សន្និសីទទូទៅ
ការហៅ​ដ៏​ថ្លៃថ្នូរ​ជា​ពិសេស​មួយ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


2:3

ការហៅ​ដ៏​ថ្លៃថ្នូរ​ជា​ពិសេស​មួយ

ក្នុង​នាម​ជា​ស្ត្រី​ដែល​មាន​ជំនឿ យើង​អាច​ទាញ​យក​គោលការណ៍​នៃ​សេចក្តីពិត​ចេញ​ពី​បទពិសោធន៍​របស់ព្យាការី​យ៉ូសែប​ដែល​ផ្តល់​នូវ​ការយល់ដឹង​សម្រាប់​ការទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​របស់​យើង ។

ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​ផ្តោត​ការយកចិត្តទុកដាក់​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​លើ​ការបន្ត​តួនាទី​របស់​ស្ត្រី​នៅ​ក្នុង​ការស្តារឡើងវិញ ។ វា​ច្បាស់ណាស់​ថា​នៅ​ទូទាំង​ប្រវត្ដិសាស្ដ្រ​ស្ត្រី​មាន​កន្លែង​ពិសេស​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង ។ ប្រធាន​ណិលសុន បាន​បង្រៀន​ថា « មិន​អាច​វាស់វែង​ពី​ឥទ្ធិពល​…នូវ​អ្វី​ដែល​ស្ត្រី​មាន នោះទេ ទាំងសម្រាប់​ គ្រួសារ និង សាសនាចក្រ​របស់​ព្រះអម្ចាស់​ផងដែរ ក្នុង​នាម​ជា​ភរិយា ជាម្ដាយ និង​ជា​ជីដូន ជា​បងស្រី និង​ជា​មីង ជា​គ្រូបង្រៀន និង​ជា​អ្នកដឹកនាំ ហើយ​ជា​ពិសេស​ជា​អ្នកការពារ​សេចក្ដីជំនឿ​ដ៏​ជា​គំរូ និង​ការលះបង់ ។

នៅ​ក្នុង​សមាគមន៍​សង្រ្គោះ​ដំបូង​នៅ​ណៅវូ ឆ្នាំ​១៧៨ ទៅ​ហើយ ព្យាការីយ៉ូសែបស្ម៊ីធ​បាន​ទូន្មាន​ដល់​បងប្អូន​ស្ត្រី​ឲ្យ​« រស់នៅ​ស្របតាម​ឯកសិទ្ធិ [ របស់ពួកគេ ] »​ គំរូ​របស់​ពួកគេ​បង្រៀន​ដល់​យើង​ក្នុង​ពេល​សព្វថ្ងៃ​នេះ ។ ពួកគេ​បាន​រួមគ្នាធ្វើ​តាម​សម្លេង​របស់​ព្យាការី​ហើយ​បាន​រស់នៅ​ដោយ​មាន​ជំនឿ​មុតមាំ​លើ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ពេល​ពួកគេ​បាន​ជួយ​ចាក់​គ្រឹះ​ដែល​យើង​ឈរ​នៅ​ពេល​នេះ ។ បងប្អូន​ស្រី​ដល់​វេន​របស់​យើងហើយ ។ យើង​មាន​កិច្ចការ​ដ៏​ទេវភាព​ពី​ព្រះអម្ចាស់​ ហើយ​ការចូលរួមចំណែក​ដ៏​ស្មោះត្រង់​របស់​យើង​គឺ​ចាំបាច់ ។

ប្រធាន​Spencer W. Kimball​បាន​ពន្យល់​ថា​« ​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ គឺ​ជា​ការហៅ​ដ៏​ថ្លៃថ្នូរ​ជា​ពិសេស​មួយ ។ កម្លាំង និង​ឥទ្ធិពល​របស់​ស្ត្រី​ដ៏​សុចរិត​នៅ​សព្វ​ថ្ងៃ​នេះ អាច​គុណ​នឹង​ដប់​នៃ​អ្វី​ដែល​វា​មាន​ក្នុង​គ្រា​ដ៏​សុខសាន្ត » ។

