គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៨–១៤ ខែ មីនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ២៣-២៦ ៖ « ចម្រើន​កម្លាំង​ដល់​សាសនាចក្រ »


« ថ្ងៃទី ៨–១៤ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣–២៦ ៖ ‹ ចម្រើន​កម្លាំង​ដល់​សាសនាចក្រ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៨–១៤ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣–២៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

អែមម៉ា ស្ម៊ីធ

ថ្ងៃទី ៨–១៤ ខែ មីនា

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣-២៦

« ចម្រើន​កម្លាំង​ដល់​សាសនាចក្រ »

នៅពេល​បងប្អូន​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣–២៦ សូម​កត់ត្រា​ចំណាប់​អារម្មណ៍ ដែល​បងប្អូន​ទទួល​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​បងប្អូន​អាច​អនុវត្ត​ការប្រឹក្សា​នៅក្នុង​វិវរណៈ​ទាំងនេះ ដើម្បី​ពង្រឹង​ដល់​ភាពជា​សិស្ស​ផ្ទាល់ខ្លួន​របស់​បងប្អូន និង​ដល់​សាសនាចក្រ​តាម​របៀបណា ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ក្រោយពី​សាសនាចក្រ​ត្រូវបាន​រៀបចំ​ហើយ ពួកបរិសុទ្ធ​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ថ្មី​មួយ—ផ្សាយ​ដំណឹងល្អ និង​ពង្រឹង​អស់​អ្នក​ដែល​បាន​រួបរួម​ជាមួយ​សាសនាចក្រ​រួច​ហើយ អ្វី​ទាំងអស់​បាន​ធ្វើឡើង ខណៈ​ការបៀតបៀន​បន្ដ​កើន​ឡើង ។ អិមម៉ា ស្ម៊ីធ បាន​ធ្វើ​ជា​សាក្សី​នឹង​ការប្រឆាំង​ជា​លើក​ដំបូង ។ នៅ​ខែ មិថុនា ឆ្នាំ ១៨៣០ អិមម៉ា និង​សមាជិក​គ្រួសារ​ណាយ​ចង់​ជ្រមុជ​ទឹក ។ ប៉ុន្ដែ​សត្រូវ​របស់​សាសនាចក្រ​បាន​ព្យាយាម​បង្អាក់​អ្វី ដែល​គួរតែ​ជា​បទពិសោធន៍​ដ៏​ពិសិដ្ឋ ។ ដំបូង ពួកគេ​បាន​បំផ្លាញ​ទំនប់​ដែល​ត្រូវ​សង់​ឡើង​ដើម្បី​ផ្ដល់​ទឹក​ជ្រៅ​ល្មម​សម្រាប់​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ ទោះជា​ក្រោយពី​ទំនប់​ត្រូវបាន​ជួសជុល​ហើយ​ក្ដី ក៏​ពួកបៀតបៀន​បាន​ប្រមូល​គ្នា​មក​ស្រែក​គម្រាម និង​សើច​ចំអក​ដល់​អ្នក​ដែល​បាន​ជ្រមុជ​ទឹក​ដែរ ។ រួច​ហើយ កាល​យ៉ូសែប​ហៀប​នឹង​បញ្ជាក់​សមាជិក​ថ្មី លោក​ត្រូវបាន​គេ​ចាប់ ដោយសារ​បាន​ធ្វើ​ឲ្យ​សហគមន៍​អាក់អន់​ចិត្ត តាមរយៈ​ការផ្សាយ​អំពី​ព្រះគម្ពីរ​មរមន ។ វា​ហាក់​ដូចជា​ការចាប់ផ្ដើម​ដែល​មិន​បាន​សន្យា​សម្រាប់​សាសនាចក្រ ដែល​បាន​ស្ដារ​ឡើង​វិញ​ថ្មី​របស់​ព្រះអម្ចាស់​ឡើយ ។ ប៉ុន្ដែ​ក្នុង​ចំណោម​ភាពមិន​ប្រាកដ​ប្រជា និង​ចលាចល​ដ៏​ខ្លាំង​នេះ ព្រះអម្ចាស់​បាន​ផ្ដល់​បន្ទូល​នៃ​ការប្រឹក្សា និង​ការលើក​ទឹកចិត្ត​ដ៏​មាន​តម្លៃ ដែល​តំណាង​ឲ្យ « សំឡេង​របស់​ទ្រង់​ដល់​មនុស្ស​ទាំង​ពួង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១៦ ) ។

