« ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ ។ ពេត្រុសទី ១ និង ទី២ ៖ ‹ ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ ។ ពេត្រុសទី ១ និងទី២ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ
ពេត្រុសទី ១ និង ទី ២
« ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន »
សូមចាប់ផ្តើមការសិក្សារបស់អ្នកស្តីពី ពេត្រុសទី ១ និង ២ ប្រកបដោយការអធិស្ឋាន ។ សូមចាំថា ការរៀបចំរបស់អ្នកដ៏ល្អបំផុតដើម្បីបង្រៀននឹងកើតឡើងតាមរយៈបទពិសោធន៍សិក្សាផ្ទាល់ខ្លួន និងជាមួយគ្រួសារអ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយសូមអញ្ជើញកុមារឲ្យប្រាប់អ្នកនូវអ្វីមួយដែលពួកគេដឹងអំពីពេត្រុស ។ សូមរំឭកពួកគេថា ពេត្រុសគឺជាអ្នកដឹកនាំសាសនាចក្របន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ហើយពន្យល់ថា ពេត្រុសទី ១ និង ២ គឺជាសំបុត្រពីលោកផ្ញើទៅកាន់សមាជិកសាសនាចក្រនៅជំនាន់របស់លោក ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ខ្ញុំអាចរីករាយ ទោះបីនៅអំឡុងគ្រាលំបាកក្តី ។
សូមពិចារណាអំពីរបៀបដែលអ្នកអាចបង្រៀនខគម្ពីរទាំងនេះ តាមរបៀបមួយដែលនឹងជួយកុមារឲ្យងាកទៅរកព្រះអង្គសង្គ្រោះនៅពេលពួកគេជួបនឹងសេចក្តីវេទនា ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យចែកចាយពីរឿងលំបាកនានា ដែលព្រះយេស៊ូវបានស៊ូទ្រាំ ដូចជាការត្រូវបានគេឆ្កាង ។ សូមពន្យល់ថា យើងនឹងមានគ្រាលំបាកៗក្នុងជីវិតរបស់យើង ។ សូមអាន ពេត្រុសទី ១ ១:៦–៧; ៣:១៤ ជាមួយគ្នា ហើយចែកចាយបទពិសោធន៍នៅពេលអ្នកបានជួបនឹង « ការសាកល្បងនៃសេចក្តីជំនឿរបស់អ្នក » ។ ឬ អ្នកអាចចែកចាយអំពីការអធិស្ឋានរបស់ព្យាការី យ៉ូសែប ស៊្មីធ នៅក្នុងគុក លីប៊ើធី និងការលួងលោមចិត្តដែលព្រះបានប្រទានដល់លោក ( សូមមើល គ. និង ស. ១២១:១–៨; ១២៣:១៧ ) ។ តើការមានសេចក្តីជំនឿលើព្រះយេស៊ូវជួយយើងឲ្យរកឃើញអំណរអំឡុងពេលគ្រាលំបាកយ៉ាងដូចម្តេច ?
