គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៥–១១ ខែ មេសា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣០-៣៦ ៖ « អ្នក​ត្រូវ​បាន​ហៅដើម្បី​ឲ្យទៅ​ផ្សាយ​ដំណឹងល្អ​របស់​យើង »


« ថ្ងៃទី ៥–១១ ខែ មេសា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣០-៣៦ ៖ ‹ អ្នក​ត្រូវ​បាន​ហៅដើម្បី​ឲ្យទៅ​ផ្សាយ​ដំណឹងល្អ​របស់​យើង ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ឆ្នាំ ២០២០ )

« ថ្ងៃទី ៥–១១ ខែ មេសា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣០-៣៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​សាសនាចក្រ​កាល​ពី​មុន

ថ្ងៃទី ៥–១១ ខែ មេសា

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០–៣៦

« អ្នក​ត្រូវ​បាន​ហៅដើម្បី​ឲ្យទៅ​ផ្សាយ​ដំណឹងល្អ​របស់​យើង »

នៅ​ពេល​អ្នក​សិក្សា​គោលលទ្ធិ និង សេចក្តី​សញ្ញា ៣០-៣៦ ជាមួយ​កុមារ​នៅ​ក្នុង​ថ្នាក់​ប្រកបដោយ​ការ​អធិស្ឋាន​នៅ​ក្នុង​ចិត្ត នោះ​ព្រះវិញ្ញាណ​អាច​ផ្ដល់​គំនិត​យោបល់​ដល់​អ្នក​អំពី​របៀប​ដើម្បី​បង្រៀន​ពួកគេ ។ ស្វែងរក​គំនិត​យោបល់​បន្ថែម​នៅ​ក្នុង​គម្រោង​មេរៀន​នេះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​កាន់​រូបភាព​របស់​អ្នក​ផ្សព្វផ្សាយសាសនា ហើយ​សុំ​ឲ្យ​កុមារ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​កិច្ចការ​ផ្សព្វផ្សាយសាសនា ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:២-៣, ៦-១០

ខ្ញុំ​អាច​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សូម្បី​តែ​កុមារ​តូចៗ​ក៏​អាច​ចែកចាយ​សាក្សី​របស់​ពួកគេ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។ ​តើ​អ្នក​អាច​ប្រើ​ខគម្ពីរ​ទាំងនេះ​ដើម្បី​ជួយ​បំផុសគំនិត​ពួកគេ​ឲ្យ​ធ្វើ​ដូច្នោះ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ព្យាយាម​និយាយ​ឃ្លា​មួយ​ដូចជា « ព្រះស្រឡាញ់​អ្នក » ដោយ​បិទ​មាត់​របស់ពួកគេ ។ សូម​ចង្អុល​បង្ហាញ​ថា​យើ​ងមិន​អាច​បង្រៀន​មនុស្ស​អំពី​ដំណឹងល្អ​បាន​ទេ បើ​យើង​មិន​បើក​មាត់​របស់​យើង​នោះ ។ សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៣:៨-១០ ហើយ​អញ្ជើញ​កុមារ​ឲ្យ​បើក​មាត់​របស់​ពួកគេ​គ្រប់ពេល​ពួកគេ​ស្ដាប់​ឮ​ឃ្លា « បើក​មាត់​របស់​អ្នក » ។ ហេតុអ្វី​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​បើក​មាត់​របស់​យើង ហើយ​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ​ដូច្នេះ ?

  • សូមខ្សឹប​អ្វីមួយ​ដោយ​ស្ងាត់ៗ​ចំពោះ​កុមារ ដូចជា « យ៉ូសែប ស៊្មីធ​គឺ​ជា​ព្យាការី​នៃ​ព្រះ » ហើយ​សុំ​ឲ្យ​ពួកគេ​រំឭក​អ្វី​ដែល​អ្នក​បាន​និយាយ ។ បន្ទាប់មក​ពួកគេនិយាយ​ឃ្លា​ដដែល​នោះ​ដោយ​សម្លេង​ខ្លាំងៗ ។ សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៣:២ ។ សូម​ជួយ​កុមារ​យល់​ថា « ការ​បន្លឺ​សំឡេង​[ របស់​យើង ]​ឡើង» មានន័យ​ថា​មិន​ត្រូវ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រាប់​អ្នកដទៃ​អំពី​ព្រះយេស៊ូវគ្រីស្ទ ព្រះគម្ពីរ​មរមន និង​សេចក្ដីពិតនៃ​ដំណឹងល្អ​ដទៃទៀតឡើយ ។

