ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៨–២៤​ ខែ វិច្ឆិកា យ៉ាកុប ៖ ‹ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ ›


« ថ្ងៃទី ១៨–២៤​ ខែ វិច្ឆិកា យ៉ាកុប ៖ ‹ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ › »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា​ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៨–២៤​ ខែ វិច្ឆិកា យ៉កុប » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

អ័ប្រាហាំ​កំពុង​អធិស្ឋាន​នៅ​ខាង​ក្រៅ​ត្រសាល​របស់​លោក

អ័ប្រាហាំ​នៅ​លើ​វាលទំនាប​មេម​ ដោយ ហ្គ្រាន រ៉មនី ក្លសុន

ថ្ងៃទី ១៨–២៤​ ខែ វិច្ឆិកា ។

យ៉ាកុប

« ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ »

សំបុត្រ​របស់​យ៉ាកុប​មាន​នូវ​សេចក្តីពិត​ជា​ច្រើន​ដែល​អាច​ផ្តល់​ពរ​ដល់​កុមារ​ដែល​អ្នក​បង្រៀន ។ សូម​​ធ្វើតាម​ការ​បំផុសគំនិត​ពីព្រះវិញ្ញាណ​ដើម្បី​​កំណត់​ថា តើ​សេចក្តីពិត​ណា​មួយ​ដែល​អ្នក​នឹង​ចែកចាយ​ជាមួយ​ពួកគេ ។ គំនិត​យោបល់​​នៅក្នុង​គម្រោង​មេរៀ​ន​នេះ​ក៏​អាច​ជួយ​បាន​ផងដែរ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ចេកចាយ​គោលការណ៍​ដំណឹង​ល្អ​មួយ ដែល​ពួកគេ​ចងចាំ​ពីការរៀន​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​អំឡុង​សប្តាហ៍​មុន ឬ​ការរៀន​មក​ពី​ថ្នាក់​បឋម​សិក្សា​របស់​ពួកគេ​កាល​ពី​ថ្ងៃ​អាទិត្យ​មុន ។ បន្ទាប់​ពី​កុមារ​ម្នាក់​ចែកចាយ​រួច សូម​អញ្ជើញ​ឲ្យ​កុមារ​​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់​សង្ខេប​អ្វី​ដែល​បាន​ចែកចាយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

យ៉ាកុប ១:៥–៦

ខ្ញុំ​អាច​ទូលសូម​​ដល់ព្រះវរបិតាសួគ៌​​ឲ្យជួយ​ខ្ញុំ ​ឲ្យ​រៀន​អ្វី​ដែល​ពិត ។

សូម​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​យល់​ថា ពួកគេ​​អាច​ងាកបែរ​ទៅរក​ព្រះវរបិតាសួគ៌​ទូល​សូម​ប្រាជ្ញា ។ ការធ្វើ​បែប​នេះ​ នឹង​ផ្តល់​ពរ​ដល់​ពួកគេ​យ៉ាង​មហិមា នៅពេល​ពួកគេ​ប្រឈម​មុខ​នឹង​សំណួរ​ពិបាកៗ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ជួយ​កុមារ​ឲ្យ​រៀន​ឃ្លា​ថា « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ » ( យ៉ាកុប ១:៥ ) ។ តើ​យើង​សួរ​សំណួរ​ដល់​ព្រះ​ដោយ​របៀប​ណា ? តើ​ទ្រង់​ឆ្លើយ​តប​ដល់​យើង​យ៉ាង​ដូចម្ដេច ?

  • សូម​បង្ហាញ​រូបភាព​មួយ​នៃ​ការនិមិត្ត​ដំបូង ( សៀវភៅ​រូបភាព​ដំណឹង​ល្អ លេខ ៩០ ) ហើយ​ចែកចាយ​អំពីរបៀប​ដែល​ការអាន យ៉ាកុប ១:៥ បាន​បំផុសគំនិត​ដល់​យ៉ូសែប ស្ម៊ីធ ឲ្យ​ទូល​សួរ​ព្រះវរបិតាសួគ៌​ជួយ​លោក​ជាមួយ​នឹង​សំណួរ​មួយ ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១–១៥ ) ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ព្រះ​ឆ្លើយ​តប​ការអធិស្ឋាន​ ហើយ​ថ្លែងទីបន្ទាល់​ថា កុមារ​អាច​អធិស្ឋាន​ទៅកាន់​ទ្រង់ នៅពេល​ពួកគេ​មាន​សំណួរ ។ សូម​ឲ្យ​កុមារ​គូរ​រូប​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់​នូវ​រូប យ៉ូសែប ស៊្មីធ កំពុង​អាន យ៉ាកុប ១:៥ និង​ការអធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌ ។

