ចូរ​មក​តាម​ខ្ញុំ
សប្តាហ៍​ទី​មួយ


« ការប្រជុំ​ក្រុមប្រឹក្សា​នៅ​សប្តាហ៍​ទី​មួយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ការប្រជុំ​ថ្នាក់​បព្វជិតភាព​មិលគីស្សាដែក និង​ថ្នាក់​សមាគម​សង្គ្រោះ ( ឆ្នាំ​២០១៧ )

ការប្រជុំ​ក្រុមប្រឹក្សា​នៅ​សប្តាហ៍​ទី​មួយ

ការប្រជុំ​ក្រុមប្រឹក្សា​នៅ​សប្តាហ៍​ទី​មួយ

នៅ​សប្តាហ៍​ទីមួយ​រៀងរាល់​ខែ ​ការប្រជុំ​ថ្នាក់​កូរ៉ុម ក្រុម និង​ថ្នាក់​សមាគម​សង្គ្រោះ នឹង​មិន​រួម​បញ្ចូល​មេរៀន​មួយ​ដែល​បាន​បង្រៀន​ដោយ​គ្រូ​ម្នាក់​នោះ​ទេ ។ គណៈប្រធាន ឬ​ក៏​អ្នក​ដឹកនាំ​ក្រុម​នឹង​ដឹកនាំ​ការប្រជុំ​ក្រុម​ប្រឹក្សា​ជំនួស​វិញ ។ កូរ៉ុម ក្រុម ឬ​សមាគម​សង្គ្រោះ នឹង​ប្រឹក្សា​ជាមួយ​គ្នា​អំពី​ទំនួល​ខុសត្រូវ ឳកាស និង​ឧបសគ្គ​នានា​នៅ​ក្នុង​មូលដ្ឋាន រៀន​សូត្រ​ពី​គ្នា​នូវ​គំនិត និង​បទពិសោធន៍ ហើយ​រៀបចំផែនការ​ដើម្បី​ឆ្លើយតប​ទៅ​សេចក្តី​បញ្ជាក់​ទាំងឡាយ​ដែល​បាន​ទទួល​មក​ពី​ព្រះវិញ្ញាណ ។

« វិវរណៈ​គឺ​មាន​នៅ​ក្នុង​ចំណោម​យើង ។ »

អែលឌើរ នែល អិល អាន់ឌើរសិន

ពី​មុន​ការប្រជុំ​ក្រុមប្រឹក្សា​

  • ថ្នាក់​ដឹកនាំ​កត់​សម្គាល់​អំពី​ទំនួល​ខុសត្រូវ ឳកាស និង​ឧបសគ្គ​នានា​នៅ​ក្នុង​មូលដ្ឋាន ហើយ​ជ្រើសរើស​ប្រធានបទ​មួយ​ប្រកប​ដោយ​ការអធិដ្ឋាន​ដើម្បី​ពិភាក្សា ។

  • អ្នក​គ្រប់​គ្នា​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ ។

  • អ្នក​គ្រប់​គ្នា​រៀបចំ​ដើម្បី​ចែកចាយ​គំនិត​និង​បទពិសោធន៍​ទាំងឡាយ ។

បងប្អូន​ស្រី​សមាគម​សង្គ្រោះ​​ប្រជុំ​ជាមួយ​គ្នា

អំឡុង​ពេល​ការប្រជុំ​ក្រុមប្រឹក្សា

  • ថ្នាក់​ដឹកនាំ​អញ្ជើញ​សមាជិក​ដើម្បី​ចែក​រំលែក​បទពិសោធន៍​ទាំងឡាយ​ពី​ការ​ឆ្លើយ​តប​ចំពោះ​ការបញ្ជាក់​ទាំងឡាយ​ដែល​ពួក​គេ​បាន​មាន​មក​ពី​ការប្រជុំ​មុនៗ ។

  • គ្រប់​គ្នា​ប្រឹក្សា​ជាមួយ​គ្នា​អំពី​ប្រធាន​បទ ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ។

