24
ផ្កាយចាំងពន្លឺ
ដោយរលូន
១. ផ្កាយចាំងពន្លឺអ្នកគង្វាលដេក
ពេលយប់ងងឹតដ៏ត្រជាក់
ទេវតារ៉ាយរ៉ាប់ពីសិរីល្អ
ពួកគង្វាលឮនៅលើភ្នំ
អូ៎ចម្រៀងនោះ! បានបន្លឺឡើង
គ្រីស្ទម៉ាសនាំលោកិយឮខ្ទរខ្ទារ!
ចូរយើងស្ដាប់! នៅឮខ្ទរខ្ទារ!
២. មើលឃើញភ្លឺច្បាស់នៅជិតបង្កើយ
ជាពរជ័យពីផ្កាយគ្រីស្ទម៉ាស
បាននាំពួកហោរាឲ្យឆ្លងកាត់
វាលខ្សាច់ងងឹតដ៏វែងឆ្ងាយ
បញ្ចេញរស្មីគួរឲ្យមេត្រី
ពន្លឺចែងចាំងនៅតែបំភ្លឺ
ផ្កាយគ្រីស្ទម៉ាសនៅតែនាំផ្លូវ!
និពន្ធទំនុកច្រៀង ៖ ណានស៊ី បដ ថាណនឺ ឆ្នាំ ១៨៨០–១៩៧១
និពន្ធបទភ្លេង ៖ ផូលីស ខារ៉ូល រៀបរៀងដោយ ដាវីន វូលហ្វត កើតឆ្នាំ ១៩៣៦
បទ© ១៩៣០ ដោយគណៈកម្មការប្រេសប៊ីធើរៀន នៃការអប់រំគ្រីស្ទាន បានកែសម្រួលឡើងវិញនៅឆ្នាំ ១៩៥៨ ដកស្រង់ចេញមកពីទំនុកតម្កើងសម្រាប់ការថ្វាយបង្គំអង្គការបឋមសិក្សា ។ បានប្រើប្រាស់ដោយមានការអនុញ្ញាតមកពីរោងពុម្ព វេសមីនស្ទើរ/ចន ណក្ស ។ រៀបរៀង © ១៩៨៩ IRI ។ ការថតចម្លងឯកសារនេះត្រូវបានហាមឃាត់ ។