យ៉ាកុប ៣:១–១៣

ខ្ញុំ​អាច​និយាយ​ពាក្យ​សម្តី​ល្អៗ ។

ដូចយ៉ាកុប​បាន​ថ្លែង​ទីបន្ទាល់ ការរៀន​និយាយ​តែពាក្យ​សម្តី​​ល្អៗ​ដល់​អ្នក​ដទៃ នឹង​ជួយ​ពួកយើង​ឲ្យ​ក្លាយ​កាន់តែ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ាកុប ៣:២ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​នាំ​យក​អ្វី​ដែល​ផ្អែមៗ និង​អ្វី​ដែល​ជូរៗ​មក​ឲ្យ​កុមារ​ភ្លក់ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា យើង​គួរតែ​ប្រើប្រាស់​ពាក្យ​សម្តី​របស់​យើង​និយាយពាក្យ​ផ្អែមល្ហែម ( ឬពាក្យ​ល្អៗ ) ហើយ​កុំ​និយាយ​ពាក្យ​គំរោះ​គំរើយ ( ឬ​មិន​ល្អ ) ឡើយ ( សូមមើល យ៉ាកុប ៣:១០ ) ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​គំរូ​នៃ​រឿង​ល្អៗ​ដែល​យើង​អាច​និយាយ​ទៅកាន់​មនុស្ស​ដទៃ ។

  • សូម​ឲ្យ​​កុមារ​ម្នាក់ៗ​​នូវ​រូបគំនូរ​សាមញ្ញ​មួយ​អំពី​បុគ្គល​ម្នាក់​កំពុង​និយាយ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​កាន់​រូបភាព​នោះ​ឡើង​លើ នៅពេល​អ្នក​និយាយ​ពាក្យ​ល្អៗ​ដែល​អណ្តាត​របស់​យើង​អាច​ធ្វើ​បាន ( ដូចជា​ប្រាប់​ការពិត និយាយ​សរសើរ និង​ផ្តល់​ជំនួយ​ដល់​នរណ​ម្នាក់ ) ហើយ​ដាក់​រូបភាព​នោះ​ចុះ​ នៅពេល​អ្នក​និយាយ​អ្វី​ដែល​ពួកយើង​ពុំ​គួរ​និយាយ​ដោយ​អណ្តាត​របស់​យើង ( ដូចជា​និយាយ​កុហក ហៅ​ឈ្មោះ​មនុស្ស​ដទៃ​ផ្សេង​ទៀត និង​ជំទាស់​ធ្វើតាម​ឪពុកម្តាយ ) ។

  • ដើម្បី​ពង្រឹង​ដល់​សារលិខិត​នៃ យ៉ាកុប ៣:១–១៣ ដោយ​ការច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា​អំពី​ការមាន​ចិត្ត​ល្អ ដូចជា​បទ « ចិត្ត​ល្អ​ចាប់ផ្តើម​នឹង​ខ្ញុំ »សៀវភៅ​ចម្រៀង​កុមារ លេខ ៨៦ ) ។ សូម​ផ្តល់​យោបល់​ថា កុមារ​ធ្វើ « ក្រឡ​ចិត្ត​ល្អ » មួយ ដែល​ពួកគេ​អាច​ដាក់​បំពេញ​ក្នុង​ក្រឡ​នោះជាមួយ​នឹង​គ្រាប់ក្រួស ឬ​វត្ថុ​តូចៗ​ផ្សេង​ទៀត នៅពេល​ពួកគេ​និយាយ​ពាក្យ​ល្អៗ​ទៅកាន់​នរណា​ម្នាក់ ។

