« ថ្ងៃទី ២៩ ខែ មីនា– ថ្ងៃទី៤ ខែ មេសា ។ អ៊ីសស្ទើរ ៖ ‹ យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៩ ខែ មីនា– ថ្ងៃទី៤ ខែ មេសា ។ អ៊ីសស្ទើរ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៩ ខែ មីនា–ថ្ងៃទី ៤ ខែ មេសា
បុណ្យអ៊ីស្ទើរ
« យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ »
ថ្នាក់អង្គការបឋមសិក្សាបុណ្យអ៊ីស្ទើរ គឺ ឱកាសដ៏ល្អដើម្បីមជួយកុមារពង្រឹងជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ សូមស្វែងរកការណែនាំរបស់ព្រះអម្ចាស់អំពីរបៀបដើម្បីធ្វើដូច្នោះ ។ អ្នកអាចស្វែងរកគំនិតយោបល់នៅក្នុងគម្រោងមេរៀននេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារចែកចាយជាមួយនឹងអ្នកអំពីអ្វីដែលពួកគេដឹងអំពីមូលហេតុដែលយើងប្រារព្ធបុណ្យអ៊ីសស្ទើរ ។ ចូរសួរពួកគេអំពីអ្វីដែលគ្រួសាររបស់ពួកគេធ្វើដើម្បីប្រារព្ធការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនៅរដូវបុណ្យអ៊ីសស្ទើរ ។ ឬឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេកំពុងរៀនអំពីព្រះយេស៊ូវគ្រីស្ទនៅផ្ទះ និងនៅក្នុងព្រះគម្ពីរ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:១១-១៧
ដោយសារតែព្រះយេស៊ូវគ្រីស្ទ ខ្ញុំនឹងរស់ឡើងវិញម្តងទៀត ។
នៅពេលអ្នកបង្រៀនកុមារអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:១១-១៧ អាចជួយអ្នកពន្យល់អំពីអត្ថន័យដើម្បីរស់ឡើងវិញ ។ ខគម្ពីរទាំងនេះក៏អាចជួយស្ថាបនាសេចក្ដីជំនឿរបស់ពួកគេ ដើម្បីពួកគេនឹងត្រូវបានរស់ឡើងវិញនៅថ្ងៃមួយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពនៃការសុគត ការបញ្ចុះសព និងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ៥៧, ៥៨ និង ៥៩ ) ។ សូមសួរកុមារថា តើពួកគេដឹងអ្វីខ្លះអំពីព្រឹត្តិការណ៍ទាំងនេះ ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវបានសុគតសម្រាប់យើង ហើយបានរស់ឡើងវិញពីសុគត ដើម្បីយើងទាំងអស់គ្នាអាចត្រូវបានរស់ឡើងវិញ បន្ទាប់ពីយើងស្លាប់ ។
-
សូមគិតអំពីកម្មវត្ថុមេរៀន ដែលអាចជួយកុមារយល់អំពីអ្វីដែលបានកើតឡើង នៅពេលយើងស្លាប់ ( វិញ្ញាណ និងរូបកាយរបស់យើងបានបំបែកចេញពីគ្នា ) ហើយនៅពេលយើងត្រូវបានរស់ឡើងវិញ ( វិញ្ញាណ និងរូបកាយរបស់យើងត្រឡប់មកផ្គុំគ្នាវិញ ) ។ ឧទាហរណ៍ តើមានអ្វីខ្លះកើតឡើង នៅពេលយើងដកថ្មពិលចេញពីពិល ឬដកទឹកខ្មៅចេញពីប៊ិច ? តើមានអ្វីកើតឡើងនៅពេលរបស់ទាំងនេះត្រូវបានផ្គុំគ្នាឡើងវិញ ?
