« ធនធានបន្ថែមទាំងឡាយ »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )
« ធនធានបន្ថែមទាំងឡាយ »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ធនធានបន្ថែមទាំងឡាយ
ធនធានទាំងនេះភាគច្រើនអាចរកបាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ (Gospel Library app)និងនៅលើគេហទំព័រLDS.org ។
ទស្សនាវដ្តីសាសនាចក្រ
ទស្សនាវដ្ដី Friend New Era Ensign,និងលីអាហូណា ផ្ដល់នូវរឿង និងសកម្មភាពដែលអាចបំពេញបង្គ្រប់គោលការណ៍នានាដែលអ្នកកំពុងបង្រៀនមកពី ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។
ទំនុកតម្កើងនិងសៀវភៅចម្រៀងកុមារ
តន្ត្រីពិសិដ្ឋយាងអញ្ជើញព្រះវិញ្ញាណ ហើយបង្រៀនគោលលទ្ធិនៅក្នុងរបៀបមួយដែលគួរឲ្យចងចាំ ។ បន្ថែមទៅលើកំណែបោះពុម្ពនៃទំនុកតម្កើងនិងសៀវភៅចម្រៀងកុមារអ្នកអាចរកបាននូវការថតជាសំឡេង និងការថតវីដេអូនៃទំនុកតម្កើង និងចម្រៀងរបស់កុមារនៅលើគេហទំព័រmusic.lds.org និងនៅក្នុងកម្មវិធី LDS Music ។
រឿងទាំងឡាយក្នុងព្រះគម្ពីរសញ្ញាថ្មី
រឿងទាំងឡាយនៃព្រះគម្ពីរសញ្ញាថ្មី ( ឆ្នាំ ២០០៥ ) អាចជួយកុមារឲ្យរៀនគោលលទ្ធិ និងរឿងទាំងឡាយដែលមាននៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ អ្នកក៏អាចរកបានវីដេអូនៃរឿងទាំងនេះនៅក្នុងកម្មវិធី Gospel Library និងនៅគេហទំព័រ medialibrary.lds.org។
សៀវភៅសិក្សាថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន
សៀវភៅសិក្សាថ្នាក់សិក្ខាសាលា និងវិទ្យាស្ថានផ្ដល់ផ្ទៃរឿងជាប្រវត្តិសាស្ត្រ និងការអត្ថាធិប្បាយខាងគោលលទ្ធិសម្រាប់គោលការណ៍និងដំណើររឿងទាំងឡាយដែលមាននៅក្នុងព្រះគម្ពីរ ។
បណ្ណាល័យ ប្រព័ន្ធផ្សព្វផ្សាយ
រូបគំនូរ វីដេអូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតអាចជួយអ្នក និងគ្រួសារអ្នកមើលឃើញអំពីគោលលទ្ធិ និងដំណើររឿងដែលមាននៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។ សូមចូលទៅគេហទំព័រ medialibrary.lds.org ដើម្បីរុករកការប្រមូលផ្ដុំនៃធនធានប្រព័ន្ធផ្សព្វផ្សាយរបស់សាសនាចក្រ រួមបញ្ចូលទាំងស៊េរីវីដេអូព្រះគម្ពីរប៊ីប ដែលពិពណ៌នាអំពីព្រឹត្តិការណ៍នានានៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។
ប្រធានបទដំណឹងល្អ
នៅគេហទំព័រ topics.lds.org អ្នកអាចរកព័ត៌មានគ្រឹះអំពីប្រធានបទដំណឹងល្អផ្សេងៗ ព្រមជាមួយនឹងតំណរភ្ជាប់ទៅនឹងធនធានដ៏មានប្រយោជន៍នានា ដែលទាក់ទងនឹងសុន្ទរកថាសន្និសីទទូទៅ, អត្ថបទ បទគម្ពីរ និងវីដេអូនានា ។ អ្នកក៏អាចស្វែងរកឃើញ Gospel Topics Essaysផងដែរ ដែលផ្ដល់ជាចម្លើយដ៏ជ្រាលជ្រៅចំពោះសំណួរដំណឹងល្អទាំងឡាយ ។
ពិតចំពោះសេចក្តីជំនឿ
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែមដើម្បីយល់គោលការណ៍ដំណឹងល្អគ្រឹះ សូមគិតរកមើលនៅ ក្នុង ពិតចំពោះសេចក្ដីជំនឿ ( ឆ្នាំ ២០០៤ ) ។ ធនធាននេះ មាននូវបញ្ជីប្រធានបទដំណឹងល្អតាមលំដាប់អក្សរក្រម ដែលបានពន្យល់ជាពាក្យសាមញ្ញៗ ។