ដំណើររឿង​ក្នុង​ព្រះគម្ពីរ
សេចក្តីផ្តើម ៖ ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង


សេចក្ដីផ្ដើម

ផែនការ​របស់​ព្រះវរបិតាសួគ៌

Heavenly Father with a group of children - intro.-1

យើង​បាន​រស់នៅ​ឯ​ស្ថានសួគ៌​ជាមួយ​ទ្រង់ ពីមុន​ពេល​យើង​មក​កើត​លើ​ផែនដី ។ យើង​គឺ​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់ ហើយ​មាន​រូបកាយ​ជា​វិញ្ញាណ ។ យើង​ស្រឡាញ់​ទ្រង់ ហើយ​ទ្រង់​ក៏​ស្រឡាញ់​យើង​ដែរ ។

ទំព័រ ៣៥៤

Heavenly Father explains the plan of salvation - intro.-2

ព្រះវរបិតាសួគ៌​បាន​បង្រៀន​យើង អំពី​ផែនការ​របស់​ទ្រង់​មាន​សម្រាប់​យើង ។ ផែនការ​នោះ​មាន​ឈ្មោះ​ថា ផែនការ​នៃ​សេចក្តីសង្គ្រោះ ។ ប្រសិនបើ​យើង​ធ្វើតាម​ផែនការ​ទ្រង់ យើង​អាច​ក្លាយ​ដូច​ព្រះវរបិតាសួគ៌ ។ ផែនការ​នោះ​តម្រូវ​ឲ្យ​យើង​មក​កើត​លើ​ផែនដី ហើយ​ទទួល​បាន​រូបកាយ​សាច់ឈាម ។ យើង​នឹង​ត្រូវបាន​សាកល្បង​ថា តើ​យើង​នឹង​ជ្រើសរើស​គោរពប្រតិបត្តិ​តាម ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​ដែរ​ឬ​ទេ ។

Jesus Christ and Satan listen to Heavenly Father explain the plan of salvation - intro.-3

ផែនការ​នៃ​សេចក្ដីសង្គ្រោះ ផ្ដល់​មធ្យោបាយ​មួយ​ដើម្បី​ឲ្យ​យើង​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​ម្ដង​ទៀត ។ យើង​ចាំបាច់​ត្រូវ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ ។ ប៉ុន្តែ​យើង​ក៏​នឹង​ត្រូវការ​ជំនួយ​ដែរ ។ យើង​នឹង​ត្រូវការ​ឲ្យ​អំពើបាប​យើង​បាន​ដក​ចេញ ហើយ​យើង​នឹង​ត្រូវការ​រូបកាយ​ដែល​បាន​រស់ឡើងវិញ ។ ដោយសារតែ​យើង​មិន​អាច​ដក​យក​អំពើបាប​ផ្ទាល់ខ្លួន​យើង​ចេញ ឬ រស់ឡើងវិញ​ដោយ​ខ្លួន​យើង​បាន ទើប​យើង​ត្រូវការ​ព្រះអង្គសង្គ្រោះ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​សម្រាប់​យើង ។

Heavenly Father chooses Jesus Christ to be the Savior - intro.-4

ព្រះវរបិតាសួគ៌​បាន​ជ្រើសរើស​យក​ព្រះយេស៊ូវ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ព្រះយេស៊ូវ​ស្រឡាញ់​ព្រះវរបិតាសួគ៌ ។ ព្រះយេស៊ូវ​ក៏​ស្រឡាញ់​យើង​ដែរ ។ ទ្រង់​បាន​សុខព្រះទ័យ​យាង​មក​ប្រសូត​លើ​ផែនដី ដើម្បី​បង្ហាញ​យើង​អំពី​របៀប​ធ្វើ​ជា​មនុស្ស​សុចរិត ។ ទ្រង់​នឹង​បង្ហាញ​មាគ៌ា​ឲ្យ​យើង​ទាំងអស់​គ្នា​បាន​សង្គ្រោះ ។ ទ្រង់​បាន​សុខព្រះទ័យ​រងទុក្ខ​ជំនួស​អំពើ​បាប​របស់​យើង ។ ទ្រង់​ក៏​នឹង​សុគត ហើយ​មាន​ព្រះជន្ម​រស់ឡើងវិញ ដើម្បី​ឲ្យ​យើង​នឹង​រស់ឡើងវិញ​ដែរ ។

