គេហដ្ឋានដ៍ល្អបំផុត
ព្រះអង្គសង្គ្រោះគឺជាវិស្វករ អ្នកសាងសង់ និងអ្នករចនាផ្ទៃក្នុងដ៏ល្អឥតខ្ចោះ ។ គម្រោងរបស់ទ្រង់គឺភាពឥតខ្ចោះ និងសេចក្តីអំណរដ៍អស់កល្បនៃព្រលឹងវិញ្ញាណរបស់យើង ។
ថ្មីៗនេះផ្ទាំងប៉ាណូមួយនៅទីក្រុងសលត៍ លេក បានទាក់ភ្នែករបស់ខ្ញុំ ។ វាបានផ្សពផ្សាយក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម និងរចនាផ្ទៃក្នុង ។ វាបាននិយាយយ៉ាងសាមញថា « ការបម្រើគេហដ្ឋានដ៍ល្អបំផុតនៅក្នុងក្រុងសលត៍ លេក » ។
សារនេះគឺគួរឲ្យចាប់អារម្មណ៍ណាស់ —តើគេហដ្ឋានមួយណាដែលល្អជាងគេ ? ខ្ញុំយល់ឃើញថាខ្ញុំកំពុងគិតអំពីសំណួរនោះ ជាពិសេសទាក់ទងទៅនឹងកូនៗ ដែលប្រពន្ធរបស់ខ្ញុំ ឃែធី និងខ្ញុំបានចិញ្ចឹមបីបាច់ថែរក្សា និងកូនៗរបស់ពួកគេកំពុងចិញ្ចឹមសព្វថ្ងៃនេះ ។ ដូចឪពុកម្តាយគ្រប់ទីកន្លែង យើងព្រួយបារម្ភ និងអធិស្ថានឲ្យគ្រួសាររបស់យើង ។ យើងនៅតែធ្វើ ។ យើងប្រាថ្នាចង់បានអ្វីដែលល្អបំផុតសម្រាប់ពួកគេ ។ តើពួកគេនិងកូនៗ អាចរស់នៅក្នុងគេហដ្ឋានណាដែលល្អបំផុតដោយរបៀបណា ? ខ្ញុំបានសញ្ជឹងគិតអំពីគេហដ្ឋានរបស់សមាជិកនៃសាសនាចក្រដែល ឃែធី និងខ្ញុំបានមានឱកាសទៅទស្សនា ។ យើងត្រូវបានគេអញ្ជើញឲ្យទៅគេហដ្ឋាននៅកូរ៉េ និងកេនយ៉ា នៅហ្វីលីពីន និងប៉េរ៉ូ នៅប្រទេសឡាវ និងឡាតវី ។ ខ្ញុំសុំចែករំលែកការសង្កេតបួនយ៉ាងអំពីគេហដ្ឋានល្អទាំងនេះ ។
ទីមួយ តាមទស្សនៈរបស់ព្រះអម្ចាស់ ការបង្កើតគេហដ្ឋានដ៍ល្អបំផុតមានអ្វីៗទាំងអស់ដែលពាក់ព័ន្ធជាមួយគុណសម្បត្តិផ្ទាល់ខ្លួនរបស់មនុស្សដែលរស់នៅទីនោះ ។ គេហដ្ឋានទាំងនេះមិនត្រូវបានកែលម្អតាមរបៀបសំខាន់ឬុយូរអង្វែងដោយគ្រឿងសង្ហារឹមរបស់ពួកគេ ឬដោយទ្រព្យសម្បត្តិ ឬស្ថានភាពសង្គមរបស់មនុស្សដែលជាម្ចាស់វានោះទេ ។ លក្ខណៈល្អបំផុតនៃគេហដ្ធានណាមួយគឺជារូបភាពរបស់ព្រះគ្រីស្ទ ដែលឆ្លុះបញ្ចាំងនៅក្នុងទីលំនៅរបស់គេហដ្ធាននោះ ។ អ្វីដែលសំខាន់គឺការរចនាផ្នែកខាងក្នុងនៃព្រលឹងវិញ្ញាណរបស់មនុស្ស មិនមែនរចនាសម្ព័ន្ធរបស់វានោះទេ ។
