តន្ត្រី
កាល​យ៉ូសែប​ទៅ​ឯ​បេថ្លេហិម


22

កាល​យ៉ូសែប​ទៅ​ឯ​បេថ្លេហិម

ដោយ​សញ្ជឹងគិត

១. កាល​យ៉ូសែប​ទៅ​ឯ​បេថ្លេហិម ខ្ញុំគិត​ថា​គាត់​ខ្វាយ​ខ្វល់

ទុក​ដាក់​វត្ថុ​សព្វ​សារពើ ហើយ​បិទ​រោងឈើ​គ្មាន​សេស​សល់ ។

គាត់​បាន​ដឹកម៉ារា​ជិះនៅ​ពី​លើ​ខ្នង​លា​នាំ​ចេញ​ទៅ

គាត់​វេច​នំប៉័ង​និង​ឈីស​នៅក្នុង​បង្វិច​ទុកជា​អាហារ ។

២. ខ្ញុំ​គិត​ថា​ឯ​ផ្ទះ​សំណាក់​នោះ​គាត់​ពេញ​ដោយ​ក្ដី​មេត្តា

ព្រមទាំង​ការពារ​បុត្រ​ពិសិដ្ឋ​របស់​ម៉ារា​ដោយ​ក្លៀវ​ក្លា ។

ប្រហែល​នៅក្នុង​គ្រា​ដ៏​ត្រជាក់​គាត់បាន​រុំ​ក្រណាត់​ទន់

ឲ្យ​ព្រះយេស៊ូវ​មាន​ភាព​កក់​ក្ដៅ​ដោយ​ដៃ​យ៉ូសែប​ទន់ភ្លន់ ។

៣. គាត់​បន្ថយ​ពន្លឺ​គោម​នៅក្បែរ​ស្នូក​ទ្រង់​កំពុង​តែ​ផ្ទុំ

និង​លើក​បី​ព្រះយេស៊ូវ​តូច​ឡើង​នា​រាត្រី​បរិសុទ្ធ ៕

និពន្ធ​ទំនុក​ច្រៀង ៖ ប៊េស៊ី សោនឌឺ ស្ពែនស៊ឺ ឆ្នាំ ១៨៩៨–១៩៨៩ ។ © ១៩៦០ IRI ។

និពន្ធ​បទភ្លេង ៖ អាយ រីដ ផេនី កើត​ឆ្នាំ ១៩៣០ ។ © ១៩៧៧ IRI

លូកា 2:1–7