  • ថ្នាក់ដឹកនាំ​ធ្វើ​ការសង្ខេប​ចំនុច​សំខាន់ៗ ហើយ​ធ្វើ​ការ​អញ្ជើញ​ដើម្បី​អនុវត្ត ។

ការប្រជុំ​ក្រុមប្រឹក្សា​ថ្នាក់​បព្វជិតភាព​មិលគីស្សាដែក

បន្ទាប់​ពី​ការប្រជុំ​ក្រុមប្រឹក្សា

  • គ្រប់គ្នា​អនុវត្ត​ចំពោះ​ការបញ្ជាក់ និង​ការអញ្ជើញ ជាមួយ​គ្នា និង​ជាបុគ្គល។

  • គ្រប់​គ្នា​រៀបចំ​ដើម្បី​ចែកចាយ​នូវ​បទពិសោធន៍​របស់​ពួកគេ​ទៀត​នៅ​ក្នុងការប្រជុំនាពេល​ខាង​មុខ ។

បងប្អូន​ស្រី​សមាគម​សង្គ្រោះ​ឳប​គ្នា

« យើង​ជា​ព្រះហស្ថ​របស់​ទ្រង់ ។ »

ប្រធាន ឌៀថើរ  អេស្វ អុជដូហ្វ

រូបភាព ចូរ​មក​តាម​ខ្ញុំ

រូប​តំណាង​​អ្នក​អធិដ្ឋាន​មក​ពី Getty Images

គោលការណ៍​នៃ​ការប្រឹក្សា​រួមគ្នា

មិន​មែន​ការប្រជុំ​ក្រុមប្រឹក្សា​ទាំងអស់​សុទ្ធ​តែ​ដូច​គ្នា​នោះ​ទេ ។ ចូរ​ឲ្យ​ព្រះអង្គម្ចាស់​បង្រៀន​ដល់​អ្នក ។ នេះ​គឺ​ជា​គោលការណ៍​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ចាប់​ផ្ដើម ៖

  1. គោលបំណង​នៃ​ការប្រជុំ​ក្រុមប្រឹក្សា​មួយ​គឺ​ដើម្បី ប្រឹក្សា​រួម​គ្នាអំពី​ទំនួល​ខុសត្រូវ ឳកាស និង​ឧបសគ្គ​នានា​នៅ​ក្នុង​មូលដ្ឋាន រៀន​សូត្រ​ពី​គ្នា​នូវ​គំនិត និង​បទពិសោធន៍​ផ្សេងៗ ហើយ​រៀបចំផែនការ​ដើម្បី​ឆ្លើយតបចំពោះ​ការបញ្ជាក់​ទាំងឡាយ​ដែល​បាន​ទទួល​មក​ពី​ព្រះវិញ្ញាណ ។

  2. ការប្រជុំ​ក្រុមប្រឹក្សា​មួយ​គួរ​តែ​នាំ​ទៅ​រក​ការអនុវត្ត—ផែនការ​ជា​បុគ្គល​និង​ជាក្រុម​ដែល​បំផុស​ដោយ​ព្រះវិញ្ញាណ ដើម្បី​អនុវត្ត​ក្រៅ​ការប្រជុំ​ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះអង្គម្ចាស់ ( សូមមើល គ.និងស. ៤៣:៨–៩ ) ។

  3. ក្រុមប្រឹក្សា​គួរ​ប្រើ​បទគម្ពីរ និង​ប្រសាសន៍​នានា​របស់​ព្យាការី និង​សាវក​ថ្ងៃ​ចុងក្រោយ ពួក​អ្នក​មានសិទ្ធិ​អំណាច​ទូទៅ​និង​ពួក​អ្នក​កាន់​តំណែង​ផ្សេង​ទៀត​ដើម្បី​ដឹកនាំ ហើយ​គាំទ្រ​ក្នុង​ការពិភាក្សា ។ ដោយ​មធ្យោបាយ​នេះ នោះ​ប្រសាសន៍​ដ៏​បំផុស​គំនិត​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​អាច​ជួយ​ដល់​កូរ៉ុម ក្រុម និង​សមាគម​សង្គ្រោះ ឆ្លើយតប​នូវ​រាល់​តម្រូវ​ការ​ដែល​ចាំបាច់​បំផុត ។

