ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៥០ ៖ ការបង្រៀន​ផ្សេងៗ​ទៀត​នៅ​អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ


ជំពូក ៥០

ការបង្រៀន​ផ្សេងៗ​ទៀត​នៅ​អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ

Jesus teaches that people will know His disciples if they love one another - ch.50-1

បន្ទាប់​ពី​បាន​បរិភោគ​ហើយ ព្រះយេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួក​សាវក​ទ្រង់​ថា ពួកគេ​ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញទៅមក ដូច​ទ្រង់​ស្រឡាញ់​ពួកគេ​ដែរ ។ ប្រសិនបើ​ពួកគេ​ធ្វើ​ដូចនេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា ពួកគេ​គឺ​ជា​សិស្ស​របស់​ទ្រង់ ។

Jesus tells His disciples that if they love Him they will keep His commandments - ch.50-2

ទ្រង់​មាន​បន្ទូល​ថា ប្រសិនបើ​ពួកសាវក​ស្រឡាញ់​ទ្រង់ ពួកគេ​នឹង​គោរព​ព្រះបញ្ញត្តិ​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​សន្យា​ថា ពួកគេ​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធ​នឹង​បង្រៀន​ពួកគេ គ្រប់​យ៉ាង​ដែល​ពួកគេ​ចាំបាច់​ត្រូវ​ដឹង ។ ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ជួយ​ពួក​សាវក​ឲ្យ​ចងចាំ កិច្ចការ​ទាំងឡាយ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ពួកគេ ។

Jesus says that He is the true vine - ch.50-3

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ទ្រង់​គឺ​ដូចជា​ដើម​ទំពាំងបាយជូរ ។ រីឯ​ពួក​សិស្ស​ទ្រង់​គឺ​ដូចជា​មែក​ទំពាំងបាយជូរ ។ មាន​តែ​មែក​ដែល​នៅ​ជាប់​នឹង​ដើម​ប៉ុណ្ណោះ ទើប​អាច​បញ្ចេញ​ផ្លែ​បាន ។

Jesus tells His disciples that if they live the gospel they will be like branches of the good vine - ch.50-4

ព្រះយេស៊ូវ​មាន​បន្ទូល​សន្យា​ពួកសាវក​ថា ប្រសិនបើ​ពួកគេ​រស់នៅ​តាម​ដំណឹងល្អ ផ្លែផ្កា​របស់​ពួកគេ ( លទ្ធផល​ការងារ ) នឹង​ស្ដែង​ចេញ​មក​បាន​ល្អ ។ ប្រសិនបើ​ពួកគេ​មិន​ធ្វើតាម​ទ្រង់​ទេ ពួកគេ​នឹង​ដូចជា​មែក​ដែល​បាន​កាត់​ចេញ​ពី​ដើម ហើយ​មិន​បញ្ចេញ​អ្វី​ទាំងអស់ ។

Christ prays for His disciples - ch.50-5

ព្រះយេស៊ូវគ្រីស្ទ​បាន​អធិស្ឋាន សូម​ឲ្យ​ពួក​សិស្ស​ទ្រង់​បាន​រួបរួម​គ្នា ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​ពួកគេ​បង្រៀន​មនុស្ស​ឲ្យ​ជឿ​លើ​ទ្រង់ ហើយ​ឲ្យ​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ពួកគេ ។

Jesus and the Apostles sing a hymn - ch.50-6

បន្ទាប់​មក ព្រះយេស៊ូវ និង ពួក​សាវក​បាន​ច្រៀង​ទំនុកចម្កើង រួច​ក៏​ចេញ​ពី​បន្ទប់​ទៅ ។