ជំពូក ៦២ ប៉ុលធ្វើតាមព្រះវិញ្ញាណបរិសុទ្ធ ព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលប្រាប់សាវកប៉ុលឲ្យទៅទីក្រុងយេរ៉ូសាឡិម ។ ព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលថា ប៉ុលនឹងត្រូវគេចាប់ដាក់គុក ។ ប៉ុលមិនខ្លាចឡើយ ។ គាត់ស្រឡាញ់ព្រះអង្គសង្គ្រោះ ហើយបានធ្វើតាមសេចក្ដីដែលព្រះវិញ្ញាណបរិសុទ្ធបានមានបន្ទូលប្រាប់គាត់ឲ្យធ្វើ ។ កិច្ចការ ២០:២២–២៤ ប៉ុលបានថ្លែងពាក្យលាដល់មិត្តរបស់គាត់ ។ គាត់បានថ្លែងថា គាត់នឹងគ្មានឱកាសជួបពួកគេទៀតទេ ។ គាត់បានប្រាប់ពួកគេឲ្យរស់នៅតាមដំណឹងល្អ ហើយគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ ។ ប៉ុលបានព្រមានពួកគេកុំឲ្យស្ដាប់តាមមនុស្សទាំងឡាយដែលនឹងព្យាយាមបង្រៀនពួកគេ អំពីសេចក្ដីនានាដែលមិនមែនជាការពិត ។ កិច្ចការ ២០:២៥, ២៨–៣២ ប៉ុលបានប្រាប់ពួកគេឲ្យស្រឡាញ់ ហើយថែទាំគ្នាទៅវិញទៅមក ។ គាត់បានលុតជង្គង់អធិស្ឋានជាមួយពួកគេ ។ មនុស្សគ្រប់គ្នាបានយំ ។ ពួកគេបានជូនដំណើរគាត់ទៅឯទូក ហើយបានមើលប៉ុលចាកចេញទៅទីក្រុងយេរ៉ូសាឡិម ។ កិច្ចការ ២០:៣៥–៣៨