  • សូម​ដាក់​តុក្កតា​ក្រដាស ឬ​រូបភាព​របស់​មនុស្ស​នៅ​ជុំ​វិញ​ថ្នាក់ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្វែងរក​មនុស្ស ហើយ​ប្រមូល​ផ្ដុំ​ពួកគេ​ឲ្យមក​ខាង​មុខ​ថ្នាក់ ។ សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៣:៦ ហើយ​ពន្យល់​អំពី​អត្ថន័យ​ដែល​ព្រះអម្ចាស់​នឹង « ប្រមូល​ផ្ដុំ​មនុស្ស​ជម្រើស [ របស់​ទ្រង់ ] » ។ សូម​ថ្លែង​ទីបន្ទាល់​ថា យើងអាច​ជួយ​ប្រមូល​ផ្ដុំ​រាស្ត្រ​មក​កាន់​ព្រះអម្ចាស់ នៅពេល​យើង​ចែកចាយ​ដំណឹងល្អ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​អំពី​ការចែកចាយ​ដំណឹងល្អ ដូចជា​បទ « ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ផ្សាយ​សាសនា​ពេល​នេះ » ( សៀវភៅ​ចម្រៀង​កុមារទំព័រ ៩០ ) ។ សូម​ជួយ​កុមារ​គិត​អំពី​វិធី​ដែល​ពួកគេ​អាច​ជួយ​មនុស្ស​ដទៃ​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១២–១៧

ខ្ញុំ​អាច​ស្ថាបនា​ជីវិត​របស់​ខ្ញុំ​នៅ​ក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ដំបូន្មាន​ដែល​ព្រះអម្ចាស់​ប្រទានដល់ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ស្ថាបនា​ជីវិត​របស់​ពួកគេ​នៅលើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​កុមារ​នូវ​រូបភាព​នៃ​គ្រឹះ​អគារ​មួយ ហើយ​សុំ​ឲ្យ​ពួកគេ​ពិពណ៌នា​អំពី​វា ។ ហេតុអ្វី​ក៏​អគារ​មួយ​ចាំបាច់​ត្រូវ​មាន​គ្រឹះ​រឹងមាំ​ខ្លាំង​ដូច្នេះ ? សូម​អាន​ជាមួយ​កុមារ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៣:១២-១៣ ហើយ​ពន្យល់​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​ស្ថាបនា​ជីវិត​យើង​នៅលើ​ដំណឹង​ល្អ​របស់​ទ្រង់ ។ សូម​ជួយ​កុមារ​គិត​អំពី​វិធី​មួយ​ចំនួន​ដែល​ពួកគេ​អាច​ស្ថាបនា​ជីវិត​របស់ពួកគេ​នៅលើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  • សូម​ផ្ដល់​ឲ្យ​កុមារ​នូវ​វត្ថុ​មួយចំនួន​ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​ស្ថាបនា​ប៉ម​មួយ ដូចជា​ដុំឈើ ឬ​កែវជ័រ ។ សូម​ដាក់​ស្លាក​ឈ្មោះ​វត្ថុ​នីមួយៗ​ដោយ​រូបភាព​មួយ ដែល​តំណាង​ឲ្យ​អ្វីៗ​ដែល​ព្រះអម្ចាស់​បាន​មានបន្ទូល​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៣:១៤-១៧ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​សង់​ប៉ម​មួយ នៅពេល​អ្នក​និយាយ​ជាមួយ​ពួកគេ​អំពី​របៀប​ដែល​វត្ថុ ទាំងនេះ​ជួយ​យើង​ស្ថាបនា​ជីវិត​របស់​យើង​នៅលើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០:១–២

ខ្ញុំ​គួរ​តែ​ផ្ដោត​ទៅលើ​របស់​ផង​ទាំងឡាយ​នៃ​ព្រះ ជាង​ទៅលើ​របស់ផង​ទាំងឡាយ​ខាង​លោកិយ ។

ដំបូន្មាន​របស់ព្រះអម្ចាស់​ចំពោះ ដាវីឌ វិតមើរ នៅក្នុង កណ្ឌ ៣០ អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​បន្ដនៅ​ស្មោះត្រង់​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣០:១ ជាមួយ​គ្នា ហើយ​សុំ​ឲ្យ​កុមារ​សង្ខេប​តាម​សម្ដី​របស់ពួកគេ​ផ្ទាល់​អំពី​ដំបូន្មាន​ដែល ព្រះអម្ចាស់​បាន​ប្រទាន​ទៅដល់ ដាវីឌ វិតមើរ ។ តើ​យើង​ពេល​ខ្លះ « ខ្លាច​មនុស្ស » ឬ​បារម្ភ​អំពី​ការ​គិត​របស់អ្នក​ដទៃ ជាជាង​ធ្វើ​នូវ​អ្វី​ដែល​យើង​ដឹង​ថា​យើង​គួរ​តែ​ធ្វើ​តាម​របៀប​ណាខ្លះ ?

