99
ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ
ដោយសញ្ជឹងគិត
១. ខ្ញុំចូលចិត្តវិហារបរិសុទ្ធ។
ខ្ញុំទៅទីនោះថ្ងៃមួយ
ដើម្បីទទួលព្រះវិញ្ញាណ
ទៅស្តាប់និងអធិស្ឋាន។
ដ្បិតទីនោះជាព្រះដំណាក់ទ្រង់
ទីនៃក្តីស្រឡាញ់និងស្រស់ស្អាត។
ខ្ញុំនឹងរៀបចំខ្លួនកាលខ្ញុំនៅក្មេង
នេះជាកិច្ចការពិសិដ្ឋខ្ញុំ។
២. ខ្ញុំចូលចិត្តវិហារបរិសុទ្ធ។
ខ្ញុំចូលទីនោះថ្ងៃមួយ។
ខ្ញុំចុះក្តីសញ្ញានឹងទ្រង់
ខ្ញុំសន្យាគោរពតាម។
ដ្បិតដំណាក់នោះជាទីបរិសុទ្ធ
ជាកន្លែងយើងផ្សារភ្ជាប់គ្នា។
នាមជាកូនព្រះខ្ញុំដឹងរឿងនេះពិត៖
គ្រួសារគឺអស់កល្បជានិច្ច។
និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ៖ ជេនីស ខេព ភឺរី ក.ឆ្នាំ ១៩៣៨
© ១៩៨០ ដោយជេនីស ខេព ភឺរី ។ ចម្រៀងនេះអាចថតចម្លងយកមកប្រើប្រាស់ម្តងម្កាលនៅក្នុងសាសនាចក្រ និង ក្នុងគេហដ្ឋានពុំមែនសម្រាប់ធ្វើអាជីវកម្មឡើយ ។