« ការប្រជុំនៅសប្តាហ៍ទីបួន » ចូរមកតាមខ្ញុំ—សម្រាប់ការប្រជុំថ្នាក់បព្វជិតភាពមិលគីស្សាដែក និងថ្នាក់សមាគមសង្គ្រោះ ( ២០១៧ )
ការប្រជុំនៅសប្តាហ៍ទីបួន
ការប្រជុំនៅសប្តាហ៍ទីបួន
នៅសប្តាហ៍ទីបួនរៀងរាល់ខែ កុរ៉ុម ក្រុម និង សមាគមសង្គ្រោះ ពិភាក្សាគ្នាលើប្រធានមួយដែលបានជ្រើសរើសដោយគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ប្រធានបទទាំងនេះនិងត្រូវបានធ្វើបច្ចុប្បន្នភាពនៅរាល់សន្និសិទទូទៅ ។ ថ្ងៃឈប់សម្រាកគឺជាប្រធានបទសំរាប់ពិភាក្សារហូតដល់សនិ្នសិទទូទៅលើកក្រោយ ។ ថ្នាក់ដឹកនាំ ឬ គ្រូអាចជ្រើសចេញមកពីគោលលទ្ធិ និងសកម្មភាពរៀនសូត្រទាំងឡាយដែលបានផ្តល់យោបល់ដូចខាងក្រោម បញ្ចូលពួកវាចូលគ្នា ឬ បង្កើតថ្មីតាមតំរូវការរបស់ សមាជិក ។
ថ្ងៃឈប់សម្រាកគឺជាថ្ងៃមួយដើម្បីចងចាំនូវអ្វីដែលព្រះបានធ្វើសម្រាប់យើង ។
ពេញមួយប្រវត្តិសាស្ត្រ ព្រះបានភ្ជាប់កិច្ចការដ៏មហស្ចារ្យរបស់ទ្រង់ជាមួយនិងថ្ងៃឈប់សម្រាក ។ កិច្ចការដ៏មហស្ចារ្យទាំងនេះរួមមាន ការបង្កើត ( សូមមើលលោកុប្បត្តិ ២:១–៣ ) ការធ្វើដំណើរចាកចេញនៃកូនចៅអ៊ីស្រាអែលពីប្រទេស អេហ្សីប ( សូមមើលចោទិយកថា ៥:១៥ ) ហើយនិងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ( សូមមើលយ៉ូហាន ២០:១–១៩កិច្ចការ ២០:៧ ) ។ អញ្ជើញសមាជិកដើម្បីពិនិត្យនូវបទគម្ពីរ ហើយពិភាក្សានូវរបៀបដែលការចងចាំនៃព្រឹត្តិការណ៍ទាំងនេះអាចជួយយើងគោរពថ្ងៃឈប់សម្រាក ។ តើមានកិច្ចការដ៏អស្ចារ្យអ្វីខ្លះដែលព្រះបានធ្វើសម្រាប់យើង ? តើយើងអាចចងចាំកិច្ចការទាំងនេះដូចម្តេចខ្លះនៅថ្ងៃឈប់សម្រាក ? ដូចដែលអាចធ្វើបាន អញ្ជើញសមាជិកដើម្បីពិភាក្សាសំនួរទាំងនេះនៅក្នុងគ្រួសាររបស់ពួកគេ ។
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គម្ចាស់នៃថ្ងៃឈប់សម្រាក ។
ថ្ងៃឈប់សម្រាកគឺត្រូវបានហៅថា ថ្ងៃរបស់ព្រះអង្គម្ចាស់ផងដែរ ( សូមមើលវិវរណៈ ១:១០ ) ។ ហេតុអ្វីអ្នកគិតថាព្រះយេស៊ូវគ្រីស្ទត្រូវបានហៅថាព្រះអង្គម្ចាស់នៃថ្ងៃឈប់សម្រាក ? ( សូមមើល ម៉ាថាយ ១២:៨ ) ។ ពិនិត្យមើល ជាមួយគ្នាឡើងវិញនូវខគម្ពីរទាំងឡាយដែលអាចជួយបំផុសសមាជិកឲ្យគិតពីមធ្យោបាយដើម្បីផ្តោតសំខាន់នូវបទពិសោធន៍ទាំងឡាយនៅថ្ងៃឈប់សម្រាករបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ( ឧទាហរណ៍ហេលេមិន ៥:១២អេធើរ ១២:៤១មរ៉ូណៃ ១០:៣២និងគ.និងស. ៦:៣៦–៣៧ ) ។ តើខគម្ពីរផ្សេងទៀតអ្វីខ្លះដែលសមាជិកអាចចែកចាយ ដែលអាចជួយពួកគាត់ផ្តោតសំខាន់ទៅលើព្រះគ្រីស្ទកាន់តែខ្លាំងនៅថ្ងៃឈប់សម្រាក ? តើគោលដៅអ្វីខ្លះដែលយើងអាចដាក់សម្រាប់ជួយយើងផ្តោតអារម្មណ៍លើព្រះអង្គសង្គ្រោះអស់ពេញមួយថ្ងៃឈប់សម្រាក ?