លក្ខណៈរបស់ព្រះគ្រីស្ទត្រូវបានទទួលនៅក្នុង« ដំណើរការនៃពេលវេលា »១ដោយការរីកចម្រើនដោយចេតនានៅលើផ្លូវនៃសេចក្តីសញ្ញា ។ លក្ខណៈដូចព្រះគ្រីស្ទតុបតែងជីវិតរបស់អ្នកដែលខិតខំរស់នៅដោយសេចក្តីអំណរ ។ ពួកគេបំពេញគេហដ្ឋានជាមួយពន្លឺនៃដំណឹងល្អ មិនថាកម្រាលជាន់ជាភក់ឬជាថ្មកែវនោះទេ ។ ទោះបីអ្នកជាមនុស្សតែម្នាក់គត់ក្នុងគ្រួសាររបស់អ្នកដែលធ្វើតាមសេចក្តីបង្គាប់ដើម្បី« ស្វែងរករបស់ទាំងនេះ »២ អ្នកអាចចូលរួមក្នុងការផ្គត់ផ្គង់ខាងវិញ្ញាណនៃគេហដ្ធានគ្រួសាររបស់អ្នក ។
យើងធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ដើម្បី « រៀបចំ { ខ្លួនរបស់យើង } រៀបចំរបស់ចាំបាច់គ្រប់យ៉ាង ហើយបង្កើតគេហដ្ឋាន » ដោយរៀបចំ ទុកដាក់ និងបង្កើតជីវិតខាងវិញ្ញាណរបស់យើង មិនមែនជាទ្រព្យសម្បត្តិរបស់យើងនោះទេ ។ នៅពេលយើងស្វែងរកផ្លូវនៃសេចក្តីសង្រ្គោះរបស់ព្រះអង្គសង្រ្គោះដោយអត់ធ្មត់នោះ គេហដ្ឋានរបស់យើងនឹងក្លាយទៅជា« ដំណាក់នៃសិរីល្អ ជាគេហដ្ឋានដែលមានសណ្តាប់ធ្នាប់ និងជាដំណាក់របស់ព្រះ » ។៣
ទីពីរអ្នកដែលរស់នៅក្នុងគេហដ្ឋានដ៍ល្អនឹងឆ្លៀតពេលដើម្បីសិក្សាបទគម្ពី និងពាក្យរបស់ព្យាការីដែលនៅរស់ជារៀងរាល់ថ្ងៃ ។ ប្រធាន រ័សុល អិម ណិលសុនបានអញ្ជើញយើងឲ្យ « កែប្រែ » និង « កែ » គេហដ្ឋានរបស់យើងតាមរយៈការសិក្សាដំណឹងល្អ ។៤ ការអញ្ជើញរបស់លោកទទួលស្គាល់ថា គេហដ្ឋានល្អៗជាកន្លែងដ៍សំខាន់នៃការលូតលាស់ផ្ទាល់ខ្លួន និងកែរលម្អរភាពទន់ខ្សោយរបស់យើង ។ ការប្រែចិត្តជារៀងរាល់ថ្ងៃ គឺជាឧបករណ៍ផ្លាស់ប្តូរដែលអាចធ្វើឲ្យយើងរីកចម្រើនដោយមានចិត្តកាន់តែទន់ភ្លន់ មានសេចក្តីស្រឡាញ់ និងការយល់ដឹងកាន់តែច្រើនឡើង ។ ការសិក្សាព្រះគម្ពីនាំយើងខិតទៅជិតព្រះអង្គសង្រ្គោះ ដែលសេចក្តីស្រឡាញ់ និងព្រះគុណដ៍សប្បុរសជួយនៅក្នុងការលូតលាស់របស់យើង ។
ព្រះគម្ពីរប៊ីបព្រះគម្ពីមរមន និងមុក្ដាដ៏មានតម្លៃមហិមា និទានរឿងក្រុមគ្រួសារ ដូច្នោះវាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលបរិមាណដ៍ទេវភាពទាំងនោះគឺជាសៀវភៅដៃ ដែលមិនអាចបៀបផ្ទឹមបានសម្រាប់សាងសង់គេហដ្ឋានដ៍ល្អបំផុត ។ ពួកគររៀបរាប់ពីការបារម្ភរបស់ឪពុកម្តាយ គ្រោះថ្នាក់នៃការល្បួង ជ័យជំនះនៃសេចក្តីសុចរិត ការសាកល្បងនៃភាពអត់ឃ្លាន និងភាពបរិបូរណ៍ ហើយនឹងភាពភ័យរន្ធត់នៃសង្រ្គាម និងរង្វាន់នៃសន្តិភាព ។ ម្តងហើយម្តងទៀត ព្រះគម្ពីបង្ហាញយើងពីរបៀបដែលក្រុមគ្រួសារទទួលបានជោគជ័យតាមរយៈការរស់នៅដោយសុចរិត និងរបៀបដែលពួកគេធ្លាក់បរាជ័យដោយស្វែងរកផ្លូវផ្សេងទៀត ។
