គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៨–១៤ ខែ មីនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ២៣-២៦ ៖ « ការ​ពង្រឹង​សាសនាចក្រ »


« ថ្ងៃទី ៨–១៤ ខែ មីនា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៣-២៦ ៖ ‹ ការ​ពង្រឹង​សាសនាចក្រ ›» ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៨–១៤ ខែ មីនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ២៣-២៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០២១

អែមម៉ា ស្ម៊ីធ

ថ្ងៃទី ៨–១៤ ខែ មីនា

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣-២៦

« ការពង្រឹង​សាសនាចក្រ »

នៅពេល​អ្នក​រៀបចំ​បង្រៀន សូម​ពិចារណា​អំពី​គំនិតយោបល់​អំពីសកម្មភាព​ទាំង​នៅ​ក្នុង​វគ្គ « កុមារ​តូចៗ » និង « កុមារ​ធំៗ » ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​បង្ហាញ​រូបភាព អិមម៉ា ស្ម៊ីធ ( សូម​មើល គម្រោង​មេរៀន​នៅ​សប្ដាហ៍​នេះនៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង ក្រុម​គ្រួសារ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​គាត់ រួមទាំង​អ្វីៗ​ដែល​ពួកគេ​បាន​រៀន​មក​ពី​ការ​សិក្សា គោលលទ្ធិ និង សេចក្តី សញ្ញា ២៥ នៅ​សប្ដាហ៍​មុន » ។ជំពូក ១៣ ៖ យ៉ូសែប និង អិមម៉ា » ( គោលលទ្ធិ និង សេចក្តីសញ្ញា ទំព័រ ៥១-៥៥ ) អាច​ជួយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៣:៦២៦:១

ព្រះ​ចង់​ឲ្យ​ខ្ញុំ​អធិស្ឋាន និង​រៀន​មកពី​បទគម្ពីរ​ជា​រៀងរាល់​ថ្ងៃ ។

ព្រះអម្ចាស់​បាន​ប្រឹក្សា​ដល់​ពួក​ថ្នាក់ដឹកនាំ និង​មិត្តភក្ដិ​របស់​សាសនាចក្រ​ជំនាន់​មុន​ឲ្យ​អធិស្ឋាន ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៣:៦ ) ហើយ​សិក្សា​បទគម្ពីរ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៦:១ ) ។ តើ​អ្នកអាច​ជួយ​កុមារ​ដាក់​ការ​អធិស្ឋាន និងបទគម្ពីរ​ជា​ចំណែក​នៃ​ជីវិត​រស់នៅ​របស់​គេ​ដោយ​របៀប​ណា ?​

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមអាន​ទៅកាន់កុមារ​ចេញមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣:៦ ដោយ​ចាប់​ផ្ដើម​ត្រង់​ពាក្យ « អ្នកត្រូវ​តែ​អធិស្ឋាន » ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​វិធី និង​កន្លែង​ផ្សេងៗ ដែល​ព្រះអម្ចាស់​មានបន្ទូល​ថា​យើង​គួរ​តែ​អធិស្ឋាន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូររូប​ខ្លួន​ពួកគេ​កំពុង​អធិស្ឋាន​នៅ​ក្នុង​របៀប ឬ​កន្លែង​មួយ ។

  • បើចាំបាច់ សូម​ពន្យល់​ដល់​កុមារ​អំពី​របៀប​អធិស្ឋាន ។ ចម្រៀង​អំពី​ការ​អធិស្ឋាន ដូចជា​បទ «  ច្រៀង​ចម្រៀង​អំពីការអធិស្ឋាន  » ( សៀវភៅ​ចម្រៀង​កុមារ ១៤ ) អាច​ជា​ជំនួយ ។

  • សូម​អាន​ទៅកាន់​កុមារថា « ត្រូវ​ចំណាយ​ពេល​វេលា​របស់​អ្នក ដើម្បី​ការ​សិក្សា​ព្រះ​គម្ពីរ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៦:១ ) ។ សូម​ប្រាប់​ពួកគេ​ហេតុអ្វី​អ្នក​សិក្សា​បទគម្ពីរ ។ សូម​ជួយ​ពួកគេ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​រៀន​មក​ពី​បទគម្ពីរ ទោះជា​ពួកគេ​ពុំ​ទាន់​ចេះ​អាន​ក្ដី ។

