ចូរ​មក​តាម​ខ្ញុំ
តើ​មាន​អ្វី​ខុស​ប្លែក ?


តើ​មាន​អ្វី​ខុស​ប្លែក ? ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ការប្រជុំ​ថ្នាក់​បព្វជិតភាព​មិលគីស្សាដែក និង​ថ្នាក់​សមាគម​សង្គ្រោះ ( ២០១៧ )

តើ​មាន​អ្វី​ខុស​ប្លែក ?

តើ​មាន​អ្វី​ខុស​ប្លែក ?

នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ព្រះ​បាន​ស្ថាបនា​ឡើង​វិញ​នូវ​បព្វជិតភាព និង​បាន​រៀបចំ​កូរ៉ុម​បព្វជិតភាព និង​សមាគម​សង្គ្រោះ​ដើម្បី​ជួយ​សម្រេច​កិច្ចការ​របស់​ទ្រង់ ( សូមមើលម៉ូសេ ១:៣៩ ) ។ ដូច្នេះ នៅ​រាល់​ថ្ងៃ​អាទិត្យ ពេល​យើង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ថ្នាក់​បព្វជិតភាព មិលគីស្សាដែក និង​សមាគម​សង្គ្រោះ យើង​រួមគ្នា​ដើម្បី​ពិភាក្សា និង​ដាក់​ផែនការ​ទៅ​លើ​របៀប​ដែល​យើង​អាច​សម្រេច​កិច្ចការ​របស់​ទ្រង់​បាន​ដោយ​របៀប​ណា ។ នោះ​ជា​មូលហេតុ​ដែល​ការប្រជុំ​នេះ​ត្រូវ​តែ​មាន​លក្ខណៈ​ពិសេស​ច្រើន​ជា​ងថ្នាក់​ធម្មតា ។ វា​ក៏​ជាឳកាស​ដើម្បី​ប្រឹក្សា​អំពី​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ រៀន​ជាមួយ​គ្នា​ពី​ការបង្រៀន​នៃ​អ្នក​ដឹកនាំ​សាសនាចក្រ​អំពី​កិច្ចការ​នោះ ហើយ​រៀបចំ​វា​ឡើង​ដើម្បី​សម្រេច​កិច្ចការ​នោះ ។ ការផ្លាស់ប្តូរ​ចំពោះ​ការប្រជុំ​ថ្ងៃ​អាទិត្យ​ទាំង​នេះ​ នឹង​ជួយ​ពួកយើង​ឲ្យ​បំពេញ​នូវ​គោលបំណង​ទាំង​នេះ ។

កាល​វិភាគ​ប្រចាំ​ខែ

ការប្រជុំ​ថ្ងៃ​អាទិត្យ​នៃ​ថ្នាក់​បព្វជិតភាព និង​សមាគម​សង្គ្រោះ នឹង​ធ្វើ​តាម​កាលវិភាគ​នេះ​ប្រចាំ​ខែ ៖

សប្តាហ៍

គោលបំណង

សប្តាហ៍​ទី​មួយ

ប្រឹក្សា​ជាមួយ​គ្នា​អំពី​ការ​ទទួលខុសត្រូវ ឱកាស និង​ឧបសគ្គ​នានា​ក្នុង​មូលដ្ឋាន ហើយ​ដាក់​ផែនការ​ដើម្បី​ឆ្លើយ​តប

សប្តាហ៍​ទី​ពីរ និង​ទី​បី

សិក្សា​សារលិខិត​ថ្មីៗ​មក​ពី​សន្និសិទ​ទូទៅ​ដែល​បាន​ជ្រើសរើស​ដោយ​គណៈ​ប្រធាន ឬ​ថ្នាក់​ដឹកនាំ​ក្រុម ដោយ​ប៊ីស្សព ឬ ប្រធាន ស្តេក

សប្តាហ៍​ទី​បួន

ចូរពិភាក្សា​អំពី​ប្រធាន​បទ​ពិសេស​មួយ​ដែល​ជ្រើសរើស​ដោយ គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់

សប្ដាហ៍​ទី​ប្រាំ

បង្រៀន​ប្រធាន​បទ​មួយ​ដែល​ជ្រើសរើស​ដោយ​គណៈប៊ីស្សព

ការប្រជុំ​ក្រុម​ប្រឹក្សា​សមាគម​សង្រ្គោះ

គំរូ​មួយ​សម្រាប់​ការប្រជុំ​ទាំងឡាយ​របស់​យើង

នៅ​ក្នុង​ការប្រជុំ​នៃ​ថ្នាក់​បព្វជិតភាព​មិលគីស្សាដែក និង​ថ្នាក់​សមាគម​សង្រ្គោះ​នីមួយៗ យើង​ធ្វើ​តាម​គំរូ​មួយ​ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះ ។

  1. ចែកចាយ​បទពិសោធន៍​ទាំងឡាយជា​លទ្ធផល​មក​ពី​ការ​ចាប់​អារម្មណ៍ និង​ការអញ្ជើញ​បាន​មក​ពី ការប្រជុំ​ថ្នាក់​បព្វជិតភាព​មិលគីស្សាដែក និង​ថ្នាក់​សមាគម​សង្គ្រោះ ( ត្រូវ​បាន​ដឹកនាំ​ដោយ​សមាជិក​នៃ​គណៈប្រធាន ឬ​អ្នក​ដឹកនាំ​ក្រុម ) ។

  2. ប្រឹក្សា​រួម​គ្នា( សប្តាហ៍​ទី​មួយ ត្រូវ​បាន​ដឹកនាំ​ដោយ​សមាជិក​នៃ​គណៈប្រធានមួយ ឬសមាជិក​ក្រុម ) ឬ រៀន​រួមគ្នា​ ( សប្តាហ៍​ទី​បី​និង ទី​បួន​ដឹកនាំ​ដោយ​គ្រូ​ដែល​ត្រូវ​បាន​ហៅ )។

  3. ផែនការ​ដើម្បី​ឆ្លើយ​តបជា​ក្រុម​មួយ ឬ​ជា​បុគ្គល ( ដឹកនាំ​ដោយ​គណៈ​ប្រធាន​មួយ ឬ សមាជិក​ក្រុម ) ។