« ថ្ងៃទី ២៣–២៩ ខែ ធ្នូ វិវរណៈ ១២–២២ ៖ ‹ អ្នកដែលយកឈ្នះ នឹងទទួលគ្រងអ្វីៗទាំងអស់ › »ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២៣–២៩ ខែ ធ្នូ វិវរណៈ ១២–២២ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២៣–២៩ ខែ ធ្នូ
វិវរណៈ ១២–២២
« ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្តីទាំងនេះទុកជាមរតក »
នៅពេលអ្នករៀបចំបង្រៀន សូមប្រើប្រាស់បទពិសោធន៍របស់អ្នកជាមួយនឹងការសិក្សា វិវរណៈ ១២–២២ ដោយផ្ទាល់ខ្លួន ឬជាមួយគ្រួសាររបស់អ្នក ។ តើមានអ្វីដែលអ្នកចាប់អារម្មណ៍ ? តើការបំផុសគំនិតអ្វីខ្លះដែលអ្នកទទួលបាន ? សូមចងចាំថា យោបល់អំពីសកម្មភាពនេះ អាចត្រូវបានសម្របតាមអាយុរបស់កុមារ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យចែកចាយអំពីមូលហេតុដែលចង់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌ម្តងទៀត ។ សូមជួយពួកគេរកមើលអ្វីដែលពួកគេអាចធ្វើដើម្បីរៀបចំខ្លួនត្រឡប់ទៅកាន់ទ្រង់វិញពេញមួយមេរៀននេះ ។
បង្រៀនគោលលទ្ធិ
កុមារតូចៗ
ខ្ញុំបានបង្ហាញសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅក្នុងជីវិតមុនឆាកជីវិតនេះ ។
នៅក្នុងសង្គ្រាមនៅស្ថានសួគ៌ បុត្រាបុត្រីស្មោះត្រង់របស់ព្រះបានយកឈ្នះលើសាតាំងតាមរយៈ « សេចក្តីបន្ទាល់របស់គេ » និងតាមរយៈការបង្ហាញសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ( វិវរណៈ ១២:១១ ) ។
សកម្មភាពដែលអាចជ្រើសរើស
-
ដើម្បីជួយកុមារឲ្យយល់អំពីអត្ថន័យក្នុងការធ្វើតាមគំរូរបស់បុគ្គលម្នាក់ នោះសូមជ្រើសរើសកុមារម្នាក់ដើម្បីធ្វើជា « អ្នកដឹកនាំ » ហើយសូមឲ្យកុមារដទៃទៀតធ្វើតាមគាត់ ដោយការត្រាប់តាមអ្វីដែលគាត់ធ្វើ ។ បន្ទាប់មក ឲ្យកុមារផ្សេងទៀតធ្វើជាអ្នកដឹកនាំ ។ សូមអាន វិវរណៈ ១២:៧–១១ ដល់កុមារ ហើយសូមពន្យល់ថា ពីមុនពួកយើងកើតមក ពួកយើងបានជ្រើសរើសធ្វើតាមព្រះគ្រីស្ទ ហើយពុំធ្វើតាមសាតាំងឡើយ ។
-
សូមច្រៀងចម្រៀងមួយអំពីជីវិតមុនឆាកជីវិតនេះ ដូចជាបទ « ខ្ញុំរស់នៅស្ថានសួគ៌ » ឬ « ខ្ញុំនឹងធ្វើតាមផែនការព្រះ » សៀវភៅចម្រៀងកុមារ ទំព័រ ១៤០, ៨៦–៨៧ ) ។ សូមសួរសំណួរដូចជា តើមានអ្វីបានកើតឡើងនៅស្ថានសួគ៌មុនពេលយើងចាប់កំណើតមក ? តើយើងបានជ្រើសរើសធ្វើអ្វីខ្លះ ? ( សូមមើលផងដែរ « សេចក្តីផ្តើម ៖ ផែនការរបស់ព្រះវរបិតាសួគ៌យើង »រឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១–៥ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ LDS.org ) ។
ខ្ញុំអាចត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការជ្រើសរើសត្រូវ ។
