តន្ត្រី
ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះ​យេស៊ូវ


40

ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះ​យេស៊ូវ

ដោយ​ប្ដេជ្ញាចិត្ត

១. ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ

​ខ្ញុំ​ដើរ​តាម​គំរូ​នៃ​ទ្រង់ ។

ខ្ញុំ​ព្យាយាម​មាន​សេចក្ដី​ស្រឡាញ់​ដូច​ទ្រង់​គ្រប់​ទង្វើ​វាចា ។

ក្នុងគ្រា​ដែល​ខ្ញុំ​ត្រូវ​ល្បួង​ឲ្យ​ជ្រើស​រើស​ផ្លូវ​ខុស

តែ​ខ្ញុំព្យាយាម​ស្ដាប់​តាម​សំឡេង​ខ្សឹប​ដ៏​តូច​រហៀង

[Chorus]

« ចូរ​ស្រឡាញ់​គ្នា​ដូច​ព្រះ​ទ្រង់​ស្រឡាញ់​អ្នក ។

ចូរ​បង្ហាញ​មេត្តា​ក្នុងកិច្ចការ​អ្នក​ធ្វើ ។

ដោយ​ស្លូតបូត និង​ក្ដីស្រឡាញ់ទាំង​ចិត្ត​គំនិត

​នេះ​ជា​អ្វី​ដែល​ទ្រង់​បាន​បង្រៀន » ។

២. (ខ្ញុំ) ព្យាយាម​ស្រឡាញ់​អ្នកជិត​ខាង​ខ្ញុំ

រៀន​បម្រើ​ដល់​មិត្ត​ខ្ញុំ ។

ខ្ញុំ​រង់ចាំ​ថ្ងៃ​ដ៏រីករាយ​ដែល​ព្រះយេស៊ូវ​យាង​មក​ម្ដងទៀត ។

ខ្ញុំ​ព្យាយាម​ចងចាំ​មេរៀន​ដែល​ទ្រង់​បង្រៀន ។

ហើយព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បំផុស​គំនិត​ខ្ញុំ​ថា ៖

[Chorus]

« ចូរ​ស្រឡាញ់​គ្នា​ដូច​ព្រះ​ទ្រង់​ស្រឡាញ់​អ្នក ។

ចូរ​បង្ហាញ​មេត្តា​ក្នុងកិច្ចការ​អ្នក​ធ្វើ ។

ដោយ​ស្លូតបូត និង​ក្ដីស្រឡាញ់ទាំង​ចិត្ត​គំនិត

​នេះ​ជា​អ្វី​ដែល​ទ្រង់​បាន​បង្រៀន » ។

និពន្ធទំនុក​ច្រៀង និង​និពន្ធ​បទភ្លេង ៖ ជេនីស ខេព ភឺរី កើត​ឆ្នាំ ១៩៣៨

© ១៩៨០ ដោយ​ជេនីស ខេព ភឺរី ចម្រៀង​នេះ​អាច​ថត​ចម្លង​យក​ប្រើ​ប្រាស់​ម្ដង​ម្កាល​នៅក្នុង​សាសនាចក្រ និង​ក្នុងគេហដ្ឋាន ពុំ​មែន​សម្រាប់​ធ្វើ​អាជីវកម្ម​ឡើយ ។

យ៉ូហាន 13:15, 34