  • សូម​ច្រៀង​ជាមួយ​គ្នា «  ស្វែងរក គិត​ ​អធិស្ឋាន  » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៦ ) ឬ​ចម្រៀង​មួយ​ទៀត​អំពី​ការ​អធិស្ឋាន និង​ការ​សិក្សា​ព្រះគម្ពីរ ។ សូម​ជួយកុមារ​រកមើល​ពរជ័យ​ដែលបាន​សន្យា​នៅ​ក្នុង​ចម្រៀង ។ សូម​ប្រាប់​ពួកគេ​អំពី​អារម្មណ៍​ខាង​វិញ្ញាណ​ដែល​អ្នក​បាន​មាន នៅពេល​អធិស្ឋាន និង​អាន​បទគម្ពីរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥: ១១-១២

ព្រះយេស៊ូវ​ស្រឡាញ់ « ចម្រៀង​ចេញ​ពី​ដួងចិត្ត » ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា តន្ត្រី​ពិសិដ្ឋ « សព្វ​ព្រះ​ហឫទ័យ​ដល់​យើង » ។ សូម​ជួយ​កុមារ​ឲ្យ​មើល​ឃើញ​ថា​ការ​ច្រៀង​ពុំ​គ្រាន់តែ​ជា​សកម្មភាព​សប្បាយ​ប៉ុណ្ណោះទេ ប៉ុន្តែ​វាជា​វិធី​មួយ​ដើម្បី​ថ្វាយ​បង្គំ​ទ្រង់​ផងដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​ចែកចាយ​ទំនុកតម្កើង ឬចម្រៀង​សាសនាចក្រ​ដែល​ពួកគេ​ចូលចិត្ត ហើយ​ច្រៀង​ចម្រៀង​មួយចំនួន​ជាមួយ​គ្នា ។ សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១២ ចំពោះ​កុមារ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ស្រមៃ​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ មានព្រះទ័យ​យ៉ាងណា នៅពេល​ពួកគេ​ស្ដាប់​ឮ​យើង​ច្រៀង​ចម្រៀង​ទាំងនេះ ។

  • សូម​បង្រៀន​ចម្រៀង​មួយ​បទ​ដល់​កុមារ ដូចជាបទ « Lift Up Your Voice and Sing » ( សៀវភៅ​ចម្រៀង​កុមារ លេខ ២៥២ ) ឬ ចម្រៀង​អំពី​ព្រះយេស៊ូវគ្រីស្ទ ដូចជា « ទ្រង់បញ្ជូន​បុត្រាទ្រង់មក » ( សៀវភៅ​ចម្រៀង​កុមារ លេខ ២០ ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ច្រៀង​ចម្រៀង​ជាមួយ​នឹង​ក្រុមគ្រួសារ​ពួកគេ​នៅ​សប្ដាហ៍​នេះ ។

    ការច្រៀង​របស់កុមារ

    ការច្រៀង​គឺ​ជា​វិធី​មួយ​ដែល​យើង​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៥:១៣, ១៥

ខ្ញុំ​អាច​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​សេចក្ដីសញ្ញា​ពិសិដ្ឋ ។

