ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ធនធាន​បន្ថែម​ទាំងឡាយ


« ធនធាន​បន្ថែម​ទាំងឡាយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​បុគ្គល​ម្នាក់ៗ និង​ ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ធនធាន​បន្ថែម​ទាំងឡាយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​បុគ្គល​ម្នាក់ៗ និង ​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២២

រូបភាព
គ្រួសារ​កំពុង​សិក្សា​ព្រះគម្ពីរ​នៅ​ផ្ទះ

ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​ទាំង​នេះ​ភាគច្រើន​អាច​រក​បាន​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ និង​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

ទំនុកតម្កើង និង សៀវភៅ​ចម្រៀង​កុមារ

តន្ត្រី​ពិសិដ្ឋ​អញ្ជើញ​ព្រះវិញ្ញាណ ហើយ​បង្រៀន​គោលលទ្ធិ​តាម​របៀប​មួយ​ដែល​មិន​អាច​បំភ្លេច​បាន ។ បន្ថែម​ទៅ​លើ​ការ​ប្រើ​ប្រាស់​កំណែ​បោះពុម្ព​នៃ ទំនុកតម្កើង និង សៀវភៅ​ចម្រៀង​កុមារ បងប្អូន​អាច​រក​បាន​នូវ​ការ​ថត​ជាសំឡេង និង​វីដេអូ​នៃ​ទំនុក​តម្កើង និង​ចម្រៀង​កុមារ​នៅ​លើ​គេហទំព័រ music.ChurchofJesusChrist.org និង​នៅ​ក្នុង​កម្មវិធី Sacred Music និង​កម្មវិធី Gospel Media ។

សៀវភៅ​សិក្សា​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន

សៀវភៅ​សិក្សា​ថ្នាក់​សិក្ខាសាលា និងថ្នាក់​វិទ្យាស្ថាន ផ្ដល់​ផ្ទៃ​រឿង​ជា​ប្រវត្តិ​សាស្ត្រ និង​ការអត្ថាធិប្បាយ​ខាង​គោលលទ្ធិ​សម្រាប់​គោលការណ៍ និង​ដំណើររឿង​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ។

ទស្សនាវដ្តី​សាសនាចក្រ

ទស្សនាវដ្ដី ប្រិយមិត្ត  ដើម្បី​កម្លាំង​នៃ​យុវជន និង លីអាហូណា ផ្ដល់​នូវ​ដំណើររឿង និង​សកម្មភាព​នានា​ដែល​អាច​ជួយ​បញ្ជាក់​បន្ថែម​លើ​គោលការណ៍​ដែល​បងប្អូន​កំពុង​បង្រៀន​ចេញពី​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។

ប្រធានបទ​ដំណឹង​ល្អ

នៅ​លើ ប្រធានបទ​ដំណឹង​ល្អ ( គេហទំព័រ topics.ChurchofJesusChrist.org ) បងប្អូន​អាច​ស្វែង​រក​ព័ត៌មាន​មូលដ្ឋាន​អំពី​ប្រធាន​បទ​ដំណឹងល្អ​ជាច្រើន​ប្រភេទ ជាមួយ​នឹង​តំណ​នានា​ទៅ​កាន់​ធនធាន​ដែល​មាន​អត្ថប្រយោជន៍​ដូចជា សុន្ទរកថា​សន្និសីទ​ទូទៅ អត្ថបទ បទគម្ពីរ និង​វីដេអូ​ដែល​ទាក់ទង ។ បងប្អូន​ក៏​អាច​ស្វែង​រក​ឃើញ Gospel Topics Essays ផងដែរ ដែល​ផ្ដល់​ជា​ព័ត៌មាន​ដ៏​ស៊ីជម្រៅ​ចំពោះ​បញ្ហា​ខាង​គោលលទ្ធិ និង​ខាង​ប្រវត្តិសាស្ត្រ​ទាំងឡាយ ។

ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់

ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ អាច​ជួយ​កុមារ​ឲ្យ​រៀនសូត្រ​ពី​គោលលទ្ធិ និង​រឿង​និទាន​ជាច្រើន​ចេញពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ បងប្អូន​ក៏​អាច​រក​បាន​វីដេអូ​នៃ​រឿង​ទាំង​នេះ​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និង​នៅលើ​គេហទំព័រ MediaLibrary.ChurchofJesusChrist.org ផងដែរ ។

សៀវភៅ​ផាត់ពណ៌​ដំណើរ​រឿង​ព្រះគម្ពីរ—ព្រះ​គម្ពីរ​សញ្ញា​ចាស់

ធនធាន​នេះ​មាននូវ​ទំព័រ​សកម្មភាព​ផាត់​ពណ៌​សប្បាយៗ​ដែល​បាន​រចនាឡើង ដើម្បី​ធ្វើឲ្យ​ការរៀនសូត្រ​របស់កុមារ​អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ។

វីដេអូ និង​គំនូរ

រូបគំនូរ វីដេអូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​អាច​ជួយ​គ្រួសារ​របស់​បងប្អូន​ឲ្យ​យល់​អំពី​គោលលទ្ធិ និង​មើល​ឃើញ​អំពី​ដំណើរ​រឿង​ដែល​ទាក់ទង​ទៅនឹង​បទគម្ពីរ ។ សូម​ចូលទៅ Gospel Media តាម​គេហទំព័រ MediaLibrary.ChurchofJesusChrist.org ដើម្បី​រុករក​កម្រង​ធនធាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សាសនាចក្រ ។ Gospel Media ក៏​មាន​ជា​កម្មវិធី​ចល័ត​ផងដែរ ។ រូបភាព​ជាច្រើន​ដែល​បងប្អូន​អាច​ប្រើ​បាន​មាន​នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ។

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

សៀវភៅ​ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ អាច​ជួយ​បងប្អូន​ឲ្យ​រៀន​សូត្រ ហើយ​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ការ​បង្រៀន​ដូចជា​ព្រះគ្រីស្ទ ។

បោះពុម្ព