សូមមើល​ផងដែរ Saints ១:៨៩–៩០, ៩៤–៩៧ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣–២៦

ខ្ញុំ​អាច​ជួយ​ពង្រឹង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។

ថ្ងៃនេះ​ជិត ២០០ ឆ្នាំ​ក្រោយពី​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​ត្រូវបាន​រៀបចំ តម្រូវការ « ដើម្បី​ចម្រើន​កម្លាំង​ដល់​សាសនាចក្រ » នេះ​បន្ដ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៣:៣–៥ ) ។ ហើយ​កិច្ចការ​នេះ​មិន​មែន​គ្រាន់តែ​សម្រាប់ យ៉ូសែប ស៊្មីធ អូលីវើរ ខៅឌើរី ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​បច្ចុប្បន្ន​របស់​យើង​នោះ​ឡើយ—វា​គឺ​សម្រាប់​យើង​ទាំងអស់​គ្នា ។ ក្នុង​ការសិក្សា​ទាំង​មូល​របស់​បងប្អូន​អំពី គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣–២៦ សូម​សញ្ជឹង​គិត​ដល់​ការប្រឹក្សា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​សមាជិក​សាសនាចក្រ​ពីដើម ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចម្រើន​កម្លាំង​ដល់​សាសនាចក្រ ។ តើ​បងប្អូន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ធ្វើ​អ្វីខ្លះ​ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​នេះ ?

គោលលទ្ធិ និង សេចក្តីសញ្ញា ២៤

ព្រះអង្គ​សង្គ្រោះ​អាច​លើក​ខ្ញុំ « ឡើង​ឲ្យ​រួច​ពី​សេចក្ដី​វេទនា​ទាំងឡាយ​របស់ [ ខ្ញុំ ] » ។

ការដឹកនាំ​សាសនាចក្រ​អំឡុង​ពេល​នៃ​ការបៀតបៀន​ដ៏​ខ្លាំង​បែប​នេះ ប្រាកដ​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​សម្រាប់​យ៉ូសែប ស៊្មីធ ហើយ ។ សូម​រកមើល​បន្ទូល​លើក​ទឹកចិត្ត​របស់​ព្រះអម្ចាស់​ដល់​លោក​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤ ។

តើ​ខគម្ពីរ​ដូច​ខាងក្រោម​នេះ​ផ្ដល់​យោបល់​អ្វីខ្លះ​ដល់​បងប្អូន អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​លើក​បងប្អូន​ឡើង​ឲ្យ​ផុត​ពី​សេចក្ដី​វេទនា​ទាំងឡាយ​របស់​បងប្អូន ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤:១–៣ 

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:៨ 

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៧–៨ 

អេសាយ ៤០:២៨–៣១ 

ម៉ូសាយ ២៤:១៤–១៥ 

តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​លើក​បងប្អូន​ឡើង​ឲ្យ​ផុត​ពី​សេចក្ដី​វេទនា​ទាំងឡាយ​របស់​បងប្អូន​តាម​របៀបណា ? តើ​បងប្អូន​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បន្ត​ស្វែងរក​ជំនួយ​របស់​ទ្រង់​អំឡុង​ពេល​ពិបាក​ដូច្នេះ ?

