« ថ្ងៃទី ២២–២៨ ខែ មីនា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩ ៖ ‹ ព្រះយេស៊ូវ គ្រីស្ទនឹងប្រមូលរាស្ត្ររបស់ទ្រង់ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២២–២៨ ខែ មីនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា
គ្រប់ជង្គង់នឹងលុតចុះ ដោយ ជេ ខឺត រីឆាត
ថ្ងៃទី ២២–២៨ ខែ មីនា
គោលលទ្ធិ និង សេចក្តីសញ្ញា ២៩
ព្រះយេស៊ូវ គ្រីស្ទនឹងប្រមូលរាស្ត្ររបស់ទ្រង់
អ្នកស្គាល់កុមារដែលអ្នកបង្រៀន ហើយមានសេចក្ដីពិតជាច្រើននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ ដែលអាចប្រទានពរដល់ពួកគេ ។ សូមធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ នៅពេលអ្នកសិក្សា កណ្ឌ ២៩ ហើយកត់ត្រាចំណាប់អារម្មណ៍អំពីរបៀបដែលអ្នកនឹងបង្រៀនកុមារអំពីសេចក្ដីពិតទាំងនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមពិចារណាធ្វើការអញ្ជើញកុមារពីរបីនាក់ឲ្យចែកចាយនូវវិធីមួយចំនួនដែលពួកគេរៀនដំណឹងល្អនៅផ្ទះ— ដោយខ្លួនឯង ឬជាមួយនឹងគ្រួសារពួកគេ ។ សូមអញ្ជើញកុមារម្នាក់ ឬច្រើនឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីអ្វីមួយដែលពួកគេបានរៀននៅសប្ដាហ៍នេះក្នុងផ្ទះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១–២
ព្រះយេស៊ូវ គ្រីស្ទនឹងប្រមូលរាស្ត្ររបស់ទ្រង់ពីមុនទ្រង់យាងមកម្ដងទៀត ។
យើងត្រូវបានប្រមូលផ្ដុំដោយព្រះអង្គសង្គ្រោះ នៅពេលយើងទទួលយក និងធ្វើតាមការបង្រៀនរបស់ទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
ចូរឲ្យកុមារផាត់ពណ៌ទំព័រសកម្មភាពសប្ដាហ៍នេះ ខណៈដែលអ្នកបង្ហាញវីដេអូ « កូនមាន់ និងមេមាន់ » ( ChurchofJesusChrist.org ) ។ ចូរសុំឲ្យកុមារស្ដាប់មើលអំពីរបៀបដែលមេមាន់ការពារកូនមាន់ ។
-
បន្ទាប់ពីការអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១-២ សូមសម្ដែងរឿងប្រៀបធៀបអំពីព្រះគ្រីស្ទប្រមូលផ្ដុំរាស្ត្ររបស់ទ្រង់ « ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប » ។ កុមារម្នាក់អាចធ្វើជាមេមាន់ ហើយជ្រើសរើសទៅឈរត្រង់ជ្រុងម្ខាងក្នុងបន្ទប់ ។ នៅពេលគាត់ « ហៅក្រុកៗ » កុមារទាំងអស់ប្រមូលគ្នាមកជុំវិញគាត់ ។ កុមារអាចផ្លាស់វេនគ្នាធ្វើជាមេមាន់ ។ សូមលើករូបភាពរបស់ព្រះអង្គសង្គ្រោះឡើង ហើយអញ្ជើញកុមារឲ្យប្រមូលផ្ដុំគ្នា ។ សូមចែកចាយជាមួយកុមារនូវរបៀបដែលព្រះយេស៊ូវជួយយើងនៅពេលយើងប្រមូលផ្ដុំមកកាន់ទ្រង់ ។
