ការធានានូវការជំនុំជំរះដ៏សុចរិត
ដើម្បីធានានូវការជំនុំជម្រះដ៏សុចរិត ពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះនឹងជម្រះរាល់បន្លានៃភាពឈឺចាប់ និងភាពល្ងង់ខ្លៅដែលបានបណ្ដាលដោយអ្នកដទៃ ។
ព្រះគម្ពីរមរមនបង្រៀនគោលលទ្ធិនៃព្រះគ្រីស្ទ ។
នៅខែ តុលា ឆ្នាំមុន ប្រធាន រ័សុល អិម ណិលសុន បានដាក់ការប្រឈមមួយឲ្យយើងឲ្យពិចារណាថាតើជីវិតយើងនឹងខុសគ្នាបែបណាប្រសិនបើ « ចំណេះវិជ្ជារបស់យើងបានទទួលពីព្រះគម្ពីរមរមនត្រូវបានយកចេញពីយើងភ្លាមនោះ ? » ១ ខ្ញុំបានសញ្ជឹងគិតអំពីសំណួររបស់លោក ខ្ញុំជឿជាក់ថាបងប្អូនជាច្រើនក៏បានគិតដែរ ។ មានគំនិតមួយបានគិតម្តងហើយម្តងទៀត—បើគ្មានព្រះគម្ពីរមរមន និងភាពច្បាស់លាស់អំពីគោលលទ្ធិនៃព្រះគ្រីស្ទ និងការពលិកម្មដ៏ធួនរបស់ទ្រង់ទេ តើខ្ញុំអាចទៅរកសេចក្តីសុខសាន្តនៅឯណា ?
គោលលទ្ធិនៃព្រះគ្រីស្ទ—ដែលមានគោលការណ៍នៃការសង្រ្គោះ និងពិធីបរិសុទ្ធនៃសេចក្តីជំនឿលើព្រះគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងការតស៊ូដល់ទីបញ្ចប់—គឺត្រូវបានបង្រៀនជាច្រើនដងនៅក្នុងព្រះគម្ពីរនៃការស្តារឡើងវិញទាំងអស់ ប៉ុន្តែអំណាចពិសេសនៅក្នុងព្រះគម្ពីរមរមន ។២ គោលលទ្ធិនេះចាប់ផ្តើមជាមួយសេចក្តីជំនឿលើព្រះគ្រីស្ទ និងធាតុទាំងអស់របស់គោលលទ្ធិនេះ អាស្រ័យទៅលើការទុកចិត្តនៅលើពលិកម្មដ៏ធួនរបស់ទ្រង់ ។
ដូចដែលប្រធានណិលសុន បានបង្រៀនថា « ព្រះគម្ពីរមរមនផ្ដល់នូវការយល់ដឹងពេញលេញ ហើយការយល់ដឹងជាផ្លូវការបំផុតអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទដែលអាចរកឃើញគ្រប់ទីកន្លែង » ។ ៣ បើយើងកាន់តែយល់ដឹងអំពីអំណោយទានដ៏ទេវភាពរបស់ព្រះអង្គសង្រ្គោះ នោះយើងក៏កាន់តែដឹង នៅក្នុងគំនិត និងក្នុងចិត្តរបស់យើង ៤នូវការធានារបស់ប្រធានណិលសុនថា « សេចក្តីពិតនៃព្រះគម្ពីរមរមនមានអំណាចដើម្បីព្យាបាល លួងលោម ស្តារឡើងវិញ ជំនួយ ពង្រឹង គាំទ្រ និងធ្វើឲ្យព្រលឹងយើងរីករាយ »ដែរ ។ ៥
ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះធ្វើឲ្យស្កប់ស្កល់ដល់តម្រូវការនៃភាពយុត្តិធម៌