-
សូមអានទៅកាន់កុមារចេញពី គោលលទ្ធិ និង សេចក្ដី សញ្ញា ១៣៨:១៧ ៖ « វិញ្ញាណ និងរូបកាយត្រូវរួបរួមគ្នា ដោយមិនបែកបាក់ទៀតឡើយ ប្រយោជន៍ឲ្យពួកគេអាចបានទទួលភាពពោរពេញនៃសេចក្ដីអំណរ » ។ ហេតុអ្វីយើងមានអំណរគុណចំពោះរាងកាយរបស់យើង ? សូមចែកចាយអំណរដែលអ្នកមានអារម្មណ៍ដឹងថា យើងទាំងអស់គ្នានឹងត្រូវបានរស់ឡើងវិញ ហើយមានរូបរាងកាយម្ដងទៀត ។
-
សូមច្រៀងជាមួយគ្នានូវចម្រៀងមួយអំពីការរស់ឡើងវិញ ដូចជាបទ « តើព្រះយេស៊ូវរស់ឡើងវិញឬ ? » ឬ « ព្រះយេស៊ូវបានរស់ឡើងវិញ » (សៀវភៅចម្រៀងកុមារ ៤៤, ៤៥ ) ។ សូមផ្ដល់កុមារនូវរូបភាពដែលតំណាងឲ្យពាក្យ ឬឃ្លានៅក្នុងចម្រៀង ( ឧទាហរណ៍ សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ៥៩ ៦០ និង ៦១ ) ហើយអញ្ជើញពួកគេឲ្យកាន់រូបភាពឡើង នៅពេលពួកគេច្រៀងទំនុកទាំងនេះ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១១-២៤, ១១០:១-៧, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–១៧
ព្យាការី យ៉ូសែប ស៊្មីធបានមើលឃើញព្រះយេស៊ូវគ្រីស្ទ ។
របៀបមួយដើម្បីជួយកុមារពង្រឹងសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ គឺត្រូវចែកចាយជាមួយពួកគេនូវទីបន្ទាល់របស់យ៉ូសែប ស្ម៊ីធ ៖ « ទ្រង់មានព្រះជន្មរស់ ! ដ្បិតយើងខ្ញុំបានឃើញទ្រង់ គង់នៅខាងស្ដាំព្រហស្តនៃព្រះ» (គ និង ស ៧៦:២២–២៣ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
បង្ហាញរូបភាពនៃការមិនិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធដល់កុមារ ( សូមមើល គម្រោងមេរៀនខែមករា ទី ៤-១០ នៅក្នុង ចូរមកតាមខ្ញុំសម្រាប់បុគ្គល និងក្រុមគ្រួសារ ) ។ សូមអញ្ជើញកុមារឲ្យប្រាប់អ្នកអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងរូបភាព ហើយសួរពួកគេឲ្យស្វែងរកព្រះយេស៊ូវគ្រីស្ទ ។ ចូរសួរកុមារបើសិនជាពួកគេដឹងអំពីគ្រាផ្សេងទៀតដែលយ៉ូសែប ស្ម៊ីធបានមើលឃើញព្រះអង្គសង្គ្រោះ ។ សូមប្រាប់អំពីបទពិសោធន៍ដែលបានពិពណ៌នានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១១-២៤, ១១០:១-៧ តាមពាក្យសម្ដីរបស់អ្នកផ្ទាល់ ។ សូមប្រាប់កុមារអំពីរបៀបដែលបទគម្ពីរទាំងនេះស្ថាបនាសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ។
-
នៅពេលកុមារផាត់ពណ៌ទំព័រសកម្មភាពក្នុងសប្ដាហ៍នេះ សូមអានឲ្យពួកគេស្តាប់នូវបទគម្ពីរដែលយោងនោះ ។ សូមប្រាប់ព័ត៌មានលម្អិតនៅក្នុងរូបភាព ដែលត្រូវបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។ សូមថ្លែងទីបន្ទាល់ទៅកាន់កុមារថា ព្យាការី យ៉ូសែប ស៊្មីធបានមើលឃើញព្រះយេស៊ូវគ្រីស្ទ ហើយនេះគឺជាមូលហេតុមួយដែលយើងដឹងថាព្រះយេស៊ូវមានព្រះជន្មរស់ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១១-២៤, ១១០:១-១០, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–១៧
