ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៩ ៖ ព្រះកុមារ​យេស៊ូវ


ជំពូក ៩

ព្រះ​កុមារ​យេស៊ូវ

Jesus as a boy, praying - ch.9-1

ព្រះយេស៊ូវ​បាន​ចម្រើន​ព្រះជន្ម​ដឹង​ក្ដី​ឡើង នៅ​ក្រុង​ណាសារ៉ែត ។ ទ្រង់​បាន​រៀន​សេចក្ដី​ជា​ច្រើន ហើយ​បាន « មាន​កំឡាំង​ខាង​វិញ្ញាណ​រឹត​តែ​ច្រើន​ឡើង … ហើយ​ព្រះគុណ​នៃ​ព្រះ​ក៏​សណ្ឋិត​លើ​ទ្រង់​ផង » ។

Jesus goes with Joseph, Mary and others to Jerusalem - ch.9-2

កាល​ព្រះយេស៊ូវ​មាន​ព្រះជន្ម ១២ ​ព្រះវស្សា ទ្រង់​បាន​យាង​ទៅ​ជាមួយ​យ៉ូសែប និង ម៉ារា នៅ​ក្នុង​ក្រុម​មនុស្ស​មួយ​ក្រុម ដើម្បី​ទៅ​ប្រារព្ធ​ពិធីបុណ្យ​មួយ​នៅ​ក្រុង​យេរ៉ូសាឡិម ។ ពួកគេ​បាន​ស្នាក់នៅ​ទី​នោះ​បួន​ប្រាំ​ថ្ងៃ ។

Joseph and Mary returning home from Jerusalem without Jesus - ch.9-3

កាល​យ៉ូសែប និង ម៉ារា បាន​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​ផ្ទះ​វិញ ពួកគេ​បាន​គិត​ថា ព្រះយេស៊ូវ​បាន​យាង​តាម​ក្រោយ​ពួកគេ​ទៅ​ក្រុង​ណាសារ៉ែត​ជាមួយ​មិត្តភក្ដិ​របស់​ទ្រង់ ។ ប៉ុន្តែ​ព្រះយេស៊ូវ​បាន​គង់​នៅ​ឯ​ក្រុង​យេរ៉ូសាឡិម ។

Joseph and Mary looking for Jesus in Jerusalem - ch.9-4

កាល​យ៉ូសែប និង ម៉ារា បាន​ស្វែងរក​ព្រះយេស៊ូវ ពួកគាត់​រក​ទ្រង់​ពុំ​ឃើញ​ឡើយ ។ គ្មាន​នរណា​ម្នាក់​ក្នុង​ក្រុម​របស់​ពួកគាត់​បាន​ឃើញ​ទ្រង់​ទេ ។ ដូច្នេះ យ៉ូសែប និង ម៉ារា បាន​ត្រឡប់​ទៅ​ក្រុង​យេរ៉ូសាឡិម​វិញ ។ ពួកគេ​បាន​ស្វែងរក​ព្រះយេស៊ូវ​អស់​រយៈ​ពេល​បី​ថ្ងៃ ។ ពួកគេ​ក្រៀមក្រំ​យ៉ាង​ខ្លាំង ។

Jesus with the teachers in the temple - ch.9-5

ទីបំផុត ពួកគេ​បាន​រក​ឃើញ​ព្រះយេស៊ូវ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ កំពុង​ជជែក​ជាមួយ​ពួក​អាចារ្យ ។ ទ្រង់​កំពុង​មាន​បន្ទូល​ឆ្លើយ​សំណួរ​របស់​ពួកគេ ។ ពួកគេ​មាន​សេចក្ដីអស្ចារ្យ​ចំពោះ​ព្រះបញ្ញា​ញាណ​របស់​ព្រះយេស៊ូវ ។

Joseph and Mary find Jesus in the temple - ch.9-6

ម៉ារា​បាន​ប្រាប់​ព្រះយេស៊ូវ​ថា នាង និង យ៉ូសែប បាន​មាន​សេចក្ដីបារម្ភ​អំពី​ទ្រង់ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​តប​ថា ទ្រង់​កំពុង​ធ្វើ​កិច្ចការ​របស់​ព្រះវរបិតា​ទ្រង់—ដែល​ជា​កិច្ចការ​នៃ​ព្រះ ។ យ៉ូសែប និង ម៉ារា ពុំ​យល់​អំពីសេចក្ដី​នោះ​ឡើយ ។

Jesus returns with Joseph and Mary to Nazareth - ch.9-7

ព្រះយេស៊ូវ​បាន​យាង​ទៅ​ក្រុង​ណាសារ៉ែត​វិញ​ជាមួយ​យ៉ូសែប និង ម៉ារា ហើយ​បាន​ស្ដាប់​តាម​ឱវាទ​របស់​ពួកគាត់ ។

Jesus continues to study - ch.9-8

ព្រះយេស៊ូវ​បាន​រៀន​អំពី​កិច្ចការ​របស់​ព្រះវរបិតាសួគ៌​ទ្រង់ កាន់តែ​ច្រើ់ន​ឡើងៗ ។

Jesus grows tall and strong - ch.9-9

ទ្រង់​បាន​ចម្រើន​វ័យ​ធំ​ឡើង ហើយ​រឹងមាំ ។

Jesus as a youth handing bread to a girl - ch.9-10

មនុស្ស​គ្រប់​គ្នា​ស្រឡាញ់​ទ្រង់ ។ ទ្រង់​បាន​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​ទ្រង់​ធ្វើ ។

Jesus as a youth, praying - ch.9-11

ព្រះ​ស្រឡាញ់​ទ្រង់ ។