ការចូលរួមចំណែកដ៏សំខាន់ និងការផ្តល់ឲ្យសន្តិភាពនៃព្រះគម្ពីរមរមនចំពោះការយល់ដឹងរបស់យើងពីដង្វាយធួនរបស់ព្រះអង្គសង្រ្គោះគឺជាការបង្រៀនរបស់គម្ពីរនេះដែលថា ការពលិកម្មដ៏មេត្តាករុណារបស់ព្រះគ្រីស្ទបំពេញតម្រូវការនៃសេចក្តីយុត្តិធម៌ទាំងអស់ ។ ដូចដែលអាលម៉ា បានពន្យល់ ថា ៖ « ព្រះអង្គទ្រង់ផ្ទាល់បានធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោកដើម្បីនាំមកនូវផែនការនៃសេចក្ដីមេត្តាករុណា ដើម្បីធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ ដើម្បីព្រះជាព្រះដ៏ល្អឥតខ្ចោះ ហើយត្រឹមត្រូវ និងជាព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណាផង » ។ ៦ ផែនការរបស់ព្រះវរបិតាពីសេចក្តីមេត្តាករុណា ៧—អ្វីដែលព្រះគម្ពីរក៏ហៅថាផែនការនៃសុភមង្គល៨ឬផែនការនៃសេចក្តីសង្រ្គោះ៩—មិនអាចសម្រេចបានឡើយ លុះត្រាតែការទាមទារទាំងឡាយនៃសេចក្តីយុត្តិធម៌ត្រូវបានបំពេញ ។
ប៉ុន្តែអ្វីទៅជាការ « ទាមទារទាំងឡាយនៃសេចក្ដីយុត្តិធម៌ » ? សូមពិចារណាពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អាលម៉ា ។ សូមចងចាំថា កាលពីនៅក្មេង អាលម៉ា បានទៅស្វែងរកចង់ « កម្ទេចសាសនាចក្រ » ។ ១០ តាមពិត អាលម៉ា បានប្រាប់កូនប្រុសរបស់លោក ហេលេមិន ថា លោកបានទទួល« ទោសដោយការឈឺចាប់នៃស្ថាននរក » ពីព្រោះលោកបាន « ធ្វើឃាតដល់កូនចៅ[របស់ព្រះ]អស់ជាច្រើន » តាមរយៈការដឹកនាំ « ពួកគេទៅកាន់ការបំផ្លិចបំផ្លាញ។ » ១១
អាលម៉ាបានពន្យល់ទៅ កាន់ហេលេមិន ថា ទីបំផុតសេចក្តីសុខសាន្តបានកើតឡើងដល់លោក នៅពេលដែល « នឹកគិតទៅលើរឿងនេះ » របស់លោក អំពីការបង្រៀនរបស់ឪពុកលោក « អំពីការយាងមកនៃ… ព្រះយេស៊ូវគ្រីស្ទ… ដើម្បីមកធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោក។១២ បុគ្គលប្រែចិត្ត អាលម៉ា បានអង្វរដល់សេចក្តីមេត្តាករុណារបស់ព្រះគ្រីស្ទ ១៣ ហើយបន្ទាប់មក ទទួលបាននូវសេចក្តីអំណរ ហើយបានធូរស្រាល នៅពេលលោកបានដឹងថា ព្រះគ្រីស្ទ បានធួនសម្រាប់អំពើបាបរបស់លោក ហើយបានបង់ថ្លៃសម្រាប់សេចក្តីយុត្តិធម៌ទាំងអស់ដែលទាមទារ ។ ជាថ្មីម្តងទៀត តើសេចក្តីយុត្តិធម៌ទាមទារអ្វីពីអាលម៉ា ? ដូចដែលអាលម៉ាលោកផ្ទាល់ ក្រោយមកបានបង្រៀន « ហើយគ្មានអ្វីដែលឥតស្អាត អាចគ្រងនគរព្រះទុកជាមរតកបានឡើយ » ។១៤ ហេតុដូច្នោះហើយ ជាផ្នែកមួយនៃការធូរស្បើយរបស់អាលម៉ា ពិតប្រាកដត្រូវតែថា លុះត្រាតែសេចក្តីមេត្តាករុណាអង្វរ បើមិនដូច្នោះទេសេចក្តីយុត្តិធម៌នឹងរារាំងលោកមិនឲ្យត្រឡប់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌វិញឡើយ ។ ១៥
ព្រះអង្គសង្គ្រោះព្យាបាលរបួសដែលយើងមិនអាចព្យាបាលបាន
ប៉ុន្តែ តើអាលម៉ា ផ្តោតសំខាន់តែលើខ្លួនលោកតែម្នាក់ឯង—ពីការជៀសវាងការដាក់ទោសរបស់លោកដើម្បីអាចត្រឡប់ទៅរកព្រះវរបិតាវិញ ឬ ? យើងដឹងថា អាលម៉ាក៏បានឈឺចាប់អំពីជនទាំងឡាយណាដែលលោកបានដឹកនាំពួកគេចេញឆ្ងាយពីសេចក្តីពិតនេះដែរ ។ ១៦ ប៉ុន្តែ អាលម៉ាផ្ទាល់ មិនអាចព្យាបាល និងស្តារឡើងវិញអស់ជនដែលលោកបានដឹកនាំឲ្យឃ្លាតឆ្ងាយនោះទេ ។ លោកខ្លួនឯងមិនអាចធានាបានថា ពួកគេនឹងផ្តល់ឲ្យនូវឱកាសដ៏យុត្តិធម៌ដើម្បីរៀនអំពីគោលលទ្ធិនៃព្រះគ្រីស្ទ ហើយត្រូវបានប្រទានពរ តាមរយៈការរស់នៅតាមគោលការណ៍ដ៏រីករាយនៃគោលលទ្ធិនេះឡើយ ។ លោកមិនអាចនាំមកវិញនូវជនទាំងឡាយណាដែលប្រហែលជាបានស្លាប់ទាំងស្ថិតក្នុងការបំភាន់នៃការបង្រៀនខុសឆ្គងរបស់លោកឡើយ ។
ដូចជាប្រធាន ប៊យដ៍ ឃេ ផាកកឺ នៅគ្រាមួយបានបង្រៀនថា « គំនិតដែលថា ជួយសង្រ្គោះអាលម៉ា… គឺថា ៖ ការស្ដារឡើងនូវអ្វីដែលអ្នកមិនអាចស្ដារឡើងបាន ព្យាបាលរបួសដែលអ្នកមិនអាចព្យាបាលបាន ជួលជុលអ្វីដែលអ្នកបានធ្វើឲ្យបែកបាក់ ហើយមិនអាចជួលជុលបាន គឺជាគោលបំណងតែមួយគត់នៃដង្វាយធួនរបស់ព្រះគ្រីស្ទ ។ ១៧ សេចក្តីពិតដ៏រីករាយបំផុតនៅក្នុងគំនិតរបស់អាលម៉ា « នឹកគិតទៅលើរឿងនេះ » មិនគ្រាន់តែថា ខ្លួនលោកផ្ទាល់ត្រូវបានធ្វើឲ្យជ្រះស្អាតនោះទេ ប៉ុន្តែរ ជនទាំងឡាយណាដែលលោកបានធ្វើអំពើអាក្រក់អាចបានសះស្បើយ និងស្ងប់សុខផងដែរ ។
ពលិកម្មរបស់ព្រះអង្គសង្គ្រោះធានានូវការជំនុំជម្រះដ៏សុចរិត