ព្រះយេស៊ូវគ្រីស្ទគឺជាគំរូរបស់យើងនៃការគោរពថ្ងៃឈប់សម្រាក ។
អំឡុងពេលបម្រើរបស់ទ្រង់នៅក្នុងជីវិតរមែងស្លាប់ព្រះអង្គសង្គ្រោះបានឆ្លៀតយកឳកាសជាច្រើនដើម្បីបង្រៀនអំពីថ្ងៃឈប់សម្រាក ។ សុំសមាជិកអាននូវកំណត់ត្រាខាងក្រោម ហើយធ្វើបញ្ជីមួយពីកិច្ចការទាំងឡាយដែលព្រះយេស៊ូវបានធ្វើនៅថ្ងៃឈប់សម្រាក និងគោលការណ៍នានាដែលទ្រង់បានបង្រៀន ៖ លូកា ៦:១–១១១៣:១១–១៧យ៉ូហាន ៥:១–២០៩:១–១៦ ។ តើគោលការណ៍ផ្សេងទៀតអ្វីខ្លះអំពីថ្ងៃឈប់សម្រាកដែលយើងរៀនមកពីខគម្ពីរដូចខាងក្រោម?និក្ខមនំ ២០:៨–១១៣១:១២–១៨អេសាយ ៥៨:១៣–១៤និងគ.និង ស.៥៩:៩–១៩ ។ អញ្ជើញសមាជិកឲ្យចែកចាយនូវអ្វីដែលពួកគាត់អាចធ្វើដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។
សូមមើលផងដែរ រ័សុល អិម ណិលសុន « The Sabbath Is a Delight » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ២០១៥ ទំព័រ ១២៩–៣២ ។
ថ្ងៃឈប់សម្រាកគឺជាថ្ងៃដើម្បីថ្វាយបង្គំ ។
សូមសរសេរពាក្យថ្វាយបង្គំលើក្តារខៀន ហើយសុំសមាជិកក្នុងថ្នាក់ឲ្យសរសេរពាក្យផ្សេងទៀតដែលទាក់ទងនៅក្បែរវា ។ បន្ទាប់មកគូសក្រឡោនបីជាមួយពាក្យពីមុន អំឡុងពេលនិងបន្ទាប់នៅខាងលើក្រឡោននីមួយៗ ។ តើយើងអាចធ្វើអ្វីខ្លះ ពីមុន អំឡុងពេល និងបន្ទាប់ពីព្រះវិហារដើម្បីថ្វាយបង្គំព្រះអង្គម្ចាស់នៅថ្ងៃបរិសុទ្ធរបស់ទ្រង់ ? សមាជិកថ្នាក់អាចអានរួមគ្នា ម៉ូសាយ ១៨:១៧–២៩ និង មរ៉ូណៃ ៦ សម្រាប់យោបល់បន្ថែម ។ សូមអញ្ជើញសមាជិកដើម្បីពិចារណានូវរបៀបដែលអាកប្បកិរិយានិងសកម្មភាពនានារបស់ពួកគាត់នៅថ្ងៃឈប់សម្រាក ជួយពួកគេថ្វាយបង្គំព្រះអង្គម្ចាស់នៅថ្ងៃនោះ ( សូមមើលនិក្ខមនំ ៣១:១៦–១៧ ) ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយក្រុមគ្រួសារនិងសមាជិកវួដរបស់យើងមាននូវបទពិសោធន៍នៃការថ្វាយបង្គំកាន់តែល្អអំឡុងពេលនៃការប្រជុំសាសនាចក្រ ?