  4. ការពិភាក្សា​មិន​គួរ​ប៉ះពាល់​ដល់​ភាពសម្ងាត់ ឬ បញ្ហា​រសើប​ផ្សេងៗ​អំពី​សមាជិក​ម្នាក់​ៗ ឬ​ក្រុមគ្រួសារ​ឡើយ ។

  5. ទោះ​ជា​ការប្រជុំ​ក្រុមប្រឹក្សា​ត្រូវ​បាន​ដឹកនាំ​ដោយ​សមាជិក​ម្នាក់​នៃ​គណៈ​ប្រធាន ឬ​អ្នក​ដឹកនាំ​ក្រុម​ក៏ ដោយ ក៏​គាត់​មិន​ត្រូវ​ចែក​រំលែក​ឡើយ ។ ថ្នាក់​ដឹកនាំ​ណែនាំ​បញ្ហា​មួយ​សម្រាប់​ការពិភាក្សា ហើយ​អញ្ជើញ​គ្រប់​គ្នា​ឲ្យ​ចែក​ចាយ​នូវ​គំនិត និង​បទពិសោធន៍​នានា ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។

  6. នៅ​ពេល​ដែល​គ្មាន​នរណាម្នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​រួម​ផ្តល់​យោបល គ្រប់​​គ្នា​គួរ​តែ​មាន​សេរីភាព​ក្នុង​ការ​ចែកចាយ​នូវ​មតិ និង​គំនិត​នានា​ដោយ​គ្មាន​ការបារម្ភ​ពី​ការ​រិះគន់​ឡើយ ។

  7. បើ​អាច ការអង្គុយ​ជា​រង្វង់​ អាច​ជួយ​បណ្តុះ​នូវ​វិញ្ញាណ​នៃ​ការចែកចាយ ហើយ​និង​ការពិភាក្សា​ដោយ​បើក​ចំហរ ។

ប្រធាន​បទ​នានា​ដែល​អាច​លើក​ឡើង​សម្រាប់​ការប្រជុំ​ក្រុមប្រឹក្សា​នៅ​សប្តាហ៍​ទីមួយ

គំនិត​នានា​សម្រាប់​ប្រធាន​បទ​ដើម្បី​ពិភាក្សា​នៅ​ក្នុង​ការប្រជុំ​ក្រុមប្រឹក្សា អាច​យក​មក​ពី​ក្រុមប្រឹក្សា​វួដ ការប្រជុំ​គណៈ​ប្រធាន ផែនការ​តំបន់ ការបញ្ជាក់​របស់​អ្នក​ដឹកនាំ​មក​ពី​ការបម្រើ​ដល់​សមាជិក និង​ការបញ្ជាក់​នានា​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រធានបទ​ខាងក្រោម​គ្រាន់​តែ​ជា​ការផ្តល់យោបល់​ប៉ុណ្ណោះ ។ ថ្នាក់ដឹកនាំ​អាច​និង​ដឹង​ជាមុន​នូវ​តម្រូវការ​ផ្សេងៗ​ទៀត​ដែល​ពួក​គេ​បាន​ទទួល​ការ​បំផុស​ឲ្យ​លើក​យក​មកពិភាក្សា ។

  • តើ​យើង​អាច​រៀបចំ​អាទិភាព​ទាំងអស់​នូវ​ទំនួលខុស​ត្រូវផ្សេងៗ​របស់​យើង​ឲ្យ​បាន​ល្អ​ប្រសើរ​តាម​របៀបណា ?