Satan - intro.-5

សាតាំង​ក៏​ចង់​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង​ដែរ ។ ប៉ុន្តែ​វា​មិន​ស្រឡាញ់​ព្រះវរបិតាសួគ៌​នោះ​ទេ ។ វា​មិន​ស្រឡាញ់​យើង​នោះ​ទេ ។ វា​ចង់​កែប្រែ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ដើម្បី​វា​អាច​ទទួល​បាន​ព្រះចេស្ដា និង សិរីរុងរឿង​របស់​ព្រះវរបិតាសួគ៌ ។

Satan leads his followers away - intro.-6

បុត្រាបុត្រី​ខាង​វិញ្ញាណ​មួយ​ចំនួន​របស់​ព្រះវរបិតាសួគ៌ បាន​ជ្រើសរើស​ដើរ​តាម​សាតាំង ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​ក្រៀមក្រំ​ព្រះទ័យ ។ ទ្រង់​បាន​បណ្ដេញ​សាតាំង ព្រមទាំង​អ្នក​ដើរតាម​វា​ចេញពី​ស្ថានសួគ៌ ។ សាតាំង​គឺ​ជា​អារក្ស ។ អារក្ស​ព្រមទាំង​វិញ្ញាណ​ដែល​បាន​ដើរតាម​វា​ចង់​ឲ្យ​យើង​ប្រព្រឹត្ត​បាប ។

Jesus Christ creating the earth.  He stands with arms upraised and planets in the background. - intro.-7

ព្រះវរបិតាសួគ៌​បាន​ត្រាស់​បង្គាប់​ព្រះយេស៊ូវ ឲ្យ​បង្កើត​ផែនដី​សម្រាប់​យើង ។ ព្រះយេស៊ូវ​បាន​ធ្វើ​ដូចនោះ ។ ទ្រង់​បាន​បង្កើត​ព្រះអាទិត្យ ព្រះចន្ទ និង តារា​ទាំងពួង ។ ទ្រង់​បាន​បង្កើត​រុក្ខជាតិ និង សត្វ​ទាំងឡាយ​លើ​ផែនដី ។ ឥឡូវ​យើង​មាន​ផែនដី​ដើម្បី​មក​ចាប់​កំណើត ជា​ទីកន្លែង​ដែល​យើង​នឹង​មាន​រូបកាយ​សាច់ឈាម ។

A prophet teaches the people.  He is  holding stone tablets. - intro.-8

មនុស្ស​ជា​ច្រើន​មក​កើត​លើ​ផែនដី ។ ពួកគេ​មួយ​ចំនួន​ជ្រើសរើស​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ប៉ុន្តែ​មួយ​ចំនួន​ទៀត​មិន​បានគោរពតាមទេ ។ ព្យាការី​ជំនាន់​បុរាណ​បាន​បង្រៀន​ប្រជាជន អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង អំពី​ព្រះយេស៊ូវគ្រីស្ទ ។

A prophet sees Mary holding the baby Jesus.  He is writing on a piece of paper. - intro.-9

ព្យាការី​បាន​មាន​ប្រសាសន៍​ថា ព្រះវរបិតា​របស់​ព្រះយេស៊ូវ​គឺ​ជា​ព្រះវរបិតាសួគ៌ ។ ព្រះមាតា​ទ្រង់​គឺ​ជា​ស្ត្រី​ដ៏​ប្រពៃ​មួយ​រូប​ឈ្មោះ​ម៉ារា ។ ទ្រង់​នឹង​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ។

A prophet explains that Jesus would look like other people.  Jesus is depicted using carpentry tools. - intro.-10