ជាច្រើនឆ្នាំពីមុនអាលម៉ា ត្រូវបានជួយសង្រ្គោះ តាមរយៈការធានាអះអាងនៃគោលលទ្ធិនេះ ស្តេច បេនយ៉ាមីន បានបង្រៀនអំពីទំហំនៃការព្យាបាលដែលបានផ្តល់ឲ្យដោយការពលិកម្មដ៏ធួនរបស់ព្រះអង្គសង្រ្គោះ ។ ស្តេចបេនយ៉ាមីន បានប្រកាសថា « ដំណឹងដ៏រីករាយមួយពីសេចក្ដីអំណរយ៉ាងអស្ចារ្យ » បានប្រទានដល់លោក « ដោយទេវតារបស់ព្រះ » ។ ១៨ នៅក្នុងចំណោមដំណឹងដ៏រីករាយនោះ គឺជាសេចក្តីពិតដែលថា ព្រះគ្រីស្ទនឹងទទួលរងការឈឺចាប់ ហើយសុគតសម្រាប់អំពើបាប និងកំហុសរបស់យើង ដើម្បីធានាថា « សេចក្ដីជំនុំជំរះដ៏សុចរិតអាចមានដល់កូនចៅមនុស្ស ។ » ១៩
តើ « សេចក្តីជំនុំជំរះដ៏សុចរិត » ទាមទារអ្វីឲ្យពិតប្រាកដ ? នៅក្នុងខបន្ទាប់ ស្តេចបេនយ៉ាមីន បានពន្យល់ថា ដើម្បីធានាឲ្យបាននូវសេចក្តីជំនុំជំរះដ៏សុចរិត ព្រះលោហិតរបស់ព្រះអង្គសង្រ្គោះបានធួន « នឹងធ្វើឲ្យធួននឹងបាបនៃអស់អ្នកណាដែលធ្លាក់ ដោយសារការរំលងរបស់លោកអ័ដាម ហើយស្លាប់ទៅដោយមិនបានដឹងអំពីព្រះហឫទ័យនៃព្រះចំពោះពួកគេ ឬក៏អស់អ្នកណាដែលមានបាប ដោយសារឃភាពល្ងង់ខ្លៅ » ។ ២០ លោកក៏បានបង្រៀនថា សេចក្តីជំនុំជំរះដ៏សុចរិតក៏ទាមទារ « ព្រះលោហិតរបស់ទ្រង់ក៏នឹងធ្វើឲ្យធួននឹង » បាបនៃក្មេងតូចៗ ។ ២១
ខគម្ពីរទាំងនេះបង្រៀននូវគោលលទ្ធិដ៏រុងរឿង ការពលិកម្មដ៏ធួនរបស់ទ្រង់ជាអំណោយទានដែលឥតគិតថ្លៃ ព្យាបាលដល់អ្នកដែលមានបាបក្នុងអំពើល្ងង់ខ្លៅ អស់អ្នកដែលដូចជាយ៉ាកុប បានរៀបរាប់ថា « គ្មានក្រឹត្យវិន័យ » ។ ២២ ការទទួលខុសត្រូវសម្រាប់អំពើបាបអាស្រ័យលើការយល់ដឹងដែលយើងបានផ្តល់ឲ្យ និងអាស្រ័យលើសមត្ថភាពដើម្បីអនុវត្តនូវសេរីភាពរបស់យើង ។ ២៣ យើងស្គាល់ពីសេចក្តីពិតនៃការព្យាបាល និងការលួងលោមនេះ បានតែដោយសារព្រះគម្ពីរមរមន និងការស្តារឡើងវិញព្រះគម្ពីរដទៃទៀតប៉ុណ្ណោះ ។ ២៤
ពិតប្រាកដណាស់ នៅទីណាដែលក្រិត្យវិន័យត្រូវបានប្រទានឲ្យ នៅទីណាដែលយើងមិនព្រងើយកន្តើយនៃព្រះទ័យរបស់ព្រះ នោះយើងមានការទទួលខុសត្រូវហើយ ។ ដូចដែលស្តេចបេនយ៉ាមីន បានសង្កត់ធ្ងន់ថា៖ « ប៉ុន្តែ វេទនា វេទនា ដល់អស់អ្នកណាដែលដឹងថាខ្លួនកំពុងបះបោរទាស់នឹងព្រះ! ព្រោះសេចក្ដីសង្គ្រោះនឹងពុំមានដល់ពួកនេះឡើយ លើកលែងតែដោយការប្រែចិត្ត និងសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ » ។ ២៥