យ៉ាកុប ៥:៧–១១

ពរជ៧យ​របស់​ព្រះ​មួយ​ចំនួន​តម្រូវ​ឲ្យ​មាន​ចិត្ត​អត់ធ្មត់ ។

ចិត្ត​អត់ធ្មត់​ពុំ​កើត​មក​ដោយ​ឯកឯង​ជានិច្ច​នោះ​ឡើយ ជាពិសេស​សម្រាប់​កុមារ ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ប្រើប្រាស់​ការទូន្មាន​របស់​យ៉ាកុប​ ដើម្បី​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​រៀន​មាន​ចិត្ត​អត់ធ្មត់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមជួយ​ឲ្យ​កុមារ​គិត​អំពី​គ្រានានា​ដែលពួកគេ​ត្រូវ​តែ​រង់ចាំ​អ្វីមួយ​ដែលពួកគេ​ពិត​ជា​ចង់​បាន ។ សូម​ពន្យល់​ថា ការរង់ចាំ​អ្វី​មួយ​ដែល​យើង​ចង់​បាន​ដោយ​គ្មាន​ការរអ៊ូរទាំ​​ត្រូវបាន​ហៅ​ថា​ចិត្ត​អត់ធ្មត់ ។

  • សូម​សង្ខេប យ៉ាកុប ៥:៧ ជា​ពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក ហើយ​បង្ហាញ​រូបភាព​គ្រាប់ពូជ ឬ​កូនឈើតូចៗ ។ ហេតុអ្វី​យើង​ត្រូវ​ការ​​អត់ធ្មត់​នៅពេល​យើង​ដាំដើម​ឈើ ? តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​​យើង​ព្យាយាម​ទាញ​កូន​ឈើ​តូចៗ​នោះដើម្បី​ឲ្យ​វា​លូតលាស់​បាន​លឿន​នោះ ? សូម​ថ្លែងទីបន្ទាល់​ថា ព្រះ​មាន​ពរជ័យ​ជាច្រើន​សម្រាប់​ពួកយើង ប៉ុន្តែ​ពរជ៧យ​មួយ​ចំនួន​តម្រូវ​ឲ្យ​មាន​ចិត្ត​អត់ធ្មត់ ។

  • សូម​ចែកចាយ​រឿង​របស់​យ៉ូប ដែល​មាន​នៅ​ក្នុង យ៉ាកុប ៥:១១ឲ​ ដែល​ជា​ឧទាហរណ៍​អំពី​ចិត្ត​អត់ធ្មត់ ( សូមមើល « ជំពូកទី ៤៦ ៖ យ៉ូប » ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ១៦៥–១៦៩ ឬ​វីដេអូ​ដែល​ដូចគ្នា​នេះ​នៅលើគេហទំព័រ LDS.org ) ។ តើ​យ៉ូប​​បាន​ទទួល​ពរជ័យ​ដោយ​ព្រោះ​ការ​មាន​ភាពចិត្ត​អត់ធ្មត់​​យ៉ាង​ដូចម្ដេច​ ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

យ៉ាកុប ១:៥–៦

ព្រះវរបិតាសួគ៌​នឹង​ជួយ​ខ្ញុំ​ឲ្យ​​រៀន​អំពី​សេចក្តីពិត ប្រសិនបើ​ខ្ញុំស្វែងរក​ជំនួយ​ពី​ទ្រង់ ។