  • ចូរ​សុំ​កុមារ​ឲ្យ​សាកល្បង​ធ្វើកិច្ចការ​ពីរ​ក្នុង​ពេល​តែ​មួយ ដូចជា​សូត្រ​មាត្រា​នៃ​សេចក្ដីជំនឿ ខណៈ​ពេល​កំពុង​សរសេរ​ឈ្មោះ​របស់​កុមារ​ទាំងអស់​នៅ​ក្នុង​ថ្នាក់ ។ ចូរ​សួរ​ពួកគេ​ថា​ហេតុអ្វី​បាន​វា​ពិបាក​ដើម្បី​ផ្ដោត​ទៅលើ​កិច្ចការ​ដំបូង​គេ ។ តើ « របស់​ផង​ទាំងឡាយ​នៃ​ផែនដី » មួយចំនួន (គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:២) ដែល​អាច​រារាំង​យើង​មិន​ឲ្យ​ចងចាំ​ព្រះយេស៊ូវ និង​ដំណឹងល្អ​របស់​ទ្រង់​មាន​អ្វីខ្លះ? តើ​យើង​អាច​រក្សា​ការ​ផ្ដោត​ទៅលើ​ទ្រង់​ជាជាង​រឿង​មិន​សូវ​សំខាន់​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០-៣៤

ខ្ញុំ​អាច​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

កុមារ​ជាច្រើន​នៅក្នុង​សាសនាចក្រ​ទន្ទឹង​ចាំ​បម្រើ​បេសកម្មពេញ​ម៉ោង ឬ​បេសកកម្ម​សេវាកម្ម ។ បទពិសោធន៍​របស់​អ្នក​ផ្សព្វផ្សាយសាសនា​ថ្លែង​នៅ ក្នុង កណ្ឌ ៣០-៣៤ អាច​ជួយ​ពួកគេ​ឲ្យ​រៀបចំខ្លួន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​សមាជិក​វួដ​ម្នាក់​ឲ្យ​រៀន​អំពី​អ្នក​ផ្សព្វផ្សាយ​ម្នាក់​ដែល​បាន​ហៅ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៣០-៣៤ហើយ​ចែកចាយ​ជាមួយ​នឹង​កុមារ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ( សូមមើល « សម្លេង​នៃ​ការ​ស្ដារឡើងវិញ ៖ ទីបន្ទាល់​អ្នក​ផ្លាស់ប្រែចិត្តជឿ​ជំនាន់​មុន » នៅក្នុង ចូរ​មក​តាម​ខ្ញុំ​សម្រាប់​បុគ្គល និង​ក្រុមគ្រួសារឬ « The Faith and Fall of Thomas MarshEzra Thayer: From Skeptic to BelieverOrson Pratt’s Call to Serveបរិបទ​ការ​ស្ដារឡើងវិញ​៥៤-៦៩ ) ។

  • សូម​គូរ​រូប​មាត់ធំ​មួយ​នៅ​លើ​ក្ដារខៀន ហើយ​ជួយ​កុមារ​ឲ្យ​ស្វែងរក​នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៣:៨-១០ ការ​សន្យា​របស់​ព្រះអម្ចាស់​ចំពោះ​យើង នៅពេល​យើង​បើក​មាត់​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹងល្អ ។ សូម​ឲ្យ​កុមារ​សរសេរ​ការ​សន្យា​ទាំងនេះ​នៅលើ​ក្ដារខៀន ហើយ​ជួយ​ពួកគេ​យល់​ថា​ការ​សន្យា​ទាំង​នេះ​មានអត្ថន័យ​អ្វីខ្លះ ។ ចូរ​សុំ​ឲ្យ​កុមារ​ម្នាក់ៗ​សរសេរ​នៅ ក្នុង​មាត់​នោះ​អំពី​សេចក្ដីពិត​មួយ ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​អ្នកដទៃ ។

  • សូម​បង្ហាញ​រូបភាព​ត្រែ​មួយ ហើយ​និយាយ​អំពី​អត្ថន័យ​ដើម្បី​ប្រកាស​ដំណឹងល្អ « ហាក់ដូចជា​ដោយ​សម្លេង​ត្រែ » ។ តើ​យើង​អាច « បន្លឺ » សម្លេង​របស់​យើង ? [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៣:២៣៤:៦ ) ។

