32 ចម្រៀងរឿងព្រេងណូអែល ដោយស្រទន់ ១. នេះជារដូវជាទីស្រឡាញ់ក្នុងឆ្នាំ ។ ច្រៀងបទណូអែលព្រោះពេលកាន់តែខិតជិត ។ ប្រាប់ពីរឿងពិតនៃកំណើតព្រះយេស៊ូវ កាលទ្រង់មកកាន់ផែនដីជាទារកតូច ។ ២. នេះជាផ្កាយថ្មីមួយរះដ៏ភ្លឺចែងចាំង បំភ្លឺលោការាត្រីណូអែលដំបូង ។ នេះជាទេវតាមកប្រកាសពីកំណើត ច្រៀងបទ « ហូសាណា » « មេត្រីដល់ផែនដី! » ៣. នេះជាក្រោលចៀមដែលនៅកណ្ដាលវាល គោនិងក្របីស្វាគមន៍ទ្រង់ដំបូងគេ ។ នៅក្នុងស្នូកមានចំបើងដ៏ទន់ជាគ្រែ រង់ចាំព្រះយេស៊ូវទម្រេតព្រះសិរសា ។ ៤. ពួកអ្នកគង្វាលរាបសារនិងស្លូតបូត រូសរាន់ទៅថ្វាយបង្គំបុត្រនៃសួគ៌ា ។ នេះជាពួកហោរាដែលបានដើរតាមផ្កាយ នាំយកកំញានមាសជ័រល្វីងទេសមកថ្វាយ ។ ៥. មើលទៅមាតាម៉ារាដ៏ស្រស់ថ្លា យ៉ូសែបដឹកសត្វលាទៅដោយប្រុងប្រយ័ត្ន ។ មើលទារកសំណព្វនៃបេថ្លេហិម ព្រះយេស៊ូវតូចអង្គសង្គ្រោះមនុស្សលោក ។ រូបភាព ឬគំនូរសម្រាប់វគ្គនីមួយៗអាចដាក់តាំង អំឡុងពេលសេចក្ដីណែនាំវគ្គទីបួន ។ និពន្ធទំនុកច្រៀង ៖ ផាទ្រីស្សា ហ្គែលស៊ី ហ្គ្រាហាំ កើតឆ្នាំ ១៩៤០ ។ © ១៩៨០ IRI ។ ដកស្រង់លំនាំចេញពីកំណាព្យ « ដំណើររឿងព្រេងណូអែល » ដោយ អេវ៉ន អាលិន ខមថុន ។ និងនិពន្ធបទភ្លេង ៖ ផាទ្រីស្សា ហ្គែលស៊ី ហ្គ្រាហាំ កើតឆ្នាំ ១៩៤០ ។ ១៩៨០ IRI ។ លូកា 2:1–16 ម៉ាថាយ 2:1–11