-
សូមច្រៀងចម្រៀងមួយជាមួយគ្នាអំពីរបៀបដើម្បីស្វែងរកសុភមង្គល ដូចជាបទ « ខ្ញុំនឹងធ្វើតាមផែនការព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៦–៨៧ ) ។
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំធ្វើជាគំរូដល់មនុស្សដទៃ ។
ពេត្រុសបានបង្រៀនថា យើងគឺជា « សាសន៍របស់ព្រះ » ហើយថា កិច្ចការល្អរបស់យើងអាច « សរសើរដល់ព្រះ » ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមពិពណ៌នាអំពីអ្វីដែលខ្ពស់ជាងវត្ថុផ្សេងៗដែលនៅក្បែរវា ឬបង្ហាញរូបភាពនៃវត្ថុទាំងនោះ ។ ឧទាហរណ៍ រូបភាពនៃព្រះវិហារបរិសុទ្ធដែលខ្ពស់ជាងអគារនានាដែលនៅក្បែរវា ឬភ្នំដែលខ្ពស់នៅលើជ្រលងភ្នំ ។ សូមពន្យល់ថា នៅពេលយើងរក្សាបទបញ្ញត្តិ នោះយើងលេចធ្លោរឡើង ហើយមនុស្សដទៃទៀតអាចឃើញគំរូរបស់យើង ។ សូមនិយាយអំពី « កិច្ចការល្អៗ » មួយចំនួន ដែលអ្នកឃើញកុមារធ្វើ ។ សូមពន្យល់ថា កិច្ចការល្អៗដូចនោះ « សរសើរដល់ព្រះ »—វាជួយឲ្យមនុស្សដទៃទៀតទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ចំពោះព្រះ និងបំណងប្រាថ្នាដើម្បីបម្រើទ្រង់កាន់តែខ្លាំងឡើង ។
-
សូមបំពេញទំព័រសកម្មភាពជាមួយនឹងកុមារ ។ តើមនុស្សដែលពួកគេរកឃើញនៅក្នុងរូបភាពសរសើរដល់ព្រះដោយរបៀបណា ?
វិញ្ញាណនៅក្នុងពិភពវិញ្ញាណរៀនដំណឹងល្អ ។
បន្ទាប់ពីទ្រង់បានសុគត នោះព្រះយេស៊ូវបានទៅពិភពវិញ្ញាណ ហើយបានបញ្ជូនវិញ្ញាណសុចរិត ដើម្បីបង្រៀនវិញ្ញាណផ្សេងទៀត ដែលពុំទាន់បានទទួលដំណឹងល្អនៅឡើយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារអំពីនរណាម្នាក់ដែលអ្នកស្គាល់ ដែលបានស្លាប់ទៅហើយ ។ សូមពន្យល់ថា នៅពេលមនុស្សស្លាប់ វិញ្ញាណរបស់ពួកគេចាកចេញពីរូបកាយរបស់ខ្លួន ហើយទៅកាន់ភពវិញ្ញាណ ។ សូមអាន ពេត្រុសទី ១ ៣:១៩ ហើយពន្យល់ថា នៅពេលព្រះយេស៊ូវសុគត នោះទ្រង់បានយាងទៅភពវិញ្ញាណ ។ នៅទីនោះ ទ្រង់បានសុំឲ្យវិញ្ញាណសុចរិតបង្រៀនដំណឹងល្អដល់វិញ្ញាណផ្សេងទៀត ដែលពុំទាន់បានទទួលដំណឹងល្អនៅឡើយ ( សូមមើល គ. និង ស. ១៣៨:៣០ ) ។
-