នេះគឺជាដំណឹងដ៏រីករាយជាពន់ពេកនៃគោលលទ្ធិនៃព្រះគ្រីស្ទ ។ ព្រះអង្គសង្គ្រោះមិនមែនគ្រាន់តែព្យាបាល និងស្តារឡើងវិញនូវជនទាំងឡាយណាដែលមានបាបដោយសារតែការល្ងង់ខ្លៅ ប៉ុន្តែក៏ព្យាបាលដល់ជនដែលមានបាបព្រោះប្រឆាំងនឹងចំណេះវិជ្ជាដែលព្រះអង្គសង្រ្គោះប្រទានឲ្យដែលព្យាបាលដោយលក្ខខណ្ឌនៃការប្រែចិត្ត ហើយនឹងសេចក្តីជំនឿលើទ្រង់ ។ ២៦
អាលម៉ា ច្បាស់ជាបាន « នឹកគិតទៅលើរឿងនេះ » នៃសេចក្តីពិតទាំងពីរនេះ ។ តើអាលម៉ា ពិតជាបានមានអារម្មណ៍ដូចអ្វីដែលគាត់ពិពណ៌នាថា « ផ្អែមល្ហែម…សេចក្ដីអំណរ » ២៧ ប្រសិនបើ លោកបានគិតថា ព្រះគ្រីស្ទ បានសង្គ្រោះលោក ប៉ុន្តែទុកឲ្យពួកជនដែលលោកបានដឹកនាំឲ្យឃ្លាតឆ្ងាយពីសេចក្តីពិតនៅរងទុក្ខវេទនាជារៀងរហូតនោះ ? ច្បាស់ជាមិនបានពិពណ៌នាបែបនោះទេ ។ ចំពោះអាលម៉ា ដើម្បីមានអារម្មណ៍ថាមានសេចក្តីសុខសាន្តបំផុតនោះគឺ ជនទាំងឡាយណាដែលទទួលទុក្ខវេទនាដោយសារគាត់ក៏ត្រូវការឱកាសនេះដើម្បីបានធូរស្រាលដែរ ។
ប៉ុន្តែ តើពួកគេ—ឬជនដែលរងទុក្ខវេទនាដោយសារយើង—បានត្រូវធូរស្រាលយ៉ាងពិតប្រាកដដូចម្តេចទៅ ? ទោះបីជាយើងមិនបានយល់ទាំងស្រុងពីដំណើរការដ៏ពិសិដ្ឋនេះ ដែលការពលិកម្មដ៏ធួនរបស់ព្រះអង្គសង្រ្គោះបានព្យាបាល និងស្តារឡើងវិញក្តី ក៏យើងដឹងថា ដើម្បីធានាឲ្យបាននូវការជំនុំជំរះដ៏សុចរិត នោះព្រះអង្គសង្រ្គោះនឹងជម្រះផ្លូវដែលមានភាពល្ងង់ខ្លៅ និងការឈឺចាប់ខាងវិញ្ញាណដែលបណ្តាលមកពីអ្នកដទៃទៀតដែរ ។ ២៨ តាមរយៈកិច្ចការនេះ ទ្រង់ប្រាកដថា បុត្រាបុត្រីរបស់ព្រះទាំងអស់នឹងត្រូវបានផ្តល់ឲ្យនូវឱកាស ជាមួយនឹងការនិមិត្តដែលមិនអាចវាស់វែងបាន ដើម្បីជ្រើសរើសធ្វើតាមទ្រង់ និងទទួលយកផែនការនៃសុភមង្គលដ៏មហិមារបស់ទ្រង់ ។ ២៩
ព្រះអង្គសង្គ្រោះនឹងជួសជុលរាល់ការបាក់បែកដែលយើងមានទាំងអស់
សេចក្តីពិតនេះហើយ ដែលបាននាំឲ្យអាលម៉ាមានសេចក្តីសុខសាន្ត ។ ហើយដោយសារសេចក្តីពិតទាំងនេះហើយដែលគួរតែនាំមកដល់យើងនូវសេចក្តីសុខសាន្តដ៏មហិមាផងដែរ ។ ដោយសារនិស្ស័យរបស់បុរស និងស្រ្តី យើងទាំងអស់គ្នាជួបគ្នា ឬពេលខ្លះប៉ះគ្នា ហើយក៏បង្ករឲ្យរងទុក្ខវេទនា ។ ដូចដែលឪពុកម្តាយអាចធ្វើជាសាក្សី នូវការឈឺចាប់ទាក់ទងនឹងកំហុសរបស់យើងមិនមែនគ្រាន់តែជាសេចក្តីភ័យខ្លាចនៃការដាក់ទោសលើយើងនោះទេ ប៉ុន្តែជាសេចក្តីភ័យខ្លាចដែលយើងអាចធ្វើឲ្យសេចក្តីអំណររបស់កូនៗយើងមានកំណត់ ឬតាមរបៀបខ្លះរារាំងពួកគេពីការមើលឃើញ និងយល់ពីសេចក្តីពិតនេះ ។ សេចក្តីសន្យាដ៏រុងរឿងនៃការពលិកម្មដ៏ធួនរបស់ព្រះអង្គសង្រ្គោះគឺថា ដ៏រាបណាកំហុសដែលឪពុកម្តាយបានព្រួយបារម្ភ នោះទ្រង់ចាត់ទុកកូនៗរបស់យើងគ្មានកំហុស ហើយសន្យាថាព្យាបាលដល់ពួកគេ ។ ៣០ ហើយទោះបីជា នៅពេលពួកគេមានបាបបំពាននឹងចំណេះដឹងនេះក្តី—ដែលយើងទាំងអស់គ្នាធ្វើ—ព្រះហស្តនៃសេចក្តី មេត្តាករុណារបស់ទ្រង់លាតត្រដាង៣១ហើយទ្រង់នឹងប្រោសលោះពួកគេ ប្រសិនបើពួកគេទទួលយក ហើយរស់នៅតាមទ្រង់ ។៣២
ទោះបីជាព្រះអង្គសង្រ្គោះមានព្រះចេស្តាដើម្បីកែប្រែអ្វីដែលយើងមិនអាចដោះស្រាយបានក្តី ក៏ទ្រង់ដាក់បញ្ញត្តិឲ្យយើងធ្វើឲ្យអស់ពីលទ្ធភាពរបស់យើងដើម្បីជាការប្រែចិត្តដែលជាផ្នែកមួយនៃការប្រែចិត្តរបស់យើង ។ ៣៣ អំពើបាប និងកំហុសរបស់យើងមិនត្រឹមតែផ្លាស់ប្តូរទំនាក់ទំនងរបស់យើងជាមួយព្រះនោះទេ ប៉ុន្តែក៏ផ្លាស់ប្តូរទំនាក់ទំនងយើងជាមួយអ្នកដទៃផងដែរ ។ នៅពេលខ្លះ ការខិតខំរបស់យើងដើម្បីព្យាបាល និងស្តារឡើងវិញអាចជារឿងសាមញ្ញស្មើនឹងពាក្យថាសូមទោស ប៉ុន្តែ នៅពេលខ្លះការប្រែចិត្តអាចទាមទារឲ្យមានការបន្ទាបខ្លួនជាច្រើនឆ្នាំ ។៣៤ ប៉ុន្តែ ចំពោះអំពើបាប និងកំហុសយើងជាច្រើន យើងមិនអាចព្យាបាលដល់ជនដែលយើងបានធ្វើឲ្យឈឺចាប់ទាំងស្រុងនោះទេ ។ ភាពអស្ចារ្យ ការផ្តល់សេចក្តីសុខសាន្តដែលបានសន្យាពីព្រះគម្ពីរមរមន និងដំណឹងល្អដែលបានស្តារឡើងវិញគឺថា ព្រះអង្គសង្រ្គោះនឹងកែប្រែអ្វីៗទាំងអស់ដែលយើងបានធ្វើឲ្យបាក់បែក ។៣៥ ហើយទ្រង់ក៏នឹងកែប្រែយើង ប្រសិនបើយើងបែរទៅរកទ្រង់ក្នុងសេចក្តីជំនឿ និងប្រែចិត្តពីទុក្ខវេទនាដែលយើងបានធ្វើ ។៣៦ ទ្រង់ប្រទានឲ្យអំណោយទានទាំងពីរនេះ ពីព្រោះទ្រង់ស្រឡាញ់យើងទាំងអស់គ្នាដោយមានសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះ៣៧ហើយពីព្រោះទ្រង់បានតាំងព្រះទ័យដើម្បីធានាថាមានការជំនុំជំរះដ៏សុចរិតដែលគោរពទាំងសេចក្តីយុត្តិធម៌ និងសេចក្តីមេត្តាករុណា ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថានេះគឺជាការពិត នៅក្នុងព្រះនាមនៃព្រះយេស៊ូវ គ្រីស្ទ អាម៉ែន ។