ព្រះយេស៊ូវ​កំពុង​ព្យាបាល​ប្រជាជន

ទ្រង់​បាន​ព្យាបាល​មនុស្ស​ជាច្រើន​ដែល​មាន​ជំងឺ​ផ្សេងៗ ដោយ ជេ. ខឺត រីឆាត

គោលលទ្ធិ និង សេចក្តីសញ្ញា ២៥

អិមម៉ា ស៊្មីធ​គឺជា « ស្ត្រី​ជម្រើស » ។

នៅពេល​អិមម៉ា ហេល បាន​រៀបការ​នឹង​យ៉ូសែប ស៊្មីធ នាង​ហាក់​បាន​ដឹង​ថា នាង​នឹង​ធ្វើការ​លះបង់​ជាច្រើន ។ នាង​បាន​ប្រឆាំង​នឹង​បំណង​របស់​ឪពុក​នាង ហើយ​ប្ដូរ​ជីវិត​ដ៏​សុខស្រួល​ទៅនឹង​ជីវិត​មិន​ច្បាស់លាស់​មួយ ។ នាង​អាច​ងឿងឆ្ងល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​រំពឹង​ចង់​បាន​ពី​នាង​ក្នុង​កិច្ចការ​នៃ​ការស្ដារ​ឡើងវិញ​នេះ ។ សូម​រកមើល​ចម្លើយ​របស់​ព្រះអម្ចាស់​ដែល​មាន​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥ ។ សូម​កត់ត្រា​បន្ទូល​របស់​ព្រះអម្ចាស់​នៅក្នុង ខទី ១៦—តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​កណ្ឌ​នេះ ដែល​បងប្អូន​មាន​អារម្មណ៍​ថា​ជា « សំឡេង​របស់​ទ្រង់​ដល់ [ បងប្អូន ] » ?

សូមមើល​ផងដែរ « An Elect Lady » ( វីដេអូ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ); « Thou Art an Elect Lady » Revelations in Context ទំព័រ ៣៣–៣៩ ។ ចយ ឌី ចូនស៍ « An Especially Noble Calling » Ensign​ឬLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៥-១៨ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៦:២

តើ​អ្វី​ទៅ​ជា​ការយល់ព្រម​ទូទៅ ?

នៅពេល​សមាជិក​ទទួល​បាន​ការហៅ ឬ​ការតែង​តាំង​បព្វជិតភាព​នៅក្នុង​សាសនាចក្រ យើង​មាន​ឱកាស​ដើម្បី​គាំទ្រ​ពួកគេ​ជា​ផ្លូវការ តាមរយៈ​ការលើក​ដៃ​ជា​ការបង្ហាញ​ការគាំទ្រ ។ គោលការណ៍​នៃ​ការបង្ហាញ​ការគាំទ្រ និង​ការយល់ព្រម​ជា​សាធារណៈ​ត្រូវបាន​ហៅ​ថា ការយល់ព្រម​ទូទៅ ។ ដូច​ដែល​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ថា « នីតិវិធី​នៃ​ការគាំទ្រ​គឺ​លើស​ពី​ការលើកដៃ​គាំទ្រ​ជា​ទំនៀមទម្លាប់​មួយ​ទៅ​ទៀត ។ វា​គឺ​ជា​ការប្ដេជ្ញាចិត្ត​ដើម្បី​កាន់ខ្ជាប់ គាំទ្រ ជួយ​ដល់​អស់អ្នក​ដែល​ត្រូវបាន​រើសតាំង​នោះ » ( « This Work Is Concerned with People » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៥១ ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣:៦ ។ហេតុអ្វី​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើង​អធិស្ឋាន « នៅ​ក្នុង​គ្រួសារ​របស់ [ យើង ] និង​នៅ​ក្នុង​ចំណោម​មិត្ត​ភក្ដិ​របស់ [ យើង ] និង​នៅ​គ្រប់​កន្លែង​នានា » ? តើ​ចម្រៀង « យើង​និយាយ​ដោយ​ស្នេហ៍ » ( សៀវភៅ​ចម្រៀង​កុមារ ល.រ. ១០២ )—ឬ​ចម្រៀង​ផ្សេង​ទៀត​អំពី​ការអធិស្ឋាន—បង្រៀន​យើង​អ្វីខ្លះ​អំពី​អំណាច​នៃ​ការអធិស្ឋាន ?