ទីបី គឺគេហដ្ឋានល្អៗធ្វើតាមប្លង់មេដែលបង្កើតឡើងដោយព្រះអម្ចាស់សម្រាប់គេហដ្ឋានដ៍ល្អបំផុតរបស់ទ្រង់ គឺព្រះវិហារបរិសុទ្ធ ។ ការសាងសង់ព្រះវិហារបរិសុទ្ធចាប់ផ្តើមពីជំហានសាមញ —ការសម្អាត និងការធ្វើដីឲ្យរៀប ។ ការខិតខំឌំបូងទាំងនោះដើម្បីត្រៀមដី អាចត្រូវបានបៀបធៀបទៅនឹងការរក្សាបទបញ្ញត្តិជាមូលដ្ធាន ។ បទបញ្ញាត្តិ គឺជាគ្រឹះដែលបង្កើតភាពជាសិស្ស ។ ភាពជាសិស្សដែលស្ថិតស្ថេរនាំយើងឲ្យក្លាយទៅជារឹងមាំ ខ្ចាប់ខ្ជួន និងមិនរលំ ៥ដូចជាគ្រោងដែកសម្រាប់ព្រះវិហារបរិសុទ្ធ ។ ក្របខ័ណ្ឌយ៉ាងរឹងមាំនេះអនុញ្ញាតឲ្យព្រះអម្ចាស់ បញ្ចូនព្រះវិញ្ញាណរបស់ទ្រង់ ដើម្បីផ្លាស់ប្តូរដួងចិត្តរបស់យើង ។៦ បទពិសោធន៏នៃការផ្លាស់ប្តូរបេះដូងដ៏អស្ចារ្យគឺដូចជាការបន្ថែមនូវលក្ខណៈពិសេសដ៍ស្រស់ស្អាតដល់ផ្នែកខាងក្នុងនៃព្រះវិហារបរិសុទ្ធ ។
នៅពេលយើងបន្តដោយជំនឿ ព្រះអម្ចាស់ផ្លាស់ប្តូរយើងបន្តិចម្តងៗ ។ យើងទទួលបានរូបភាពរបស់ទ្រង់នៅក្នុងទឹកមុខរបស់យើង ហើយចាប់ផ្តើមឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់ និងសម្រស់នៃចរិតរបស់ទ្រង់ ។៧ នៅពេលដែលយើងប្រែក្លាយដូចជាទ្រង់បន្ថែមទៀត យើងនឹងមានអារម្មណ៍នៅក្នុងគេហដ្ឋានរបស់ទ្រង់ ហើយទ្រង់នឹងមានអារម្មណ៍នៅក្នុងគេហដ្ឋាននៃយើងផងដែរ ។
យើងអាចរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធចំពោះគេហដ្ឋានរបស់យើងទៅនឹងគេហដ្ធានរបស់ទ្រង់បានដោយការបំពេញ និងប្រើប្រាស់ប័ណ្ណព្រះវិហារបរិសុទ្ធតាមដែលកាលៈទេសៈអនុញ្ញាត ។ នៅពេលយើងធ្វើដូច្នោះ ភាពបរិសុទ្ធនៃគេហដ្ឋានរបស់ព្រះអម្ចាស់ក៍ស្ថិតនៅក្នុងគេហដ្ឋានរបស់យើងដែរ ។
ព្រះវិហារបរិសុទ្ធទីក្រុងសលត៍ លេកដ៏ស្កឹមស្កៃឈរនៅជិត ។ ព្រះវិហារបរិសុទ្ធនេះត្រូវបានសាងសង់ឡើងដោយអ្នកត្រួសត្រាយដែលមានប្រដាប់ប្រដារសម្ភារៈក្នុងស្រុក និងការខិតខំប្រឹងប្រែងគ្មានទីបញ្ចប់ ព្រះវិហារបរិសុទ្ធត្រូវបានសាងសង់តាំងពីឆ្នាំ ១៨៣០ ទៅឆ្នាំ ១៨៩៣ ។ សមាជិកព្រះវិហារដំបូងបង្អស់ដែលល្អបំផុតត្រូវផ្តល់ជូននៅក្នុង វិស្វកម្ម ស្ថាបត្យកម្ម និងរចនាផ្ទៃខាងក្នុងបង្កើតបានជាស្នាដៃឯកដែលត្រូវបានទទួលស្គាល់ ដោយមនុស្សរាប់លាននាក់ ។