  • ចូរ​សុំ​ឲ្យ​កុមារ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​កំពុង​រៀបចំ​ខ្លួន​ដើម្បី បម្រើ​បេសកកម្ម​នៅ​ថ្ងៃ​ណា​មួយ ។ បើ​ពួកគេ​ស្គាល់​នរណា​ម្នាក់ ( ប្រហែលជា​សមាជិក​គ្រួសារ ) ដែល​កំពុង​បម្រើ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្រាប់​អំពី​បទពិសោធន៍​របស់ពួកគេ ។ ឬ​អញ្ជើញ​អ្នក​ផ្សព្វផ្សាយសាសនា អ្នកត្រឡប់ពី​បេសកកម្ម ឬ​មនុស្ស​ម្នាក់​ដែល​កំពុង​រៀបចំ​ចូល​បេសកកម្ម​ឲ្យ​ចែកចាយ​នូវ​ភាព​អង់អាច​របស់ពួកគេ​ចំពោះ​កិច្ចការ​ផ្សព្វផ្សាយសាសនា ។ សូម​ចែកចាយ​បទពិសោធន៍​របស់​អ្នក​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ រួមទាំង​បទពិសោធន៍​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

    កុមារាកំពុងលេង

    ខ្ញុំ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្ត​របស់​ខ្ញុំ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១២–១៧

ខ្ញុំ​អាច​ស្ថាបនា​ជីវិត​របស់​ខ្ញុំ​នៅ​ក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

បើ​កុមារ​អាច​រៀន​តាំង​ពី​វ័យ​ក្មេង​អំពី​របៀប​ដើម្បី​ស្ថាបនា​ជីវិត​របស់ពួកគេ​នៅ លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ពួកគេ​ទំនង​ជា​កាន់តែ​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ទ្រង់ ។ ដំបូន្មាន​ដែល​ផ្ដល់​ឲ្យ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អាច​ជួយ​ពួកគេ​បាន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​យក​វត្ថុ​រឹង​ខុសគ្នា​មក ថ្នាក់​រៀន ដូចជា​សត្វដែល​ញាត់​ឲ្យ​ណែន អេប៉ុង ដីឥដ្ឋ និង​ថ្ម​មួយដុំ ។ សូមអនុញ្ញាត​ឲ្យ​កុមារ​លើក​របស់នោះម្តងមួយៗ ។ ចូរ​សុំ​ឲ្យ​ពួកគេ​រកមើល​នៅ​ក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៣:១២-១៣ ដើម្បី​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​ពិពណ៌នា​អំពី​ដំណឹងល្អ​របស់ទ្រង់ ។ ហេតុអ្វី « ថ្ម » ជាពាក្យ​ល្អ​មួយ​ដើម្បី​ពិពណ៌នា​ដំណឹងល្អ ? តើ​យើង​អាច​ស្ថាបនា​ជីវិត​របស់​យើង​នៅលើ​ថ្ម​នៃ​ដំណឹងល្អ​ដោយ​របៀប​ណា ?

  • សូម​ជួយ​កុមារ​អាន គោលលទ្ធិ និងសេចក្តីសញ្ញា៣៣:១២-១៧ ហើយ​ស្វែងរក​វត្ថុ​ដែល​យើងអាច​ធ្វើ​ដើម្បី​ស្ថាបនា​ជីវិត​របស់​យើង​នៅលើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គូររូប​មួយ​អំពី​អ្វី​មួយ​ដែល​ពួកគេ​ស្វែងរក ហើយ​ប្រាប់​ពួកគេ​ឲ្យទាយ ពីរូបគំនូររបស់គ្នាទៅ​វិញ​ទៅមក ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូមអញ្ជើញ​កុមារ​ឲ្យ​ធ្វើ​ដូចជា​អ្នក​ផ្សព្វផ្សាយសាសនា​តាមរយៈ​ការ​ចែកចាយ​ជាមួយ​នឹង​គ្រួសារ​របស់ពួកគេ​នូវ​អ្វីមួយ​ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា​នៅ​ថ្ងៃនេះ ។

ការអភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

សូម​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​សន្យា ។ នៅ​ពេល​អ្នក​អញ្ជើញ​កុមារ​ឲ្យ​រស់នៅ​តាម​គោលការណ៍​មួយ សូម​ចែកចាយ​ការសន្យា​នានា​ដែល​ព្រះ​បាន​ធ្វើ​ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​តាម​គោលការណ៍​នោះ ។ ឧទាហរណ៍ អ្នកអាច​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នកទាំងឡាយ​ដែល​បើក​មាត់​របស់ពួកគេ ហើយ​ចែកចាយ​ដំណឹងល្អ ។