សូមមើល​ផងដែរ នីហ្វៃទី ២ ៣២:៨–៩; នីហ្វៃទី​៣ ១៨:១៨–២៣ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:៨ ។តើ​វា​មាន​ប្រយោជន៍​សម្រាប់​គ្រួសារ​បងប្អូន​ដើម្បី​ជជែក​អំពី​អត្ថន័យ​នៃ​ការ « មាន​ចិត្ត​អត់ធន់​ក្នុង​ការឈឺចាប់ » ដែរ​ឬ​ទេ ? ប្រសិនបើ​បងប្អូន​មាន​កូន​តូច វា​អាច​សប្បាយ​រីករាយ​ដើម្បី​ធ្វើការ​ដកពិសោធន៍​ពីអ្វី​ដែល​ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បាន​រៀបរាប់​នៅក្នុង « Continue in Patience » ( EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៥៦; សូមមើល​ផងដែរ​វីដេអូ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៤:៨ បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការអត់ធ្មត់ ? តើ​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​មាន​ចិត្ត​អត់ធ្មត់​ក្នុង​ការឈឺចាប់​របស់​យើង​តាម​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១១–១២ ។ប្រហែល​បងប្អូន​អាច​ច្រៀង​ទំនុក​តម្កើង​ដែល​សមាជិក​គ្រួសារ​ម្នាក់ៗ​ចូលចិត្ត ឬ​បទចម្រៀង​មួយ ហើយ​ជជែក​ពី​មូលហេតុ​ដែល​វា​ជា « បទចម្រៀង​ចេញពី​ចិត្ត » របស់​គេ ។ តើ​ចម្រៀង​ទាំងនេះ​ដូចជា « បទ​អធិស្ឋាន​ដល់ [ ព្រះ ] » យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៦:២ ។វា​អាច​មាន​ប្រយោជន៍​ដើម្បី​រកមើល​ពាក្យ « ការយល់ព្រម​ទូទៅ » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។ តើ​យើង​បង្ហាញ​ការគាំទ្រ​របស់​យើង​ចំពោះ​ថ្នាក់ដឹកនាំ​យើង​ដោយ​របៀប​ណា ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ដែលបាន​ផ្តល់​យោបល់ ៖ « ចូរ​បន្លឺ​សំឡេង​ច្រៀង » សៀវភៅ​ចម្រៀង​កុមារ ល.រ ១២៤, ( សូមមើល « យោបល់​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​អ្នក » ) ។

រូប​តំណាង សំឡេង​នៃការ​ស្តារឡើងវិញ

សំឡេង​នៃការ​ស្តារឡើងវិញ

អែមម៉ា ហេល ស្ម៊ីធ

ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់​អិមម៉ា ស្ម៊ីធ ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៥ បង្ហាញ​ពី​ព្រះទ័យ​របស់​ទ្រង់​អំពី​នាង និង​ការរួម​ចំណែក​ដែល​នាង​អាច​ធ្វើបាន​ចំពោះ​កិច្ចការ​របស់​ទ្រង់ ។ ប៉ុន្ដែ​តើ​អិមម៉ា​យ៉ាង​ណា​ទៅ​វិញ ? តើ​យើង​ដឹង​អ្វីខ្លះ​អំពី​អត្តចរិត​របស់​នាង ទំនាក់ទំនង និង​កម្លាំង​របស់​នាង ? របៀប​មួយ​ដើម្បី​ដឹង​ពី « ស្ត្រី​រើស​តាំង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:៣ ) គឺ​ត្រូវ​អាន​ពី​ពាក្យសម្ដី​របស់​មនុស្ស​ដែល​ស្គាល់​នាង​ផ្ទាល់ ។