ប្រធាន ណិលសុន​បាន​អង្វរ​ដូចគ្នា ៖« ខ្ញុំ​សូម​អង្វរ​ដល់​បងប្អូន​ស្រី​[ ក្នុង ]សាសនាចក្រ …​ឲ្យ​បោះ​ជំហាន​ទៅ​មុខ ។ សូម​ទទួល​យក​កន្លែង​ត្រឹមត្រូវ និងចាំបាច់​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន​នៅក្នុង​សហគមន៍ និង​នគរ​នៃ​ព្រះ—ច្រើនជាង​បងប្អូន​ធ្លាប់​ធ្វើពី​មុន » ។

ថ្មីៗ​នេះ​ខ្ញុំ​មាន​ឯកសិទ្ធិ​រួម​ដំណើរជា​មួយ​ក្រុមកុមារ​អង្គការ​បឋមសិក្សា​មួយ​ក្រុម ​ដើម្បី​ជួប​ជា​មួយ​ប្រធានរ័សុល​អិម​ណិលសុន​នៅ​ក្នុង​បន្ទប់​ដាក់ម៉ាស៊ីន​ថតចម្លង​នៃ​ផ្ទះ​គ្រួសារ​ស្ម៊ីធ នៅ​ភូមិ ប៉ាលម៉ៃរ៉ា រដ្ឋ​នូវយ៉ោក ។ ស្តាប់​នៅ​ពេល​ព្យាការី​ជាទីស្រឡាញ់​យើង​បង្រៀន​កុមារ​នូវ​អ្វី​ដែល​ពួកគេ អាច​ធ្វើ​ដើម្បី​បោះ​ជំហាន​ទៅ​មុខ ។

1:55

ស៊ីស្ទើរ ចនស៍ ខ្ញុំ ចង់ ដឹង ថា តើ បងប្អូន អាច​មាន​សំណួរ​ដែល​បងប្អូន​ចង់​សួរ​ដល់​ប្រធាន​ណិលសុន​ដែរ​ឬ​ទេ ។ បងប្អូន​កំពុង​អង្គុយ​នៅ​ទីនេះ ជាមួយ​ព្យាការី ។ តើ​មាន​អ្វី​ដែល​បងប្អូន​តែងតែ​ចង់​សួរ​ដល់​ព្យាការី​ដែរ​ឬ​ទេ ? ចា៎ស ភែល ។

ភែល ៖ តើ​ពិបាក​ទេ​ដើម្បី​ធ្វើ​ជា​ព្យាការី ? តើ លោក​រវល់​ខ្លាំង​ទេ ?

ប្រធាន ណិលសុន ៖ « វា​ពិត​ជា​ពិបាក ង្គ្រោះ គឺ​ពិបាក ។ ឧទាហរណ៍ នៅពេល​ដែល​ព្រះ​សព្វព្រះទ័យ​ចង់​ឲ្យ​ក្រិត្យវិន័យ​ទាំងដប់​ប្រការ​ទៅ ម៉ូសេ តើ​ទ្រង់​ប្រាប់​ម៉ូសេ​ឲ្យ​ទៅ​ទីណា ? ឡើង​ទៅ​កំពូល​ភ្នំ​ស៊ីណាយ ។ ដូច្នេះ ម៉ូសេ​បាន​ដើរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ដើម្បី​ទទួល​នូវ​ក្រិត្យវិន័យ​ដប់​ប្រការ ។ ឥឡូវ ព្រះវរបិតាសួគ៌ អាច​មាន​ព្រះបន្ទូល​ថា « ម៉ូសេ ឯងចាប់ផ្តើម នៅ​ត្រង​នេះ ហើយ អញ​នឹង​ចាប់​ផ្តើម​នៅ​ត្រង់ នោះ ហើយ​អញ​នឹង​ជួប​ឯង​នៅ​ពាក់កណ្តាល​ផ្លូវ » ។ ទេ ព្រះអម្ចាស់​សព្វព្រះទ័យ​នឹង​ការខិតខំ ហើយ​ការខិតខំ​នាំមក​នូវ​រង្វាន់ ។ ឧទារហណ៍ តើ​អ្នក​ធ្លាប់ រៀន​ព្យាណូ​ទេ ? »

កុមារ ៖ « ចា៎ស និង​បាទ » ។

ភែល ៖ ខ្ញុំ​រៀន​វីយ៉ូឡុង ។

ប្រធាន ណិលសុន ៖ « ហើយ​តើ​អ្នក​មាន​បាន​ហាត់​ដែរ​ឬ​ទេ ?