កុមារ​ដែល​អ្នក​បង្រៀន​កំពុង​រៀបចំខ្លួន​ដើម្បី​ធ្វើ​សេចក្ដីសញ្ញា​ដំបូង​របស់ពួកគេ​ជាមួយ​ព្រះវរបិតាសួគ៌​នៅពេល​ពួកគេ​ទទួល​បុណ្យជ្រមុជទឹក ។ តើ​អ្នក​អាច​ជួយ​ពួកគេ​មើល​ឃើញ​របៀប​ដែល​សេចក្ដីសញ្ញា​របស់​យើង​មានតម្លៃ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៥:១៣ ដល់​កុមារ ។ សូម​ពន្យល់​ថាពាក្យ « តោងជាប់ » នៅ​ក្នុង​ខ​នេះ​មានន័យ​ថា​តោង​យ៉ាង​ជាប់​ទៅ​នឹង​អ្វី​មួយ ។ ដើម្បី​ជួយ​ពួកគេ​យល់ សូម​ហុច​វត្ថុ​រឹង ដូចជា ថ្ម ( ឬ​ដំបង​ដែក ) ទៅ​ឲ្យ​កុមារ​ផ្សេងទៀត​ក្នុង​បន្ទប់ ហើយអញ្ជើញ​ពួកគេ​ឲ្យកាត់​ឲ្យ​ណែន​តាម​ដែល​គេ​អាច​ធ្វើទៅបាន ។ សូម​ពន្យល់​ថា ការ​តោងជាប់​ទៅ​នឹង​សេចក្ដីសញ្ញា​របស់​យើង​មានន័យ​ថា​ជាការ​កាន់ ( ឬ​ការ​រក្សា ) សេចក្ដីសន្យា​នានា​ដែល​យើង​ធ្វើ​ជាមួយ​ព្រះវរបិតាសួគ៌ ហើយ​ពុំ​លែងដៃ ( ឬ​បោះបង់​ចោល​ឡើយ ) ។

  • សូម​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ​បង្រៀន​កុមារ​អំពី​គ្រា​ដែល​យើង​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:១៥ ហើយ​ពន្យល់​ថា « មកុដ​នៃ​សេចក្ដីសុចរិត » ជា​តំណាង​ឲ្យ​ពរជ័យ​នៃ​ការ​ត្រឡប់ទៅរស់នៅ​ជាមួយ​ព្រះ ជា​ស្ដេច​សួគ៌​របស់​យើង ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

គោលលទ្ធិ និងសេចក្ដីសញ្ញា ២៣:៣-៧, ២៥:៧

ព្រះយេស៊ូវ​ចង់​ឲ្យ​ខ្ញុំ​ពង្រឹង​ដល់​អ្នកទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្ញុំ ។

នៅពេល​សាសនាចក្រ​ត្រូវ​បាន​រៀបចំឡើង​ដំបូង ពុំ​មានសមាជិក​ច្រើនទេ ។ ព្រះអម្ចាស់​បាន​សុំ​ឲ្យ​ពួក​បរិសុទ្ធ​ស្ថាបនា​សាសនាចក្រ​ឡើង​តាមរយៈ​ការ​ចែកចាយ​ដំណឹងល្អ និង​ការ​ពង្រឹង​ដល់​គ្នា​ទៅវិញទៅមក ។ យើង​អាច​ធ្វើ​ដូច​គ្នា​នៅ​សព្វថ្ងៃនេះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ចូរ​សុំ​ឲ្យ​កុមារ​ស្វែងរក​គ្រប់ឧទាហរណ៍​នៃ​ពាក្យ « ការទូន្មាន​ » និង « ទូន្មាន » នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៣:៣-៧, ២៥:៧ ។ សូម​ជួយ​ពួកគេ​ឲ្យ​និយម​ន័យ​នៃ​ពាក្យ​ទាំងនេះ ។ តើ​ការ​ទូន្មាន​នរណា​ម្នាក់អាច​ពង្រឹង​ពួកគេ​យ៉ាង​ដូចម្ដេច ? សូម​អញ្ជើញ​កុមារ​ឲ្យ​ដើរតួរធ្វើជា « ទូន្មាន » នរណា​ម្នាក់ ប៉ុន្តែ​ធ្វើដូច្នោះ​ដោយ​ក្ដីស្រឡាញ់ ។

  • តើ​យើង​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​នៅក្នុង​កិច្ចការ​ពង្រឹង​ដល់​សមាជិក​ដទៃទៀត​នៃ​សាសនាចក្រ​ដោយ​របៀបណា ? ដើម្បី​បង្ហាញ​ពី​គោលការណ៍​នេះ សូម​ផ្ដល់​កិច្ចការ​មួយ​ដល់​កុមារ​ម្នាក់ ដែល​តម្រូវ​ឲ្យ​មាន​អ្នក​ជួយ​ច្រើន ។ បន្ទាប់​មក​សុំ​ឲ្យកុមារ​ផ្សេងទៀត​ជួយ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​កិច្ចការ​នោះ​មាន​ភាព​កាន់តែ​ងាយ​ស្រួល ។ សូម​ចែកចាយ​បទពិសោធន៍​មួយ​ដែល​អ្នក​កំពុង​ត្រូវ​បាន​ពង្រឹង​តាមរយៈ​ការ​បម្រើ​ដល់​បងប្អូន​សមាជិក​សាសនាចក្រ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤:១, ៨