អែមម៉ា ស្ម៊ីធ

អិមម៉ា ស៊្មីធ ដោយ លី ហ្គ្រីន រីឆាដ

យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ស្វាមី​របស់​នាង

យ៉ូសែប ស៊្មីធ

« ជាមួយ​នឹង​ការអររីករាយ​ដែល​មិន​អាច​ថ្លែង​បាន និង​អ្វី​ដែល​នាំ​ឲ្យ​មាន​អំណរ​ពេញ​ក្នុង​ខ្លួន​ខ្ញុំ នៅពេល​ខ្ញុំ​បាន​ចាប់​ដៃ​នាង​នៅយប់​នោះ អិមម៉ា​សំណប់ចិត្ត​របស់​ខ្ញុំ—នាង​ដែល​ជា​ភរិយា​របស់​ខ្ញុំ ជា​ភរិយា​ពី​យុវវ័យ​របស់​ខ្ញុំ និង​ជា​ជម្រើស​នៃ​ដួងចិត្ត​ខ្ញុំ ។ គំនិត​ខ្ញុំ​មាន​រលក​អារម្មណ៍​រំឭក​ជា​ថ្មី​ជាច្រើន នៅពេល​ខ្ញុំ​គិត​ពី​គ្រា​មួយ​ដែល​មាន​ស្ថានភាព​ជាច្រើន ដែល​យើង​ត្រូវបាន​ហៅ​ឲ្យ​ឆ្លង​កាត់ ។ ការហត់​នឿយ និង​ការវេទនា ទុក្ខសោក និង​ការរងទុក្ខ ហើយ​អំណរ និង​ការលួងលោមចិត្ត​ពី​គ្រា​មួយ​ទៅ​គ្រា​មួយ​បាន​រាយ​ពេញ​ផ្លូវ​យើង ហើយ​បាន​កើត​ក្នុង​ជីវិត​យើង ។ ឱ! វា​ជា​គំនិត​លាយ​ឡំ​គ្នា​មួយ បន្លឺ​ពេញ​ក្នុង​ចិត្ត​ខ្ញុំ​មួយ​រយៈ ជា​ថ្មី​ម្ដង​ទៀត​នាង​នៅ​ទីនេះ គឺ​ក្នុង​បញ្ហា​ទី​ប្រាំពីរ គឺ​អិមម៉ា​ដ៏​មិន​រុញរា រឹងមាំ និង​មិន​ខ្លាច មិន​ផ្លាស់ប្ដូរ និង​គួរ​ឲ្យ​ស្រឡាញ់ » ។

លូស៊ី ម៉ាក ស្ម៊ីធ ម្ដាយ​ក្មេក​របស់​នាង

លូស៊ី ម៉ាក ស្ម៊ីធ

« ពេលនោះ​គាត់​នៅ​ក្មេង ហើយ​ដោយ​មាន​ចំណង់ចង់បាន​ពី​ធម្មជាតិ ដួងចិត្ត​ទាំងស្រុង​របស់​គាត់​គឺ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​គាត់​មិន​មាន​ចំណង់​ចង់​បាន​អ្វី​ក្រៅពី​សម្រាប់​សាសនាចក្រ និង​បុព្វហេតុ​នៃ​សេចក្ដីពិត​ឡើយ ។ មិន​ថា​អ្វី​ដែល​ដៃ​គាត់​ដាក់​ធ្វើ​នោះ​ទេ គឺ​គាត់​ធ្វើ​វា​ដោយ​អស់​ពី​កម្លាំង​គាត់ ហើយ​មិន​សួរ​សំណួរ​អាត្មានិយម​ថា ‹ តើ​ខ្ញុំ​អាច​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​នរណា​ផ្សេង​ទៀត​ទេ ? › នោះទេ ។ ប្រសិនបើ​មនុស្ស​មាន​អាយុ​ចំណាស់​ត្រូវ​បញ្ជូន​ឲ្យ​ចេញ​ទៅ​ផ្សាយ​សាសនា គាត់​គឺជា​បុគ្គល​ទីមួយ​ដែល​ស្ម័គ្រចិត្ត​ផ្ដល់​ការបម្រើ​គាត់​ជួយ​ស្លៀកពាក់​ឲ្យ​ពួកគេ​សម្រាប់​ដំណើរ​របស់​គេ ដោយ​មិនខ្វល់​ពី​ទុក្ខលំបាក​របស់ខ្លួនឡើយ » ។