ជិត ១៣០ឆ្នាំបានកន្លងផុតទៅតាំងពីព្រះវិហារបរិសុទ្ធត្រូវបានឧទ្ទិសឆ្លង ។ ដូចអែលឌើរ ហ្គារី អ៊ី ស្ទីវីនសិន បានកត់សម្គាល់កាលពីម្សិលមិញថាគោលការណ៍វិស្វកម្មដែលត្រូវបានប្រើដើម្បីរចនាព្រះវិហារបរិសុទ្ធត្រូវបានជំនួសដោយស្តង់ដារថ្មី ដែលមានសុវត្ថិភាពជាងមុន ។ ការបរាជ័យក្នុងការបង្កើតវិស្វកម្ម និងការជួសជុលភាពទន់ខ្សោយនៃរចនាសម្ព័ន្ធ នឹងក្បត់ទំនុកទុកចិត្តរបស់អ្នកត្រួសត្រាយផ្លូវដោយបានធ្វើអស់ពីសមត្ថភាព ហើយបន្ទាប់មកបានទុកឲ្យការយកចិត្តទុកដាក់របស់ព្រះវិហារបរិសុទ្ធទៅមនុស្សជំនាន់ក្រោយៗទៀត ។
សាសនាចក្របានចាប់ផ្តើមគម្រោងជួសជុលរយៈពេលបួនឆ្នាំ ដើម្បីកែរលម្អភាពរឹងមាំនៃរចនាសម្ព័ន្ធព្រះវិហារបរិសុទ្ធ និងកម្លាំងរញ្ជួយដី ។៨ គ្រឹះ ឥតការ៉ូ និងជញ្ជាំងនឹងត្រូវបានពង្រឹង ។ ចំណេះដឹងវិស្វកម្មល្អបំផុតដែលមាននៅថ្ងៃនេះ នឹងនាំមកនូវព្រះវិហារបរិសុទ្ធដែលមានស្តង់ដារទំនើប ។ យើងមិនអាចមើលឃើញការផ្លាស់ប្តូររចនាសម្ព័ន្ធទេ ប៉ុន្តែលទ្ធផលរបស់វានឹងក្លាយទៅជាការពិតនិងសំខាន់ ។ នៅក្នុងការងារទាំងអស់នេះ ការរចនាផ្នែកខាងក្នុងដ៍ស្រស់ស្អាតរបស់ព្រះវិហារបរិសុទ្ធនឹងត្រូវបានរក្សាទុក ។
យើងគួរតែធ្វើតាមគំរូដែលត្រូវបានផ្តល់ឲ្យយើងដោយការជួសជុលព្រះវិហារបរិសុទ្ធ សលត៍ លេក ហើយចំណាយពេលដើម្បីវាយតម្លៃការរញ្ជួយខាងវិញ្ញាណផ្ទាល់ខ្លួនរបស់យើងដើម្បីឲ្យប្រាកដថាវាទាន់សម័យ ។ ការវាយតម្លៃខ្លួនឯងតាមកាលកំណត់ រួមជាមួយការសួរព្រះអម្ចាស់ « តើខ្ញុំនៅខ្វះអ្វីទៀត ? » ៩អាចជួយយើងម្នាក់ៗបរិច្ចាគក្នុងការសាងសង់គេហដ្ឋានដ៍ល្អបំផុតមួយ ។
ទីបួន គេហដ្ឋានដ៍ល្អបំផុតគឺជាជម្រកពីព្យុះនៃជីវិត ។ ព្រះអម្ចាស់បានសន្យានឹងពួកគេថា ប្រសិនបើពួកគេរក្សាព្រះបញ្ញត្តិរបស់ព្រះ នោះពួកគេនឹងបាន« រីកចម្រើននៅលើដែនដី »។១០ ភាពរុងរឿងរបស់ព្រះអម្ចាស់គឺជាអំណាចដើម្បីឈានទៅមុខទោះបីជាមានបញ្ហានៅក្នុងជីវិតក៍ដោយ ។
ក្នុងឆ្នាំ២០០២ ខ្ញុំបានរៀនមេរៀនសំខាន់មួយអំពីបញ្ហា ។ កាលនៅទីក្រុង អាស៊ុនីស៊ីអុននៃ ប្រទេសប៉ារ៉ាហ្គាយ ខ្ញុំបានជួបជាមួយប្រធានស្តេកនៃទីក្រុង ។ នៅពេលនោះ ប្រទេសប៉ារ៉ាហ្គាយ បានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ហើយសមាជិកនៃសាសនាចក្រជាច្រើនកំពុងរងទុក្ខ និងមិនអាចរកប្រាក់ចំណូលចាំបាច់បាន ។ តាំងពីបេសកកម្មរបស់ខ្ញុំ ខ្ញុំមិនបានទៅអាមេរិកខាងត្បូងចាប់ ហើយមិនដែលបានទៅប្រទេសប៉ារ៉ាហ្គាយដែរ ។ ខ្ញុំទើបបានបម្រើការជាប្រធានតំបន់នៅទីនោះប្រហែលពីរបីសបា្តហ៍នេះតែប៉ុណ្ណោះ ។ ដោយដឹងអំពីអសមត្ថភាពរបស់ខ្ញុំនៅក្នុងការផ្តល់ការណែនាំដល់ប្រធានស្តេកទាំងនោះ ខ្ញុំបានសុំឲ្យពួគគេប្រាប់ខ្ញុំតែអំពីអ្វីដែលកំពុងដំណើរការល្អនៅក្នុងស្តេករបស់ពួកគេ ។ ប្រធានសេ្តកទីមួយបានប្រាប់ខ្ញុំអំពីអ្វីដែលកំពុងដំណើរការល្អ ។ រឿងដែលបានលើកឡើងបន្ទាប់ដែលបានកំពុងដំណើរការល្អ និងបញ្ហាមួយចំនួនតូច ។ នៅពេលដែលយើងទៅដល់ប្រធានស្តេកចុងក្រោយ គាត់បានលើកឡើងតែបញ្ហាប្រឈមមុខដែលគួរឲ្យព្រួយបារម្ភ ។ ក្នុងនាមប្រធានស្តេកទាំងអស់បានពន្យល់អំពីទំហំនៃស្ថានភាពទាំងនោះ ខ្ញុំកាន់តែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងស្ទើតែអស់សង្ឃឹមអំពីអ្វីដែលត្រូវនិយាយ ។
ដូចជាប្រធានស្តេកចុងក្រោយបានបញ្ចប់យោបល់របស់លោកនូវគំនិតមួយបានកើតឡើងនៅក្នុងគំនិតខ្ញុំ៖« អែលឌើ ក្លេតុន បានសួរសំណួរនេះទៅពួកគេថា ៖ « លោកប្រធាន សមាជិកនៅក្នុងស្តេករបស់អ្នកតើអ្នកណាបង់ដង្វាយមួយក្នុងដប់ បង់ដង្វាយតមអាហារដោយចិត្តសប្បុរស ពង្រីកការហៅបម្រើរបស់ពួកគេនៅក្នុងព្រះវិហារ ទៅសួរសុខទុក្ខគ្រួសាររបស់ពួកគេជាគ្រូបង្រៀនតាមគេហដ្ឋាន ឬទៅសួរសុខទុក្ខ ១១រៀងរាល់ខែ រៀបចំរាត្រីក្រុមគ្រួសារ សិក្សាព្រះគម្ពីនិងអធិស្ឋានជាគ្រួសាររាល់ថ្ងៃ តើមានមនុស្សប៉ុន្មាននាក់ដែលគេមានបញ្ហាដែលពួកគេមិនអាចដោះស្រាយដោយខ្លួនឯងបានដោយពុំចាំបាច់ឲ្យព្រះវិហារចូលមកជួយដោះស្រាយបញ្ហារបស់ពួកគេសម្រាប់ពួកគេ ? »
ឆ្លើយតបនឹងចំណាប់អារម្មណ៍ដែលខ្ញុំបានទទួល ខ្ញុំបានសួរទៅប្រធានស្តេកទាំងនោះនូវសំណួរនោះ ។
ពួកគេបានសម្លឹងមកខ្ញុំដោយភាពស្ងៀមស្ងាត់គួរឲ្យភ្ញាក់ផ្អើល ហើយបន្ទាប់មកនិយាយថា « Pues, ninguno, » មានន័យថា « គឺ គ្មាននរណាម្នាក់ទេ » ។ ពួកគេបានប្រាប់ខ្ញុំថាគ្មានសមាជិកណាម្នាក់ដែលធ្វើអ្វីៗទាំងអស់នោះ ដែលមានបញ្ហាដែលពួកគេពុំមានសមត្ថភាពដោះស្រាយដោយខ្លួនឯង ។ ហេតុអ្វីទៅ ? ពីព្រោះពួកគេបានរស់នៅក្នុងគេហដ្ឋានដ៍ល្អផុត ។ ការរស់នៅស្មោះត្រង់របស់ពួកគេបានផ្តល់ឲ្យពួកគេនូវកម្លាំងចក្ខុវិស័យ និងជំនួយពីស្ថានសួគ៍ដែលពួកគេត្រូវការនៅក្នុងចលាចលខាងសេដ្ឋកិច្ចនៅជុំវិញពួកគេ ។