តើអ្នកអាចជួយកុមារឲ្យយល់ថា ការយាងមកជាលើកទីពីរនឹងក្លាយជាព្រឹត្តិការណ៍ដ៏ពោរពេញដោយអំណរសម្រាប់យើងយ៉ាងដូចម្តេច ប្រសិនបើយើងធ្វើតាមបទបញ្ញត្តិរបស់ព្រះយេស៊ូវ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និង ក្រុមគ្រួសារ រួចសូមអាន វិវរណៈ ១៩:៧ ។ សូមពន្យល់ថា « រៀបវិវាហមង្គលនៃកូនចៀម » តំណាងឲ្យការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ ហេតុអ្វីបានជាមនុស្ស « សប្បាយរីករាយ ? » សូមសួរកុមារថា តើពួកគេធ្លាប់ទៅពិធីរៀបអាពាហ៍ពិពាហ៍ដែរឬទេ ។ តើវាមានសភាពដូចម្ដេច ? ហេតុអ្វីបានជាមនុស្ស « សប្បាយរីករាយ ? »
-
សូមចែកចាយជាមួយកុមារអំពីមូលហេតុដែលអ្នកទន្ទឹងចាំដល់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ ។ អ្នកក៏អាចច្រៀងជាមួយគ្នានូវបទចម្រៀងអំពីការយាងមកជាលើកទីពីរ ដូចជាបទ « ពេលទ្រង់យាងមកម្តងទៀត » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤៦–៤៧ ) ។
-
សូមអញ្ជើញកុមារឲ្យចែកចាយអ្វីដែលពួកគេធ្វើ ដើម្បីត្រៀមខ្លួនសម្រាប់ព្រះវិហារនូវថ្ងៃអាទិត្យ ។ ហេតុអ្វីយើងធ្វើកិច្ចការទាំងនេះ ពីមុនយើងមកព្រះវិហារ ? ហេតុអ្វីយើងគួរតែត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ? នៅលើទំព័រសកម្មភាពនៅសប្ដាហ៍នេះសូមឲ្យកុមារគូសរូបអ្វីដែលពួកគេអាចធ្វើ ដើម្បីរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ។
វិវរណៈ ២១:១, ៣–៤, ២២–២៧; ២២:១–២
ខ្ញុំអាចរស់នៅក្នុងនគរសេឡេស្ទាលជាមួយព្រះវរបិតាសួគ៌ និងមនុស្សដែលខ្ញុំស្រឡាញ់ ។
នៅក្នុង ជំពូកពីរចុងក្រោយនៃវិវរណៈ ប៉ុលបានប្រើប្រាស់សម្តីដ៏ផ្អែមល្ហែមដើម្បីពិពណ៌នាអំពីសិរីល្អខាងសេឡេស្ទាលដែលពួកស្មោះត្រង់នឹងរីករាយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមឲ្យកុមារគូសរូបដើមឈើដែលពិពណ៌នានៅក្នុង វិវរណៈ ២២:២ នៅលើក្តារខៀន ។ សូមពន្យល់ថា ដើមឈើនេះគឺជាដើមជីវិត ហើយផ្លែរបស់វាតំណាងឲ្យសេចក្តីស្រឡាញ់នៃព្រះ ( សូមមើល នីហ្វៃទី ១ ១១:២១–២២ ) ។ សូមផ្ដល់ក្រដាសដែលកាត់ជារាងផ្លែឈើដល់កុមារ រួចសូមអញ្ជើញពួកគេឲ្យគូសលើក្រដាសនោះនូវអ្វីដែលជួយពួកគេឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។ សូមពន្យល់ថា អស់អ្នកដែលស្មោះត្រង់នឹងរស់នៅជាមួយព្រះវរបិតាសួគ៌នៅក្នុងនគរសេឡេស្ទាល ។
-
សូមចែកចាយជាមួយកុមារនូវរូបភាព ឬរូបភាពលម្អិតមួយចំនួនដែល យ៉ូហាន បានប្រើប្រាស់ដើម្បីពិពណ៌នាអំពីសិរីល្អនៃសេឡេស្ទាល ( សូមមើល វិវរណៈ ២១:១, ៣–៤, ២២–២៧; ២២:១–២ ) ហើយអញ្ជើញកុមារឲ្យគូសរូបភាពនៃវត្ថុទាំងនេះ ។
-
