ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ៥៥ ៖ ពួក​សាវក​ដឹកនាំ​សាសនាចក្រ


ជំពូក ៥៥

ពួក​សាវក​ដឹកនាំ​សាសនាចក្រ

After His resurrection Jesus spends forty days with the Apostles - ch.55-1

បន្ទាប់​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ព្រះយេស៊ូវ​បាន​គង់​នៅ​ជាមួយ​ពួក​សាវក​អស់​រយៈ​ពេល​៤០​ថ្ងៃ ។ ទ្រង់​បាន​ត្រាស់​បង្រៀន​សេចក្ដី​ជាច្រើន អំពី​ដំណឹងល្អ និង សាសនាចក្រ​ទ្រង់ ។

Jesus tells His Apostles to preach the gospel to all people - ch.55-2

ទ្រង់​មាន​បន្ទូល​ប្រាប់​ពួកគេ ឲ្យ​បង្រៀន​ដំណឹងល្អ​ដល់​មនុស្ស​ទាំងពួង ។ ទ្រង់​ក៏​បាន​មាន​បន្ទូល​ដែរ​ថា ទ្រង់​នឹង​យាង​ចេញ​ពី​ពួកគេ​ទៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​ព្រះវិញ្ញាណ​នឹង​យាង​មក​ជួយ​ពួកគេ ។

The Apostles watch as Jesus ascends to heaven - ch.55-3

ពួក​សាវក​បាន​ឃើញ​ព្រះយេស៊ូវ​យាង​ឡើង​ទៅ​លើ​ពពក ។ ពួកទេវតា​គ្រង​ព្រះពស្ត​ស​មាន​បន្ទូល​ប្រាប់​ពួក​សាវក​ថា ព្រះយេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ​ម្ដង​ទៀត​នៅ​ថ្ងៃ​មួយ ។

Peter, James and John are leading the Church - ch.55-4

ឥឡូវ​នេះ ពួក​សាវក​គឺ​ជា​ថ្នាក់ដឹកនាំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​លើ​ផែនដី ។ ពេត្រុស​គឺ​ជា​ប្រធាន ហើយ យ៉ាកុប និង យ៉ូហាន គឺ​ជា​ទីប្រឹក្សា ។

Matthias is chosen and ordained to be an Apostle - ch.55-5

មាន​សាវក​តែ​ដប់មួយ​នាក់​ប៉ុណ្ណោះ—ព្រោះ​យូដាស​បាន​ស្លាប់​ហើយ ។ ព្រះវរបិតាសួគ៌​បាន​មាន​បន្ទូល​ប្រាប់​ពួកសាវក ឲ្យ​ជ្រើសរើស ម៉ាត់ធាស ធ្វើ​ជា​សាវក ។ ពួក​សាវក​ទាំងអស់​គ្នា​មាន​ការហៅ​បម្រើ​មួយ​ដ៏​ពិសេស​នៅ​ក្នុង​បព្វជិតភាព ។

The members of the Church obey the commandments - ch.55-6

ពួកសាវក និង ពួក​សិស្ស​ដទៃទៀត​បាន​មាន​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់ ។ ពួកគេ​បាន​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ពួកគេ​ស្រឡាញ់​គ្នា​ទៅវិញទៅមក ។

The Apostles spread the gospel to many people - ch.55-7

ដោយ​មាន​បព្វជិតភាព និង ព្រះចេស្តា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​ពួក​សាវក​អាច​ធ្វើ​កិច្ចការ​ជា​ច្រើន ។ ពួកគេ​បាន​ព្យាបាល​អ្នក​ឈឺ និង ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា ។ ពួកគេ​បាន​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់ ។ មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​ពាក្យ​ពេចន៍​របស់​ពួក​សាវក ហើយ​បាន​ចូល​សាសនាចក្រ ។ សមាជិក​សាសនាចក្រ​ត្រូវបាន​ហៅ​ថា ពួក​បរិសុទ្ធ ។