ព្យាការី យ៉ូសែប ស៊្មីធបានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។
បេសកកម្មដ៏សំខាន់បំផុតរបស់ព្យាការី គឺត្រូវថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ សូមជួយកុមារស្ថាបនាជំនឿរបស់ពួកគេទៅលើព្រះអង្គសង្គ្រោះតាមរយៈការរៀនសូត្រចេញមកពីទីបន្ទាល់របស់យ៉ូសែប ស្ម៊ីធអំពីទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
វគ្គគម្ពីរដូចខាងក្រោមពិពណ៌នាអំពីគ្រាដែលព្រះយេស៊ូវគ្រីស្ទបានលេចមកកាន់យ៉ូសែប ស្ម៊ីធ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១១-២៤, ១១០:១-១០, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–១៧ ។ នៅលើក្ដារខៀន សូមរៀបរាប់សេចក្ដីពិតមួយចំនួនដែលយើងរៀនអំពីព្រះអង្គសង្គ្រោះចេញមកពីខគម្ពីរទាំងនេះ ។ សូមអញ្ជើញកុមារឲ្យប្រាប់ថាខគម្ពីរមួយណាបង្រៀនអំពីសេចក្ដីពិតដែលបានរៀបរាប់នៅលើក្ដារខៀន ។ តើយើងរៀនអ្វីខ្លះទៀតអំពីព្រះយេស៊ូវគ្រីស្ទតាមរយៈបទពិសោធន៍របស់យ៉ូសែប ស្ម៊ីធ ?
-
នៅលើទំព័រសកម្មភាពសប្ដាហ៍នេះ សូមជួយកុមារផ្គូផ្គងរូបភាពជាមួយនឹងខគម្ពីរ ។ ហេតុអ្វីវាជាពរជ័យមួយដើម្បីដឹងថាយ៉ូសែប ស្ម៊ីធបានមើលឃើញព្រះអង្គសង្គ្រោះរស់ឡើងវិញ ? សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្រះយេស៊ូវ គ្រីស្ទ មានព្រះជន្មរស់ ហើយថាយ៉ូសែប ស្ម៊ីធគឺជាព្យាការីម្នាក់ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣:៤៩; ៨៨:១៤-១៧; ១៣៨:១១, ១៤-១៧
ដោយសារតែព្រះយេស៊ូវគ្រីស្ទ ខ្ញុំនឹងរស់ឡើងវិញម្តងទៀត ។
តើអ្នកនឹងជួយកុមារមានអំណរគុណខ្លាំងចំពោះអំណោយទាននៃការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះចំពោះយើងទាំងអស់គ្នាដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមចាត់វគ្គគម្ពីរដូចខាងក្រោមឲ្យកុមារម្នាក់ៗគោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣:៤៩, ៨៨:១៤-១៧;២៧ , ១៣៨:១១, ១៤-១៧ ។ សូមអញ្ជើញកុមារឲ្យស្រាវជ្រាវខគម្ពីរពួកគេដើម្បីស្វែងរកឃ្លាមួយដែលពួកគេមានអារម្មណ៍ថាចាប់បានសារលិខិតនៃបុណ្យអ៊ីសស្ទើរ ។ សូមឲ្យពួកគេចែកចាយគំនិតរបស់ពួកគេ ។ បើមានពេល សូមឲ្យពួកគេធ្វើកាតអំពីរូបភាពនៃឃ្លាដែលពួកគេបានរកឃើញ ដែលពួកគេអាចឲ្យទៅសមាជិកគ្រួសារ ឬមិត្តភក្ដិ ។
-
ចូរសួរកុមារអំពីរបៀបដែលពួកគេនឹងពន្យល់ទៅកាន់ប្អូនៗ ឬមិត្តម្នាក់ អំពីអត្ថន័យដែលត្រូវបានរស់ឡើងវិញ ។ សម្រាប់គំនិតយោបល់ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៨:១៤-១៧ ជាមួយគ្នា ហើយពិចារណាអំពីសំណួរដូចតទៅនេះ ៖ តើអ្វីនឹងកើតឡើងចំពោះវិញ្ញាណ និងរូបកាយរបស់យើង នៅពេលយើងស្លាប់ ? តើអ្វីខ្លះកើតឡើង បន្ទាប់ពីយើងបានរស់ឡើងវិញ ? តើព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យកើតមានការរស់ឡើងវិញដោយរបៀបណា ?