តើរយៈពេលប៉ុន្មានដង ដោយ លីស្ស លីម៉ុន ស្វីនឌល
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២–១១
ខ្ញុំអាចរៀបចំខ្លួនដើម្បីជួបព្រះអង្គសង្គ្រោះ ។
ពេលថ្ងៃណាមួយ យើងម្នាក់ៗនឹងនៅក្នុងវត្តមានរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខណៈដែលថ្ងៃអនាគតអាចនឹងនៅយូរ កុមារអាចនៅតែគិតអំពីអ្វីថ្ងៃនោះជាយ៉ាងណា ហើយតើពួកគេអាចរៀបចំខ្លួនសម្រាប់ថ្ងៃនោះដោយរបៀបណា ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបមួយអំពីការយាងមកជាលើកទីពីរ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ៦៦ ) ហើយជួយកុមារម្នាក់ឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១១ ។ សូមជួយកុមារឲ្យកត់សម្គាល់ឃ្លានៅក្នុងបទគម្ពីរដែលពិពណ៌នាអំពីអ្វីដែលពួកគេមើលឃើញនៅក្នុងរូបភាព ។ សូមចែកចាយជាមួយនឹងកុមារអំពីរបៀបដែលអ្នកទទួលអារម្មណ៍ដឹងអំពីការយាងមកកាន់ផែនដីម្ដងទៀតរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
សូមច្រៀងរួមគ្នានូវចម្រៀងមួយបទអំពីការយាងមកជាលើកទីពីរ ដូចជាបទ « ពេលទ្រង់យាងមកម្តងទៀត » ( សៀវភៅចម្រៀងកុមារទំព័រ ៤៦–៤៧ ) ។ សូមបង្ហាញរូបភាពដល់កុមារអំពីអ្វីដែលពួកគេអាចធ្វើដើម្បីរៀបចំខ្លួនជួបនឹងព្រះអង្គសង្គ្រោះ ហើយរស់នៅជាមួយទ្រង់ជារៀងរហូត ( សូមមើល សៀវភៅរូបភាពដំណឹងល្អ សម្រាប់គំនិតយោបល់បន្ថែម ) ។ សូមជួយពួកគេស្វែងរកវិធីផ្សេងទៀតដើម្បីរៀបចំខ្លួននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:២-១០ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះវរបិតាសួគ៌បានរៀបចំផែនការនៃសេចក្ដីសង្គ្រោះមួយសម្រាប់ខ្ញុំ ។
កាលណាកុមារកាន់តែស្គាល់អំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះ នោះពួកគេអាចកាន់តែអនុវត្តសេចក្ដីជំនឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើតាមផែនការនោះ ។ តើមានចំណែកណាខ្លះនៅក្នុងផែនការនោះ ដែលអ្នក ទទួល អារម្មណ៍ឲ្យផ្ដោតទៅលើនោះ ?
សកម្មភាពដែលអាចជ្រើសរើស
-
ចូរសុំឲ្យកុមារៗចែកចាយឧទាហរណ៍មួយអំពីគ្រាមួយ ដែលពួកគេមានផែនការមួយ ដូចជាការធ្វើដំណើរមួយ ឬការសម្រេចកិច្ចការមួយ ។ អ្នកក៏អាចចែកចាយឧទាហរណ៍អំពីផែនការនានា ដូចជាប្រតិទិនមួយដែលមានសរសេរសកម្មភាពនានានៅលើវា ឬការណែនាំឲ្យធ្វើអ្វីមួយ ។ ហេតុអ្វីផែនការមានអត្ថប្រយោជន៍ ? សូមចែកចាយជាមួយកុមារថា ព្រះវរបិតាសួគ៌មានផែនការមួយដែលនឹងអនុញ្ញាតឲ្យយើងប្រែក្លាយដូចជាទ្រង់ ។
