« ថ្ងៃទី ១១–១៧ ខែ វិច្ឆិកា ហេព្រើរ ៧–១៣ ៖ ‹ ធ្វើជាសម្តេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១១–១៧ ខែ វិច្ឆិកា ហេព្រើរ ៧–១៣ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១១–១៧ ខែ វិច្ឆិកា
ហេព្រើរ ៧–១៣
« ធ្វើជាសម្តេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក »
នៅពេលអ្នកមើល ហើយពិចារណាអំពីគម្រោងមេរៀននេះ សូមយកចិត្តទុកដាក់លើការបំផុសគំនិតដែលអ្នកទទួលបាន អំពីកុមារដែលអ្នកបង្រៀន ។ ព្រះវិញ្ញាណនឹងជួយអ្នកឲ្យស្វែងរកសារលិខិតសម្រាប់ពួកគេនៅក្នុង ហេព្រើរ ៧–១៣ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមជួយកុមារឲ្យចែកចាយអ្វីដែលពួកគេ និងក្រុមគ្រួសាររបស់ពួកគេធ្វើដើម្បីរៀនដំណឹងល្អនៅឯគេហដ្ឋាន ។ សូមអញ្ជើញពួកគេឲ្យចែកចាយបទពិសោធន៍ដែលពួកគេចូលចិត្ត ដែលមានក្នុងការរៀនដំណឹងល្អជាមួយក្រុមគ្រួសារ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
បព្វជិតភាពអាចជួយយើងតាមរបៀបជាច្រើន ។
ហេព្រើរ ៧:១–៦ អាចផ្ដល់ឱកាសមួយដើម្បី បង្ហាញដល់កុមារនូវពរជ័យទាំងឡាយនៃបព្វជិតភាព ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមពន្យល់ដោយសង្ខេបថា តើអ័ប្រាហាំជានរណា បន្ទាប់មកប្រើ ហេព្រើរ ៧:១–៦ និង ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:៣៦–៤០ ( នៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរប៊ីប ) ដើម្បីបង្រៀនថា អ័ប្រាហាំបានបង់ដង្វាយមួយភាគក្នុងដប់ដល់មិលគីស្សាដែក ។ សូមពន្យល់ថា មិលគីស្សាដែកបានកាន់បព្វជិតភាពជាន់ខ្ពស់ ដែលជាអំណាចមកពីព្រះបានប្រទានដល់បុរសនៅលើផែនដី ហើយលោកបានប្រើអំណាចនេះដើម្បីប្រសិទ្ធពរដល់អ័ប្រាហាំ ។ កុមារអាចរីករាយនឹងការសម្ដែងរឿងដោយប្រើវត្ថុក្រដាស ដូចជាមកុដ និងស្រោមសំបុត្រដង្វាយមួយភាគក្នុងដប់ ។
-
សូមអញ្ជើញអ្នកកាន់បព្វជិតភាពអើរ៉ុន និងមិលគីស្សាដែក ឲ្យមកក្នុងថ្នាក់ រួចប្រាប់កុមារអំពីរបៀបដែលពួកគេបានប្រើបព្វជិតភាពដើម្បីផ្ដល់ពរដល់មនុស្សដទៃ ។ បន្ទាប់មក សូមបង្ហាញកុមារនូវរូបភាពនៃពិធីបរិសុទ្ធបព្វជិតភាពផ្សេងៗ ( ឧទាហរណ៍ សូមមើល រូបភាព ទំព័រ ១០៣–១០៨ នៅក្នុង សៀវភៅរូបភាពដំណឹងល្អ ) ។ សូមជួយកុមារកំណត់ថា តើបព្វជិតភាពណាមួយដែលតម្រូវសម្រាប់ពិធីបរិសុទ្ធនីមួយៗ រួចផ្ដល់រូបភាពនោះដល់អ្នកដែលកាន់បព្វជិតភាពនោះឲ្យកាន់ ។
សេចក្តីជំនឿគឺជាការជឿទៅលើអ្វីដែលយើងមើលមិនឃើញ ។
ទោះជាពួកគេពុំអាចមើលឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ឬមានបទពិសោធន៍ទទួលបានរាល់ពរជ័យនៃដំណឹងល្អក្ដី ក៏កុមារដែលអ្នកបង្រៀនអាចអភិវឌ្ឍសេចក្ដីជំនឿ តាមរយៈការរៀនចេញពីបទពិសោធន៍នានានៅក្នុង ហេព្រើរ ១១ ដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមដាក់តាំងរូបភាពព្រះយេស៊ូវ ។ សូមដាក់វត្ថុបីបួននៅជុំវិញបន្ទប់រៀនដែលតំណាងឲ្យ « ភស្ដុតាង » ដែលអះអាងថាពិតជាមានទ្រង់ ទោះជាយើងពុំអាចមើលឃើញទ្រង់ ( ដូចជាព្រះគម្ពីរ រូបភាពការនិមិត្តដំបូង និងរូបភាពផែនដី ) ។ សូមអញ្ជើញកុមារឲ្យតម្រៀបរូបភាព រួចចែកចាយជាមួយពួកគេអំពីរបៀបដែលរូបភាពនីមួយៗ ជួយយើងឲ្យមានសេចក្ដីជំនឿថា ព្រះយេស៊ូវមានព្រះជន្មរស់ ។
-
សូមនាំយកកង្ហារ រួចឲ្យកុមារដាក់វេនគ្នាទទួលអារម្មណ៍ខ្យល់ដែលកង្ហារបក់ទៅលើមុខរបស់ពួកគេ ។ សូមបង្រៀនពួកគេថា យើងពុំអាចមើលឃើញខ្យល់ទេ ប៉ុន្តែយើងអាចទទួលអារម្មណ៍ដឹងអំពីវា ។ ស្រដៀងគ្នានេះដែរ យើងពុំអាចមើលឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទទេ ប៉ុន្តែយើងអាចទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ទ្រង់ទាំងទ្វេរ ហើយមានសេចក្ដីជំនឿថាពិតជាមានទ្រង់ទាំងទ្វេរ ។
-
សូមចែកចាយរឿងនៃមនុស្សម្នាក់ ឬច្រើនដែលមានចែងនៅក្នុង ហេព្រើរ ១១:៤–៣២ ។ សូមគិតដល់ការប្រើ ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ( សូមមើល ជំពូក ៤–៦, ៨–១០, ១៥–១៧, ២៣ និង ២៨ ) ។ តើមនុស្សទាំងនេះបានធ្វើអ្វីខ្លះ ដើម្បីបង្ហាញថាពួកគេមានសេចក្ដីជំនឿលើអ្វីមួយដែលពួកគេពុំអាចមើលឃើញ ? សូមចែកចាយពរជ័យមួយចំនួន ដែលអ្នកបានទទួលដោយសារតែសេចក្ដីជំនឿរបស់អ្នក ។
ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទនឹងជួយយើង ហើយមិនទុកយើងចោលឡើយ ។
តើការសាកល្បងណាខ្លះ ដែលកុមារកំពុងជួបប្រទះ ? តើសារលិខិតនៅក្នុង ហេព្រើរ ១៣:៥–៦ អាចនឹងជួយពួកគេតាមរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមមើលដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ដែលកុមារមានរៀននៅឆ្នាំនេះអំពីព្រះអង្គសង្គ្រោះបានជួយមនុស្សដទៃ ដូចជាពេលដែលទ្រង់បានប្រោសបុរសស្លាប់ដៃជើងម្នាក់ ( សូមមើល លូកា ៥:១៨–២៦ ) ឬបានប្រទានអាហារដល់មនុស្ស ៥០០០ នាក់ ( សូមមើល ម៉ាថាយ ១៤:១៥–២១ ) ។ សូមជួយកុមារឲ្យរៀនឃ្លា « ព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ » ( ហេព្រើរ ១៣:៦ ) ។
-