ព្រះអង្គសង្គ្រោះ​អាច « លើក​[ ខ្ញុំ ]​ឡើង​ឲ្យ​រួច​ពី​សេចក្ដីវេទនា​ទាំងឡាយ » ។

យ៉ូសែប ស៊្មីធ បាន​រងទុក្ខ​ការសាកល្បង​ជា​ច្រើន ប៉ុន្តែ​លោក​អាច « មាន​ចិត្ត​អត់ធន់​ក្នុងកា​រឈឺចាប់ » ដោយសារ​ព្រះអម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​គង់នៅ​ជាមួយ​លោក​ជានិច្ច ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​រៀបរាប់​នៅ​លើ​ក្ដារខៀន​អំពី​ការ​រងទុក្ខ ឬ​ឧបសគ្គ​មួយចំនួន ដែល​យ៉ូសែប ស្ម៊ីធ និង​ពួកបរិសុទ្ធ​ជំនាន់​មុនដទៃទៀត បាន​ប្រឈម​មុខ ( សូមមើល « ជំពូកទី ១១ ៖ មនុស្ស​កាន់តែ​ច្រើន​បាន​ចូលរួម​ក្នុង​សាសនាចក្រ » ដំណើររឿង​គោលលទ្ធិ និង​សេចក្តីសញ្ញា ទំព័រ ៤៦-៤៧ ឬ វីដេអូដែលមានដំណើររឿង​នោះ​នៅក្នុង ChurchofJesusChrist.org ) ។ បន្ទាប់មក​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​មានបន្ទូល​ទៅ​កាន់​យ៉ូសែប​អំពី​សេចក្ដីវេទនា​របស់​លោក​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៤:១, ៨ ។ តើ​យើង​អាច​ស្វែងរក​ជំនួយ​របស់​ព្រះអង្គសង្គ្រោះ​នៅពេល​យើង​កំពុងស្ថិតក្នុង​គ្រា​លំបាក​ដោយ​របៀប​ណា ?

  • ដើម្បី​បង្រៀន​កុមារ​ថា ពេល​ខ្លះ​យើង​ចាំបាច់​ត្រូវ « មាន​ចិត្ត​អត់ធន់​នៅ​ក្នុង​ការ​ឈឺចាប់ [ របស់​យើង ] » អ្នក​អាច​បង្ហាញ​វីដេអូ « បន្ដ​នៅក្នុង​ការ​អត់ធន់ » ( ChurchofJesusChrist.org ) ។ ចូរ​សុំ​ឲ្យ​កុមារ​គិត​អំពី​អ្វី​មួយ​ដែល​ពួកគេ​ពិតជា​ចង់​បាន ប៉ុន្តែ​ពួកគេ​ត្រូវ​រង់ចាំ ។ ហេតុអ្វី​ក៏​ពេល​ខ្លះ​ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​មាន​ចិត្ត​អត់ធន់ អំឡុង​គ្រា​លំបាក​នៅក្នុង​ជីវិត​របស់​យើង​ដូច្នេះ ? តើ​ទ្រង់​ចង់​ឲ្យ​យើង​ដឹង​ថា​ទ្រង់ « គង់នៅជាមួយ​[យើង]​ក្នុង​សេចក្ដីវេទនា​របស់​យើង » យ៉ាង​ដូចម្ដេច​ខ្លះ ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៥:១៣