-
ដើម្បីជួយកុមារឲ្យយល់អំពីផែនការរបស់ព្រះ សូមធ្វើសញ្ញាជាមួយនឹងពាក្យទាំងនេះ ជីវិតមុនឆាកជីវិតនេះ, ការបង្កបង្កើត, ការធ្លាក់, ជីវិតលើផែនដី និង ការយាងមកជាកលើកទីពីរ ។ បន្ទាប់ពីការពន្យល់ពាក្យនីមួយៗហើយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៩-៤៥ ) ផ្ដល់ទីសម្គាល់នីមួយៗទៅដល់កុមារផ្សេងៗទៀត ហើយសុំឲ្យពួកគេឈរជាជួរនៅតាមលំដាប់ត្រឹមត្រូវដើម្បីបង្ហាញនៅពេលព្រឹត្តការណ៍នីមួយៗកើតឡើងនៅក្នុងផែនការនៃព្រះវរបិតាសួគ៌ ។ កុមារម្នាក់ៗអាចចែកចាយអ្វីដែលពួកគេដឹងអំពីអ្វីជាសញ្ញារបស់គាត់ ។ សូមជួយកុមារឲ្យមើលឃើញពីរបៀបដែលការដឹងអំពីផែនការរបស់ព្រះវរបិតាសួគ៌ ជួយយើងឲ្យកាន់តែប្រែក្លាយដូចជាទ្រង់ និងព្រះអង្គសង្គ្រោះ ។
-
សូមប្រើសកម្មភាពមួយ ឬច្រើនដូចខាងក្រោមនេះដើម្បី បង្រៀនសេចក្ដីពិតអំពីផែនការ និងរបៀបដែលវាអនុវត្តចំពោះយើង ។ សូមពិចារណាសុំឲ្យកុមារពីរបីនាក់មកថ្នាក់រៀនដោយរៀបចំខ្លួនដើម្បីជួយបង្រៀនអ្នក ។
-
សិទ្ធិជ្រើសរើស ។ សូមជួយកុមារយល់ថា ព្រះវរបិតាសួគ៌បានប្រទានដល់យើងនូវអំណោយទាននៃសិទ្ធិជ្រើសរើស— សេរីភាពដើម្បីជ្រើសរើស—ហើយឲ្យយើងទទួលខុសត្រូវចំពោះការជ្រើសរើសរបស់យើង ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៣៩-៤០ ) ។ សូមបង្កើតសញ្ញាពីរសម្រាប់កុមារម្នាក់ៗ ៖ សញ្ញាមួយតំណាងឲ្យការជ្រើសរើសត្រឹមត្រូវ ( ឧទាហរណ៍ មុខញញឹម ) ហើយសញ្ញាមួយទៀត គឺតំណាងឲ្យការជ្រើសរើសមិនត្រឹមត្រូវ ( ឧទាហរណ៍ មុខក្រញ៉ូវ ) ។ សូមចែកចាយឧទាហរណ៍អំពីជម្រើសត្រឹមត្រូវ និងជម្រើសមិនត្រឹមត្រូវ ហើយសុំឲ្យកុមារលើកសញ្ញាឲ្យត្រូវ ។ ចូរសុំឲ្យកុមារចែកចាយពរជ័យដែលកើតមាននៅពេលយើងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ ហេតុអ្វីព្រះវរបិតាសួគ៌ទុកឲ្យយើងធ្វើការជ្រើសរើសផ្ទាល់ខ្លួន ?
-
បទបញ្ញត្តិ ។ សូមអញ្ជើញកុមារឲ្យធ្វើបញ្ជីមួយនៅលើក្ដារខៀនអំពីបទបញ្ញត្តិមួយចំនួន ។ ( ឧទាហរណ៍ ពួកគេអាចស្រាវជ្រាវ និក្ខមនំ ២០:៣-១៧ និង សៀវភៅរូបភាពដំណឹងល្អ ទំព័រ ១០៣-១៥ ) ។ ហេតុអ្វីព្រះវរបិតាសួគ៌ប្រទានព្រះបញ្ញត្តិដល់យើង ? តើយើងរៀនអ្វីខ្លះមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៥អំពីបទបញ្ញត្តិរបស់ព្រះវរបិតាសួគ៌ ?