-
សូមបង្ហាញវីដេអូ « Because He Lives » (ChurchofJesusChrist.org ) ហើយចូរឲ្យកុមារចែកចាយពីរបៀបដែលពួកគេមានអារម្មណ៍អំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ពួកគេ ។
Lord of Prayer ដោយ យ៉ុងសាំង គីម
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០-១៣, ១៩:១៦-១៩, ៤៥:៣-៥, ៥៨:៤២-៤៣
តាមរយៈព្រះយេស៊ូវគ្រីស្ទ ខ្ញុំអាចត្រូវបានអភ័យទោសពីអំពើបាបរបស់ខ្ញុំ ។
បន្ថែមពីលើការសង្គ្រោះយើងពីសេចក្ដីស្លាប់ខាងរូបកាយ នោះព្រះយេស៊ូវគ្រីស្ទបានផ្ដល់ផ្លូវមួយសម្រាប់យើងបានសង្គ្រោះពីសេចក្ដីស្លាប់ខាងវិញ្ញាណ — និយាយម្យ៉ាងទៀត ត្រូវបានអភ័យទោសពីអំពើបាបរបស់យើង ហើយត្រឡប់ទៅកាន់វត្តមានរបស់ព្រះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរនៅលើក្ដារខៀននូវក្បាលរឿងពីរស្រដៀងគ្នាដូចនេះ ៖ អ្វីដែលព្រះអង្គសង្គ្រោះបានធ្វើ និង អ្វីដែលខ្ញុំត្រូវធ្វើ ។ សូមអញ្ជើញកុមារម្នាក់ៗឲ្យស្រាវជ្រាវវគ្គបទគម្ពីរមួយដូចខាងក្រោម ដើម្បីស្វែងរកអ្វីមួយដែលស្ថិតនៅក្រោមក្បាលរឿងទាំងនេះ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០-១៣, , ១៩:១៦-១៩, , ៤៥:៣-៥, ៥៨:៤២-៤៣ ។ សូមចែកចាយអំណរ និងការដឹងគុណរបស់អ្នកចំពោះអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើង ។
-
សូមជួយកុមារឲ្យរៀនអំពីមាត្រានៃសេចក្តីជំនឿទីបី ។ អ្នកអាចជួយពួកគេទន្ទេញចាំវាដោយការបង្ហាញរូបភាពដែលត្រូវទៅនឹងឃ្លាសំខាន់ៗ ។
-
សូមបង្ហាញវីដេអូ « The Shiny Bicycle » ( ChurchofJesusChrist.org ) ឬប្រាប់រឿងផ្ទាល់ខ្លួនអ្នក អំពីកុមារម្នាក់ដែលបានធ្វើការជ្រើសរើសខុស បន្ទាប់មកប្រែចិត្ត ។ សូមជួយកុមារពិភាក្សាអំពីអ្វីដែលកុមារនៅក្នុងរឿងបានធ្វើដើម្បីទទួលបានការអភ័យទោស ។ តើព្រះអង្គសង្គ្រោះបានធ្វើឲ្យយើងទទួលការអភ័យទោសយ៉ាងដូចម្ដេច ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមជួយកុមារគិតអំពីអ្វីដែលពួកគេអាចធ្វើដើម្បីប្រាប់មនុស្សដទៃទៀត—ជាពិសេសសមាជិកគ្រួសាររបស់ពួកគេ— អ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើង ។ ចូរសុំឲ្យពួកគេចែកចាយជាមួយអ្នកនូវអ្វីដែលពួកគេបានធ្វើ នៅពេលអ្នកជួបគេនៅលើកក្រោយ ។
ការកែលម្អការបង្រៀនរបស់យើង
កុមារទទួលបានប្រយោជន៍ពីការធ្វើរឿងសារឡើងវិញ ។ សូមកុំស្ទាក់ស្ទើរដើម្បីធ្វើសកម្មភាពនោះដដែលៗជាច្រើនដងឡើយ ជាពិសេសជាមួយនឹងកុមារតូចៗ ។ ការធ្វើសារឡើងវិញដដែលៗនឹងជួយកុមារឲ្យចងចាំអ្វីដែលពួកគេកំពុងរៀន ។