ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក ២៧ ៖ ការធ្វើ​កិច្ចការ​របស់​ព្រះវរបិតា​ទ្រង់​នៅ​លើ​ផែនដី


ជំពូក ២៧

ការធ្វើ​កិច្ចការ​របស់​ព្រះវរបិតា​ទ្រង់​នៅ​លើ​ផែនដី

The Savior goes to the Pool of Bethesda - ch.27-1

នៅ​ថ្ងៃ​បុណ្យ​មួយ​របស់​សាសន៍​យូដា ព្រះអង្គ​សង្គ្រោះ​បាន​យាង​ទៅ​ឯ​ស្រះ​ទឹក​បេថែសដា​នៅ​ក្រុង​យេរ៉ូសាឡិម ។ ប្រជាជន​បាន​គិត​ថា នៅ​ពេល​ទឹក​ក្នុង​ស្រះ​កម្រើក អ្នក​ណា​ដែល​ចុះ​ទៅ​ក្នុង​ទឹក​នោះ​មុន​គេ​ក៏​បាន​ជា​ស្អាត​ពី​ជំងឺ ។

Jesus talks with a crippled man - ch.27-2

ព្រះយេស៊ូវ​បាន​ទត​ឃើញ​បុរស​ម្នាក់​ក្បែរ​ស្រះ​ទឹក​នោះ ដែល​មាន​ជំងឺ​មិន​អាច​ដើរ​បាន​អស់​ ៣៨ ​ឆ្នាំ​មក​ហើយ ។ កាល​នោះ​ចំ​ថ្ងៃ​ឈប់​សម្រាក ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​សួរ​ថាតើ​បុរស​នោះ​ចង់​ជា​ឬ​ទេ ។ បុរស​នោះ​បាន​ទូល​ថា គាត់​មិន​អាច​ជា​បាន​ទេ ព្រោះ​គាត់​មិន​អាច​ចុះ​ទៅ​ក្នុង​ទឹក​បាន​មុន​គេ​ឡើយ ។

Although it was the Sabbath day the Savior healed the man -ch.27-3

ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា « ចូរ​ក្រោក​ឡើង​យក​គ្រែ​អ្នក​ដើរ​ទៅ » ។ ស្រាប់តែ​បុរស​នោះ​ក៏​បាន​ជា​ភ្លាម ។

The Jews say it is unlawful to do miracles on the Sabbath - ch.27-4

ពួក​សាសន៍​យូដា​ជា​ច្រើន​នាក់​បាន​ជឿ​ថា វា​ជា​អំពើបាប​មួយ​ដែល​សម្ដែង​អព្ភូតហេតុ​នៅ​ចំ​ថ្ងៃ​ឈប់សម្រាក ។ ពួកគេ​មាន​បំណង​ធ្វើ​គុត​ព្រះយេស៊ូវ ។

Jesus tells the Jews that He is doing the work of His Father - ch.27-5

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​តប​ថា នៅ​ថ្ងៃ​ឈប់សម្រាក ទ្រង់​ធ្វើ​តែ​កិច្ចការ​ណា​ដែល​ព្រះវរបិតា​ទ្រង់​ធ្វើ​ប៉ុណ្ណោះ ។