កុមារ ៖ « ចា៎ស » ។

ប្រធាន ណិលសុន ៖ « តើ​មាន​អ្វី​កើត​ឡើង​បើ​អ្នក​មិន​បាន​ហាត់ ? »

ភែល ៖: « ភ្លេច​វា​អស់ » ។

ប្រធាន ណិលសុន ៖ « មែន​ហើយ អ្នក​នឹង​មិន​រីកចម្រើន ទេ​មែន​ទេ ? ដូច្នេះ​ចម្លើយ​គឺ​មែន​ហើយ​ភែល ។ វា​ត្រូវ​មាន​ការខិតខិ ប្រឹងប្រែង​ធ្វើការ​ច្រើន រៀន​ច្រើន និង​មិន​ដែល​ចប់​ឡើយ ។ ល្អ​ណាស់ ! វា​ល្អ ព្រោះ​យើង​មាន​ការរីកចម្រើន​រហូត ។ សូម្បី​តែ​ក្នុង​ជីវិត​បន្ទាប់ នឹង​កំពុង​ធ្វើ​ការរីកចម្រើន » ។

ការឆ្លើយ​តប​របស់​ប្រធាន​ណិលសុន​ចំពោះ​កុមារ​ដ៏​មាន​តម្លៃ​ទាំងនេះ​បាន​ចែកចាយ​ដល់​យើង​ម្នាក់ៗ ។ ព្រះអម្ចាស់​សព្វព្រះទ័យ​នឹង​ការខិតខំ ហើយ​ការខិតខំ​នាំមក​នូវ​រង្វាន់ ។ យើងបន្ដ​ការហាត់រៀន ។ យើង​តែង​តែ​ជឿនលឿន​ដរាប​ណា​យើង​ខិតខំ​ដើរតាម​ព្រះអម្ចាស់ ។ ទ្រង់​ពុំ​រំពឹង​ឲ្យ​យើង​បាន​ល្អ​ឥតខ្ចោះ​នៅ​ថ្ងៃ​នេះ​ឡើយ ។ យើង​បន្ត​ឡើង​ភ្នំ​ស៊ីណាយ ​ផ្ទាល់​ខ្លួន​របស់​យើង ។ ដូច​នៅ​អតីតកាល​ដែរ​ដំណើរ​របស់​យើង​តម្រូវ​ឲ្យ​មាន​ការខិតខំ​ការប្រឹងប្រែងធ្វើការ ​និង​ការសិក្សា ប៉ុន្តែ​ការប្តេជ្ញាចិត្ត​របស់​យើង​ដើម្បី​ជឿនលឿន​នាំ​មក​នូវ​រង្វាន់​អស់ល្បជានិច្ច ។

តើ​អ្វី​បន្ថែម​ទៀត​ដែល​យើង​បាន​រៀន​មក​ពី​ព្យាការី​យ៉ូសែប ស្ម៊ីធ អំពី​ការខិតខិ ការប្រឹងប្រែង​ធ្វើការ និង ការសិក្សា ? ការនិមិត្តដំបូង ផ្តល់​ដល់​យើង​នូវ​ទិសដៅ​នៅ​ក្នុង​ការបន្ត តួនាទី​តែ​មួយ​គត់​របស់យើង ។ ក្នុង​នាម​ជា​ស្ត្រី​ដែល​មាន​ជំនឿ យើង​អាច​ទាញ​យក​គោលការណ៍​នៃ​សេចក្តីពិត​ចេញ​ពី​បទពិសោធន៍​របស់ព្យាការី​យ៉ូសែប​ដែល​ផ្តល់​នូវ​ការយល់ដឹង​សម្រាប់​ការទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​របស់​យើង ។ ឧទាហរណ៍ ៖

  • យើង​ធ្វើការ​ក្រោម​ការលំបាក ។

  • យើង​ងាក​ទៅ​រកបទគម្ពីរ​ដើម្បី​ទទួល​បាន​នូវ​ប្រាជ្ញា​ដើម្បី​ធ្វើ​សកម្មភាព ។

  • យើង​បង្ហាញ​ពី​ជំនឿ​និង​ការទុកចិត្ត​របស់​យើង​ទៅលើ​ព្រះ ។

  • យើង ប្រើ​ថាមពល​របស់​យើង ដើម្បី​អង្វរ​ដល់​ព្រះ ដើម្បី​ជួយ​យើង​ប្រយុទ្ធ​នឹង ឥទ្ធិពល​របស់​មារសត្រូវ ។

