« ធនធានបន្ថែមសម្រាប់បង្រៀនកុមារ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ធនធានបន្ថែមសម្រាប់បង្រៀនកុមារ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ធនធានបន្ថែមសម្រាប់បង្រៀនកុមារ
ធនធានទាំងនេះអាចរកបាននៅក្នុងកម្មវិធី បណ្ណាល័យដំណឹងល្អ និងនៅលើគេហទំព័រ ChurchofJesusChrist.org ។
ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ
អ្នកអាចកែសម្រួលសកម្មភាពមកពី ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ សម្រាប់ប្រើនៅក្នុងថ្នាក់បឋមសិក្សារបស់អ្នកបាន ។ សូមកុំបារម្ភ ប្រសិនបើកុមារបានធ្វើសកម្មភាពទាំងនេះជាមួយគ្រួសារពួកគេនៅផ្ទះរួចហើយ ការធ្វើដដែលៗជួយកុមារឲ្យរៀន ។ នៅអំឡុងពេលថ្នាក់បឋមសិក្សា កុមារអាចចង់ចែកចាយជាមួយអ្នកដទៃនូវអ្វីដែលពួកគេកំពុងរៀននៅផ្ទះអំពីព្រះអង្គសង្រ្គោះ និងដំណឹងល្អរបស់ទ្រង់ ។
ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ
តន្ត្រីពិសិដ្ឋអញ្ជើញព្រះវិញ្ញាណ ហើយបង្រៀនគោលលទ្ធិតាមរបៀបមួយដែលងាយចងចាំ ។ បន្ថែមទៅលើកំណែបោះពុម្ពនៃ ទំនុកតម្កើង និង សៀវភៅចម្រៀងកុមារ, អ្នកអាចរកបាននូវការថតជាសំឡេង និងវីដេអូនៃទំនុកតម្កើង និងចម្រៀងកុមារនៅលើគេហទំព័រ music.ChurchofJesusChrist.org និងនៅក្នុងកម្មវិធី LDS Music និង កម្មវិធី LDS Media Library ។
មើលន៎ កូនតូចៗរបស់អ្នករាល់គ្នា
ប្រធានបទជាច្រើនដែលលើកឡើងនៅក្នុង មើលន៎ កូនតូចៗរបស់អ្នករាល់គ្នា ៖ សៀវភៅសិក្សាថ្នាក់ទារកដ្ឋាន គឺស្រដៀងគ្នាទៅនឹងអ្វីដែលអ្នកនឹងបង្រៀននៅក្នុងថ្នាក់បឋមសិក្សាដែរ ។ ជាពិសេស នៅពេលដែលអ្នកបង្រៀនកុមារតូចៗ សូមពិចារណាអានសៀវភៅសិក្សាថ្នាក់ទារកដ្ឋាននោះរកមើលចម្រៀង រឿងនិទាន សកម្មភាព និងការសូនរូបបន្ថែមនានា ។
ទស្សនាវដ្ដី Friend និង លីអាហូណា
ទស្សនាវដ្ដី Friend និង លីអាហូណា ផ្ដល់នូវរឿងនិទាន និងសកម្មភាពនានាដែលអាចជួយបញ្ជាក់បន្ថែមលើគោលការណ៍ដែលអ្នកកំពុងបង្រៀនចេញពីសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
សាច់រឿងក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា
សាច់រឿងក្នុងគោលលទ្ធិ និង សេចក្តីសញ្ញាប្រើរូបភាព និងភាសាស្រដៀងគ្នាដើម្បីជួយកុមារឲ្យរៀនពីព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ។ អ្នកក៏អាចរកបានវីដេអូនៃរឿងទាំងនេះនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ និងនៅគេហទំព័រ Gospel Media Library នៅលើគេហទំព័រ ChurchofJesusChrist.org ។
សៀវភៅរឿងសម្រាប់ផាត់ពណ៌ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា
ធនធាននេះមាននូវទំព័រធ្វើសកម្មភាពដែលបានរចនាឡើងដើម្បីពង្រីកការរៀនសូត្ររបស់កុមារអំពីព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ។
វីដេអូ និងគំនូរ
រូបគំនូរ វីដេអូ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតអាចជួយសិស្សដែលអ្នកបង្រៀនឲ្យមើលឃើញគោលលទ្ធិ និងដំណើររឿងនានាដែលទាក់ទងទៅនឹងបទគម្ពីរ ។ សូមចូលទៅ Gospel Media Library នៅលើគេហទំព័រ ChurchofJesusChrist.org ដើម្បីរុករកកម្រងធនធនព័ត៌មានរបស់សាសនាចក្រ ។ ធនធានទាំងនេះក៏មាននៅក្នុងកម្មវិធី Gospel Media ហើយរូបភាពជាច្រើនក៏អាចរកបាននៅក្នុងសៀវភៅរូបភាពដំណឹងល្អផងដែរ ។
ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
សៀវភៅការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ អាចជួយអ្នកឲ្យរៀនសូត្រ ហើយអនុវត្តគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ ។ គោលការណ៍ទាំងនេះត្រូវបានពិភាក្សា ហើយអនុវត្តនៅក្នុងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀន ។
ពួកបរិសុទ្ធ
ពួកបរិសុទ្ធ គឺជាពហុវ៉ុលទិទានកថាអំពីប្រវត្តិសាស្រ្តនៃសាសនាចក្រ ។ វ៉ុលទី ១ បទដ្ឋាននៃសេចក្តីពិត និង វ៉ុលទី ២ គ្មានដៃដែលមិនស័ក្តិសមឡើយ គ្របដណ្តប់ប្រវត្តិសាស្រ្តសាសនាចក្រអំឡុងពេលដូចគ្នានឹងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាដែរ ។ ប្រវត្តិសាស្ដ្រទាំងនេះអាចផ្តល់ការយល់ដឹងដល់អ្នកអំពីបរិបទជុំវិញវិវរណៈដែលអ្នកសិក្សានៅក្នុងគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញានេះ ។