« លំនាំសម្រាប់ការបង្រៀន » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ២០២០ )
« លំនាំសម្រាប់ការបង្រៀន » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
លំនាំសម្រាប់ការបង្រៀន
នៅក្នុងធនធាននេះ អ្នកនឹងរកឃើញលំនាំដដែលៗដូចតទៅនេះបីជំហាន នៅក្នុងគម្រោងមេរៀននីមួយៗ ៖ អញ្ជើញឲ្យចែកចាយ បង្រៀនគោលលទ្ធិ ហើយលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន ។ នៅក្នុងករណីជាច្រើន នៅពេលអ្នកបង្រៀន នោះធាតុទាំងឡាយនៃលំនាំនេះអាចនឹងជាន់គ្នា ឬកើតឡើងក្នុងលំដាប់ខុសគ្នាមួយ ។ ឧទាហរណ៍ សូមពិចារណាថា ការចែកចាយគឺជាឱកាសមួយដើម្បីបង្រៀនគោលលទ្ធិ ហើយការបង្រៀនគោលលទ្ធិគួរតែទាក់ទងនឹងការអញ្ជើញឲ្យចែកចាយ ។ ដូចគ្នានេះដែរ ការលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋានអាចកើតមានឡើងពេញការពិភាក្សាក្នុងថ្នាក់មួយ ។ សូមអនុញ្ញាតឲ្យមានការកែតម្រូវនៅក្នុងលំនាំនេះដើម្បីប្រព្រឹត្តទៅតាមសម្រួល ដោយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណដើម្បីបំពេញតាមតម្រូវការរបស់កុមារដែលអ្នកបង្រៀន ។
អញ្ជើញឲ្យចែកចាយ
ជាផ្នែកមួយនៃគ្រប់ម៉ោងបង្រៀន សូមអញ្ជើញកុមារឲ្យចែកចាយពីអារម្មណ៍ ការយល់ដឹង និងបទពិសោធន៍នានាអំពីគោលការណ៍ដែលអ្នកកំពុងបង្រៀន ។ មតិរបស់ពួកគេគួរតែរួមមាននូវបទពិសោធន៍ដែលពួកគេបានរៀនសូត្រនៅផ្ទះ ។ អ្នកក៏អាចរំឭកអំពីអ្វីដែលពួកគេបានរៀនកាលពីសប្ដាហ៍មុន ហើយសួរពីរបៀបដែលមេរៀននោះបានជះឥទ្ធិពលលើជីវិតរបស់ពួកគេផងដែរ ។
បង្រៀនគោលលទ្ធិ
ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចជួយអ្នកឲ្យយល់ពីគោលលទ្ធិដែលអ្នកនឹងបង្រៀនដល់កុមារទាំងនេះបានកាន់តែប្រសើរឡើង ។ សូមពិចារណាពីខគម្ពីរ សម្ដីដកស្រង់ បទពិសោធន៍ សំណួរ និងធនធានផ្សេងទៀត ដែលអ្នកអាចយកមកចែកចាយ ដើម្បីជួយដល់កុមារឲ្យរៀនសូត្រ និងធ្វើតាមគោលការណ៍ដំណឹងល្អ ។ សូមស្វែងរកវិធីដ៏ប្រកបដោយគំនិតច្នៃប្រឌិតដើម្បីជួយពួកគេឲ្យមានចិត្តរំភើបនឹងអ្វីដែលពួកគេកំពុងរៀន ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដោយសារគេហដ្ឋានគឺជាមជ្ឈមណ្ឌលដ៏សំខាន់នៃការរៀនសូត្រដំណឹងល្អ នោះគោលដៅមួយរបស់អ្នកក្នុងនាមជាគ្រូបង្រៀនថ្នាក់បឋមសិក្សាគឺលើកទឹកចិត្តឲ្យរៀនសូត្រនៅគេហដ្ឋាន ។ តើអ្នកអាចជួយកុមារឲ្យចែកចាយជាមួយនឹងក្រុមគ្រួសាររបស់ពួកគេនូវអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ដោយរបៀបណា ? តើអ្នកអាចលើកទឹកចិត្តកុមារ និងឪពុកម្ដាយរបស់ពួកគេឲ្យបន្ដរៀនសូត្រពីព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញានៅគេហដ្ឋានដោយរបៀបណា ?