ទោះបី​ជា​កុមារ​ដែល​អ្នក​បង្រៀន​ហាក់ដូចជា​ក្មេងៗ​ក្តី ពួកគេ​គ្រាន់តែ​ក្មេង​ជាង​យ៉ូសែប ស្ម៊ីធ តែ​ពីរបី​ឆ្នាំ​ប៉ុណ្ណោះ កាល​លោក​បាន​អាន យ៉ាកុប ១:៥ ហើយ​ត្រូវបាន​បំផុសគំនិត​ឲ្យ​ទៅរក​ព្រះវរបិតាសួគ៌​តាមរយៈ​ការអធិស្ឋាន ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​ស្ថាបនា​សេចក្តីជំនឿ​របស់​ពួកគេ​ថា ព្រះ​នឹង​ជួយ​ពួកគេ នៅពេល​ពួកគេ​ខ្វះ​ប្រាជ្ញា ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ឲ្យ​កុមារ​ប្រាប់​អ្នក​អំពី​រឿង​នៃ​ការនិមិត្ត​ដំបូង​របស់​ យ៉ូសែប ស៊្មីធ ជា​ពាក្យ​សម្តី​ផ្ទាល់​ពួកគេ ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៥–១៩ សូមមើល​ផងដែរ វីដេអូ « ការនិមិត្ត​ដំបូង​របស់​យ៉ូសែប » នៅលើ​គេហទំព័រ LDS.org ) ។ តើ យ៉ាកុប ១:៥ បាន​ជួយ​យ៉ូសែប​ដោយ​របៀប​ណា ? សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​គំរូ​របស់​មនុស្ស​ដទៃ​ទៀត​នៅក្នុង​ខគម្ពីរ ដែល​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ពួកគេ ( ដូចជា នីហ្វៃ [  នីហ្វៃ​ទី ១ ១១:១–៦ ] និង​បងប្រុស​យ៉ារេឌ [ អេធើរ ២:១៨–៣:៩ ] ) ។ តើ​មាន​អ្វី​ខ្លះ​​ដែល​យើង​អាច​ទូល​សួរ​ព្រះវរបិតាសួគ៌​ក្នុង​ការអធិស្ឋាន ?

  • សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១៤ ជាមួយ​កុមារ ។ សូម​អញ្ជើញ​កុមារឲ្យ​​ស្វែងរក​អ្វី​ដែល​យ៉ូសែប​ពិតជា​បាន​ទទួល​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ។ តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​យ៉ូសែប ស្ម៊ីធ យ៉ាង​ដូចម្តេច នៅពេល​យើង​មាន​សំណួរ​នោះ ?

យ៉ាកុប ១:២២–២៧; ២:១៤–២៦

« សេចក្តីជំនឿបើគ្មានការអនុវត្តគឺស្លាប់ » ។

តើ​អ្នកនឹង​ជួយ​កុមារ​ឲ្យ​ឃើញ​អំពី​ទំនាក់ទំនង​រវាង​អ្វី​ដែល​ពួកគេ​ជឿ និង​អ្វី​ដែល​ពួកគេ​ធ្វើ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​កុមារ​នូវ​ពិល​មួយ​ដែល​គ្មាន​ថ្ម ខ្មៅដៃ​មួយ​ដែល​គ្មាន​បណ្តូល ឬ​អ្វី​ផ្សេង​ទៀត​ដែល​ប្រើ​ពុំ​បាន ឬ « ងាប់ » ។ សូម​ឲ្យ​កុមារ​អាន យ៉ាកុប ២:១៤–១៧ ។ តើ​​វត្ថុ​ទាំង​នេះ​បង្ហាញ​សេចក្តីពិត​​នៅក្នុង​ខគម្ពីរ​ទាំងនេះ​យ៉ាង​ដូចម្តេច ?

  • សូម​អញ្ជើញ​កុមារ​អាន​ស្ងាត់ៗ​នូវ យ៉ាកុប ១:២២–២៧; ២:១៤–២៦ ។ បន្ទាប់​មក​ សូម​អញ្ជើញ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​​អាច​ធ្វើ​ដើម្បី​​បង្ហាញ​ថា ពួកគេ​ជា​អ្នក​ប្រព្រឹត្ត​តាម​ពាក្យ​សម្តី ។ ឧទាហរណ៍ តើ​ពួកគេ​ស្គាល់​នរណាម្នាក់​ដែល​ឈឺ ឬ​នៅ​ឯកោ​​ដែល​ពួកគេ​អាច​ទៅ​សួរសុខទុក្ខ ឬ​តើ​ពួកគេ​អាច​តាំង​ចិត្ត​បម្រើ​ក្រុមគ្រួសារ​របស់​ពួកគេកាន់តែ​ច្រើន​ជាង​មុន ? អ្នក​ក៏​អាច​រំឭក​ពួកគេ​អំពី​ពាក្យ​សម្តី​ដែល​ពួកគេ​អាច​ស្តាប់​ឭ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​ថ្ងៃ​នេះ ។ តើ​យើង​អាច​​ក្លាយ​ជា​អ្នក​ដែល​ធ្វើ​តាម​ពាក្យ​ទាំង​នោះ​ដោយ​របៀប​ណា ?