« ខ្ញុំ​ពុំ​ដែល​ធ្លាប់​ជួប​នឹង​ស្រ្តី​ណាម្នាក់​ក្នុង​ជីវិត​ខ្ញុំ ដែល​នឹង​តស៊ូ​គ្រប់​ការលំបាក និង​សេចក្ដីវេទនា ពី​មួយខែ​ទៅ​មួយខែ ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ដោយ​ភាពក្លាហាន​ដ៏​មុតមាំ ភាពក្លៀវក្លា និង​ភាពអត់ធន់ ដូច​ដែល​គាត់​បាន​ធ្វើ​ទេ ដ្បិត​ខ្ញុំដឹង​ថា គាត់​បាន​ស៊ូទ្រាំ​មែន គាត់​ត្រូវ​បាន​បោះបោក​នៅលើ​សមុទ្រ​នៃ​ភាពពុំ​ពិតប្រាកដ គាត់​បាន​ទ្រាំ​ទ្រ​នឹង​ព្យុះភ្លៀង​នៃ​ការបៀតបៀន ប៉ុន្តែ​បាន​ច្បាំង​នឹង​កំហឹង​របស់​មនុស្ស និង​អារក្ស ហើយ​បាន​យកឈ្នះ​លើ​ស្ទើរតែ​គ្រប់​ស្ត្រី​ដទៃ​ទៀត » ។

យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ឪពុក​ក្មេក​របស់​នាង

ពរជ័យ​លោក​អយ្យកោ​របស់​អិមម៉ា ត្រូវបាន​ប្រកាស​ដោយ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ដែល​បាន​បម្រើ​ជា​លោកអយ្យកោ​នៃ​សាសនាចក្រ ៖

« អិមម៉ា កូនប្រសារ​ស្រី​ឪពុក​អើយ កូន​គឺជា​ពរជ័យ​មកពី​ព្រះអម្ចាស់ ដោយសារ​សេចក្ដី​ស្មោះត្រង់ និង​សេចក្ដីពិត​របស់​កូន ៖ កូន​នឹង​ត្រូវ​មាន​ពរ​ជាមួយ​ស្វាមី​កូន ហើយ​អររីករាយ​ក្នុង​សិរីល្អ​ដែល​នឹង​កើត​មាន​ដល់​គាត់ ៖ ព្រលឹង​កូន​បាន​រងទុក្ខ​ដោយសារតែ​អំពើទុច្ចរិត​របស់​មនុស្ស​ដែល​ស្វែងរក​ការបំផ្លាញ​ដៃគូ​របស់​កូន ហើយ​ព្រលឹង​ទាំងមូល​របស់​កូន​បាន​ចេញ​ទៅក្នុង​ការអធិស្ឋាន​សម្រាប់​ការរំដោះ​គាត់ ៖ ចូរ​អរ​រីករាយ ដោយសារ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​កូន​បាន​ស្ដាប់​ឮ​ការអង្វរករ​របស់​កូន ។

កូន​បាន​ទួញសោក​ដោយសារ​ភាពរឹង​ទទឹង​នៃ​ដួងចិត្ត​នៃ​ផ្ទះ​ឪពុក​កូន ហើយ​កូន​ទន្ទឹង​ចង់​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ។ ព្រះអម្ចាស់​នឹង​មាន​ការគោរព​ដល់​ការទួញយំ​របស់​កូន ហើយ​តាមរយៈ​ការកាត់​សេចក្ដី​របស់​ទ្រង់ ទ្រង់​នឹង​បណ្ដាល​ឲ្យ​ពួកគេ​មួយ​ចំនួន​ឃើញ​កំហុស​ខ្លួន ហើយ​ប្រែចិត្ត​ពី​អំពើបាប​គេ ប៉ុន្ដែ​វា​នឹង​ដោយ​សេចក្ដី​វេទនា ដែល​ពួកគេ​នឹង​ត្រូវ​បាន​សង្គ្រោះ ។ កូន​នឹង​ឃើញ​ថ្ងៃ​ជាច្រើន មែន​ហើយ ព្រះអម្ចាស់​នឹង​ទុក​ជីវិត​ឲ្យ​កូន​រហូត​ដល់​កូន​ពេញ​ចិត្ត ដោយសារ​កូន​នឹង​ឃើញ​ព្រះប្រោសលោះ​របស់​កូន ។ ដួងចិត្ត​កូន​នឹង​រីករាយ​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់ ហើយ​គ្មាន​នរណាម្នាក់​នឹង​យក​អំណរ​កូន​ចេញ​ពី​កូន​បាន​ឡើយ ។