  • តើ​យើង​អាច​ខិត​កាន់​តែ​ជិត​ព្រះ ហើយ​ទទួល​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​កាន់​តែ​ច្រើន​នៅ​ក្នុង​ការ​រស់​នៅ និងក្នុង​គេហដ្ឋាន​របស់​យើង​ដោយ​របៀប​ណា ?

  • តើ​យើង​និង​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​មិត្តភក្តិ និង អ្នក​ជិត​ខាង​ដោយ​របៀប​ណា ? ( សូមមើល អាលម៉ា ១៧ ) ។

  • តើ​យើង​អាច​ការពារ​ខ្លួន​យើង និង​ក្រុមគ្រួសារ​យើង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​សមរម្យ ហើយ​និង​រូបអាសគ្រាម​ដោយ​របៀប​ណា ? ( សូមមើល គ. និង ស. ៤២:២២–២៣ ) ។

  • តើ​យើង​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយណែនាំ ហើយ​ពង្រឹង​ដល់​កូនចៅ និង​យុវជន​នៅ​ក្នុង​វួដ​យើង ?

  • តើ​យើង​បង្កើន​សាមគ្គីភាព​នៅ​ក្នុង​កូរ៉ុម ក្រុម ឬ សមាគម​សង្គ្រោះ​យើង​ដោយ​របៀប​ណា ? ( សូម​មើល ម៉ូសាយ ១៨:១៩–២២  ) ។

  • តើ​យើង​អាច​ចូល​រួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ និង​ការថ្វាយ​បង្គំ​ក្នុង​ព្រះវិហារបរិសុទ្ធ​ឲ្យ​បាន​កាន់​តែ​ច្រើន​ដោយ​របៀប​ណា ?

  • តើ​យើង​ទូល​សូម​ជំនួយ​ពី​ព្រះអង្គម្ចាស់ នៅ​ពេល​យើង​ស្វែង​រក​ចម្លើយ​នានា​ចំពោះ​សំនួរ​របស់​យើង និង​ការយល់​ដឹង​ជ្រៅជ្រះ​មួយ​នៃ​ដំណឹង​ល្អ​ដោយ​របៀប​ណា ?

  • តើ​ឪពុកម្តាយ​អាច​ក្លាយ​ជា​អ្នក​ដឹកនាំកាន់តែ​ល្អប្រសើរ​នៅ​ក្នុង​គេហដ្ឋាន​ដោយ​របៀប​ណា ?

  • តើ​យើង​អាច​ពង្រឹង​ទីបន្ទាល់​យើង​ពី​ព្រះអង្គម្ចាស់ និង​ដំណឹងល្អ​របស់​ទ្រង់ និង​ជួយ​ដល់​ក្រុមគ្រួសារ​យើង​មាន​ភាពរឹងមាំ​ខាងព្រលឹង​វិញ្ញាណ​ដោយ​របៀប​ណា ?

  • តើ​ការ​បម្រើ​មាន​អត្ថន័យ​យ៉ាង​ណាដែរ​ ? តើ​យើង​អាច​បម្រើ​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង​ដោយ​របៀប​ណា ? ( សូម​មើល ១ ពេត្រុស ៤:១១ ).

បើ​អាច ថ្នាក់​ដឹកនាំ​អាច​ប្រាប់​សមាជិក​ឲ្យ​ដឹង​ពី​ប្រធាន​បទ​ជា​មុន​ដើម្បី​ពួក​គេ​អាច​រៀបចំ​រួច​ជាស្រេច​ក្នុងការពិភាក្សា ។

កំណត់​ចំណាំ

  1. នែល អិល អាន់ឌើរសិន នៅ​ក្នុង អដ័ាម ស៊ី អូលសុន « Handbook Training Emphasizes Work of Salvation »Ensignលីអាហូណាខែ មេសា ឆ្នាំ​២០១១ ទំព័រ ៧៦ ។

  2. ឌៀថើរ អេស្វ អុជដូហ្វ « You Are My Hands »Ensignលីអាហូណាខែ​ឧសភា ឆ្នាំ​២០១០ ទំព័រ​៦៨ ។