សូមដាក់កៅអីមួយជួរនៅចំពាក់កណ្តាលថ្នាក់ដើម្បីខណ្ឌជាជញ្ជាំង ។ សូមឲ្យកុមារមួយចំនួនឈរនៅថ្នាក់ម្ខាងដើម្បីតំណាងឲ្យវិញ្ញាណនៅក្នុងភពវិញ្ញាណ ដែលពុំទាន់បានទទួលពិធីបុណ្យជ្រមុជទឹកអំឡុងជីវិតរស់នៅលើផែនដីរបស់ពួកគេ ។ សូមផ្តល់ដល់កូនសិស្សម្នាក់នៃកូនសិស្សផ្សេងទៀតនូវកូនសោក្រដាសដ៏ធំមួយជាមួយពាក្យដែលសរសេរថា « បុណ្យជ្រមុជទឹកសម្រាប់មរណជន » នៅលើវា ហើយសូមឲ្យគាត់ទាញយកជញ្ជាំងខណ្ឌនោះចេញ ។ បន្ទាប់មកសូមពន្យល់ថា សមាជិកសាសនាចក្រដែលមានអាយុ ១២ ឆ្នាំ និងច្រើនជាងនេះ អាចទៅព្រះវិហារបរិសុទ្ធ ហើយទទួលបុណ្យជ្រមុជទឹកសម្រាប់ជីដូនជីតារបស់ពួកគេ ដែលពុំបានទទួលបុណ្យជ្រមុជទឹកកាលអំឡុងនៅរស់លើផែនដី ។ បន្ទាប់មកជីដូនជីតាទាំងនេះ អាចទទួលយកដំណឹងល្អនៅក្នុងពិភពវិញ្ញាណ ។
-
សូមជួយកុមារឲ្យបំពេញមែកធាងគ្រួសារដ៏សាមញ្ញនេះ ( សូមមើល ឧទាហរណ៍នៅ « Family History Coloring Pages » LDS.org ) ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ពេត្រុសទី ១ ៣:១២–១៧; ៤:១៣–១៤, ១៦
ខ្ញុំអាចរកឃើញអំណរ និងភាពសុខសាន្តទោះបីអំឡុងគ្រាលំបាកក្តី ។
កុមារដែលអ្នកបង្រៀនអាចមានបទពិសោធន៍មួយចំនួននៃការឌឺដង ឬសើចចំអក ដោយសារអ្វីដែលពួកគេជឿ ។ ខគម្ពីរទាំងនេះអាចជួយពួកគេអំឡុងគ្រាទាំងនោះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសង្ខេបរឿងមួយចំនួនអំពីព្រះយេស៊ូវត្រូវបានគេបៀតបៀន ឬឲ្យកុមារអានរឿងទាំងនោះ—ឧទាហរណ៍សូមមើល ម៉ាថាយ ១២:៩–១៤ ឬ លូកា ២២:៤៧–៥៤ ។ សូមសួរកុមារ ប្រសិនបើពួកគេធ្លាប់មានគេឌឺដង ឬសើចចំអកដាក់ ដោយសារពួកគេរស់នៅតាមការបង្រៀននៃដំណឹងល្អ ។ បន្ទាប់អាន សូមអាន ពេត្រុសទី ១ ៣:១២–១៤; ៤:១៣–១៤, ១៦ ហើយសូមឲ្យកុមាររកមើលអ្វីដែលពេត្រុសថ្លែងអំពីការរងទុក្ខ « ដោយព្រោះសេចក្តីសុចរិត » ។ ហេតុអ្វីយើងអាចនៅតែរីករាយ នៅពេលមនុស្សដទៃទៀតសើចចំអកដាក់យើងចំពោះការធ្វើអ្វីដែលត្រឹមត្រូវ ?
-
សូមអញ្ជើញឲ្យសមាជិកវួដម្នាក់ចែកចាយបទពិសោធន៍ នៅពេលគាត់បានរកឃើញអំណរ ឬភាពសុខសាន្តអំឡុងពេលនៃការសាកល្បង ឬចែកចាយរបៀបដែលព្យាការី យ៉ូសែប ស៊្មីធ រកឃើញភាពសុខសាន្ត កាលលោកនៅក្នុងគុកលីប៊ើធី ( សូមមើល គ. និង ស. ១២១:១–៨; ១២៣:១៧ ) ។ តើយើងអាចរកឃើញអំណរ និងភាពសុខសាន្តអំឡុងពេលនៃការសាកល្បងរបស់យើងយ៉ាងដូចម្ដេច ?