សូមអញ្ជើញកុមារឲ្យគូររូប នៃគ្រាមួយដែលពួកគេមានអារម្មណ៍ភ័យខ្លាច ។ សូមអាន ហេព្រើរ ១៣:៥–៦ ឲ្យពួកគេស្ដាប់ រួចថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌នឹងជួយយើង ហើយមិនទុកយើងចោលឡើយ ។ សូមជួយកុមារកាត់ក្រដាសរាងបេះដូងទំហំមួយធំ ដើម្បីគ្របពីលើគំនូរដែលពួកគេបានគូរ ។ តើមានអ្វីខ្លះដែលជួយយើងឲ្យមានអារម្មណ៍ កាន់តែខិតជិតព្រះវរបិតាសួគ៌ ។ សូមសរសេរអ្វីទាំងនេះនៅលើរូបបេះដូង ។
-
សូមបង្រៀនកុមារច្រៀងវគ្គទីពីរនៃបទ « សូមប្រាប់កូន ឱព្រះអង្គអើយ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៧៥ ) ។ យោងតាមចម្រៀងនេះ តើយើងអាចទទួលបានអ្វីនៅពេលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគង់នៅក្បែរយើង ? សូមប្រាប់អំពីគ្រាមួយដែលព្រះវរបិតាសួគ៌បានគង់នៅក្បែរអ្នក ហើយបានជួយអ្នក ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
អ្នកកាន់បព្វជិតភាពសក្ដិសមធ្វើតាមព្រះអង្គសង្គ្រោះ ។
តើអ្នកអាចប្រើខគម្ពីរទាំងនេះ ដើម្បីជួយកុមារឲ្យយល់ថា អ្នកទាំងឡាយដែលកាន់បព្វជិតភាពត្រូវមានចិត្តស្មោះត្រង់ ហើយបម្រើមនុស្សដទៃដូចព្រះអង្គសង្គ្រោះ យ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារឲ្យសរសេរអ្វីៗដែលពួកគេដឹង អំពីអ្នកកាន់បព្វជិតភាពដ៏អស្ចារ្យគឺ អ័ប្រាហាំ និង មិលគីស្សាដែក ។ ពួកគេអាចរកឃើញជំនួយនៅក្នុង ហេព្រើរ ៧:១–៤, អ័ប្រាហាំ ១:១–២ និង ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:២៥–៤០ ( នៅក្នុងឧបសម្ព័ន្ធព្រះគម្ពីរប៊ីប ) ។ តើគុណសម្បត្តិដូចព្រះគ្រីស្ទណាខ្លះដែលបុរសទាំងពីររូបនេះមាន ដែលបានជួយពួកលោកឲ្យគោរពដល់បព្វជិតភាព ?
-
សូមឲ្យកុមារអាន ហេព្រើរ ៧:១–២ រួចស្វែងរកមុខងារនានាដែលត្រូវបានប្រើ ដើម្បីពិពណ៌នាអំពីមិលគីស្សាដែក ។ តើមុខងារទាំងនេះរំឭកយើងអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? សូមជួយពួកគេឲ្យគិតអំពីរបៀបដែលព្រះយេស៊ូវគឺជា « ស្តេចនៃសេចក្តីសុខសាន្ត » ។ តើពួកគេស្គាល់អ្នកកាន់បព្វជិតភាពដទៃទៀត ដែលក៏អាចជាគំរូនៃអ្នកដើរតាមព្រះអង្គសង្គ្រោះដែរឬទេ ?
-
សូមចែកចាយបទពិសោធន៍មួយ ដែលអ្នកកាន់បព្វជិតភាពដ៏សុចរិតម្នាក់ បានជួយអ្នកឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ។ សូមជួយកុមារឲ្យគិតអំពីរបៀបដែលការបម្រើខាងបព្វជិតភាព បានផ្ដល់ពរដល់ពួកគេ ។
ព្រះវរបិតាសួគ៌ប្រទានរង្វាន់ដល់អស់អ្នកដែលមានសេចក្ដីជំនឿ ។