យ៉ាកុប ៣:១–១៣

​ខ្ញុំ​អាច​គ្រប់គ្រង​ពាក្យ​សម្តី​ដែល​ខ្ញុំ​និយាយ ។

ពាក្យ​សម្តី​ដែល​យើង​និយាយ​ទៅកាន់​គ្នា​ទៅវិញ​ទៅមក អាច​ហាក់ដូចជា​មិន​សំខាន់ ប៉ុន្តែ​នៅពេល​យ៉ាកុបបាន​ថ្លែង​ទីបន្ទាល់ នោះ​ពាក្យ​សម្តី​អាច​ប្រែ​ជា​មាន​ឥទ្ធិពល​ខ្លាំងក្លា ទាំង​ល្អ ឬ​ទាំង​អាក្រក់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • តើ​មាន​នរណ​ម្នាក់​នៅក្នុង​វួដ ឬ​ប្រហែល​មាន​កុមារ​ណា​ម្នាក់​ដែល​អ្នក​បង្រៀន ដែល​ធ្លាប់​ធ្វើការ​ទាក់ទង​នឹង​សត្វសេះ​ ឬ​ដឹង​អ្វី​មួយ​អំពីទូក ? អ្នក​អាច​អញ្ជើញ​ឲ្យ​គាត់​ផ្តល់​យោបល់​អំពី​ការបង្រៀន​របស់​យ៉ាកុប​នៅក្នុង យ៉ាកុប ៣:៣–៤ អំពី​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ល្អៗ ឬ​ផ្តល់​​ការយល់​ដឹង​មួយ​ចំនួន​របស់​អ្នក​ផ្ទាល់ ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពីការគ្រប់គ្រង​អណ្តាត​យើង​ចេញ​មក​ពី​ឧទាហរណ៍​ទាំង​នោះ ?

  • សូម​ឲ្យ​កុមារ​អាន យ៉ាកុប ៣:១–១៣ ហើយ​គូរ​រូបភាព​នៃ​អ្វី​មួយ​ដែល​ពួកគេ​រកឃើញ​ដែល​បង្រៀន​អំពី​ការគ្រប់គ្រង​អណ្តាត​របស់​យើង ។ សូម​ផ្តល់​ពេល​ឲ្យ​ពួក​គេ​ដើម្បី​ចែកចាយ​រូបភាព​របស់​ខ្លួន និង​អ្វី​ដែល​ពួកគេ​បាន​រៀន ។

  • បន្ទាប់​ពី​រំឭក យ៉ាកុប ៣:១–១៣ ជាមួយ​គ្នា សូម​រំឭក​បទដ្ឋាន​​សម្រាប់​ពាក្យ​សម្តី​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ( ទំព័រ ២០–២១ ) ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​អ្វី​មួយ​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​កែលម្អ​របៀប​ដែល​ពួកគេ​និយាយ​ទៅកាន់​អ្នកដទៃ ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដាក់​គោលដៅ​ផ្ទាល់​ខ្លួន ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​​កុមារ​ឲ្យ​​អធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌​ជាមួយ​សំណួរ ឬ​ព្យាយាម​មាន​ចិត្ត​អត់ធ្មត់​កាន់តែ​ច្រើន​អំឡុង​ពេល​សប្តាហ​ខាង​មុខ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ នៅ​ក្នុង​ថ្នាក់បន្ទាប់​មក​ទៀត ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ជួយ​កុមារ​ឲ្យ​សកម្ម​ឡើង ។ « នៅពេល​អ្នក​បង្រៀន​កុមារ​តូចៗ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​សង់​រូប គូរ​រូប ផាត់ពណ៌ សរសេរ ហើយច្នៃ​ប្រឌិត ។ រឿង​ទាំងនេះ​​​មាន​ន័យ​ច្រើន​ជាង​សកម្មភាព​ដ៏​សប្បាយ​រីករាយ​ទៅ​ទៀត​—វា​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ការរៀន​សូត្រ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៥ ) ។