ខ្ញុំគួរតែត្រៀមខ្លួនជានិច្ចដើម្បីចែកចាយដំណឹងល្អ ។
កុមារដែលអ្នកបង្រៀននឹងមានឱកាសជាច្រើន ពេញមួយជីវិតរបស់ពួកគេដើម្បីឆ្លើយនឹងសំណួររបស់មនុស្សដទៃអំពីជំនឿរបស់ពួកគេ ។ សូមពិចារណាអំពីអ្វីដែលអ្នកអាចធ្វើដើម្បីជួយពួកគេ « ឲ្យត្រៀមខ្លួនជានិច្ចដើម្បីផ្តល់ចម្លើយ » ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់អំពីគ្រាមួយនៅពេលនរណាម្នាក់បានសួរអ្នកនូវសំណួរមួយអំពីសាសនាចក្រ ហើយពិពណ៌នាថា តើអ្នកទទួលអារម្មណ៍ថាបានត្រៀមខ្លួនឆ្លើយដែរឬទេ ។ សូមឲ្យកុមារនិយាយអំពីគ្រានានា ពេលដែលមនុស្សបានសួរសំណួរដល់ពួកគេអំពីសាសនាចក្រ ។ សូមអាន ពេត្រុសទី ១ ៣:១៥ ។ តើយើងអាចធ្វើតាមការទូន្មានរបស់ពេត្រុសនៅក្នុងខគម្ពីរនេះដូចម្តេច ?
-
ជាមួយនឹងជំនួយមកពីកុមារ សូមគិតអំពីសំណួរមួយចំនួនដែលមនុស្សអាចសួរអំពីការបង្រៀនរបស់សាសនាចក្រ ។ សូមឲ្យកុមារឆ្លាស់វេនគ្នាពន្យល់អំពីរបៀបដែលពួកគេនឹងឆ្លើយសំណួរទាំងនេះ ដើម្បីឲ្យពួកគេអាច « ត្រៀមខ្លួនរួចជានិច្ច » ។
វិញ្ញាណនៅក្នុងពិភពវិញ្ញាណរៀនដំណឹងល្អ ។
សូមជួយកុមារឲ្យយល់ថា ពេលមនុស្សសុចរិតស្លាប់ នោះពួកគេទៅពិភពវិញ្ញាណដើម្បីបង្រៀនដំណឹងល្អដល់អស់អ្នកដែលពុំបានទទួលវាកាលនៅផែនដី ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមគូររូបរង្វង់មួយនៅលើក្តារខៀនដោយគូសបន្ទាត់កាត់ចំពាក់កណ្តាលរង្វង់នោះ ។ សូមសរសេរពាក្យ ស្ថានបរមសុខ នៅលើរង្វង់ម្ខាង និងពាក្យ ស្ថានឃុំព្រលឹង នៅលើរង្វង់ម្ខាងទៀត ។ សូមឲ្យកុមារម្នាក់អាន ពេត្រុសទី ១ ៣:១៨–២០; ៤:៦ ( សូមមើល ពេត្រុសទី ១ ៤:៦ , សម្រាប់កំណែមកពីការបកប្រែដោយយ៉ូសែប ស៊្មីធ ) ។ សូមពន្យល់ថា ពេលព្រះយេស៊ូវសុគត នោះទ្រង់បានយាងទៅកាន់ស្ថានបរមសុខ ។ ទ្រង់បានបង្គាប់ដល់វិញ្ញាណសុចរិតនៅទីនោះ ឲ្យបង្រៀនដំណឹងល្អដល់វិញ្ញាណនៅក្នុងស្ថានឃុំព្រលឹង ។
-
សូមអញ្ជើញឪពុកម្តាយ ឬបងប្អូនបង្កើតដែលមានអាយុច្រើនរបស់កុមារណាម្នាក់ ឲ្យប្រាប់អំពីការទៅព្រះវិហារបរិសុទ្ធ ហើយបំពេញកិច្ចការសម្រាប់ជីដូនជីតាម្នាក់របស់ពួកគេ ។
-
សូមអញ្ជើញកុមារឲ្យបំពេញមែងធាងគ្រួសារសាមញ្ញមួយ ( សូមមើល ឧទាហរណ៍ នៅ « Family History Coloring Pages » LDS.org ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយមែងធាងគ្រួសាររបស់ពួកគេជាមួយសមាជិកគ្រួសារហើយសូមឲ្យពួកគេជួយបន្ថែមឈ្មោះនៅលើមែងធាងនោះ ។