ព្យាការី​បាន​មាន​ប្រសាសន៍​ថា មនុស្ស​ជា​ច្រើន​នឹង​មិន​ជឿ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះអង្គសង្គ្រោះ​ទេ ។ ទ្រង់​មាន​លក្ខណៈ​ដូច​មនុស្សទូទៅទៀត​ដែរ ហើយ​គ្មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​ទេ ។ មនុស្ស​ជា​ច្រើន​នឹង​ស្អប់​ទ្រង់ ។

A prophet tells of John the Baptist who will come before Jesus Christ comes. - intro.-11

ព្យាការី​ក៏​បាន​ប្រាប់​អំពី យ៉ូហាន បាទីស្ទ ដែរ ។ លោក​នឹង​មក​ចាប់​កំណើត​ពី​មុន​ព្រះយេស៊ូវ ដើម្បី​ប្រកាស​ប្រាប់​ប្រជាជន​អំពី​ទ្រង់ ។ យ៉ូហាន​នឹង​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ ។

A prophet explains that Jesus will perform many miracles.  Christ is depicted with a lame man. - intro.-12

ព្យាការី​បាន​មាន​ប្រសាសន៍​ថា ព្រះយេស៊ូវ​នឹង​មាន​ព្រះទ័យ​សន្ដោស ហើយ​សម្ដែង​អព្ភូតហេតុ​ជា​ច្រើន ។ ពី​មុន​ទ្រង់​សុគត ព្រះយេស៊ូវ​នឹង​រងទុក្ខ​ជំនួស​អំពើបាប​នៃ​មនុស្ស​ទាំងអស់ ដើម្បី​កុំឲ្យ​ពួកគេ​រងទុក្ខ​ប្រសិនបើ​ពួកគេ​ប្រែចិត្ត ។

A prophet foretelling the crucifixion of Jesus Christ. - intro.-13

ព្យាការី​ជា​ច្រើន​បាន​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​ព្រះអង្គសង្គ្រោះ​យើង នឹង​ត្រូវ​គេ​ឆ្កាង ។ ទ្រង់​នឹង​ត្រូវ​គេ​ដំ​ដែកគោល​ភ្ជាប់​ទៅ​នឹង​ឈើឆ្កាង ហើយ​លះបង់​ព្រះជន្ម​ទ្រង់​សម្រាប់​យើង ។

A prophet tells the people that Christ will be resurrected after three days. - intro.-14

បី​ថ្ងៃ​ក្រោយ​មក ទ្រង់​នឹង​មាន​ព្រះជន្ម​រស់ឡើងវិញ ។ ព្រះវិញ្ញាណ​ទ្រង់​នឹង​ផ្គុំ​ជាមួយ​ព្រះកាយ​ទ្រង់​វិញ ។ ដោយសារតែ​ព្រះយេស៊ូវ​សុគត ហើយ​រស់ឡើងវិញ នោះ​យើង​ទាំងអស់​គ្នា​ក៏​នឹង​រស់ឡើងវិញ​ដែរ ។

Jesus, His Apostles and others- intro.-15

ព្រះគម្ពីរសញ្ញាថ្មី​បង្ហាញ​ថា ពាក្យពេចន៍របស់​ព្យាការី​គឺ​ត្រឹមត្រូវ ។ នេះ​គឺ​ជា​ដំណើររឿង​របស់​ព្រះយេស៊ូវគ្រីស្ទ និង សាវក​របស់​ទ្រង់ ។ ទ្រង់ និង ពួកគេ​បាន​រស់នៅ​ឯ​ដែនដី​សន្យា ។ មនុស្ស​ជា​ច្រើន​ដែល​រស់នៅ​ទីនោះ ត្រូវបាន​ហៅ​ថា ពួកសាសន៍​យូដា ។ ពួក​សាសន៍​រ៉ូម៉ាំង​បាន​លុកលុយ​ដែនដី​បរិសុទ្ធ ហើយ​ពួកគេ​បាន​គ្រប់គ្រង​លើ​ពួក​សាសន៍​យូដា ។