  • យើង​ថ្វាយ​បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង​ចំពោះ​ព្រះ ។

  • យើង​ផ្តោត​លើ​ពន្លឺ​របស់​ទ្រង់​ដឹកនាំ​ជម្រើស​នៃ​ជីវិត​យើង​ហើយ​យើង​ធូស្បើយ​នៅ​ពេល​យើង​ងាក​ទៅ​រក​ទ្រង់ ។

  • យើង​ដឹង​ថា​ទ្រង់​ស្គាល់​យើង​ម្នាក់ៗ​តាម​ឈ្មោះ​ហើយ​មាន​តួនាទី​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​បំពេញ ។

លើស​ពី​នេះ យ៉ូសែបស៊្មីធ​បាន​ស្តារ​ឡើង​វិញ​នូវ​ចំណេះដឹង​ថា​យើង​ម្នាក់ៗ​មាន​នូវ​សក្តានុពល​ឥតខ្ចោះ​និង​តម្លៃ​ដ៏​អស់កល្ប ។ ដោយ​សារ​តែ​ទំនាក់ទំនង​នោះ​ជា​មួយ​ព្រះវរបិតា​សួគ៌​យើង ខ្ញុំ​ជឿ ថា​ទ្រង់​រំពឹងឲ្យ​យើង​ទទួល​នូវ​វិវរណៈ​ពី​ទ្រង ។

ព្រះអម្ចាស់​បាន​ទូន្មាន​អិមម៉ា​ស្ម៊ីធ​ឲ្យ​« បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ » រៀ​ច្រើន « ឲ្យ​ទុក​ចោល​របស់​ទាំងឡាយ​នៃ​ពិភពលោកនេះ … ហើយ​ស្វែងរក​របស់​ទាំងឡាយណា ដែល​គ្រាន់​បើ​ជាងនេះ​វិញ »​ហើយ« ចូរនៅ​ជាន់​នឹង​សេចក្ដីសញ្ញាទាំងឡាយ​[ របស់​នាង ] »​ជាមួយ​ព្រះ ។ ការរៀនសូត្រ​គឺ​សំខាន់ណាស់​ចំពោះ​ការរីកចម្រើន ជា​ពិសេស​នៅ​ពេល​ភាពជាដៃគូ​ដ៏ជាក់លាក់​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​បង្រៀន​យើង​ពី​អ្វី​ដែល​ចាំ​បាច់​សម្រាប់​យើង​ម្នាក់ៗ​ឲ្យ​ទុកចោល —​មាន​ន័យ​ថា​អ្វី​ដែល​អាច​បង្វែរ​អារម្មណ៍​យើង​ឬ​ពន្យារ​ពេល​ដល់​ការរីកចម្រើន​របស់​យើង ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​ដើម្បី​ទទួល​បាន​វិវរណៈ » ។ ពាក្យ​របស់​ព្យាការី​យើង​នៅ​បន្ត​ជាប់​នឹង​ខ្ញុំ​ជានិច្ច​នៅ​ពេល​ខ្ញុំ​ពិចារណា​អំពី​សមត្ថភាព​របស់​ស្ត្រី​ដើម្បី​ឈាន​ទៅ​មុខ ។ ទ្រង់​អង្វរ​យើង ដែល​បង្ហាញ​ពី​អាទិភាព ។ ទ្រង់​កំពុង​បង្រៀន​យើង​ពី​របៀប​ដើម្បី​រស់នៅ​ដោយ​ព្រះវិញ្ញាណ​នៅ​ក្នុង​ពិភពលោក​ពេញ​ដោយ​អំពើបាប ដោយ​ការទទួល​យក និង អនុវត្ត​តាម​វិវរណៈ ។១០ នៅ​ពេល​យើង​ធ្វើ​ដូច្នោះ ​ការគោរព​និង ការរស់នៅ​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​យើង​ត្រូវ​បាន​សន្យា​ដូច​ជា​អិមម៉ា​ស្ម៊ីធ គឺថា « មកុដ​នៃ​សេចក្តី​សុចរិត » ។១១ ព្យាការី យ៉ូសែប​បាន​បង្រៀន​ពី​សារៈសំខាន់ នៃ​ការយល់ដឹងថា​ផ្លូវ​ដែល​យើង​កំពុង​ស្វែងរក​នៅ​ក្នុង​ជីវិត​នេះ​ត្រូវ​បាន​យល់​ព្រម​ពី​ព្រះ ។ បើគ្នា​ចំណេះដឹង​នោះ​ទេ យើង « នឹង​នឿយហត់​នៅ​ក្នុង​គំនិត​[ របស់​យើង ] ហើយ​ដួល​សន្លប់ » ។ ១២