នេះមិនមែនមានន័យថា មនុស្សសុចរិតនឹងមិនចេះឈឺ ទទួលរងគ្រោះថ្នាក់ ប្រឈមមុខនឹងការផ្លាស់ប្តូរអាជីវកម្ម ឬប្រឈមមុខនឹងការលំបាកជាច្រើននៅក្នុងជីវិតនោះទេ ។ ជីវិតរមែងស្លាប់តែងតែនាំមកនូវឧបសគ្គ ម្តងហើយម្តងទៀត ខ្ញុំបានឃើញថា អ្នកដែលព្យាយាមគោរពបទបញ្ញតិ្តត្រូវបានប្រទានពរដើម្បីរកផ្លូវឆ្ពោះទៅមុខដោយសន្តិភាព និងសេចក្តីសង្ឃឹម ។ ពរជ័យទាំងនោះមានសម្រាប់មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង ។១២
ដាវិឌ បានប្រកាសថា « លើកលែងតែព្រះអម្ចាស់សាងសង់ព្រះដំណាក់នោះពួកគេធ្វើការសាងសង់គេហដ្ឋានដោយឥតប្រយោជន៏១៣ ទោះបីជាអ្នករស់នៅកន្លែងណាក៍ដោយ ទោះបីជាគេហដ្ឋានរបស់អ្នកមើលទៅដូចជាអ្វីក៍ដោយ និងសមាសធាតុនៃក្រុមគ្រួសាររបស់អ្នកក៍ដោយ ក៍អ្នកអាចជួយសង់គេហដ្ឋានដែលល្អបំផុតសម្រាប់គ្រួសាររបស់អ្នកបានដែរ ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញផ្តល់នូវផែនការសម្រាប់គេហដ្ឋាននោះ ។ ព្រះអង្គសង្គ្រោះគឺជាវិស្វករ អ្នកសាងសង់ និងអ្នករចនាផ្ទៃក្នុងដ៏ល្អឥតខ្ចោះ ។ គម្រោងរបស់ទ្រង់គឺភាពឥតខ្ចោះ និងសេចក្តីអំណរដ៍អស់កល្បនៃព្រលឹងវីញ្ញាណរបស់យើង ។ ដោយមានជំនួយពីសេចក្តីស្រឡាញ់របស់ទ្រង់ ព្រលឹងរបស់អ្នកអាចជាអ្វីដែលទ្រង់ចង់ឲ្យវាក្លាយទៅជាហើយអ្នកអាចក្លាយទៅជាកំណែរដ៍ល្អបំផុតសម្រាប់ខ្លួនអ្នកដែលបានរៀបចំដើម្ពីស្ថាបនា និងរស់នៅក្នុងគេហដ្ឋានដ៏ល្អបំផុត ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថា ព្រះ និងព្រះបិតានៃយើងទាំងអស់គ្នាមានព្រះជន្មនៅរស់ ។ បុត្រារបស់ទ្រង់ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ គឺជាអង្គសង្រ្កោះ និងជាអ្នកលោះបាបរបស់មនុស្សលោកទាំងអស់ ។ ទ្រង់ទាំងពីរអង្គស្រឡាញ់យើងឥតខ្ចោះ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជានគរព្រះនៅលើផែនដីនេះ ។ ព្យាការីនិងសាវកដែលនៅរស់ដឹកនាំវានៅថ្ងៃនេះ ។ ព្រះគម្ពីរមរមនគឺពិត ។ ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រិស្ទ គឺជាប្លង់មេយ៉ាងល្អឥតខ្ចោះសម្រាប់ការស្ថាបនាគេហដ្ឋានដ៏ល្អឥតខ្ចោះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