-
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមជួយកុមារឲ្យមើលឃើញថា ព្រះវរបិតាសួគ៌ បានរៀបចំផ្លូវសម្រាប់យើងទទួលបានការអភ័យទោស នៅពេលយើងធ្វើការជ្រើសរើសខុស ។ ចូរសុំឲ្យកុមារម្នាក់ៗអានខគម្ពីរមួយនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១, ៤២-៤៣ ហើយចែកចាយនូវអ្វីដែលវាបង្រៀនអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ សូមស្វែងរកវិធីដ៏ឆ្នៃប្រឌិតមួយដើម្បីអញ្ជើញកុមារឲ្យចែកចាយនូវអ្វីដែលពួកគេរកឃើញ ដូចជាលំដាប់ថ្ងៃខួបកំណើត ឬពីទាបបំផុតដល់ខ្ពស់បំផុត ជាដើម ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១–២
ព្រះយេស៊ូវ គ្រីស្ទនឹងប្រមូលរាស្ត្ររបស់ទ្រង់ពីមុនទ្រង់យាងមកម្ដងទៀត ។
តើអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យរំភើបចិត្តអំពីការជួយប្រមូលផ្ដុំអ៊ីស្រាអែលយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១-២ ហើយ រកមើលអ្វីដែលព្រះអម្ចាស់បានប្រៀបធៀបនឹងព្រះអង្គទ្រង់ផ្ទាល់ ។ តើកុមារនឹកស្រមៃអំពីអ្វីខ្លះ នៅពេលពួកគេអានការប្រៀបធៀបនេះ ? តើព្រះអម្ចាស់មានបន្ទូលថាយើងត្រូវធ្វើអ្វីខ្លះដើម្បីត្រូវបានប្រមូលផ្ដុំដោយទ្រង់ ?
-
របៀបមួយដើម្បីធ្វើឲ្យកុមាររំភើបចិត្តអំពីការប្រមូលផ្ដុំ គឺចែកចាយរឿងអំពីនរណាម្នាក់ដែលបានចូលរួមក្នុងសានាចក្រ ។ ឧទាហរណ៍ តើនរណាដែលបានណែនាំគ្រួសារអ្នកឲ្យមកសាសនាចក្រ ? សូមពិចារណាធ្វើការសុំកុមារទុកជាមុនដើម្បីពួកគេស្វែងយល់ថា តើសមាជិកគ្រួសាររបស់ពួកគេណាដែលចូលសាសនាចក្រដំបូងគេ ហើយចែកចាយរឿងរបស់ពួកគាត់នៅក្នុងថ្នាក់រៀន ។
-
សូមអញ្ជើញកុមារឲ្យធ្វើបញ្ជីនៃវិធីដែលពួកគេអាចជួយមនុស្សប្រមូលផ្ដុំគ្នាមករកព្រះអង្គសង្គ្រោះ ។ ឧទាហរណ៍ ពួកគេអាចអញ្ជើញមិត្តភក្ដិ ឬសមាជិកគ្រួសារឲ្យទៅសកម្មភាពអង្គការបឋមសិក្សាមួយ ឬរាត្រីជួបជុំក្រុមគ្រួសារជាមួយនឹងគ្រួសាររបស់ពួកគេ ។
-
មាត្រានៃសេចក្ដីជំនឿទីដប់និយាយអំពីការប្រមូលផ្ដុំអ៊ីស្រាអែល ។ តើមានកុមារណាម្នាក់ទន្ទេញចាំមាត្រានៃសេចក្ដីជំនឿនេះឬទេ ? បើពួកគេចាំ សូមអញ្ជើញពួកគេឲ្យសូត្រវាសម្រាប់សិស្សក្នុងថ្នាក់រៀន ។ បើពុំមានទេ សូមជួយពួកគេដាក់គោលដៅទន្ទេញឲ្យចាំ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារសរសេរសេចក្ដីពិតមួយ នៅពេលពួកគេបានរៀននៅក្នុងថ្នាក់ ។ សូមសួរគំនិតយោបល់មួយចំនួនអំពីអ្វីដែលពួកគេនឹងធ្វើដើម្បីចែកចាយសេចក្ដីពិតនេះជាមួយនឹងគ្រួសារពួកគេ ។
ការកែលម្អការបង្រៀនរបស់យើង
យកចិត្តទុកដាក់ ។ សូមយកចិត្តទុកដាក់អំពីរបៀបដែលកុមារនៅ ក្នុងថ្នាក់កំពុងឆ្លើយតបចំពោះសកម្មភាពរៀនសូត្រ ។ បើពួកគេពុំនៅស្ងៀមទេ វាអាចនឹងដល់ពេលដើម្បីផ្លាស់ទៅរកសកម្មភាពមួយទៀត ឬចេញដើរមួយសន្ទុះសិន ។ បើអ្នកកត់សម្គាល់ថាកុមារចូលរួមចំណែក និងរៀនសូត្រ សូមកុំមានអារម្មណ៍ដាក់សម្ពាធថាត្រូវតែបន្ដទៅមុនទៀត ។