នៅ​ក្នុង​សន្និសីទ នេះ យើង​នឹង​នឹង​ស្តាប់ឮ​នូវ​សេចក្តីពិត​ដែល​បំផុស​គំនិត​យើង​ឲ្យ​ផ្លាស់ប្តូរ ធ្វើ​ឲ្យ​ប្រសើរ​និង ធ្វើឲ្យ​ជីវិត​យើង​បាន​បរិសុទ្ធ ។ តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន យើង​អាច​ការពា​ពី​អ្វី​ដែល​ហៅ​ថា​« សន្និសីទ ទូទៅ​ដែលលើសលប់ »—នៅ​ពេល​ដែល​យើង​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ធ្វើ​វា​ទាំងអស់គ្នា នៅ​ពេល​នេះ ។ ស្រ្តី​មាន​ទំនុលខុសត្រូវ​ច្រើន ប៉ុន្តែ​វា​មិន​អាច​ទៅ​រួច និង មិន​សម្រេច​ឡើយ​នៅ​ពេល​ធ្វើ​អ្វី​ទាំងអស់​ក្នុង​ពេល​តែមួយ​នោះ ។ ព្រះវិញ្ញាណ​ជួយ​យើង​ឲ្យ​សម្រេចចិត្ត​ចំពោះ​តួនាទី​មួយ​ដែល​យើង​នឹង​ផ្តោតលើ​ក្នុង​ថ្ងៃនេះ ។១៣

ការស្រឡាញ់​របស់​ព្រះអម្ចាស់​ជះឥទ្ធិពល​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ដឹង​ពី​អាទិភាព​របស់​ទ្រង់សម្រាប់​ការរីកចម្រើន​របស់​យើង ។ ការស្តាប់​វិវរណៈ​ផ្ទាល់​ខ្លួន​នាំ​ទៅរក ការរីកចម្រើនផ្ទាល់ខ្លួន ។​១៤ យើង​ស្តាប់ ហើយ​អនុវត្ត ។​១៥ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា « ចូរ​សូម​ពី​ព្រះវរបិតា​ដោយ​នូវ​នាម​របស់​យើង ដោយ​សេចក្តី​ជំនឿ​ជឿ​ថា អ្នក​នឹង​បាន​ទទួល ហើយ​អ្នក​នឹង​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​សម្តែង​ប្រាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ចាំបាច់​ដល់​កូនចៅ​មនុស្ស » ។១៦ ការបន្ត តួនាទី​របស់​យើង គឺ​ដើម្បី​ទទួល​បាន​វិវរណៈ​បន្ត ។

នៅ​ពេល​យើងទទួល​សញ្ញាប័ត្រ​កាន់​តែ​ប្រសើរ​ក្នុង​ការធ្វើ​ដូច្នេះ​នោះ​យើង​អាច​ទទួល​បាន​អំណាច​បន្ថែម​ទៀត​ក្នុង​តួនាទី​របស់​យើង​ម្នាក់ៗ​ដើម្បី​បម្រើ​និង​សម្រេចកិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​និង​ការលើកតម្កើង—« ត្រូវ​ទុក​ចោល​របស់​ទាំងឡាយ​នៃ​ពិភពលោកនេះ ហើយ​ចូរ​ស្វែងរករបស់​ទាំងឡាយ​ណា​ដែល​គ្រាន់​បើ​ជាង​នេះ​វិញ » ។១៧ នោះ​យើង​អាច​បាន​បំផុសគំនិត​បន្ថែម​ដោយ​មាន​ប្រសិទ្ធិភាព​ចំពោះ​ជំនាន់​កំពុង​ពេញវ័យ​របស់យើង​ឲ្យ​ធ្វើ​ដូចគ្នា​ដែរ ។