ខ្ញុំអាច « នៅ​ជាប់​នឹង​សេចក្ដីសញ្ញា » ដែល​ខ្ញុំ​បាន​ធ្វើ ។

មិន​យូរប៉ុន្មាន បន្ទាប់ពី អិមម៉ា ស្ម៊ីធ បាន​ទទួល​បុណ្យជ្រមុជទឹក នោះ​ព្រះអម្ចាស់​បាន​ប្រាប់​គាត់​ឲ្យ « នៅ​ជាប់​នឹង​សេចក្ដី​សញ្ញា​ទាំង​ឡាយ ដែល​អ្នក​បាន​ធ្វើ​ចុះ » ។ សូម​ពិចារណា​អំពី​ដំបូន្មាន​នេះ​អាច​ប្រទានពរ​ដល់​កុមារ​ដែល​អ្នក​បង្រៀន​យ៉ាង​ដូចម្ដេច​ខ្លះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:១៣ ជាមួយគ្នា ហើយ​សួរ​កុមារ​ថា​វា​មានន័យ​យ៉ាងណា​នៅ​ក្នុង​ខនេះ​ឲ្យ « នៅជាប់​នឹង​សេចក្ដីសញ្ញា » ដែល​យើង​ធ្វើ​នោះ ។ ដើម្បី​បង្ហាញ សូម​ហុច​វត្ថុ​ដែល​នៅ​ជាប់ណែននឹង​គ្នា ហើយ​ឲ្យ​កុមារ​ព្យាយាម​ហែក​វា​ចេញ​ពីគ្នា ។ ហេតុអ្វី​ពាក្យ « នៅជាប់ » ជា​ពាក្យ​ល្អ​ដើម្បី​ពិពណ៌នា​អំពី​របៀប​ដែល​យើង​គួរ​មានអារម្មណ៍​អំពី​សេចក្ដីសញ្ញា​របស់​យើង​ដូច្នេះ ?

  • បើ​ចាំបាច់ សូម​រំឭក​ជាមួយ​នឹង​កុមារ​នូវ​សេចក្ដីសញ្ញា​នានា​ដែល​យើង​ធ្វើ​នៅពេល​យើង​ទទួល​បុណ្យជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:៨-១០, គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ ) ។ តើ​ពាក្យ « នៅជាប់ »​មាន​ន័យ​យ៉ាងណា​ចំពោះ​សេចក្ដីសញ្ញា​ទាំងនេះ ?

  • សូម​រំឭក​ជា​មួយ​គ្នា​នូវ​អ្វីមួយចំនួន​ដែល​អ្នក​ដឹង​អំពី​ជីវិត​របស់​អិមម៉ា ស្ម៊ីធ ( សូមមើល ជំពូកទី ១៣ ៖ យ៉ូសែប និង​អិមម៉ា» [ដំណើររឿង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ៥១-៥៥ ] ឬវីដេអូ​ដែល​មាន​ដំណើររឿង​នោះ​នៅ ក្នុង ChurchofJesusChrist.org ) ។ សូមឲ្យ​កុមារ​ម្នាក់ៗ​នូវ​ខគម្ពីរ​មួយ ឬពីរ​ចេញ​មកពី កណ្ឌ ២៥ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​ដំបូន្មាន និង​ការ​ចាត់តាំង​របស់ព្រះអម្ចាស់ អាច​បាន​ជួយ​ដល់​អិមម៉ា​ឲ្យ « នៅជាប់​នឹង​សេចក្ដីសញ្ញា » ដែល​នាង​បាន​ធ្វើ ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​គាត់​យ៉ាង​ដូចម្ដេច ?

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​រើស​យក​ខ​ដែល​ពួកគេ​ចូល​ចិត្ត ដែល​អ្នក​បាន​ពិភាក្សា​ជាមួយ​គ្នា សូម​សរសេរ​សេចក្ដី​យោង ហើយ​ចែកចាយ​វា​ជាមួយ​នឹង​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

លើកទឹកចិត្ត​ឲ្យ​មាន​គារវភាព ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ផ្នែក​មួយ​នៃ​គារវភាព​ដ៏​សំខាន់​គឺ​ការគិត​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​រំឭក​ពួកគេ​ឲ្យ​មាន​គារវភាព​បាន ដោយ​ការច្រៀង ឬ​ច្រៀង​រហ៊ឹមៗ​បន្ទរ​បទ​ចម្រៀង​មួយ​ដោយ​ស្ងាត់ស្ងៀម ឬ​ការបង្ហាញ​រូបភាព​ព្រះយេស៊ូវ​មួយ​សន្លឹក ។