កូន​នឹង​ចងចាំ​ជានិច្ច​ដល់​ការអនុញ្ញាត​ដ៏​អស្ចារ្យ​ពី​ព្រះ​របស់​កូន ក្នុង​ការឲ្យ​កូន​នៅ​ជាមួយ​កូនប្រុស​កូន នៅពេល​ទេវតា​នឹង​ប្រគល់​កំណត់ត្រា​នៃ​សាសន៍​នីហ្វៃ​ឲ្យ​គេ​ថែរក្សា ។ កូន​បាន​ឃើញ​ទុក្ខសោក​ជាច្រើន​ហើយ ដោយសារ​ព្រះអម្ចាស់​បាន​យក​កូន​ចំនួន​បី​ចេញ​ពី​កូន ៖ នៅក្នុង​ការណ៍​នេះ កូន​មិន​ខុស​ឡើយ ដោយសារ​ទ្រង់​ជ្រាប​ពី​បំណង​ដ៏​បរិសុទ្ធ​របស់​កូន​ដែល​ចង់​បីបាច់​គ្រួសារ​មួយ ដើម្បី​ឲ្យ​ឈ្មោះ​កូនប្រុស​របស់​ឪពុក​អាច​ទទួល​បាន​ពរ ។ ហើយ​ឥឡូវ​នេះ មើលចុះ ឪពុក​និយាយ​ទៅកាន់​កូន​ថា ហេតុដូច្នេះ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ប្រសិនបើ​កូន​នឹង​ជឿ កូន​នឹង​ទទួល​ពរជ័យ​នៅក្នុង​ការណ៍​នេះ ហើយ​កូន​នឹង​មាន​កូនចៅ​ផ្សេង​ទៀត គឺ​ដល់​អំណរ និង​ការពេញ​ចិត្ត​នៃ​ព្រលឹង​កូន ហើយ​ដល់​ការរីករាយ​នៃ​មិត្ត​កូន ។

« កូន​នឹង​មាន​ពរ​ឲ្យ​យល់ដឹង ហើយ​មាន​អំណាច​ដើម្បី​បង្រៀន​កូនចៅ​របស់​កូន ។ បង្រៀន​គ្រួសារ​កូន​អំពី​សុចរិតភាព និង​កូន​តូចៗ​របស់​កូន​អំពី​ផ្លូវ​ជីវិត ហើយ​ទេវតា​ដ៏​បរិសុទ្ធ​នឹង​តាម​ឃុំគ្រង​ថែ​កូន ៖ ហើយ​កូន​នឹង​ត្រូវបាន​សង្គ្រោះ​នៅក្នុង​នគរ​របស់​ព្រះ គឺ​ពិត​ដូច្នោះ​មែន ។ អាម៉ែន » ។

អិមម៉ា ស្ម៊ីធ ជាមួយ​នឹង​កូនៗ​នាង

អិមម៉ា ស្ម៊ីធ ជាមួយ​នឹង​កូនៗ​នាង ។ ពេល​ត្រូវ​សើច ដោយ លីស លេម៉ុន ស្វិនដល

អិមម៉ា ស្ម៊ីធ កំពុង​សរសេរ

ទំនុក​តម្កើង​របស់​អិមម៉ា ដោយ លីស ឡេមិន ស្វីនដល