បងប្អូនប្រុស​ស្រី យើង​ទាំងអស់​គ្នា​ស្វែងរក​ព្រះចេស្តា​នៃ​ព្រះ​នៅ​ក្នុង​ជីវិត​របស់​យើង ។១៨ មាន​ភាពស្រស់ស្អាត​មួយ​ពី​ការពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ស្ត្រី​និង​បុរស​ក្នុង​ការសម្រេចកិច្ចការ​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ ។ យើង​ទទួល​បាន​អំណាច​នៃ​បព្វជិតភាព​តាមរយៈ​សេចក្ដីសញ្ញា​ដែល​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​ពេល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក​ហើយ​ទីបំផុតចូលទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។​១៩ ប្រធាន​ណិលសុន បាន​បង្រៀន​យើង​ថា« ស្ត្រី និង​បុរស​គ្រប់រូប​ដែល​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងនោះ និងចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព​ដោយ​សក្ដិសម មាន​ឥទ្ធិពល​ផ្ទាល់​ចំពោះ​ព្រះចេស្ដារ​នៃ​ព្រះ » ។២០

ខ្ញុំ​សូម​សារៈភាព​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​នេះ​ថា ក្នុង​នាម​ជា​ស្រ្តី​ម្នាក់ កាល​ពី​មុន​ខ្ញុំ​មិន​ដែល​ដឹង​សោះ​ថា​ខ្ញុំ អាច​មាន​សិទ្ធិ​ទទួល​បាន​អំណាចបព្វជិតភាព​ក្នុង​នាម​ជា​ស្ត្រី​ឡើយ ។២១ បងប្អូន​ស្រី​ខ្ញុំ​សូម​អធិស្ឋាន​ថា​យើង​នឹង​ស្គាល់​និង​ស្រឡាញ់​អំណាច​បព្វជិតភាព​ដូច​យើង​« ជាប់​នឹង​សេចក្តី សញ្ញា​ទាំងឡាយ [ របស់​យើង ] »២២ ក្រសោបយក​សេចក្តីពិត​នៃ​បទគម្ពីរ​ហើយ​ធ្វើ​តាមពាក្យសំដី​ពួក​ព្យាការី​ដែល​នៅរស់​របស់​យើង ។

ចូរ​យើង​ប្រកាស​ដោយ​ស្មោះត្រង់​ចំពោះ​ព្រះវរបិតាសួគ៌​និង​ព្រះអង្គសង្គ្រោះ​របស់​យើង « ដោយ​ពឹងផ្អែក​ទាំងស្រុង ទៅ​លើ​បុណ្យ​គុណ​របស់​ទ្រង់ ដែល​មាន​ឥទ្ធិឫទ្ធិ​ដើម្បី​សង្រ្គោះ » ។២៣ ចូរ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​សក្តានុពល​ខាងវិញ្ញាណ​ខ្ពស់​បំផុត​របស់​យើង​ហើយ​ជួយ​អ្នក​ដែល​នៅ​ជុំ​វិញ​យើង​ឲ្យ​ធ្វើ​ដូចគ្នា​នេះ​តាមរយៈ​សេចក្ដី​ស្រឡាញ់ ការបម្រើ ការដឹកនាំ​និង​ការអាណិតអាសូ ។

អែលឌើរ ជេមស៍ អ៊ី ថាលម៉េច​បាន​រំឮក​យើង​ដោយ​ទន់ភ្លន់​ថា « ជើងឯក​ដ៏​អស្ចារ្យ​បំផុត​របស់​ស្ដ្រី និង​ភាពជា​ស្ដ្រី​ក្នុង​ពិភពលោក​នេះ​គឺ​ព្រះយេស៊ូវ ដែល​ជា​ព្រះគ្រីស្ទ » ។២៤ នៅ​ក្នុង​ការវិភាគ​ចុងក្រោយ​នៃ​ការបន្តតួនាទី​របស់​ស្ត្រី​នៅ​ក្នុង​ការស្តារឡើងវិញ ​ហើយ​សម្រាប់​យើង​ទាំងអស់គ្នា តើ​តួនាទី​អ្វី​ដែល​លេចធ្លោ​ជាង​គេ ? ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា ដើម្បី ទ្រង់,២៥ធ្វើ​តាម​ទ្រង់២៦ទុកចិត្ត​លើ​ទ្រង់២៧និង​ដើម្បី​ក្លាយ​ជា​ផ្នែក​បន្ថែម​សម្រាប់​ក្តីស្រឡាញ់​របស់​ទ្រង់ ២៨ ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។២៩ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « ការ​អង្វរ​ដល់​បងប្អូន​ស្រី​របស់​ខ្ញុំ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៥–៩៦ ។

