនគរព្រះដោយសុចរិត។
យើងឮពាក្យពេចន៍ព្យាការីប្រកាស៖
«សូមជនបរិសុទ្ធឆ្ពោះទៅមុខចែកចាយ»។
[Chorus]
យើងក៏ដូចជាកងទ័ពនៃហេលេមិន។
យើងបានបង្រៀនតាំងពីក្មេង។
យើងនឹងក្លាយជាអ្នកផ្សព្វផ្សាយនៃព្រះអង្គ
នាំការពិតដល់លោកិយ។
៣. យើងដឹងផែនការទ្រង់យើងនឹងរៀបចំ
សិក្សាអធិស្ឋានបង្កើនចំណេះ
រាល់ថ្ងៃយើងរៀនរហូតយើងបានហៅ
ដើម្បីនាំដំណឹងល្អដល់លោកិយ។
[Chorus]
យើងក៏ដូចជាកងទ័ពនៃហេលេមិន។
យើងបានបង្រៀនតាំងពីក្មេង។
យើងនឹងក្លាយជាអ្នកផ្សព្វផ្សាយនៃព្រះអង្គ
នាំការពិតដល់លោកិយ។
នាំការពិតដល់លោកិយ។
និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ៖ ជេនីស ខេព ភឺរី ក.ឆ្នាំ ១៩៣៨ ។ © ១៩៨៣ ដោយ ជេនីស ខេព ភឺរី ។ ចម្រៀងនេះ អាចថតចម្លងយកមកប្រើប្រាស់ម្តងម្កាលនៅក្នុងសាសនាចក្រ និង ក្នុងគេហដ្ឋាន ពុំមែនសម្រាប់ធ្វើអាជីវកម្មឡើយ ។