ហេព្រើរ ១១ មាននូវឧទាហរណ៍ជាច្រើននៃមនុស្សដែលមានពរ នៅពេលពួកគេមានប្រព្រឹត្តនៅក្នុងសេចក្ដីជំនឿ ។ តើរឿងណាមួយដែលនឹងជាការបំផុសគំនិត និងមានប្រយោជន៍ខ្លាំងបំផុត ដល់កុមារដែលអ្នកបង្រៀន ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យធ្វើបញ្ជីនៅលើក្ដារខៀន នូវសេចក្ដីទាំងឡាយដែលពួកគេបានរៀនអំពីសេចក្ដីជំនឿនៅក្នុង ហេព្រើរ ១១:១–៣, ៦ ។ សូមផ្ដល់ដល់កុមារនូវឈ្មោះនរណាម្នាក់ដែលមានចែងនៅក្នុង ហេព្រើរ ១១ រួចអញ្ជើញពួកគេឲ្យអានខគម្ពីរទាំងឡាយដែលទាក់ទងនឹងបុគ្គលនោះ ។ សូមឲ្យពួកគេចែកចាយតម្រុយអំពីបុគ្គលនោះ ដើម្បីឲ្យកុមារដទៃទៀតអាចទាយថា តើបុគ្គលនោះជានរណា ។ តើមនុស្សទាំងនេះបានបង្ហាញសេចក្ដីជំនឿដូចម្ដេច ហើយតើព្រះវរបិតាសួគ៌បានប្រទានរង្វាន់ដល់ពួកគេយ៉ាងដូចម្ដេច ? ( សម្រាប់រូបភាពនៃមនុស្សទាំងនេះ សូមមើល ផ្នែកព្រះគម្ពីរសញ្ញាចាស់ នៅក្នុង សៀវភៅរូបភាពដំណឹងល្អ ) ។
-
បន្ទាប់ពីបានអានអំពីគំរូដ៏ស្មោះត្រង់ខ្លះៗនៅក្នុង ហេព្រើរ ១១ ហើយ សូមឲ្យកុមារសរសេរអំពីបុគ្គលម្នាក់ដែលពួកគេស្គាល់ ជាអ្នកដែលបានបង្ហាញសេចក្ដីជំនឿ ។ សូមអញ្ជើញកុមារបីបួននាក់ឲ្យចែកចាយឧទាហរណ៍របស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
ព្រះអម្ចាស់ទ្រង់វាយផ្ចាលអ្នកទាំងឡាយដែលទ្រង់ស្រឡាញ់ ។
ខគម្ពីរទាំងនេះអាចជួយកុមារឲ្យយល់ថា ព្រះវរបិតាសួគ៌ ឪពុកម្ដាយរបស់ពួកគេ និងមនុស្សដទៃកែតម្រូវពួកគេ ដោយសារតែពួកគាត់ស្រឡាញ់ពួកគេ ហើយចង់ឲ្យពួកគេរៀនចេញពីកំហុសរបស់ខ្លួន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន ហេព្រើរ ១២:៥–១១ ទាំងអស់គ្នា រួចឲ្យកុមារស្វែងរកមូលហេតុដែលព្រះវរបិតាសួគ៌ទ្រង់វាយផ្ចាលយើង ( កែតម្រូវ ឬលត់ដំយើង ) ។ តើការណ៍នេះបង្រៀនយើងដូចម្ដេចអំពីមូលហេតុដែល ឪពុកម្ដាយលើផែនដីក៏ត្រូវកែតម្រូវកូនៗរបស់ខ្លួននោះ ? តើយើងគួរតែឆ្លើយតបទៅនឹងការកែតម្រូវពេញដោយក្ដីស្រឡាញ់នេះយ៉ាងដូចម្ដេច ?
-
សូមចែកចាយគំរូនៃមនុស្សនៅក្នុងព្រះគម្ពីរ ដែលត្រូវបានវាយផ្ចាលដោយព្រះអម្ចាស់ ហើយបានប្រែចិត្ត ( ឧទាហរណ៍ សូមមើល នីហ្វៃទី១ ១៦:២៥–២៧, អេធើរ ២:១៣–១៥ ) ។ តើពួកគេគឺជាគំរូល្អនៃគោលការណ៍នៅក្នុង ហេព្រើរ ១២:៥–១១ យ៉ាងដូចម្ដេច ?
-
បន្ទាប់ពីបានអាន ហេព្រើរ ១២:៥–១១ សូមអញ្ជើញកុមារឲ្យសរសេរអ្វីៗចំនួនពីរបី ដែលពួកគេនឹងព្យាយាមចងចាំ នៅពេលពួកគេត្រូវបានកែតម្រូវលើកំហុសរបស់ពួកគេ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យសរសេរ ឬគូររូបអ្វីដែលពួកគេទទួលអារម្មណ៍ថាជារឿងសំខាន់បំផុត ដែលពួកគេបានរៀននៅក្នុងថ្នាក់ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយអ្វី ដែលពួកគេបានរៀនជាមួយក្រុមគ្រួសារ ។