  2. យ៉ូសែប ស្ម៊ីធ នៅក្នុង « Nauvoo Relief Society Minute Book,» ទំព័រ ៣៨, josephsmithpapers.org ។

  3. Teachings of Presidents of the Church: Spencer W. Kimball ( ២០០៦ )​ទំព័រ​២១៧ ។

  4. រ័សុល អិម ណិលសុន « A Plea to My Sisters »​ទំព័រ ៩៧ ។

  5. សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៦–២៨

  6. សូមមើល គោលលទ្ធិ និង សេចក្តី សញ្ញា ៦:៣៣ ។

  7. សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១៧

  8. គោលលទ្ធិ និង​សេចក្ដីសញ្ញា ២៥:៨,​១០,​១៣

  9. រ័សុល អិម ណិលសុន « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង Liahonaខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ។

  10. សូម​មើល នីហ្វៃទី ២ ៩:៣៩

  11. គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១៥ ។

  12. Lectures on Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ៦៨ ។

  13. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៦១

  14. ប្រធាន ហិនរី ប៊ី អាវរិង បាន​មាន​ប្រសាសន៍​ថា ៖

    « ឥឡូវ បើសិន​អ្នក​និង​ខ្ញុំ ត្រូវ​បាន​ជួប តែ​ឯង​( ខ្ញុំ​ប្រាថ្នា ថា​យើង​អាច ) ពេលដែល​អ្នក​មាន​អារម្មណ៍​ថា​អាច​សួរ​សំណួរ​ដោយ​សេរី​នូវ​អ្វី​ដែល​អ្នក​ចង់​សួរ ខ្ញុំ​អាច​ស្រមៃ​ថា អ្នក​កំពុង​និយាយ​អ្វី​មួយ​ដូច្នេះ ៖‹ អូ​បងប្រុស អាវរឹង ខ្ញុំ​មាន​អារម្មណ៍​ចំពោះ​រឿង​មួយ​ចំនួន​ដែល​លោក​បាន​ពិពណ៌នា ។ ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ប៉ះដួងចិត្ត​និង គំនិត​ខ្ញុំ​ពី​មួយពេល​ទៅ​មួយ​ពេល ។ ប៉ុន្តែ​ខ្ញុំ​នឹង​ត្រូវការ​វា​ជាប់លាប់​បើ​សិន​ខ្ញុំ​មិន​ត្រូវ​បាន​យក​ឈ្នះ​ឬ​ត្រូវ​បំភាន់ ។ តើ​នោះ​អាច​ទៅ​រួច​ទេ ? តើ​វា​អាច​ទៅ​រួច​ទេ ហើយ​បើ​វា​អាច តើ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួលបាន​ពរជ័យ​នោះ ? ›

    « ចូរ​យើង​ចាប់ផ្ដើម​ជាមួយ​នឹង​សំណួរ​ផ្នែក​ទីមួយ​នៃ​សំណួរ​របស់​អ្នក ។ ចាស​វា ពិត​ជា​អាច យ​ខ្ញុំ​ក៏​ត្រូវការ​វា​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ដែរ—ខ្ញុំ​ចាំ​ពី​បងប្អូន​ប្រុស​ពីរនាក់ ។ គឺ នីហ្វៃ និង​លីហៃ និង​អ្នកបម្រើផ្សេង​ទៀត​របស់​ព្រះអម្ចាស់​ដែល​ធ្វើការ​ជា​មួយ​ពួកគេ​ប្រឈម​នឹង​ការប្រឆាំង​យ៉ាងខ្លាំង ។ ពួកលោក​បាន​កំពុង​បម្រើ​ក្នុង​ពិភពលោក​ដែល​កាន់​តែ​អាក្រក់​ទៅៗ ។ ពួក​លោក​ត្រូវ​ដោះស្រាយ​ជា​មួយ​នឹង​ការបោកបញ្ឆោត​ដ៏​គួរ​ឲ្យ​ខ្លាច ។ ដូច្នេះ​ខ្ញុំ​ត្រូវ​មាន​ភាពក្លាហាន—អ្នកក៏ដូច្នេះ​ដែរ—ពី​ពាក្យសំដី​នៅ​ក្នុង​ខគម្ពីរ​ ​មួយ​នៃ​ហេលេមិន ។ ការធានា​នេះ​ត្រូវ​បាន​រកឃើញ​ពី​រឿង​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ពេញ​មួយ​ឆ្នាំ ស្ទើរ​តែ​ដូច​ជា​អ្នក​សរសេរ​វា​មិន​គួរ​មានការភ្ញាក់ផ្អើល​ទេ ។ ស្ដាប់ ៖