សូមច្រៀងចម្រៀងមួយជាមួយគ្នាអំពីផែនការរបស់ព្រះ ដូចជាបទ « ខ្ញុំនឹងធ្វើតាមផែនការព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៦–៨៧ ) ។ សូមអញ្ជើញកុមារឲ្យធ្វើការកត់សម្គាល់នូវអ្វីដែលពួកគេអាចធ្វើ ដើម្បីអាចរស់នៅជាមួយព្រះវរបិតាសួគ៌ម្តងទៀត ។
បង្រៀនគោលលទ្ធិ
កុមារធំៗ
ខ្ញុំបានបង្ហាញសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅក្នុងជីវិតមុនឆាកជីវិតនេះ ។
កុមារដែលអ្នកបង្រៀន មកនៅលើផែនដីនេះដោយសារពួកគេបានមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតមុនឆាកជីវិតនេះ ហើយបានជ្រើសរើសធ្វើតាមទ្រង់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន វិវរណៈ ១២:៧–១១ ជាមួយគ្នា ហើយសរសេរនៅលើក្តារខៀននូវពាក្យ នាគ, ចម្បាំងនៅលើមេឃ, បោះទម្លាក់, សេចក្តីបន្ទាល់ និង កូនចៀម ។ សូមឲ្យកុមារសង្ខេបខគម្ពីរទាំងនេះ ដោយប្រើប្រាស់ពាក្យនៅលើក្តារខៀន ។ តើយើងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ( កូនចៀម ) ចេញមកពីខគម្ពីរទាំងនេះ ? តើយើងរៀនអ្វីខ្លះអំពីជម្រើសដែលយើងបានធ្វើនៅក្នុងជីវិតមុនឆាកជីវិតនេះ ?
-
នៅលើក្តារខៀន សូមបង្កើតតារាងឈរចំនួនបី ហើយដាក់ចំណងជើងវាថា ពីមុនជីវិតនេះ, អំឡុងពេលនៃជីវិតនេះ, និង ទាំងពីរ ។ សូមរៀបចំចម្រៀកក្រដាសដែលថ្លែងអំពីសេចក្តីពិតស្តីពីជីវិតមុនឆាកជីវិតនេះ និងអំពីជីវិតរមែងស្លាប់ដូចជា យើងមានរូបរាងកាយ, យើងគ្មានរូបរាងកាយ, យើងរស់នៅក្នុងវត្តមានរបស់ព្រះ, យើងច្បាំងជាមួយសាតាំង, យើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ, និង យើងធ្វើតាមផែនការរបស់ព្រះ ។ សូមអនុញ្ញាតឲ្យកុមារឆ្លាស់វេនគ្នារើសយកចម្រៀកក្រដាសនោះ ហើយសម្រេចចិត្តដាក់វាទៅក្នុងតារាងឈរណាមួយ ។ សូមចែកចាយទំនុកចិត្តរបស់អ្នកថា កុមារអាចបន្តបង្ហាញសេចក្តីជំនឿលើព្រះគ្រីស្ទ ។
ខ្ញុំអាចត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការជ្រើសរើសត្រូវ ។
តើអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យយល់ថា ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទនឹងក្លាយជាព្រឹត្តិការណ៍ដ៏ពោរពេញដោយអំណរសម្រាប់ពួកបរិសុទ្ធយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន វិវរណៈ ១៩:៧–៨ ហើយជួយកុមារឲ្យយល់អំពីនិមិត្តសញ្ញានៅក្នុងខគម្ពីរនេះ—វិវាហមង្គលគឺជាការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ កូនចៀមគឺជាព្រះអង្គសង្គ្រោះ ហើយព្រះមហេសីរបស់ទ្រង់គឺជាសាសនាចក្រ ( ឬពួកយើងទាំងអស់គ្នា ) ។ តើមនុស្សរៀបចំខ្លួនសម្រាប់ការរៀបអាពាហ៍ពិពាហ៍យ៉ាងដូចម្តេច ? តើមានអ្វីខ្លះដែលយើងអាចធ្វើដើម្បីរៀបចំខ្លួនសម្រាប់ព្រះអង្គសង្គ្រោះយាងមកម្តងទៀតនោះ ?
-
សូមរំឭក និងទន្ទេញ មាត្រានៃសេចក្ដីជំនឿ ១:១០ ជាមួយកុមារ ។ សូមពន្យល់ថា មាត្រានៃសេចក្ដីជំនឿពិពណ៌នាអំពីព្រឹត្តិការណ៍ដ៏រំភើបរុងរឿង ដែលនឹងកើតឡើង ពេលព្រះយេស៊ូវយាងមកម្តងទៀត ។ សូមបង្ហាញរូបភាពនៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ហើយសូមអញ្ជើញកុមារឲ្យគូរអ្វីដែលពួកគេគិតថា ជាសភាពដែលកើតឡើងនៅពេលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ ។
វិវរណៈ ២១:១, ៣–៤, ២២–២៧; ២២:១–២, ១៧
ខ្ញុំអាចរស់នៅក្នុងនគរសេឡេស្ទាលជាមួយព្រះវរបិតាសួគ៌ និងមនុស្សដែលខ្ញុំស្រឡាញ់ ។
នៅពេលអ្នករៀបចំខ្លួនបង្រៀនអំពីនគរសេឡេស្ទាល សូមគិតអំពីអត្ថន័យនៃនគរសេឡេស្ទាលចំពោះខ្លួនអ្នក ។ តើអ្នកអាចចែកចាយទីបន្ទាល់របស់អ្នកជាមួយកុមារដែលអ្នកបង្រៀនដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យស្រាវជ្រាវខគម្ពីរដូចតទៅនេះសម្រាប់រូបភាព ឬរូបភាពលម្អិតមួយចំនួនដែល យ៉ូហាន បានប្រើប្រាស់ដើម្បីពិពណ៌នាអំពីសិរីល្អនៃសេឡេស្ទាល ៖ វិវរណៈ ២១:១, ៣–៤, ២២–២៧; ២២:១–២ ។ សូមឲ្យពួកគេជ្រើសរើសរូបភាព ឬរូបភាពលម្អិតដែលពួកគេចង់គូ ។ សូមឲ្យពួកគេនិយាយអំពីរូបគំនូររបស់ពួកគេជាមួយនឹងសិស្សនៅក្នុងថ្នាក់ ។ សូមលើកទឹកចិត្តពួកគេឲ្យបង្ហាញគំនូររបស់ខ្លួនដល់ក្រុមគ្រួសារនៅផ្ទះ ។
-
សូមអាន វិវរណៈ ២២:១៧ ហើយពន្យល់ថាកូនក្រមុំដែលនិយាយថា « អញ្ជើញមក » គឺជាសាសនាចក្រ ។ តើមានអ្វីខ្លះដែលយើងចង់ឲ្យមនុស្សដទៃ « អញ្ជើញមក » កាន់ ? តើមានវិធីល្អៗអ្វីខ្លះក្នុងការអញ្ជើញមនុស្សឲ្យ « មក ? »
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមជួយកុមាររៀបចំអានព្រះគម្ពីរមរមននៅឆ្នាំក្រោយ ដោយអញ្ជើញពួកគេឲ្យសូមសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់ចែកចាយខគម្ពីរ ឬរឿងដែលពេញចិត្តមកពីព្រះគម្ពីរមរមន ។