តន្ត្រី
ភាពក្លាហានរបស់នីហ្វៃ


64

ភាពក្លាហានរបស់នីហ្វៃ

ដោយ​ស្វាហាប់

១. ព្រះអង្គ​បាន​បញ្ជា​នីហ្វៃ​ត្រឡប់​ទៅ​យក​ផ្ទាំង​ស្ពាន់

ពីឡាបាន់​ដ៏​ទុច្ចរិត​នៅក្នុង​កំផែង​ទីក្រុង។

លេមិន​និង​លេមយួល​មិន​ហ៊ាន​សាកល្បង​ទៅ​យក។

នីហ្វៃ​មាន​ក្ដី​ក្លាហាន​នេះជា​ចម្លើយ​លោក៖

[Chorus]

« ខ្ញុំ​នឹង​ទៅ​ខ្ញុំនឹង​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​បញ្ជា។

ខ្ញុំ​ដឹង​ថា​ទ្រង់​បាន​រៀបចំ​ផ្លូវ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើតាម។

ខ្ញុំ​នឹង​ទៅ​ខ្ញុំ​នឹង​ធ្វើ​នូវអ្វី​ដែល​ទ្រង់​បញ្ជា។

ខ្ញុំ​ដឹង​ថា​ទ្រង់​បាន​រៀបចំ​ផ្លូវ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​តាម »។

២. ព្រះអង្គ​បានបញ្ជា​នីហ្វៃ​ឲ្យសាង​សង់​សំពៅ​មួយ។

បងប្រុស​របស់​នីហ្វៃ​មិន​ជឿ​ថា​លោក​ធ្វើ​បាន។

ពួកគេ​ចំអក​ហើយ​ពោល​ថា​មិន​បាច់​សង់​ទេ។

នីហ្វៃ​មាន​ក្ដីក្លាហាន​នេះ​ជា​ចម្លើយ​លោក៖

[Chorus]

« ខ្ញុំ​នឹង​ទៅ​ខ្ញុំនឹង​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​បញ្ជា។

ខ្ញុំ​ដឹង​ថា​ទ្រង់​បាន​រៀបចំ​ផ្លូវ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើតាម។

ខ្ញុំ​នឹង​ទៅ​ខ្ញុំ​នឹង​ធ្វើ​នូវអ្វី​ដែល​ទ្រង់​បញ្ជា។

ខ្ញុំ​ដឹង​ថា​ទ្រង់​បាន​រៀបចំ​ផ្លូវ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​តាម »។

៣. ព្រះអង្គ​ប្រទាន​បទបញ្ញត្តិ​សុំ​យើង​ឲ្យ​គោរព​តាម។

ជួន​កាល​ខ្ញុំ​ត្រូវ​បាន​ល្បួង​ឲ្យ​ដើរ​តាម​ផ្លូវ​មួយ​ផ្សេង។

នៅពេល​ខ្ញុំ​ខក​ចិត្ត​គិត​ថា​មិន​អាច​ធ្វើ​បាន

ខ្ញុំ​នឹង​មាន​ក្ដីក្លាហាន​ហើយ​នឹង​ឆ្លើយ​តប​ថា៖

[Chorus]

« ខ្ញុំ​នឹង​ទៅ​ខ្ញុំនឹង​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​បញ្ជា។

ខ្ញុំ​ដឹង​ថា​ទ្រង់​បាន​រៀបចំ​ផ្លូវ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើតាម។

ខ្ញុំ​នឹង​ទៅ​ខ្ញុំ​នឹង​ធ្វើ​នូវអ្វី​ដែល​ទ្រង់​បញ្ជា ។

ខ្ញុំ​ដឹង​ថា​ទ្រង់​បាន​រៀបចំ​ផ្លូវ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​តាម »។

និពន្ធទំនុកច្រៀង និង​និពន្ធបទភ្លេង ៖ បៀល​ អិន ហិនសិន ជុញ្ញ័រ កើត​ឆ្នាំ ១៩៥២ និង លីហ្សា​ ធី ហិនសិន កើត​ឆ្នាំ ១៩៥៨

© ១៩៨៦ ដោយ​ វិលហ្វឺដ អិន ហិនសិន ជុញ្ញ័រ និង​ លីហ្សា ថែនមីយឺ ហិនសិន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។ ​ចម្រៀង​នេះ​អាច​ថត​ចម្លង​យក​មក​ប្រើ​ប្រាស់​ម្ដង​ម្កាល​នៅក្នុង​សាសនាចក្រ ឬ​ក្នុង​គេហដ្ឋាន ដែល​ពុំ​មែន​សម្រាប់​ធ្វើ​អាជីវកម្ម​ឡើយ ។

នីហ្វៃ ទី ១ 3:1–7

នីហ្វៃ ទី ១ 17:8–10

នីហ្វៃ ទី ១ 18:4