ការទទួលទានសាក្រាម៉ង់ អនុញ្ញាតឲ្យព្រះវិញ្ញាណគង់នៅជាមួយយើងជានិច្ច ។
សូមសរសេរនូវសំនួរខាងក្រោមនៅលើក្តារខៀន ៖ តើពិធីសាក្រាម៉ង់មានឥទ្ធិពលចំពោះជីវិតអ្នកយ៉ាងដូចម្តេចខ្លះ ? ដើម្បីឆ្លើយសំនួរនេះ សូមអញ្ជើញសមាជិកឲ្យធ្វើការជាគូរដើម្បីជ្រើសយកនិងពិភាក្សាឃ្លាមួយមកពីការអធិដ្ឋានសាក្រាម៉ង់នៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៧, ៧៩និងប្រឹក្សានៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩ ។ សូមផ្តល់ពេល ឲ្យ គូរនីមួយៗស្វែងរកនូវបទគម្ពីរដែលជួយពួកគេយល់ឃ្លានោះបានកាន់តែល្អប្រសើរ និងពិភាក្សានូវរបៀបដែលពួកគេនឹងឆ្លើយសំនួរនៅលើក្តារខៀន ។ អ្នកក៏អាចអញ្ជើញសមាជិកថ្នាក់ឲ្យជ្រើសនូវទំនុកតម្កើងសាក្រាម៉ង់ដែលគាប់ចិត្ត ហើយច្រៀងជាមួយគ្នា ។
សូមមើលផងដែរ ឈឺរិល អេ អេសភ្លិន « The Sacrament—a Renewal for the Soul »EnsignឬLiahonaខែ វិច្ឆិកា ឆ្នាំ២០១៤ ទំព័រ ១២–១៤ ។
ថ្ងៃឈប់សម្រាកគឺជាថ្ងៃមួយដើម្បីបម្រើអ្នកដទៃ ។
តើយើងអាចរៀនអ្វីខ្លះអំពីការបម្រើអ្នកដទៃនៅថ្ងៃឈប់សម្រាកមកពីរបៀបដែលព្រះអង្គសង្គ្រោះបានបម្រើ និងប្រទានពរដល់អ្នកទាំងឡាយនៅជុំវិញទ្រង់ ? លើកទឹកចិត្តសមាជិកឲ្យពិនិត្យឡើងវិញ និងពិភាក្សា ម៉ាថាយ ៩:១០–១៣ លូកា ១៩:១–៩ យ៉ូហាន ១១:៣២–៤៦ ១៣:១–៥, ១២–១៧ និង នីហ្វៃ៣ ១៧:៥–១០ ។ សុំសមាជិកឲ្យគិតអំពីបទគម្ពីរទាំងនេះនៅពេលពួកគាត់ពិចារណាពីរបៀបដែលពួកគាត់អាចបម្រើនៅថ្ងៃឈប់សម្រាក ។ ឧទាហរណ៍ ពួកគាត់អាចបម្រើសមាជិកគ្រួសារ ទាក់ទងទៅបុគ្គល និងក្រុមគ្រួសារដែលពួកគេបម្រើក្នុងនាមជាគ្រូបង្រៀនតាមផ្ទះ និងគ្រូបង្រៀនសួរសុខទុក្ខ ធ្វើកិច្ចការពង្សប្រវត្តិ ទៅសួរសុខទុក្ខអ្នកឈឺ ឬចែកចាយដំណឹងល្អ ។ ប្រហែលជាសមាជិកអាចមាននូវក្រុមប្រឹក្សាគ្រួសារមួយដើម្បីដាក់ផែនការពីរបៀបដែលពួកគាត់អាចបម្រើអ្នកដទៃនៅថ្ងៃឈប់សម្រាក ។