    « ហើយ​ក្នុង​ឆ្នាំ​ទី ចិតសិប​ប្រាំបួន ក៏​ចាប់ផ្តើម​មាន​ការវិវាទ​ជា​ខ្លាំង ។ ប៉ុន្តែហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ និង​លីហៃ​និង​បងប្អូន​របស់​គេ​ជាច្រើន ដែល​ដឹង​ចំណុច​ពិត​នៃ​លិទ្ធិ​ដោយ​មាន​វិវរណៈ​ជា​ច្រើន​រាល់​ថ្ងៃ​ហេតុ​ដូច្នេះ​ហើយ​ទើប​ពួកគេ​បាន​ផ្សាយ​ដល់​ប្រជាជន ដរាប​ដល់​គេ​បាន​បញ្ចប់​ការវិវាទ​របស់​គេ​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ ។ហេលេមិន ១១:២៣

    « ពួកគេ​មាន​‹ វិវរណៈ​ជាច្រើន​រាល់​ថ្ងៃ › ។ ដូច្នេះ​សម្រាប់​អ្នក​និង​ខ្ញុំ នោះ​ជា​ចម្លើយ​ចំពោះ​សំណួរ​ទីមួយ​របស់​អ្នក ។ មែនហើយ​វា​អាច​ទៅ​រួច​ដើម្បី​មាន​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​គ្រប់គ្រាន់ ​ដើម្បី​មាន​វិវរណៈ​ជា​ច្រើន​ជា​រៀងរាល់ថ្ងៃ ។ វា​នឹង​មិន​ងាយស្រួល​ទេ ។ ប៉ុន្តែ​វា​អាច​កើតឡើង​បាន ។ អ្វី​ដែល​ជាតម្រូវការ នឹង​មាន​លក្ខណៈខុសគ្នា​សម្រាប់​មនុស្ស​ម្នាក់ៗ​ពីព្រោះ​យើង​ចាប់​ផ្តើម​ពី​កន្លែង​ដែល​យើង​ដាក់​ឲ្យ​មាន​បទពិសោធន៍​ពិសេស​ក្នុង​ជីវិត » ។(“Gifts of the Spirit for Hard Times” [ Brigham Young University fireside, ថ្ងៃទី​១០ ខែ កញ្ញា ឆ្នាំ ២០០៦ ], ទំព័រ ៣–៤, speeches.byu.edu ) ។

  15. សូម​មើល នីហ្វៃទី ២ ២:១៦ ។

  16. គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៨ ។

  17. គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១០ 

  18. សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:២៦,៣៣,៤១,៤៥–៤៦ ។

  19. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១៩-២១ 

  20. រ័សុល អិម ណិលសុន « Spiritual Treasures » Liahona, ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៧ ។

  21. សូមមើល​រ័សុល អិម ណិលសុន “Spiritual Treasures,” 76–79; Dallin H. Oaks, “The Keys and Authority of the Priesthood,” Liahona, May 2014, 49–52; Henry B. Eyring, “Women and Gospel Learning in the Home,” Liahona, Nov. 2018, 58–60 ។

  22. គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១៣ ។

  23. នីហ្វៃទី២ ៣១:១៩ ។

  24. ជេម អ៊ិ ថាល់មេហ្គJesus the Christ, 3rd ed. (1916), 475 ។

  25. សូមមើល យ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:១៧

  26. សូមមើល ម៉ាថាយ ៤:១៩–២០

  27. សូមមើល សុភាសិត ៣:៥–៦; គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២ ។

  28. សូម​មើល យ៉ូហាន ១៣:៣៤ មរ៉ូណៃ ៧:៤៧

  29. សូម​មើល នីហ្វៃ ទី​២ ៣៣:៦; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:២២ ។